17 July 2012
ឈឹម ស្រីនាង និង Vincent MacIsaac
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ពេលនេះ ប៉ុបពី មិនត្រឹមជាតារាសម្តែង និងពិធីករទូរទស្សន៍ភេទទីបីដ៏ល្បីប៉ុណ្ណោះទេ តែនាងបានបើកអាជីវកម្មសម្អាងការផ្ទាល់មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ជិតតំបន់អភិវឌ្ឍន៍ខេមកូស៊ីធីរាជធានីភ្នំពេញផងដែរ។
ការចាត់ចែងការងារ ប៉ុបពី ក្នុងនាមខ្លួនជាម្ចាស់ហាងសម្អាងការមួយ នាងពិតជាមានភាពមមាញឹក ខណៈនាងក៏ជាពិធីការិនីក្នុងកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ផងដែរ។
ប៉ុបពី បាននិយាយថា៖ «ខ្ញុំព្យាយាមធ្វើខ្លួនឯងឲ្យមានភាពរឹងមាំ ពោលគឺគ្រប់ពេលខ្ញុំតែងតែលើកទឹកចិត្ត និងដាស់តឿនខ្លួនឯង»។
វាហាក់ដូចជាមានភាពចម្លែកណាស់នៅពេលដែលនាងមានការយល់ដឹងចំពោះ តម្លៃខ្លួនឯងដោយបានពុះពារ និងប្រែក្លាយសមត្ថភាពខ្លួនឲ្យបានក្លាយជាពិធីករទូរទស្សន៍ ម្នាក់ ទោះបីខ្លួនបានកែភេទ និងបានរស់នៅក្រោមការសើចចំអកមិនសូវឲ្យតម្លៃរបស់មនុស្សក្នុង សង្គមនារយៈពេលប៉ុន្មានឆ្នាំមុននេះក៏ដោយ។

ប៉ុបពី បានលើកឡើងពីស្ថានភាពខ្លួនចាប់ផ្តើមស្លៀកពាក់ឈុតមនុស្សស្រី ដំបូងកាលពី៨ឆ្នាំមុនថា៖ «ពេលនោះ នាងខ្ញុំបានប្រើក្រសែភ្នែក បង្ហាញពីភាពរឹងមាំរបស់ខ្លួនខណៈពេលនៅក្បែរមនុស្សទាំងឡាយ។ តែបន្ទាប់មក ខ្ញុំក៏បានដឹងថា មានមជ្ឈដ្ឋានដែលមិនអាចទទួលយកបានខ្លះពីសំណាក់ជនដែលមើលងាយ ឬ សើចចំអកឲ្យខ្ញុំដែរ»។
ប៉ុបពី បន្តថា៖ «ខ្ញុំមានអារម្មណ៍ខកចិត្តចំពោះអ្នកទាំងនោះណាស់។ តែខ្ញុំបានទប់អារម្មណ៍ ដោយការប្រើក្រសែភ្នែកដើម្បីឆ្លើយតបទៅកាន់ពួកគេដែលវាគឺជា ចំណុចពិសេសនៃការបង្ហាញភាពខ្លាំងក្លារបស់ខ្លួនគ្រប់ពេល»។
តែទោះជាយ៉ាងណាសកម្មភាពមាក់ងាយរបស់មនុស្សក្នុងសង្គមទាំងនោះក៏ បានជួយជំរុញទឹកចិត្តតារាដ៏ល្បីភេទទីបីរូបនេះឲ្យពុះពារ កាន់តែខ្លាំងឡើងជាងមុនក្នុងការជម្នះចិត្តខឹងសម្បា និងការខកចិត្តនានា។ បន្ទាប់ពីបានវះកាត់ប្តូរភេទនៅប្រទេសថៃមក ប៉ុបពីក៏បានបង្ហាញពីមោទនភាពខ្លួនខ្លាំងណាស់ដែរ ជាពិសេសនោះគឺទម្រង់នៃដើមទ្រូងរបស់នាងដែលអាចទាក់ទាញក្រសែ ភ្នែកបុរសៗមួយចំនួនឲ្យអាចឈ្លក់វង្វេងម្តងម្កាលផងដែរ។
ទោះបី ប៉ុបពី បានកែភេទទៅហើយក្តី ក៏នាងបានបញ្ជាក់ពីការនិយមចូលចិត្តនូវសម្រស់តាមបែបធម្មជាតិ ដែលនាងតែងតែរក្សានូវរបៀបតុបតែងខ្លួនតែម្តង។ នាងបន្តថា៖«នាងខ្ញុំចូលចិត្តការតុបតែងខ្លួនតាមបែបធម្មជាតិ»។
ចំណុចដែលកិត្តិស័ព្ទប៉ុបពីបានក្លាយជាបវរកញ្ញាខ្ទើយ(Miss Lady Boy) នៅកម្ពុជានោះគឺបានឆ្លងកាត់ការប្រកួតប្រជែងពីសំណាក់ក្រុមខ្ទើយ ចំនួន៣០នាក់តាមរយៈការវិនិច្ឆ័យសម្រេចរបស់គណៈកម្មការលើបី ចំណុចសំខាន់គឺឥរិយាបថជាមនុស្សស្រី ចំណេះដឹងក្នុងសង្គម និងការសម្តែងរបាំអប្សរា។
អ្វីដែលពិសេសនោះម្តាយរបស់ប៉ុបពីបានសម្តែងការភ្ញាក់ផ្អើល ខណៈគាត់បានដឹងថា កូនប្រុសគាត់បានក្លាយជាបវរកញ្ញាខ្ទើយកំពូល។ អ្នកស្រី ទួត ខុន ជាម្តាយបានមានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍ថា គេមើលទៅគួរឲ្យស្រឡាញ់ណាស់។ គេពិតជាស្រស់ស្អាតដូចមនុស្សស្រីមែន»។
អ្នកស្រី ទួត ខុន ក៏បានសម្តែងទឹកចិត្តក្នុងនាមជាឪពុកម្តាយមានកូនជាមនុស្សភេទទី បីដែរថា៖«ខ្ញុំមិនគិតទេថា ពួកយើង[ឪពុកម្តាយ]គួរតែខឹងសម្បា ឬ ក៏អន់ចិត្តចំពោះកូនខ្លួននោះ។ យើងមានតែសម្របចិត្ត និងទុកសិទ្ធិឲ្យគេចុះ ព្រោះវាជាលក្ខណៈធម្មជាតិមួយដែររបស់មនុស្ស»។
ម្យ៉ាងទៀត ប៉ុបពី មិនបានប្រកាន់ចំពោះពាក្យដែលគេបានហៅនាងក្នុងនាមជាបវរកញ្ញា ភេទទីបីនេះឡើយ។ នាងលើកឡើងថា៖ «ការហៅឈ្មោះប៉ុបពីមានន័យថា ការសម្គាល់នាងខ្ញុំគឺជាតារាម្នាក់»។ ដោយឡែកឈ្មោះនេះទទួលបានការដាក់ងារឲ្យរបស់គណៈកម្មការរៀបចំការ ប្រកួត។ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លើតំណែងបវរកញ្ញាខ្ទើយនោះមក ប៉ុបពី បានទៅរៀននូវចំណេះដឹងផ្នែកសម្អាងការនេះនៅទីក្រុងបាងកកប្រទេស ថៃ។ នាពេលនោះនាងក៏ត្រូវក្រុមបុរសៗចោលភ្នែកលើនាងដែរ តែនាងពុំមានទំនុកចិត្តលើក្រុមបុរសបស្ចិមប្រទេសនោះឡើយ។ ប៉ុបពីនិយាយថា៖ «នាងខ្ញុំត្រូវបានក្រសែភ្នែកអ្នកខាងក្រៅចាប់់អារម្មណ៍»។
ប៉ុបពី បាននិយាយរៀបរាប់ថា នាងអាចមានលក្ខណៈប្រសើរក្នុងនាមជាស្រ្តីខ្មែរម្នាក់ ព្រោះនាងអាចមានជោគជ័យក្នុងការជួបស្នេហ៍ពិត(មិត្តប្រុស)។ ចំណងស្នេហ៍របស់ប៉ុបពី មានរយៈពេលជាងពីរឆ្នាំមកហើយ តែនាងក៏ជួបបញ្ហារកាំរកូសដែរដោយភាពប្រចណ្ឌរបស់មិត្តប្រុស។ នាងប៉ុបពីបាននិយាយថា៖«ប្រសិនជាគាត់ចង់បែកផ្លូវគ្នានោះ នាងខ្ញុំក៏មិនមានការឈឺចាប់អ្វីឡើយ។ ខ្ញុំស្រឡាញ់ខ្លួនឯង និងត្រូវគិតពីក្រុមគ្រួសារខ្លួនមុនហើយ។ ទោះបីជាគាត់មានរូបរាងសង្ហាគួរសមក៏ដោយ តែនាងខ្ញុំគិតថា ខ្លួនឯងមានការចាប់អារម្មណ៍ជាងគាត់»។
ប៉ុបពី ក៏បានលើកឡើងពីកត្តាឥរិយាបថសង្គមរបស់ប្រជាជននៅក្នុងប្រទេស កម្ពុជាចំពោះសតិអារម្មណ៍លើមនុស្សភេទទីបីដែរ ដោយប្រជាពលរដ្ឋជាច្រើនបានផ្លាស់ប្តូរពីការសើចចំអកមកជាការ គោរពវិញជាបណ្តើរៗ៕ PR

I like u.loy
បើប្រទេសកម្ពុជាមានមនុស្សដូចប៉ុបពីទាំងអស់ នឹងរលាយមិនខាន។
មនុស្សគ្រប់រូបមានសិទស្មើរៗភាព មិនថាជាភេទអ្វីឡើយ។ឪពុកម្តាយបង្កើតយើងមកដើម្បីឲ្យកូន
បានរៀនសូត្រមានចំនេះដឹង កាលបើមានចំនេះដឹងហើយគាត់ចង់េអាយកូនរបស់គាត់បានស្គាល់
ពីតំលៃរបស់មនុស្ស។ភេទទី៣ពិតមែនតែពួកគាត់ជាបុគ្គលដែលប្រាសចាកពីបុគ្គលិកលក្ខណះនារី
រឺ បុរសយ៉ាងណាក៏ដោយគាត់ជាមនុស្សដូចយើងដែរគាត់ចេះឈឺចាប់ គាត់ចេះខ្មាសអៀន គាត់
ចេះកើតទុក្ខ ចុះបើយើងជាគាត់វិញពេលមានពាក្យតេះដៀលសួរថា យើងមានអារម្មណ៏យ៉ាងណា
សប្បាយចិត្តពេលគេតិះដៀល? មើលងាយ មើលថោក?អារម្មណ៏ទាំងអស់នេះខ្ញុំគិតថាអ្នកទាំងអ
ស់គ្នាប្រហែលជាយល់ច្បាស់ជាងខ្ញុំទៅទៀត។ប្រទេសជាតិដែលរលាយរលត់បាននោះមិនមែនព្រោះតែពួកភេទទី៣ទេ មកពីការរើសអើង ច្រណែនឈ្នានីស និន្ទាគ្នា និងភាពអាត្មានិយមរបស់អ្ន
កទាំងអស់គ្នាទៅវិញទេ ផ្ទុយទៅវិញបើយើងសាមគ្គីគ្នា ស្រឡាញ់គ្នា រួបរួមគ្នា ប្រកាន់នូវព្រហ្មវិហារ
ធម៌(មេត្តា ករុណា មុទិតា ឧបេក្ខា)យើងប្រាកដជាមានការរីកចម្រើនខ្លាំងណាស់។ប្រទេសអន្តរ
ធានមិនមែនព្រោះតែភេទទី៣ទេ គឺមកពីភេទទីមួយទី២ហ្នឹងហើយ! រាជរដ្ឋាភិបាលពួកគាត់ខិតខំ
រកវិធីអភិវឌ្ឍន៏ប្រទេស កសាងប្រទេស អភិវឌ្ឍន៏ប្រទេស មិនគិតថាលំបាកប៉ុនណាទេពួកគាត់ពុះ
ពារគ្រប់ឧបសគ្គ មិនដែលចង់បានអ្វីពីយើងពួកយើងទេសុំឲ្យតែប្រជាពលរដ្ឋទាំងអស់ចេះស្រឡា
ញ់គ្នា តែប៉ុនហ្នឹងយើងធ្វើមិនបានផងមានមុខឯណាទៅថាឲ្យគេ?
ខ្ញុំនិយាយនេះមិនមែនកាន់ជើងម្ខាងៗទេគ្រាន់តែចង់ឲ្យចេះពិចារណាខ្លះផង យើងជាមនុស្សមិនមែ
នជាសត្វទេ យល់ពីពាក្យថាមនុស្សទេ?សូម្បីតែឪពុកម្តាយយើងក៏មិនចង់ឲ្យកូនគាត់ជាមនុស្សអា
ក្រក់អីបែបហ្នឹងដែរ ចង់ឲ្យកូនចេះយល់ពីតម្លៃរបស់មនុស្សមិនថាមានក្រ អាក្រក់ល្អ រឺភេទណាមួយ
ឡើយសុទ្ឋតែជាមនុស្សដូចៗគ្នា នេះហើយដែលគេហៅថាជាមនុស្សពិតប្រាកដ។
I like u and love u so much , Because u so cute ,brave ,u so clever and I will support u don’t be unsad for another people mockdown u ok u try 2 do its Bye from ur support u