អ្នកនាំពាក្យ​ក្រុមព្រះ​៖ សូម​អស់លោក​អញ្ជើញ​ទៅយក​បុណ្យស័ក្តិ​ដែល​សង្ឃឹមថា គេ​ឲ្យ​អស់លោក​ទៅ​

ថ្ងៃទី 23 កក្កដា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: គណបក្ស​នរោត្តម រណឫទ្ធិ ដែល​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ​បានធ្វើ​អ្វីមួយ​ដ៏​ត្រឹមត្រូវ ក្នុង​ការដក​ និង​បញ្ចប់​តួនាទី​របស់​អគ្គលេខា អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មួយរូប​។ នេះ​ជា​ប្រតិកម្ម​តប​របស់​អ្នកនាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក ប៉ែន សង្ហា បាន​បញ្ជាក់ថា “​អស់លោក​ទាំងអស់នេះ ជាពិសេស​ឯកឧត្តម សៅ រ៉ានី និង​លោក ថាវ គឹម​ឡុង បាន​ទៅធ្វើ​ការចរចា​ស្ងាត់ៗ ហើយ​ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ ស្តីពី​ការបង្រួបបង្រួម​រវាង​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​(១៧​កក្កដា​២០១២)”​។ ដោយសារតែ​បញ្ហា​នេះ មិនមាន​ការអនុញ្ញាត​ពី​គណបក្ស និង​ពុំមាន​ការចាត់តាំង​ពីស​ម្តេច​ក្រុមព្រះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទង្វើ​នេះ គឺជា​ទង្វើ​មួយ​ផ្ទុយ និង​មិន​បម្រើ​ផលប្រយោជន៍​គណបក្ស​។​

​លោក​ប៉ែន សង្ហា បាន​និយាយថា ចំពោះ​ការទាមទារ​យក​ត្រា​គណបក្ស​នរោត្តម រណឫទ្ធិ ពី​សំណាក់​លោក​សៅ​រ៉ានី នោះ ត្រា​គឺជា​ត្រា​របស់​គណបក្ស ហើយ​បែរជា​ទាមទារ​យកទៅ​ប្រើ​សម្រាប់​កិច្ចការ​អគ្គលេខាធិការដ្ឋាន គឺ​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​វា​ជា​ត្រា​របស់​គណបក្ស ដែល​សម្តេចក្រុមព្រះ ព្រះប្រធាន និង​គណបក្ស​ត្រូវ​ប្រើ​។ ដូច្នេះ​ត្រា គឺ​ត្រូវតែ​គ្រប់គ្រង​សម្រាប់​ប​ប្រើ​នៅក្នុង​ក្របខណ្ឌ​គណបក្ស​។ លោក​បញ្ជាក់ទៀតថា “​ការទាមទារ​យក​ត្រា​ទៅប្រើ​នេះ គឺ​មិន​ត្រឹមត្រូវ​ថែមទៀត ព្រោះ​លោក សៅ រ៉ានី ត្រូវបាន​បញ្ចប់​តួនាទី​អគ្គលេខាធិការ មិនអាច​យកទៅ​ប្រើ​បាន​ទៀត​ទេ​”​។

​អ្នកនាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ រូប​នោះបាន​អះអាងថា “​ផ្អែកទៅលើ​ច្បាប់​គណបក្សនយោបាយ ក៏ដូចជា​លក្ខន្តិកៈ​រប​ស់​គណបក្ស គឺ​យើង​យល់ឃើញថា បើ​សមាជិក​ណា​ម្នាក់​មិន​បម្រើ​ផលប្រយោជន៍​គណបក្ស អស់លោក​គួរតែ​ចាក​ចេញទៅ អស់លោក​គួរតែ​ឈប់​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​គណបក្ស​ទៅ សូម​អស់លោក​អញ្ជើញ​ទៅយក​បុណ្យស័ក្តិ​ដែល​សង្ឃឹមថា គេ​ឲ្យ​អស់លោក​ទៅ​”​។​

​សូមជម្រាបថា លោក សៅ រ៉ានី បានដាក់​ពាក្យបណ្ដឹង​ចូលទៅ​សាលាដំបូង​ក្រុម​ភ្នំពេញ ប្ដឹង​សុំ​ឲ្យ​ចេញ​បណ្ដឹង​រក្សា​ការពារ ដោយ​ទី​១. សូម​ឲ្យ​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​នរោត្តម រណឫទ្ធិ ជា​បណ្ដោះអាសន្ន​, ទី​២. បង្គាប់​ឲ្យ​ចុង​ចម្លើយ​ប្រគល់​ត្រា​គណបក្ស​នរោត្តម រណឫទ្ធិ ឲ្យ​ដើមបណ្ដឹង ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គលេខាធិកា​រដ្ឋា​ន គណបក្ស​នរោត្តម រណឫទ្ធិ និង​ទី​៣. សុំ​ឲ្យ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​សិទ្ធិ​របស់​ចុង​ចម្លើយ​ក្នុង​ការដក បញ្ចប់​ភារកិច្ច ឬ​កដ​តំណែង ឬ​បណ្ដេញចេញ​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់លំដាប់​ថ្នាក់​។​

​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ លោក សៅ រ៉ានី បាន​មានប្រតិកម្ម​នឹង​ការដកតំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ដែល​លោក​បាន​អះអាងថា ការ​នេះ​ធ្វើ​បំពាន​ទៅនឹង​លក្ខន្តិកៈ​គណបក្ស និង​ច្បាប់​ផងដែរ​។ ដូច្នេះហើយ ទើប​លោក​មាន​វិធានការណ៍​ឆ្លើយតប​តាមផ្លូវ​ច្បាប់ និង​ដាក់​បណ្ដឹង​មក​តុលាការ​បង្កក​ពណ៌​មាន​នយោបាយ​របស់​គណ​បក្ស​នរោត្តម រណឫទ្ធិ និង​សុំ​ឲ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ​ទៅតាម​ផ្លូវច្បាប់​៕​

What Next?

Recent Articles

7 Responses to "អ្នកនាំពាក្យ​ក្រុមព្រះ​៖ សូម​អស់លោក​អញ្ជើញ​ទៅយក​បុណ្យស័ក្តិ​ដែល​សង្ឃឹមថា គេ​ឲ្យ​អស់លោក​ទៅ​"

  1. HUN SEN LOST HIS PLAN WITH RANARITH + AH CHHAY TEAM. his dont want samrainsy come back.His want to use both party replace SRP….etc…..!!!!King son Ranarith will be strong…if H.S kill you….this is a final of his regime. Dont let him use like AH CHHAY+team again.

  2. KHMENG NASS, RANNY…..KOM CHANG THVEU THOUM KHBOTT MA CHASS NOUSS. ROUNTASS BANH CHREUN NASS.PRA YATT NA.???.

  3. ខ្ញុំជាខ្មែរ says:

    ប៉ែន សង្ហរ ក៏គង់មានថ្ងៃណាមួយ ទ្រង់ចោលម្សៀតនេះដកក្បាលចេញទេ កុំសង្ឃឹមលើទ្រង់ចោលម្សៀត
    នេះពេក កុំភ្លេចថាកាលពីឆ្នាំ ២០០៨ ទ្រង់ចោលម្សៀតនេះបានដក់ក្បាលអ្នកនាំពាក្យម្នាក់ហើយនៅពេល
    ដែល ទ្រង់ ចោលម្សៀតនេះ មកចូលរួមជាមួយបក្សប្រជាជនដើម្បីបង្កើតរដ្ឋាភិបាលចំរុះ

  4. មេទ័ពបាញ់អាចម៏ says:

    ធុញស្ដាប់ហើយ!!! សុទ្ធតែអ្នកចេះ តែកាហ់ីត ហើយ កាហ៊ូទៀត!!!!!!!!!!!!!!

  5. អ្ហា ពួកម៉ាកនៅស្រុកជាមួយគ្នា says:

    ហ្វើយបើមានតំណែងស្អីទុកអោយអាញ់ពីរបីផង
    អរគុណអាពួកម៉ាក

  6. ហេ មិនចង់ដឹងទៀតទេ ពួកអាអស់នឹង… ទៅឈ្លោះឯណាទៅឈ្លោះទៅ ធុញណាស់ គ្មានបានប្រយោជន៍ស្អីទេ ពួកនេះនោះ។

  7. គ្មានបានប្រយោជន៍​ ពួកអាអស់នឹង……….ប្រជាពលរដ្ឋលែងចង់ដឹងហើយ ដូចសត្វសុខនអញ្ចឹង