សម្ដេចក្រុមព្រះ​៖ ហាម​យកឈ្មោះ​គណបក្ស​ខ្ញុំ យកទៅ​ប្រើ​!

ថ្ងៃទី 19 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​បន្ទាប់ពី​ទទួលបាន​នូវ​លិខិត​របស់លោក សៅ រ៉ានី ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ស្នើ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាក​ពី​ឆាកនយោបាយ​មួយរយៈ​សិន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​សម្របសម្រួល​គ្នា ផ្សះផ្សា​គ្នា​ឡើងវិញ​។ នៅ​ថ្ងៃទី​១៨ ខែកក្កដា សម្ដេចក្រុមព្រះ ចេញ​លិខិត​តប​ទៅវិញ​ថា ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់​របស់លោក សៅ រ៉ានី ហាម​យកឈ្មោះ​គណបក្ស​ព្រះអង្គ យកទៅ​ប្រើ និង​ប្រកាស​ជាមុន​ថា មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​។​

​ខ្លឹមសារ​នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញថា “​ខ្ញុំ បានទទួល​រួចហើយ នូវ​លិខិត​របស់​ឯក​ឧ​ត្ត​ម ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។ ជាបឋម ខ្ញុំ​សូម​រម្លឹក​ជូន​ឯកឧត្តម ឲ្យ​បាន​ជ្រាបថា គំនិត​ផ្ដួចផ្ដើម នៃ​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតណាស់​ស្ដែង​ចេញពី​ឆន្ទៈ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ជំនះ​រាល់​ឧបសគ្គ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​នូវ​ការសម្របសម្រួល និង​ឧបត្ថម្ភ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅ​ទទួលបាន​នូវ​ការចុះហត្ថលេខា​រួម នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។ ដូច្នេះ​ការដែល​គណបក្ស​ទាំងពីរ មិនអាច​បង្រួបបង្រួម​គ្នា​បាន​នេះ មិនមែន​ផ្ដើមចេញពី​ខ្ញុំ​នោះទេ ដូច​ឯកឧត្តម បាន​ជ្រាប​ស្រាប់​ហើយ​ថា នរណា​ជា​អ្នកធ្វើ​វិច្ឆេទកម្ម មិន​ឲ្យ​មានការ​រួបរួមគ្នា​បាន​នោះ​”​។​

​លិខិត​បាន​បន្តថា “​ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​នៅមាន​សុទិដ្ឋិនិយម​ថា មានតែ​ពេលវេលា​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​បាន​”​។

​ខ្លឹមសារ នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​អាន​លិខិត​ឯកឧត្តម ដោយ​យកចិត្តទុកដាក់ ហើយ​ពិចារណា​ថា វា​ជា​សិទ្ធិ​របស់​ឯកឧត្តម ស្រេច​តែ​ឯកឧត្តម ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ក៏ប៉ុន្តែ ខ្ញុំ​សូម​ហាម​ជាដាច់ខាត សូម​ឯកឧត្តម​មេត្តា​កុំ​យកឈ្មោះ​ខ្ញុំ និង​គណបក្ស​មួយ​ដែលមាន​ឈ្មោះ​ខ្ញុំ និង​តួនាទី​ឯកឧត្តម​ជា​អគ្គលេខាធិការ​បក្ស​រប​ស់​ខ្ញុំ យកទៅ​ប្រើ ហើយ​ទន្ទឹមគ្នា​នោះ​ផងដែរ លទ្ធផល​ណាមួយ​ដែល​កើតចេញពី​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម និង​លោក​ណាមួយ ឬ​គណបក្ស​ណាមួយ ខ្ញុំ​សូម​ប្រកាស​ជាមុន​ថា ខ្ញុំ​មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​”​។​

​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។​

​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ នឹង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។​

​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។​

​លោក សៅ រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​លោក​ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ សិន​ទៅ​។​

​លោក សៅ រ៉ានី បាន​ព្យ​ល់​ថា “​បើសិនជា​មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា​ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ​កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ​មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ​សាបសូន្យ​នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​”​។​

​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​៕​

What Next?

Recent Articles

12 Responses to "សម្ដេចក្រុមព្រះ​៖ ហាម​យកឈ្មោះ​គណបក្ស​ខ្ញុំ យកទៅ​ប្រើ​!"

  1. BOPHA DEVI AND SEREYVUTH says:

    OH YES IT’S TIME TO YOU BROTHER TO REST EATING PUSSY’S OUK PHALLA

  2. ស្អីគេទណ្ឌបណ្ឌិតសម រង្សី! អូ៎ច្រឡំទណ្ឌិត! បំពេញ​បេសកកម្ម​ស្រោចស្រង់​ប្រទេសជាតិស្អី!អាមួយ នេះជាប់ជាទណ្ឌិតយូរៗទៅចង់វិកលចរឹកយ៉ាងម៉េចទេ, ប្រទេសខ្មែរប្រជាពលរដ្ធខ្មែរកំពុងតែរស់នៅ ក្នុងសុខសន្តិភាពពុំមានការភ័យខ្លាចអ្វីទាំងអស់ រួមទាំងពួកអាក្រពើវង្វេងថ្លុក(បឹង)ឯងរាល់គ្នាផង កំពុងតែរស់នៅយ៉ាងសុខសាន្តអាខ្លះមាន ប្រពន្ធពីរទៅបីកំពុងរស់នៅវីឡាយ៉ាងសុខ,ហ្អែងថាគេផ្តាច់ ការម្លេះសមអាយឹម សុវណ្ណ,អាអេង ឆៃអៀង,អាស៊ុនឆៃកំពុងតែដើរតាមផ្លូវគេដាក់វាមួយជើង ពីរជើង បាត់ទៅហើយ។
    ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិស្អីអានេះ,​សង្រ្គោះតែពួកហ្អែងទៅបានហើយ​សង្រ្គោះអោយ ពួកវារស់នៅជុំគ្នាទៅ, ជាពិសេសសង្រ្គោះខ្លួនឯងអោយបានរួចពីឈ្មោះទណ្ឌិតទៅបានហើយ។
    ឯអាមេបោកកឹម សុខាជួយខ្លួនឯងអោយរួចខ្លួនពីការឃោសនាបោកទៅបានហើយ ប្រជាពលរដ្ធ កំពុងតែរង់ចាំទារលុយថ្លៃម្លូរស្លា,លុយដាក់ធ្មេញមាស, ស្រ្តីមេម៉ាយៗរង់ចាំប្តីដែលអាមេបោក ឯងសន្យារកអោយនោះកំពុងតែរងាដេកអោបកូនអោយរញង់,អាមេបោកនេះគឺមានតែនាំ សមាជិកវាជាប្រុសៗទៅធ្វើប្តីអោយស្រ្តីអ្នកមេម៉ាយនោះទៅ,​ម៉្យាងដែរអាមួយនេះចេះរកនឹក អោយបានស្រួលឃើញ ចៅចេកអាំងចង់ចូលជាសមាជិកវាមួយខែសាកលមើលក្រែងបានស្រួល។

    ឯករណីយអាម្ទេសប្លោកមិនចាំបាច់និយាយទេនាំតែខាតពេល ទុកពេលអាំងចេក ផឹកកាហ្វេវិញ។

  3. មេទ័ពបាញ់អាចម៏ says:

    ចូលគ្នាក៏បាន ២ កៅអី មិនចូលគ្នា ក៏បានតែ ២ កៅអីដែរ!!!

  4. you so oldest please stop to do politic .

  5. រិទ្ឋីផល says:

    សុណក់មួយកក្បាលនេះព្រុះទៀតហើយក្រែងថ្ងៃនេះម្ចាស់វាឲ្យឆ្អឹងអង្កៀម។
    ជនបង្កប់គេដឹងពេកមិនបាច់រ៉ាយរាប់។សាវត្តាពួកយួននិងអាយ៉ងនោះ។
    តែការដឹកនាំប្រទេសតាមបែបលធិប្រជាធិបតេយ្យដូចជាមិនមានអ្វីត្រូវលាក់
    លៀមទេ។មានពួកគុម្មុយនិសនិងពួកមានល្បិចថោកទេដែលវាលាក់បាំង។

    យើងត្រូវកាសេរីភាព«យើងត្រូវការតវ៉ាពេលដេលរដ្ឋាភិបាលធ្វើមិនត្រឹមត្រូវ«
    យើងត្រូវការឲ្យមានការគោរពស្មើគ្នាមិនថាអ្នកណាមានឋានះអ្វីឡើយ។

    អាចេកអាំងប្រាប់មេឯងទៅថាបើចិត្តជាកូនប្រុសត្រូវធ្វើចិត្តជាកីឡាករ។កុំធ្វើជា
    កីឡាករហើយធ្វើជាប៊ីតទៀតចាំតែផាកតែម្ចាងកំសាកណាស់។
    ធ្វើមិនត្រឹមត្រូវយើងតវ៉ា។បើចង់វ៉ៃខ្នោះអញ្ជើញយើងមិនដែលតត់ស្លុតទេ។យ៉ាងច្រើនស្លាប់
    តែប៉ុណ្នឹងគ្មានអ្នកណាជីវិតពីទេ។មានសន្តិភាពមែនតែមិនស៊ូទ្រាំវេទនានិងការរំលោព
    បំពានគ្រប់បែបយ៉ាងនិងមិនអាចបាត់បង់ទឹកដីដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  6. មេទ័ពបាញ់អាចម៏ 2កៅអី នេះមិននៅទេ២០១៣cppយកអស់ហើយចង់ភ្នាល់ក៍ហ៊ានដែរ។

  7. kmherblood. says:

    yes, sure unlease all peoples like you that serving Youn and Youn a lot in Cambodai CPP still win, but remember that no one always win under this world. do good recieve good even we dead but your goodwill still remain to all Kuon Khmer.

  8. ខ្ញុំអត់ដឹងថាស្រុកខ្មែរ​គេមានច្បាប់អ្វីមកសំអាងទេ?​បើទោះបីជាលួចរបស់គេមកប្រីហើយក៏ដោយ

  9. you must to take care with Ngek bunchey

  10. ស្អីគេលោកមហាបណ្ឌិតអាំងចេក​ ខាងលើកក្តៅខ្លួនឬក៏អត់សូវគ្រប់ទេដឺង​!! អត្តបទខាងលើគេនិយាយពីបុរសសំបូរស្នេហ៏ញ៉ែសោយចង្ហាន់កូនចៅងង
    គាត់ឈីចិត្ទស្អិតព្រះទយ័មិនមែនរង្សីទេទាន!!​​ នេះបិនចំប្រឆាំងផ្កាប់មុខមែន​!!

  11. Boy says:

    នយោបាយផ្លូវកណ្តាល ហ៎! ស្រប មិនដូចជាស្រប , បើប្រឆាំងមិនដូចជា ប្រឆាំងទេ។ អាធ្វេង វាមិនចំជាធ្វេង ,ស្តាំ មិនចំជាស្តាំ។យ៉ាប់ណាស់ជិតដល់ពេល បោះឆ្នោតហើយណា។

  12. Korn Khmer says:

    Ranarith, too weak to run politic.