ថ្ងៃទី 29 កក្កដា 2012
ដោយ: ភីរម្យ
CEN
ភ្នំពេញ: បើទោះបីជារបាយការណ៍អំពីការបរបាញ់សត្វព្រៃ និងការជួញដូរ គេនៅតែឃើញជាបន្តបន្ទាប់ក្តី ប៉ុន្តែការសិក្សាថ្មីរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក បានអះអាងថា បទល្មើសសត្វព្រៃនៅកម្ពុជាមិនធ្ងន់ធ្ងរឡើយ។
របាយការណ៍ដែលគេបានសិក្សាក្នុងប្រទេសចំនួន ២៣ នៅអាស៊ី និងអាហ្វ្រិក បានអះអាងថា បទល្មើសសត្វព្រៃនៅក្នុងប្រទេសកម្ពុជា គឺមិនធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញ វៀតណាមដែលជាប្រទេសជិតខាង ហើយដែលជាទីផ្សារសត្វព្រៃមួយ ដែលអាជ្ញាធរឧស្សាហ៍រឹបអូសសត្វព្រៃមួយចំនួនបានពីឈ្មួញនោះ គឺត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលសត្វ ពាណិជ្ជកម្មសត្វព្រៃមួយដ៏សំខាន់។
អង្គការនេះបានអះអាងថា វៀតណាម គឺជាទីផ្សារដ៏ចម្បងនៃស្នែងរមាសចំនួន ៤៤៨ ក្បាល ដែលគេបានប្រមាញ់កាលពីឆ្នាំទៅ ហើយក្រៅពីនេះ នៅក្នុងប្រទេសវៀតណាមនៅពេលនេះ មានកសិដ្ឋានចិញ្ចឹមខ្លាចំនួន ១១ កន្លែង ដែលមានអាជ្ញាប័ណ្ណ។
របាយការណ៍កម្រាស់ ៣៥ ទំព័រ បានអះអាងដែរថា បទល្មើសសត្វព្រៃនៅកម្ពុជានៅតែមាន តែមិនធ្ងន់ធ្ងរឡើយ ខណៈដែលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នេះ គេអះអាងថា ពាណិជ្ជកម្មសត្វព្រៃមានតម្លៃពី ៨ ទៅ ១០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ៕ K

មានអីទៀតបើចាប់អស់ហើយ!