អតីត​អគ្គលេខាធិការ​បក្សនរោត្តម​រណប្ញទ្ធិ​ សុំ​ឲ្យ​​តុលាការ​ចេញ​ដីកា​រក្សាការពារ

ច័ន្ទ 23 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

អតីតអគ្គលេធិការ​កណបក្ស​នរោត្តម​​ រណប្ញទ្ធិ​ នា​វេលាម៉ោង​​ជាង​៣រសៀល​​ថ្ងៃទី​​២៣​កក្កដា​​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ ​ទៅ​​កាន់​​តុលាការ​ក្រុងភ្នំពេញ ប្រយោជន៏​សុំ​​ឲ្យ​​មាន​ការ​ចេញ​ដីកា​​​រក្សា​ការពារ​​​តួនាទី​​របស់​ខ្លួន​ និង មនុស្ស​៥​នាក់​ទៀត​​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​។

លោក សៅ រ៉ានី ដែល​មាន​តួនាទី​​ជា​​តំណាង​រាស្ត្រ​​របស់​គណបក្ស​នរោត្តម​រណប្ញទ្ធិដែរ​នោះ​​បាន​​ទាម​ទារ​នៅ​ក្នុង​ពាក្យ​​បណ្ដឹង​​របស់​ខ្លួ​ន​​ចំនួន​​៣​ចំណុច ដែល​ក្នុង​​នោះ​​រួម​​មាន ៖​ ទី១ . សូម​ឲ្យ​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អ​ចិ​ន្ត្រៃ​យ៍​ គណបក្ស​​នរោត្តម រណឫទ្ធិ ជា​បណ្ដោះអាសន្ន​ , ទី ​២ . បង្គាប់​ឲ្យ​ចុង​ចម្លើយ​ប្រគល់​ត្រា​គ​ណ​បក្ស​​​នរោត្តម រណឫទ្ធិ ឲ្យ​ដើមបណ្ដឹង ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​របស់​ អគ្គលេខាធិកា​រដ្ឋា​ន គណបក្ស​​នរោត្តម រណឫទ្ធិ និង​ ទី ​៣ . សុំ​ឲ្យ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​សិទ្ធិ​របស់​​ចុង​​ចម្លើយ​​ក្នុង​​ការដក បញ្ចប់​ភារកិច្ច ឬ​ដក​​តំណែង ឬ​បណ្ដេញចេញ​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់​​ថ្នាក់​។​

បណ្ដឹង​នេះ​​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទ្រង់​ រណប្ញទ្ធិ ​កាល​ពី​ថ្ងៃ​ទី​២០​​កក្កដា បាន​សម្រេច​​បញ្ចប់​តួនាទី​​​​របស់​លោក ​សៅ រ៉ានី ពី​អគ្គលេខាធិការ​គណបក្ស​​និង​​មន្ត្រី​សំខាន់ៗ​ របស់​បក្ស​នេះ​យ៉ាង​ហោច​ណាស់​​៥​នាក់ទៀត ដែល​មាន​ផែនការ​ផ្ដាច់​ខ្លួន ​ទៅ​​ចូល​រួម​ជា​មួយ​គណបក្ស​ហ្វុន​ស៊ិនប៉ិច​​ដែលគ្រប់​គ្រង​​ដោយ ​ញ៉ឹក ប៊ុនឆៃ ៕

What Next?

Recent Articles

4 Responses to "អតីត​អគ្គលេខាធិការ​បក្សនរោត្តម​រណប្ញទ្ធិ​ សុំ​ឲ្យ​​តុលាការ​ចេញ​ដីកា​រក្សាការពារ"

  1. Prass Jann says:

    Sao Rany looks like a stupid monkey. According to what he has done, there may be something is going wrong with his BRAIN..! What such a……

  2. He should not betray his own boss!

  3. វាទើសពេក says:

    ភី្លភ្លើទាំងមេទាំងកូន ។​ នយោបាយភ្លីភ្លើ ។​ បើអោយដឹកនាំប្រទេសវិញច្បាស់ជានាំអោយភ្លើម៉ាប្រទេស យ៉ាបជាងសម័យនេះទៀត។ អាភ្លើ!​ មានអំណាចតិចតួចអត់ចេះប្រើ ចេះតែខាំគ្នាដូច ឆ ក ែ។​

  4. អារា៉នីអើយ ឯងក៏ភ្លីភ្លើយ៉ាងនេះ……………..បង្កើតបក្សខ្លួនឯងទៅ មិនចេះខ្មាស់គេ មុខក្រាស់
    ដូចសុខន ពួកអានេះ ………………….