ច្រក​ព្រំដែន​មុខ​ប្រាសាទ​ព្រះវិហារ​នឹង​បើក​ឡើង​វិញ​ក្រោយ​ការ​ដក​កងទ័ព

សៅរ៍ 14 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

នាយក​រដ្ឋមន្រ្តី​ខ្មែរ និង​ថៃ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ ក្នុង​ជំនួប​ឯ​ខេត្ត​សៀមរាប​ថា ប្រទេស​ទាំង​ពីរ​នឹង​បើក​ច្រក​ព្រំដែន​ខាង​មុខ​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ បន្ទាប់​ពី​កង​ទ័ព​ទាំង​ពីរ​ប្រទេស​ដក​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ​រួច​នោះ។

លោកស្រី យ៊ីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ

លោកស្រី យ៊ីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ

ស្រប​គ្នា​នេះ​ដែរ​ប្រទេស​ទាំង​ពីរ​ក៏​បាន​សម្រេច​បើក​ច្រក​ព្រំដែន​ថ្មី​ចំនួន​២​ទៀត​ទៀត​ផង​ដែរ គឺ​ច្រក​អានសេះ​ក្នុង​ខេត្ត​ព្រះវិហារ និង​ច្រក​ស្ទឹងបត់​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ជា​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​នៅ​ភ្នំពេញ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​ខេត្ត​សៀមរាប បាន​ប្រកាស​ដូច​គ្នា​ថា ប្រទេស​កម្ពុជា​នឹង​ដក​កងទ័ព​ចំនួន​៤៨៥​នាក់​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃទី​១៨ កក្កដា ខាង​មុខ ដើម្បី​អនុវត្ត​ទៅ​តាម​សាលដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចុះ​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១១​នោះ។

ចំពោះ​ការ​ដក​កង​ទ័ព​របស់​ប្រទេស​កម្ពុជា​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ នាយក​រដ្ឋមន្រ្តី​ថៃ យ៊ីងឡាក់ ស៊ីណាវ៉ាត្រា បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ឯ​ជំនួប​នៅ​ខេត្ត​សៀមរាប​ថា ប្រទេស​ថៃ​ឯក​ភាព​នឹង​ការ​ដក​កងទ័ព​នេះ ហើយ​ថា ខ្លួន​ក៏​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ ប៉ុន្តែ​មិន​បាន​ប្រកាស​ថា​នឹង​ដក​ចេញ​នៅ​ពេល​ណា​នោះ​ទេ៕

What Next?

Recent Articles

18 Responses to "ច្រក​ព្រំដែន​មុខ​ប្រាសាទ​ព្រះវិហារ​នឹង​បើក​ឡើង​វិញ​ក្រោយ​ការ​ដក​កងទ័ព"

  1. 899 says:

    សមគ្នាណាស់ ! បែបលួចស្រលាញ់គេ ! ហើយមើលទៅ !!!

  2. nara says:

    បើសិនធ្វើបានជារឿងដែលល្អព្រោះថាប្រជាជន
    របស់ទាំងពីរប្រទេសនឹងបានរងផលប្រយោជន៍
    ពីការបើកច្រកព្រំដែនខាងមុខប្រាសាទព្រះវិហារ៕

  3. BaBaBoo says:

    សម្តេចហ៊ុន សែន ប្រឹងសម្លក់ដើមទ្រូងលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រាមិនដាក់ភ្នែក រួចញញឹមស្ញាញ ។ ទោះយ៉ាងណា សូមកុំភ្លេចថា សម្រស់ចុងកោះ ជាអាវុធមុខពីរ ។

  4. បើទោះបីជាសម្តេចប្រឹងសម្លឹងមើលដើមទ្រូងលោកជំទាវយីងឡាក់ចងភ្លឹកក៍ឥប្រយោជន៍ដែរ ព្រោះនាងមានស្វាមីដ៍សង្ហារនិងចំណានរួចហើយ។

  5. ក្មេងវត្ត says:

    ចាញ់បោកសៀមទៀត ចាញ់បោកគេតែរហូតមិនចេះរៀងទេ នេះហើយអ្នកដឹកនាំដោយឈ្លាសវៃ ទាំងខាងលិចហើយបើខាងកើតវិញវាហួសនិយាយទៅហើយ។

  6. ពេលវេលាមានតម្លៃណាស់ បើនៅតែបន្តឈ្លោះគ្នាខាតទាំងសងខាង
    តែផ្លូវច្បាប់ព្រះវិហារជារបស់ខ្មែរទាំងប្រាសាទទាំងដីនោះ ៕
    ការឈ្លោះគ្នាដូចជាការវាយគ្នាគ្នារវាងបងប្អូនឯង ព្រោះថៃ
    មានជាប់ពូជពង្សខ្មែរច្រើនណាស់ ខ្មែរឥឡូវនេះ
    ក៏កំពុងរកការងារធ្វើ រស់នៅបំពេញការងារក្នុងប្រទេសថៃ
    រាប់សែននាក់។ សន្តិភាពជាមួយគ្នាជាឋានសួរ នៃសុភមង្គលរបស់
    មនុស្សលោក ។មានសង្រ្គាម ស្មើការបំផ្លាញ
    មនុស្សលោក បំផ្លាញពិភពលោក បើមានការសង្ស័យនិយាយគ្នា
    តាមផ្លូវច្បាប់ ។ តែកុំអួតអាងអំណាចសេដ្ឋកិច្ច ។

  7. សមគ្នា??? មើលទៅអ្នកដឹកនាំគេ គេចេញមក មើលទៅ
    ឃើញខ្នាតអន្តរជាតិ ។ បែរមកមើលសម្តាចម៍ អាជោ ហ៊ុន សែន
    សត្វស្វាជាគ្នា ។ ពួកអ្នកមុខអ្នកការជាន់ខ្ពស់ខ្មែរ តួយ៉ាងទៀ បាញ់,
    ហេង សំរិន, ជា ស៊ឹម, ប៊ុន ជាដើម បើធ្វើដំណើរចូលក្នុងចំណោម
    ជនបរទេសដើម្បីកិច្ចការ ឬមហាសន្និបាតអ្វីមួយ មើលទៅដូចសត្វ
    គោដែលគេដឹកចូលរោងកុនអញ្ចឹង ។ ម្នាក់ៗខំប្រឹងញញឹម តែញញឹម
    បែបសត្វស្វា ។

  8. លឹង្គនាគរាជ says:

    អោយតែស្រីស្អាត ញញឹមរហូតវីវរបឹទភ្លើងគ្រញឹបទាំងថ្ងៃ….

  9. Prass Jann says:

    Arch Ko Sen, barn merl dors mi Khat Luck plech Ars tirk dey. Tov na min janch bork Siam te dor del Ning..

  10. អ្នកដែលឆ្លាតវៃជាងគេ គឺ តេជោ សែន!

  11. chakrey says:

    បើសិនជាការបើកច្រកទេសចរណ៍ ជាជម្រើសដ៏ល្អ ហើយបញ្ចប់សង្គ្រាមបាន គួរតែបើក ព្រោះរឿងនេះ វាប្រៀបដូចជាអំពូលភ្លើងឥចឹង បើវាភ្លឺឡើងហើយ វាត្រូវតែចាំងកាំរស្មី ទៅគ្រប់ទិសទី យើងមិនអាចធ្វើសេដ្ឋកិច្ចបែបចង្អៀតចង្អល់និយមបានឡើយ។

  12. CPP says:

    នេះជាមាយាទដ៏អន់របស់ខ្មែរល្ងីល្ងើម្នាក់ ដែលវាយប្រហារមេដឹកនាំខ្លួនឯង ហើយ សរសើរមេដឹកនាំគេ។ “មេទ័ព បាញ់ទា” លោកគឺជាជនកំសាកម្នាក់។ តើលោកឯង គ្មានមោទនភាព ដែលបានកើត មកជាខ្មែរទេឫុ?

  13. CPP says:

    “មេទ័ព បាញ់ទា” តើខ្មែរទាំងអស់ សុទ្ធតែជាហ្វូងចោរ ឫុ ជាសត្រូវ របស់ឯង?

  14. CPP says:

    “មេទ័ព បាញ់ទា” អ្នកឯង ក្រទាំងមាយាទ ពិការទាំងមនសិការ ខ្វាក់ទាំងព្រហ្មវិហារធម៌

  15. ABC says:

    ហេតុអ្វីពិសិតពីលីកាក្លាយជាជនពិការ ណរ៎!

  16. Ratha says:

    មានដំណឹងលេចធ្លោមួយថា មានកងទ័ពខ្មែរយើងរពឹសដៃបង្កហេតុ
    អូសយកកាំភ្លើងយន្តទៅបាញ់យន្តហោះពាណិជ្ជកម្មរបស់សៀម
    ទៀតហើយ​ស្របពេលសភាពការណ៍កំពុងឈានទៅមុខយ៉ាងល្អ។
    ក្នុងនាមខ្មែរយើងជាប្រធានអាស៊ាន មានសម្ដេចហ៊ុន សែន
    ជានាយករដ្ឋមន្ត្រីដ៏ល្បីល្បាញក្រាញអំណាច ចាំបាច់ត្រូវរកអោយឃើញ
    តាមចាប់ខ្លួនយកមកផ្ដន្ទាទោសអោយបាន ដើម្បីរក្សាមុខមាត់ខ្មែរចំពោះ
    មុខអន្តរជាតិកុំអោយគេថ្កោលទោសខ្មែរយើងបាន។ នេះជាបទពិសោធន៍
    មួយដែលសម្ដេចហ៊ុន សែន ត្រូវបង្ហាញនូវសុឆន្ទៈរបស់ខ្លួនថាមានសមត្ថភាព
    មែនឬអត់។

  17. Mubarak says:

    មិនខុសទេមើលមុខហ៊ុនសែនដូចមុខស្វា ស្មានតែយីងឡាក់មិនដឹងថាហ៊ុនសែនជាមេដឹកនាំគំរក់និង ផ្តាច់ការដូចមេដឹកនាំភូមាឬ? តាមពិតយីងឡាក់មិនហ៊ាននិយាយជិតហ៊ុនសែនប៉ុន្មានទេព្រោះឃ្ពើម រអើមខ្លាចទឹកមាត់ហ៊ុនសែនខ្ទាតចូលក្នុងមាត់យីងឡាក់នាំឲ្យមានមេរោគឆ្លង។

  18. Mubarak says:

    បាននិយាយជាមួយយីងឡាក់មាត់បិទមិនជិតទេស្ទើរភ្លេចប្រពន្ធកូនម្តងៗហើយ តែយីងឡាក់វិញ បានជួបនិងនិយាយជាមួយហ៊ុនសែនម្តងៗទៅផ្ទះវិញដេកខ្លាចនិងខ្ពើមរអើមហ៊ុនសែន និងដេក សុបិន្តឃើញដូចជួបខ្មោចបីសាចរហូតដល់រាប់អាទិត្យទើបបាត់។