ថ្ងៃ ចន្ទ 23 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI
នៅខណៈដែលលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងនាយកវិទ្យុសម្បុកឃ្មុំដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ដោយអាជ្ញាធរចោទប្រកាន់ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ សមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា១០០នាក់មកពីខេត្តមួយចំនួនបាននាំគ្នាមកធ្វើពិធីបួងសួងនៅខាងមុខព្រះអង្គដងកើ ដើម្បីបន្ទន់ចិត្តរដ្ឋាភិបាលអោយលើកលែងការចោទប្រកាន់ និងដោះលែងលោក ម៉ម សូណង់ដូ អោយមានសេរីភាពវិញ។
សមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា១០០នាក់មកពីខេត្តមួយចំនួនបាននាំគ្នាមកធ្វើការបួងសួងនៅខាងមុខព្រះអង្គដងកើ ដើម្បីបន្ទន់ចិត្តរដ្ឋាភិបាលអោយដោះលែងលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងនាយកវិទ្យុសម្បុកឃ្មុំដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធទៅនឹងបទចោទដ៏ចម្រូងចម្រាសរឿងជម្លោះដីធ្លីនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលអាជ្ញាធរបានចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីរូបលោកបានវិលត្រឡប់មកពីបរទេសរយៈពេលបីថ្ងៃ។ សំណុំរឿងលោកម៉ម សូណង់ដូ ត្រូវបានផ្ទេរពីតុលាការខេត្តក្រចេះ មកតុលាការក្រុងភ្នំពេញ ដោយសារតែសំណុំរឿងនោះជាករណីពិសេស។
សមាជិកអ្នកប្រជាធិបតេយ្យមកពីខេត្តមួយចំនួនបាននាំគ្នាឈរនៅខាងមុខព្រះអង្គដងកើដោយពាក់អាវពណ៌ស មានរូបលោកម៉ម សូណង់ដូ និងសរសេរជាអក្សរខែ្មរនិងអង់គ្លេសថា “ដោះលែងលោកម៉ម សូណង់ដូ”។ សមាជិកទាំងអស់ដែលភាគច្រើនជាមនុស្សចាស់ បានអុជធូបនិងសូត្រធម៌ ដើម្បីបួងសួងដល់ព្រលឹងស័ក្តិសិទ្ធិឲ្យជួយបន្ទន់ចិត្តរដ្ឋាភិបាលដោះលែងលោកម៉ម សូណង់ដូ អោយមានសេរីភាពវិញ ដោយពួកគេទាំងអស់ពុំអាចទទួលយកបាននូវការចោទប្រកាន់របស់តុលាការ។ ពលរដ្ឋទាំងនោះបានលើកឡើងថា លោកម៉ម សូណង់ដូ មិនបានពាក់ព័ន្ធក្នុងករណីនៅក្នុងភូមិប្រម៉ា ខេត្តក្រចេះនោះទេ ពីព្រោះ នៅពេលដែលអាជ្ញាធរចុះបង្ក្រាបពលរដ្ឋដែលចោទថាបង្កើតតំបន់អបគមន៍នោះ គឺលោកប្រធានសមាគមកំពុងនៅក្រៅប្រទេសនៅឡើយ។
លោកស៊ា សុផុន ជនពិការមកពីខេត្តកំពង់ចាម ដែលអង្គុយនៅក្នុងរទេះបានអោយដឹងថា ពលរដ្ឋដែលជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យបានធ្វើដំណើរមកពីខេត្តមួយចំនួន ដើម្បីធ្វើការបួងសួងដល់ព្រលឹងស័ក្តិសិទ្ធិជួយអន្ទងចិត្តរដ្ឋាភិបាលឲ្យដោះលែងលោកម៉ម សូណង់ដូ ពីព្រោះ លោកថា ទង្វើរបស់លោកប្រធានសមាគម គឺអប់រំពលរដ្ឋអោយយល់អំពីនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ។ លោកពុំដែលញុះញង់ពលរដ្ឋអោយធ្វើអ្វីដែលខុសនឹងច្បាប់បានកំណត់នោះទេ។
ទាក់ទិនទៅនឹងការធ្វើពិធីបួងសួងនោះ លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូបានអោយដឹងថា នេះគឺជាទម្លាប់របស់ពលរដ្ឋកម្ពុជាដែលកាន់ពុទ្ធសាសនា នៅពេលណាដែលពួកគាត់អស់ជំនឿទៅលើអាជ្ញាធរ ឬទៅលើប្រព័ន្ធតុលាការ ពួកគាត់ងាករកវត្ថុស័ក្តិសិទ្ធិឲ្យជួយពួកគាត់។ ហើយអ្វីដែលគាត់ធ្វើនេះ គឺគ្រាន់តែសូមអោយវត្ថុស័ក្តិសិទ្ធិជួយបន្ទន់ចិត្តមន្ត្រីរបស់រដ្ឋាភិបាលលើកលែងការចោទប្រកាន់ទៅលើរូបលោកម៉ម សូណង់ដូ និងដោះលែងអោយគាត់មានសេរីភាពវិញ។
កាលពីថ្ងៃទី១៦ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន លោកម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា ២៨, ៥០៤, ៤៥៧ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
លោកម៉ម សូណង់ដូ ធ្លាប់ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារចំនួនពីរលើករួចមកហើយ ដោយលើកទី១ នៅក្នុងឆ្នាំ២០០៣ ទាក់ទងនឹងកុបកម្មប្រឆាំងថៃឈានដល់ការដុតស្ថានទូតថៃ និងលើកទី២ នៅក្នុងឆ្នាំ ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម៕
——————————————-




pls help to pray for our villages on 7-24,(flooding) for thier safety, instead.,
not for mam sonando.,
Cut your neck off then I’ll call you Ta Prum.
cut your dick off n cut off ur head too., instead.. ikea
more important, to pray for villages on 7-24, flooding,, not for mansonando., faked democracy man
Please thinking with HUMAN BRAIN. Dont do shit like dog. one time will have problem like him in your family soon. if they arrest you…your parents dont be CRY ,o.k? taprum khball chhkai?
សុំសម្តេច ហ៊ុន សែន វិញទៅទើបសក្តិសិទ្ធជាង
អាណិតយាយៗណាស់ ប្រឹងជួយសូណង់ដូរ តែការពិតសូណង់ដូរជាមនុស្សបោកប្រាស់សោះ
ឆ្ងល់ដែរ មនុស្សជាអ្នកធ្វើទៅបន់ទេវតា
What democrats are doing is the last hope for freeing venerable Mam Sonando. because they don’t have any either judiciary or Hun Xen government’s intervention. Please free Him.
What democrats are doing is the last hope for freeing venerable Mam Sonando. because they don’t have any either expects on judiciary or Hun Xen government’s intervention. Please free Him.
ចូរបួងសួង កុំអោយលោក ស៊ីម៉ងត៏ដូ គាត់ធ្វើអំពើអ្វីឆ្កួតៗទៀត!!!
សុំហ៊ុន សែន អាខ្មោចយក៏ស្អី បើវាគង់តែដោះលែងដដែលៗចាំបាច់ចាប់ ម៉ម សណងដូ ដាក់គុគធ្វើអី ម៉េចក៏ល្ងង់ម្លេះ!!!!!!!!!ទៅសុំព្រាយកន្ទោងខៀវ វាល្អជាង។
Sick!
Sick of Khmer!
Headach of Khmer!
ទំលាប់ស្រុកខ្មែរ បើសិនជាគេចង់សម្លាប់ឆ្កែណាមួយ គឺគេគ្រាន់តែស្រែកថា ស្កែនោះឆ្កួត គឺជាការស្រេច។ ក៏ប៉ុន្តែពេលខ្លះ ឆ្កែខ្លះវាឆ្កួតមែន។
freedom Mam sonondo , we whish you good health and good luck
ពួកអាដែង អស់នេះបានតែមាត់ទេ ឈ្លោះគ្នាដូចឆ្កែ