សត្វព្រៃ​កម្រ​៦​ប្រភេទ​ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​ភ្នំក្រវាញ

ថ្ងៃទី 25 កក្កដា 2012
ដោយ: ភីរម្យ
CEN

ជួរ​ភ្នំក្រវាញ​: សត្វព្រៃ​កម្រ​៥​ប្រភេទ​ដែល​រួមមាន ដំរី កែះ សត្វ​ខ្ទីង ឆ្កែព្រៃ ខា្ល​រខិន និង​សត្វ​ឆ្មាបា ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​តំបន់​អភិរក្ស​នា​ជួរ​ភ្នំក្រវាញ​។​

​អង្គការ​សត្វ និង​រុក្ខជាតិ​អន្តរជាតិ​បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅនេះ​ថា តាម​រូបភាព​ពី​កា​ម៉េ​រ៉ា​ដែល​គេ​ដាក់​បង្កប់​ក្នុងព្រៃ​គេ​បាន​រកឃើញ​នូវ​វត្តមាន​សត្វ​ទាំងនេះ កំពុងតែ​ទឹក​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា រូបភាព​ដែល​ថត​បាន​នេះ ជា​ខ្សែ​វីដេអូ​ដែល​គេ​ប្រើប្រាស់​នូវ​បច្ចេកទេស​ខ្ពស់ ដែល​មិន​ប៉ះពាល់​ឬក៏​រំខាន​ដល់​ពពួក​សត្វព្រៃ​កម្រ​ទាំងអស់នេះ​។

​ប្រភព​ដដែល​នេះ​បាន​អះអាងថា ទីតាំង​ដែល​គេ​រកឃើញ​នូវ​វត្តមាន​ពពួកសត្វ​ទាំងនេះ ត្រូវបាន​គេ​ទុកជា​សំងាត់​ដើម្បី​ការពារ​ការរំខាន​ដល់​ពពួកសត្វ​ទាំងអស់នេះ​។​

​ការរកឃើញ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា ភស្តុតាង​ដ៏​សំខាន់​ថ្មី​មួយទៀត​សំរាប់​បង្ហាញ​វត្តមាន​នៃ​សត្វ​កម្រៗ​នានា ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ភស្តុតាង​បង្ហាញ នូវ​លំនឹង​នៃ​ធម្មជាតិ​៕

ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វ ដំរី)  (​រូបភាព​ឯកសារ)

ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វ ដំរី)
(​រូបភាព​ឯកសារ)

Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វ​ឆ្មាបា) (​រូបភាព​ឯកសារ)

Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វ​ខ្ទីង) (​រូបភាព​ឯកសារ)

Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ (សត្វកែះ) (​រូបភាព​ឯកសារ)

Give our kids a better deal
ពពួកសត្វ​កម្រ​ដែល​គេ​រកឃើញ​ដោយ​កាមេរ៉ា​បង្កប់​នៅក្នុង​ព្រៃ(សត្វឆ្កែព្រៃ) (​រូបភាព​ឯកសារ)

What Next?

Recent Articles

5 Responses to "សត្វព្រៃ​កម្រ​៦​ប្រភេទ​ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​ភ្នំក្រវាញ"

  1. Khmer Pit says:

    ខ្ញុំ​សប្បា​យ​ចិត្ត​ណាស់​ដែល​ឭថា​មាន​សត្វ​ទាំង​នេះ​នៅ​សល់ ខ្ញុំ​សូម​គាំទ្រទាំងស្រុង។ ខ្ញុំ​សូម​ចូលរួម​ជា​សមាជិក​ការ​ពារ​ពពួក​សត្វ​ទាំង​នេះ​ដោយ​ប្រយោល។

  2. រាស្រ្តខ្មែរ says:

    សត្វទាំងអស់នេះនឹងត្រូវបាត់ពូជទៅវិញ ប្រសិនបើបក្សពូកត្រកូលហ៊ុន នៅតែបន្តជួល ឬលក់ដីព្រៃមិនព្រមឈប់សោះនោះ។

  3. Lou Sokhy says:

    សូមឲ្យសត្វទាំងនោះ មានពូជ្យ បន្តឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់បើ ណាសំលាប់សូមឲ្យ និង បញ្ជាឲ្យបាញ់ សូមឲ្យ វេទនាជាងសត្វស្រុកខ្មែរទៅទៀត។

  4. _/\/\/\_ says:

    ពូជ ហ៊ុន ពត ពិតជាអាក្រក់មែន
    ធ្វើទុក្ខប្រជាជនខ្មែរហើយ ធ្វើទុក្ខសត្វធាតុអត់ជម្រកទៀត
    ជាតិក្រោយពួកឯងកើតជាសត្វ
    ប្រាកដជាសត្វធាតុធ្វើទុក្ខបុកម្នេញពួកឯងវិញជាពុំខាន។

  5. Rainbow Bee says:

    ខ្ញុំកាន់តែសប្បាយចិត្តទៀត ព្រោះសត្វកម្រទាំងនេះរកឃើញនៅស្រុកខ្មែរ ហើយជាពិសេសគឺនៅជួរភ្នំក្រវាញដែលមានខេត្តរបស់ខ្ញុំនៅក្នុងនោះដែរគឺខេត្តពោធិ៍សាត់។