19 July 2012
មែរ ច័ន្ទប៉ូលីដេត និងចេង ប៊ុនឡុង
ភ្នំពេញ ប៉ុស្តិ៍
កំណត់ត្រាសម័យថ្មីនេះ ត្រូវបានគេធ្វើឡើងលើសៀវភៅ ក្រដាស ឬប្រព័ន្ធអេឡិចត្រូនិកទំនើបៗ។ ប៉ុន្តែបើយើងក្រឡេកមើលកាលពីសម័យបុរាណរបស់កម្ពុជាវិញ យើងនឹងឃើញថាមានផ្ទាំងសិលា សន្លឹកមាស ជញ្ជាំងប្រាសាទ និង សាស្ត្រាស្លឹករឹតប៉ុណ្ណោះ។
«សាស្ត្រាស្លឹករឹត» គឺជាឧបករណ៍ម្យ៉ាងរបស់ខ្មែរយើង ដែលប្រើសម្រាប់ធ្វើការកត់ត្រានូវរឿងរ៉ាវប្រវត្តិសាស្ត្រ ធម៌វិន័យ ក្បួនច្បាប់ ប្រព័ន្ធតុលាការ ក្បួនសង់ផ្ទះ ក្បួនចម្បាំង និងក្បួនខ្នាតផ្សេងៗ នៅលើសន្លឹកស្លឹកទ្រាំង ដែលត្រូវបានគេគាប និងរឹតយ៉ាងត្រង់ស្អាតមុននឹងយកមកឆ្លាក់។
អ្នកអភិរក្សស្លឹករឹតម្នាក់ លោក គុណ សុភាព អាយុ៥៨ឆ្នាំ នៅអង្គការសិក្សាស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលដឹកនាំដោយលោក Oliver de Bernon បាននិយាយថា៖ «សាស្ត្រាស្លឹករឹតនេះ អាចត្រូវបានប្រើប្រាស់តាំងពីចុងសម័យអង្គរមក ហើយវាត្រូវបានផលិតឡើងដោយដៃ សម្រាប់កត់ត្រានូវបាលី ធម៌ទេសនា ពង្សាវតារាជវង្ស ក្បួនចម្បាំង និងក្បួនច្បាប់តម្រាផ្សេងៗជាច្រើនទៀត»។
លោក សុភាព ក៏បានពន្យល់ពីដំណើរការនៃការបង្កើតសាស្ត្រាស្លឹករឹតនេះថា ដំបូងឡើយ គេត្រូវទៅកាត់ស្លឹកទ្រាំង ដែលប្រហាក់ប្រហែលនឹងស្លឹកត្នោត មកគាប និងរឹតឲ្យស្មើល្អ។ បន្ទាប់មកយកទៅហាលសន្សើម និងគាបរោលភ្លើងឲ្យត្រង់ ស្ងួតស្រពាប់ល្អ មុននឹងយកទៅគូសបន្ទាត់។ ការឆ្លាក់ស្លឹករឹត ត្រូវប្រើជាមួយដែកចារ រួចលាបធ្យូងពីលើ ទើបជូតវាចេញ ពេលនោះយើងនឹងឃើញតួអក្សរផុសពីលើស្លឹករឹតជាមិនខាន។
ដោយហេតុថា សាស្ត្រាស្លឹករឹត ពិបាកធ្វើ ហើយប្រទេសយើងបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាមច្រើនលើកច្រើនសា ព្រមទាំងមានលំហូរចូលនៃសម្ភារសម័យថ្មី ដូចជាក្រដាស សៀវភៅ និងឧបករណ៍អេឡិចត្រូនិកទំនើបៗទៀតនោះ សាស្ត្រាស្លឹករឹតក៏ត្រូវបានមជ្ឈដ្ឋានទូទៅមិនសូវ យកចិត្តទុកដាក់ និងប្រើប្រាស់នោះឡើយ។
ទោះបីជាយ៉ាណាក៏ដោយ លោក សុភាព បានអះអាងថា៖ «លក្ខណពិសេសរបស់សាស្ត្រាស្លឹករឹតគឺពេលចាប់ផ្តើមចារវា គេត្រូវគិតពីចំនួនតួអក្សរដែលត្រូវសរសេរ ហើយប្រសិនបើវាត្រូវបានគេថែរក្សាទុក និងប្រើប្រាស់ឲ្យបានល្អនោះ សាស្ត្រាស្លឹករឹតនេះអាចទុកបានរហូតដល់រាប់រយឆ្នាំឯណោះ»។
ជាចុងក្រោយ លោកបានលើកឡើងថា៖ «ថ្វីដ្បិតតែប្រទេសកម្ពុជាទើបតែអភិវឌ្ឍវិស័យសំណង់ក៏ដោយ បច្ចុប្បន្ន វិស្វករ ឬមេការដែលមានបទពិសោធពី ៨ ទៅ១០ឆ្នាំ អាចទទួលបានប្រាក់ខែដល់ទៅ១០០០ដុល្លារអាមេរិក។ ដោយសារតែវិស័យនេះ កំពុងតែមានការកើនឡើងជាលំដាប់ ខ្ញុំអាចនិយាយបានថា ខ្ញុំមើលឃើញពីការអភិវឌ្ឍរបស់វាកាន់តែរីកចម្រើននៅពេលអនាគត ដ៏ខ្លី»៕

ពិតជាគួរឱ្យសសើរដូនតាខ្មែរយើងមែនដែលចេះសសរកត់ត្រាគម្ពីផ្សេងៗទុកឱ្យអ្នកជំនាន់ក្រោយ។ បើគ្មានពួកគាត់ទេយើងនឹងមិនដឹងថាទឹកដីយើងបានបាត់បង់អស់យ៉ាងច្រើនដោយសារតែ អាចោរសៀម និងមិត្តសំលាញ់តែងសំឡុតខ្មែរគឺយួននោះយកទៅឥតអៀនខ្មាស់នោះដែរ។
សៀមមិនប៉ុនមានទេ តែយួនវិញពិតជាសាហាវ