ភ្នំពេញ: ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីជូនដំណឹង ជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មេត្តាជ្រាបថា ចាប់តាំងពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ មានជនអគតិមួយចំនួន បានក្លែងឯកសារជាសេចក្តីជូនដំណឹងមួយច្បាប់ ដែលបានស្គែន ( Scan ) ហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុនសែន ហើយចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១២ ដែលមានខ្លឹសារ ពន្យល់ដល់ជនរួមជាតិកម្ពុជា អំពីនីតិវិធី នៃសម័យប្រជុំរដ្ឋសភា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ខាងមុខ តាមរបៀបមួយ ដែលបំភ្លៃ និងបន្ទាបបន្តោក ចំពោះរាជរដ្ឋាភិបាលកម្ពុជា។
ថ្ងៃទី 7 សីហា 2012
ដោយ: សុខ ភក្តី
CEN
សេចក្តីជូនដំណឹងជាផ្លូវការ ដែលចុះហត្ថលេខាដោយលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ បានគូសបញ្ជាក់ថា “សម្តេចតេជោនាយករដ្ឋមន្ត្រី ពុំដែលបានធ្វើនូវសេចក្តីជូនដំណឹងណាមួយបែបនេះទេ។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី សូមធ្វើការបដិសេធសេចក្តីជូនដំណឹងក្លែងក្លាយនេះ នឹងចាត់ទុកថា នេះជាអំពើដ៏ថោកទាប រកអ្វីប្រៀបផ្ទឹមមិនបានរបស់ជននយោបាយមួយចំនួន ដែលហ៊ានលេងល្បែង តែខ្លាចចាញ់ ម្លោះហើយ ត្រូវលួចបន្លំ។ អំពើបែបនេះ គ្មានផលវិបាកអ្វី ដែលនឹងធ្លាក់លើរាជរដ្ឋាភិបាលឡើយ តែវាបានធ្វើឲ្យមនុស្ស ដែលថោកទាបមួយកម្រិត ហើយកាន់តែស្មោគគ្រោករកលេខដាក់គ្មាន”។
ក្នុងសេចក្តីជូនដំណឹងដដែល បានលើកឡើងថា ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំចាញ់បោកជនថោកទាប ហើយសូមបងប្អូនជនរួមជាតិ មេត្តារង់ចាំមើលការបិត តាមកញ្ចក់ទូរទស្សន៍ និងស្តាប់វិទ្យុ នូវការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នៅក្នុងសម័យប្រជុំរដ្ឋសភា។
ជាការកត់សម្គាល់ សេចក្តីជូនដំណឹងរបស់នាយកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលតាមប្រព័ន្ធហេ្វកបុក នាព្រឹកព្រលឹម ថ្ងៃទី៧សីហា ឆ្នាំ២០១២ មានការផ្សព្វផ្សាយនូវលិខិត ដែលមានហត្ថលេខារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានខ្លឹមសារពន្យល់ទៅកាន់ជនរួមជាតិថា ក្នុងពេលសម្តេចមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីឆ្លើយបំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ គឺសម្តេចនឹងមិនទទួលសំណួរពីក្រុមអ្នកតំណាងរាស្ត្រឡើយ។ នោះគឺមកពីសម្តេចបានទទួលការបង្គាប់បញ្ជាពីមេដឹកនាំប្រទេសវៀតណាម។
ទោះជាយ៉ាង នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចហ៊ុនសែន បានច្រានចោលនូវការលើកឡើង ដោយបំភ្លៃការពិតនោះ។
ជាការកត់សម្គាល់ ក្រុមអ្នកលេងហ្វេកបុក ដែលគេដឹងថា ជាក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និងមានមូលដ្ឋាននៅក្រៅប្រទេស បានធ្វើលិខិតក្លែងបន្លំ ផងដែរ ចំពោះមរណភាពរបស់សម្តេចជាស៊ីម កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែខុទ្ទកាល័យសម្តេចជាស៊ីម និងអគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីបដិសេធជាលាយអក្សរ និងបដិសេធផ្ទាល់មាត់ភ្លាមៗផងដែរ៕
បើគណះបក្សប្រឆាំងធ្ចើដូច្នេះមែន គឺជាអំពើដ៏គគ្រិចណាស់៕ តែប្រយត្ន័មានអ្វីនៅពិក្រោយបញ្ហានេះ៕
ពួកអាប្រឆាំង វាពូកែរតែខាងប្រឌឹត!!!
why you guy call them Brachang ? you guy is Yourn head & Khmer body
បើមិនមានព័តមាននេះនៅក្នុងទំព័រfacebook ទេ…ថាមិនត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនហ៊ានឆ្លើយសំនួរផ្ទាល់មាត់ទេមើលទៅ…ហេងស៊យ ៤ម៉ោងហ្នឹងអានក្រដាសអោយគេស្តាប់ទៀត…..
It bed news for cambodian , who done this Problem ?
but be careful for opposite party ! It can the reason to arrest you !
១.The Cambodian Facebook will be a victim!
២. បន្ទាប់ពីរឿងនេះ ហ្វេកបុកនៅកម្ពុជានឹងក្លាយជាជនរងគ្រោះ ឬច្បាប់អិនធ័រណែតកាន់តែមានតម្លៃ!
៣. ព្រះជាម្ចាស់យល់ពីរឿងនេះ!
មិនដឹងអ្នកណាធ្វើទេ តែ បើទោះជាអ្នកណាក៏ដោយ ធ្វើអំពើបែបនេះ ជា មនុស្សគ្មានសិលធម៏ និង ជាមនុស្ស មិនស្រលាញ់ជាតិខ្មែរ ជាមនុស្ស ដែលធ្វើអោយប្រទេសខ្មែរ ចលាចលើ មនុស្សប្រភេទនេះ គួរតែជាប់គុគ រឺ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត ដូចពាក្យរបស់ ប៉ុលពត។ គេខឹត ខំក៏សាងប្រទេសអោយរើកចំរើន តាមរយះការរិះគន់ស្ថានាផ្សេងៗ ឯងបែជាបំផ្លាញបរិយាកាសល្អៗទៅវិញ ។ ក្រសួងពត៏មានគួតែរកវិធីសាស្រ្ត ទប់ស្កាត់ ព្រោះនេះជាការញុះញុងដ៏ធំមួយ បើគ្រប់គ្រងបញ្ហានេះមិនបានទេ ថ្ងៃក្រោយនិងមានបញ្ហាផ្សេងទៀត។
សូមរងចាំទស្សនាភាគបន្ត!! សូមអរគុណ!!
Angkor អ្នកឯងជាសាសន៍អ្វី?
ចឹងឲ្យតែអ្នកគាំទ្រCPPជាយួន ?
ចឹងជាអ្នកគាំទ្របក្សប្រឆាំងជាបានខ្មែរ ?
អាខ្មែររត់ចោលស្រុកមែនទេ (ពួកអាជនភៀសខ្លួន)
Calm down សៀងផ្អាប់, most of them never ever have money to visit Cambodia, and just heard and think will still in the same condition like 30 year before!
They are crazy, better recommend the good hospital for them, then they can come back and see our country.
Most of them Jobless, and nothing to do, then have more time to think about that!!!
This is another spin game table toward Facebook media and there always plays a trick by CPP itself because this is NOT new, as what had been done to Ki Media. This maniacally plan well done on way of disturbing while Cambodia’s internet providers control by Vietnam IP corps.
សេចក្ដីថ្លែងការណ៍លំដាប់ប្រទេស ប្រើពាក្យមិនសមរម្យ តើអ្នកណាជាអ្នកចេញសេចក្ដីថ្លែងការណ៍នេះ?
ពិតជាភាសាកុម្មុយនីស្ដមែន ស្រដៀងគ្នានឹងកូរ៉េខាងជើង។
ស្មានថាសៀងផ្អាប់ជាមនុស្ស!
រកក្បួនបឹទ Facebook ទៀតហើយបន្ទាប់ពី ki. វាមិនហួសពីបទបរិហាកេរ្តិ, ញោះញង់,ខូចរបៀបរៀបរយសាធារណះ។
ស្តាប៉ទៅវាជ្រិញ ហើយស្រកៀរក្នុងត្រចៀកផង។ ក្បួនខ្មែរក្រហមមានតែប៉ុណ្ណឹង…។
ខ្ញុំមិនចាប់អារម្មចំពោះហ្វេសបុកនិងសេចក្ដីថ្លែងការនេះទេ !
តែខ្ញុំត្រូវការសំណួរនិងចម្លើយផ្ទាល់មាត់ ពីមេដឹកនាំខ្មែរ និងអ្នកតំណាងរាស្រ្តពីរឿងព្រុំដែនខ្មែរពិតៗ
នៅថ្ងៃព្រហស្បត្ត៍ទី០៩ខាងមុខនេះឱ្យបានក្បោះក្បាយ មិនបាច់លេងល្បែងនយោបាយទាំងសងខាងទេ
អ្នកតំណាងរាស្រ្តគួរតែត្រៀមសំណួររបស់លោកអ្នកឱ្យបានល្អ ។
ចំណែកមេដឹកនាំក៍ត្រូវតែត្រៀមចម្លើយខ្លួនឱ្យបានសមរម្យពីរឿងព្រុំដែនជារបស់ជាតិខ្មែរទូទៅដែរ ។
Good ចង្រិតដែក (សៀងផ្អាប់មិនមែនជាម…នុ……ស….្ស….ទេ)…
បើមិនអោយគេសួរទេនេោះ មិនបាច់និយាយ គេស្ដាប់ជាង៣០ឆ្នាំហើយ
វាស្រគៀរត្រចៀកណាស់លោកអើយ ……
អ្នកណាទ្រាំបានទៅ បើនិយាយចំចំនុចខ្សោយរបស់ខ្លួននោះ។ ថោកទាប តែឆ្លាត។ ជនដែលបកអាក្រាតការពិតនេះពិតជាឆ្លាតមែន គឺ ជំរុញអោយសម្តេច ត្រៀមចម្លើយច្រើនហើយ បើសម្តេចមិនឆ្លើយ រឺ សម្លុតអ្នកសួរមានន័យថា សម្តេច ជាអាយ៉ងវ់ៀតណាមពិតប្រាកដ។
ក៏ប៉ុន្តែ ការដាក់កំហុសទៅលើក្រុមអ្នកប្រឆាំង នោះវាពុំសមរម្យទេ។ គួរមានក្រុមឯករាជ្យមួយស្រាវជ្រាវរឿងនេះ ដើម្បីស្វែងរកអ្នកធ្វើពិតប្រាកដ។
មានរឿងនិងទំព័រជាច្រើនបានសរសេរឬដៀលគ្នាតាមប្រព័ន្ធ facebook រឿងខ្លះមានរហូតដល់រិៈគន់ហូសពីការពិតដល់ ប្រធានាធិបតីរបស់អាមេរិក ឬ ស្តេចរបស់ប្រទេសអង់គ្លេស។ តាមការកត់សំគាល់របស់ខ្ញុំដូចជាអត់មាន ប្រធានាធិបតីនិងសេ្តចអង់គ្លេសឈឺក្បាល ឬគេខ្លាចបាត់បង់កិត្តិយសជាតិគេ។ ហេតុអ្វីបានជារឿងខ្មែរយើងតែងតែ នាំំគ្នាឈឺក្បាលតាំងពីនាយករដ្ចមន្រី្តរហូតដល់ អ្នកអត់ការធ្វើនិងអ្នកដើរតាមនយោបាយរបស់ខ្មែរម៉េ្លះ។ ឱជនជាតិខ្មែរអើយអ្នកគួរដឹង តើទំព័រ facebook សំរាប់អ្វីបានជាអ្នកនាំគ្នាឈឺចាប់ហើយដៀលគ្នាអញ្ចឺង? អ្នកគួរយល់ Facebook ជាមតិសេរី អ្នកអាចចុះអ្ចីស្រេចតែចិត្ត វាមិនមែនជាផ្លូវការសំរាប់យករៀងមួយធ្វើជាមួលដ្នានពិតឡើយ មនុស្សអាចក្លែងគ្រប់ពេល។ ចូរយើងរៀនស្រលាញ់គ្នាជាខ្មែរ កុំប្រកាន់ខ្មែរហ៊ុន សែន ឬសមរស្សី យើងជាខ្មែរត្រូវនាំគ្នារៀនពីគំរូល្អរបស់ប្រទេសដែលល្អដើម្បីស្តារស្រុកយើងផង។ សូមអរគុណ
និយាយត្រូវ មេស្ដេច
ពួកគេជាមនុស្សមែនទែន, មិនមែនក្លែងក្លាយដូចហ៊ុន សែន
និងបនសមមិត្តរួមអំពើក្បត់និងអំពើឆ្កួតពាលាទាំងឡាយនេះឡើយ ។
ពួកប្រទេសទាំងនោះគេជាមនុស្សមានមេត្តាធម៌ មានការសិក្សាក្របខ័ណ្ឌ
យើងក៏អាចយកមនុស្សកំសាក កំណាចយង់ឃ្នងទៅប្រៀបផ្ទឹមនឹងពួកគេ
បានទេ ។
ចៅចេកអាំងយល់ថាពួកបង្កព្យុះក្នុងក្អមបិទជិតកំពុងតែភិតភ័យស្វាយមុខយ៉ាងពិតប្រាកដៈ
១.ពួកព្យុះក្នុងក្អមបិទជិតនេះនិងមិនមានលេសអ្វីសម្រាប់ផ្លូវនយោបាយពួកគេទៀតទេ។
២.ចរន្តនៃការខ្ចាត់ខ្ចាយសមាជិកបក្សកំពុងកើតឡើងដោយសារបក្សរូបជួងញ័រ។
៣.ការសន្យាបោកប្រាស់របស់បននយោបាយកឹម សុខាកំពុងតែធ្វើអោយក្រុមនេះធ្លាក់ចុះដោយ
ការសន្យាខ្យល់មិនអាចសម្រេចបាន។
៤.បននយោបាយសមរង្សីក៏កាន់តែអស់សង្ឃឺមដោយសារតែមេបក្សជាទណ្ឌិត។
៥.អ្នកនៅសេសសល់ដឹកនាំបក្សជាមនុស្សមិនច្បាស់លាស់,ដូចជាពពួកបនល្បែងនិងញៀនល្បែង
ជាពពួកអតីតទណ្ឌិត, ជាកូនយួន, ជាឃាតករ, ខ្លះជាពពួកកញ្ជះគេនៅបរទេស។
៦.។ល។និង។ល។
មាសទឹកដប់មិនរានឹងភ្លើង តែមនុស្សដូចហ៊ុន សែនជាសំណរទន់ៗ
ដែលប៉ះតែចំហាយភ្លើង ក៏រលាយឆេះក្បាលកើតឆ្កួតចាប់មិនឈ្នះ!
ឮគេថា ព្យុះក្នុងក្អមជិតបែកហើយ បែកឆាប់ៗទៅលោកអើយ
ដើម្បីបក់ ផាត់ពួកយួនចេញពីដីខ្មែរអោយអស់ អោយខ្មែររស់បានស្រួលផង
នេះជាក្បាច់ សាមកុក ក្នុងរឿងភាគចិន។អ្វីកើតឡើងគឺក្រុមតែមួយជាអ្នកបង្កើត។
មើលយូរទៅ បក្សកាន់អំណាចអួតថាអ្នក ប្រជាធិបតេយ្យ ម៉េចឆាប់ច្រឡោតពេលគេរិះគន់ ម្ល៉េះ
រឺ១ក៍ជា គោដំបៅខ្នង ? រឺក៍ចង់តែរបៀបជិះសេះលែង ចង់បាញ់ (ដូចអាបណ្ឌិតស្អីគេនោះ)ចង់
ចាប់ដាក់គុគ ច្រវាក់ ស្រេច តែចិត្ត ? ឲ្យតែគេរិះគន់ ចោទ ថាបរិហាកេរ្ត៍ ផ្សាយដំណឹងមិនពិត
។ល។ រឺក៍ចង់តែស្រែក ជយោ ៗ ៗ តាមពួកផ្តាច់ការចាស់ គំរិល ហួសសមយ័…..មានះអ្នកខ្លះ
ប្តឹង គេដែលគេផ្សាយតាម ហ្វេសប៊ុក គួរឲ្យចង់សើចណាស់..ដែលយើងឃើញនៅស្រុកគេ
លោក អូ បាមា ស្តេច អេ លីហ្សាប៊េត ….សុទ្ធតែត្រូវគេជេរតាម ហ្វេសប៊ុក ….តួកំប្លែង មីស្ទើរប៊ីន
ត្រូវគេផ្សាយ ថាស្លាប់ ផ្អើលពេញស្រុកអង់គ្លេស តែប៉ុន្មាននាទី គេគ្រាន់តែសួរគ្នា ថាជាការពិតរឺ ?
តែប៉ុណ្ណោះ គេគ្មានប្តឹងប្តល់អីទេ ……..ចំនែកនៅស្រុក ខ្មែរ គេមានជំងឺ បុគ្គលនិយម រឺ ជំងឺតួឯក ប៉ះមិនបាន នឹងមានតុលាការជាឧបករណ៍ អាងអីប្តឹង ចាប់ដាក់គុគ ហើយ មានពួកស៊ីពែ
ចាំចំអក ហាសហា៎ …..លោកតួអើយលោកតួ ……ក្អេងក្អាងបានតែក្នុងពាងទេ …..