អ្នកជំងឺ​ទូទៅ​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មានការ​កើនឡើង​

តាកែវ: ក្នុង​ខែកក្កដា ឆ្នាំ​២០១២​នេះ អ្នកជំងឺ​ទូទៅ​បាន​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មានការ​កើនឡើង​បើ​ប្រៀបធៀប​ខែមិថុនា ២០១២​។

ថ្ងៃទី 7 សីហា 2012
ដោយ: វឌ្ឍនា
CEN

​លោក​វេជ្ជបណ្ឌិត ឈូ​វ ឈួន អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​បានអោយដឹងថា នៅក្នុង​ខែកក្កដា ២០១២ កន្លងមកនេះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មាន​អ្នកជំងឺ​បញ្ជូន​មកពី​មណ្ឌល​សុខភាព និង​ពិនិត្យ ដោយ​ខ្លួនឯង​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ៣.២១៥​នាក់ ប្រុស ១.៤១៥​នាក់ ស្រី ១.៨០០​នាក់ ក្នុងនោះ​ជំងឺ​លើ​កុមារ​ចំនួន ១១​នាក់ ដែល​ស្ថិតក្នុង​ការសង្ស័យថា មាន​ផ្ទុក​ជម្ងឺ EV71​។

​លោក​វេជ្ជបណ្ឌិត តែ វ៉ាន់​ថា ឯកទេស​ផ្នែក​កុមារ​បាន​និយាយថា ដោយ​គិត​ចាប់ពី​ខែឧសភា មកដល់​ខែកក្កដា ឆ្នាំ​២០១២​នេះ ចំនួន​កុមារ​ដែលមាន​ជំ​ងឹ​មានការ​កើនឡើង ដោយ​ក្នុង​ខែ ឧសភា មាន​ចំនួន ៥១២​នាក់ មកដល់​ខែកក្កដា មាន​ចំនួន ៥២១​នាក់​។
​លោក​វេជ្ជបណ្ឌិត តែ វ៉ាន់​ថា បាន​និយាយទៀតថា ចំពោះ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​មក​ទាល់​សព្វថ្ងៃនេះ មាន​កុមារ​ចំនួន ១១​នាក់ ដែល​ស្ថិតក្នុង​ការសង្ស័យថា មាន​ជំងឺ EV71 ក្នុង​នឹងមាន​កុមារ ៥​នាក់​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវបញ្ជូន​វត្ថុ​វិភាគ មាន​បូម​ស្លេស​ពី​បំពង់ក និង​ថ្បា​ល់​រន្ធ​គូទ​យក​លាមក ដើម្បី​យកទៅ​វិភាគ​រក​ជំងឺ EV71 ដោយ​ទទួលលទ្ធផល​វិជ្ជមាន ៣​នាក់ ដែលមាន​ផ្ទុក​ជំងឺ EV71​។ ក៏ប៉ុន្តែ​រាល់​កុមារ​ដែល​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យ​ទាំងអស់នោះ នៅ​រស់រានមានជីវិត​ទាំងអស់ ហើយ​បានចេញ ត្រឡប់ទៅផ្ទះ​វិញ​ដោយមាន​សុខភាព​ល្អ​៕​

Give our kids a better deal

Give our kids a better deal

What Next?

Recent Articles

One Response to "អ្នកជំងឺ​ទូទៅ​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មានការ​កើនឡើង​"

  1. មន្ទីរពេទ្យប្រទេសកម្ពុជាកំពុងតែរីកចម្រើនជាបណ្តើរៗហើយ,នេះដោយសារតែគោលនយោបាយ ល្អ

    របស់រាជរដ្ធាភិបាលកម្ពុជាពិសេសក្រសួងសុខាភិបាលនិងពិសេសទៅទៀតបុគ្គលឹកដែលមានឆន្ទៈ

    ពិតប្រាកដ។