ពស់​ប្រភេទ​ថ្មី​ត្រូវ​រក​ឃើញ​នៅ​តំបន់​ភ្នំក្រវាញ​ប្រទេស​កម្ពុជា

អង្គារ 17 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

សត្វ​ពស់​ដែល​មាន​ស្រកា​ពណ៌​ក្រហម និង​មាន​ឆ្នូត​បង្កង់​ពណ៌​ខ្មៅ ដែល​ក្រុម​អ្នក​អភិរក្ស​កំណត់​ថា ជា​សត្វ​ពស់​ពូជ​ប្រភេទ​ថ្មី ត្រូវ​គេ​រក​ឃើញ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ប្រទេស​កម្ពុជា។

អង្គការ Fauna & Flora International (FFI) ដែល​ធ្វើ​ការ​ខាង​អភិរក្ស​សត្វ​ព្រៃ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា «សត្វ​ពស់​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា គុកគ្រី​កម្ពុជា ព្រោះ​តែ​វា​មាន​ធ្មេញ​ចង្កូម​កោង​មក​ក្រោម ហើយ​វា​មាន​រាង​ដូច​កាំបិត​គុក​គ្រី​របស់​ប្រទេស​នេប៉ាល់»។

តាម​លោក នាង ធី ដែល​ជា​អ្នក​រក​ឃើញ​ពូជ​សត្វ​ពស់​ប្រភេទ​ថ្មី​នេះ​បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ថា ពស់​គុកគ្រី​ភាគ​ច្រើន​មាន​ពណ៌​ស្រអាប់ ប៉ុន្តែ​សត្វ​ពស់​មួយ​នេះ​មាន​ពណ៌​ក្រហម​ក្រម៉ៅ ហើយ​មាន​បង្កង់​ពណ៌​ស​លាយ​ខ្មៅ៕

សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា (រូប៖FFI)

សត្វពស់ពូជថ្មីដែលគេរកឃើញនៅក្នុងប្រទេសកម្ពុជា ដែលគេដាក់ ឈ្មោះថា គុកគ្រីកម្ពុជា
(រូប៖FFI)

What Next?

Recent Articles

8 Responses to "ពស់​ប្រភេទ​ថ្មី​ត្រូវ​រក​ឃើញ​នៅ​តំបន់​ភ្នំក្រវាញ​ប្រទេស​កម្ពុជា"

  1. Khmer Pit says:

    ខ្ញុំ​គាំទ្រ​ការ​អភិរក្ស​សត្វ​ប្រភេទ​នេះ។

  2. karamba says:

    ពស់ហ្នឹងមានពិសឫអត់?

  3. Khmerologist says:

    In the article, the free press did not mention whether the serpant is venomous or non-venomous. If it proved to be venomous, then it should be kept in Ah Chek Aing’s house as pet…

  4. Bling says:

    Hey, boy, you hate _Chek_ ? should stop communicat with him. Don’t read what ever he say just act like you don’t know him, It will not hurt your feeling if you never read his statment. I nerver read some comment that does not interested.you may Comunicat with someone who nice, polite and you can count on me I am a chaming person I have all sort of friends wealthy, middle class, poor, nor cripple people.

  5. Bling says:

    I like this snak it gorgeous everyone should have protect this beautiful snak.

  6. Moung titvungsa says:

    ខ្ញុំសូមគាំទ្រក្នុងការអភិរក្សសត្វពស់។ តើសត្វពស់នេះធំដែលទេ?

  7. ដូចស្រដៀងពស់ព្រៃទម្រងដងខ្លួន​និង​ទ្រវែងដងខ្លួនទូទៅ។ តែខុសត្រង់ពណ៌ស្រការបស់វា​។

  8. Khmerologist says:

    It looks more like a rat snake or (sangsoeur) by its appearance, except the skin patern differential…