ទស្សនៈ​ជុំវិញ​ការ​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន

ពលរដ្ឋ​ទូទៅ និស្សិត សហជីព​កម្មករ និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ការ​ចូល​ទៅ​បំភ្លឺ​នៅ​សភា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​សាធារណ​រដ្ឋ​វៀតណាម។

ដោយ សុ ជីវី
2012-08-09
​វិទ្យុ​អាស៊ីសេរី

ពួក​គេ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា មាន​សារសំខាន់​ចំពោះ​ការ​លាត​ត្រដាង​ពី​បញ្ហា​ប្រទេស​ជាតិ ដែល​គេ​តែង​មាន​ចម្ងល់។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​នៅ​មាន​មតិ​រិះ​គន់​ចំពោះ​ខ្លឹមសារ​នៃ​ការ​ចូល​ទៅ​បំភ្លឺ​នេះ។

ការ​ចូល​ទៅ​បំភ្លឺ​នៅ​សភា​ជា​លើក​ទី១ របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​រឿង​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​កម្ពុជា ដោយ​ពួក​គេ​បញ្ជាក់​ថា នេះ​ជា​ការ​ល្អ​មួយ ដែល​គេ​បាន​ប្រើ​ប្រាស់​មធ្យោបាយ​សន្តិវិធី​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ចោទ​ឡើង ជាពិសេស​ពី​បញ្ហា​ព្រំ​ដែន។ ប៉ុន្តែ​ក៏​មាន​ទស្សនៈ​មួយ​ចំនួន​ហៅ​ការ​បំភ្លឺ​នោះ​ថា នៅ​ពុំ​ទាន់​អាច​អោយ​អស់​ចម្ងល់​ឡើយ ដោយ​សំអាង​ថា នោះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​តែ​ម្ខាង។

នៅ​តាម​ផ្ទះ តាម​ទី​សាធារណៈ​មួយ​ចំនួន តាម​តៀម​លក់​ម្ហូប​អាហារ តៀម​កាហ្វេ ការិយាល័យ​នានា និង​មន្ទីរ​ក្រសួង​ជា​ច្រើន​គេ​បាន​តាម​ដាន​ការ​បំភ្លឺ​របស់​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​វិទ្យុ។ ពួក​គេ​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ជាង ៥​ម៉ោង ដើម្បី​ស្ដាប់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​ដើម​ដល់​ចប់។

និស្សិត​នៃ​សកលវិទ្យាល័យ​បៀល​ប្រាយ​យុវតី សុខ ហ៊ុយ បាន​និយាយ​ដោយ​ខ្លី​ថា ការ​ចូល​ទៅ​បំភ្លឺ​របស់​នាយករដ្ឋមន្ត្រី គឺ​មាន​ប្រយោជន៍។ នោះ​គឺ​ជា​ការ​បង្ហាញ​ពី​រឿងរ៉ាវ​ដែល​ពលរដ្ឋ​ចង់​ដឹង។

យុវតី សុខ ហ៊ុយ៖ «វា​មាន​សារៈសំខាន់​ណាស់​ព្រោះ​ទាក់​ទង​គ្នា​រឿង​ព្រំដែន។ គឺ​ជា​រឿង​ប្រទេស​ជាតិ​ទាក់​ទង​នឹង​ដី​យើង​ប៉ុន្មាន​អ៊ីចឹង»។

ដូចគ្នា​នេះ​ដែរ​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្នាក់ បាន​អោយ​ដឹង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ពិចារណា​ថា តើ​គេ​គួរ​បន្ត​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ឬ​មិន​គាំ​ទ្រ?

សំឡេង៖ «ព្រោះ​គាត់​ជា​នាយក​រដ្ឋមន្ត្រី ពេល​ប្រជាជន​មាន​ការ​ងឿង​ឆ្ងល់ គាត់​ទៅ​ឆ្លើយ​បំភ្លឺ។ អីចឹង​បើ​យើង​ប្រជាជន​យើង​ស្ដាប់​ថា ឥឡូវ​គាត់​ឯកភាព​ថា​ត្រឹម​ត្រូវ ហ្នឹង​ល្អ​ហើយ ប្រជាជន​នឹង​គាំទ្រ​គាត់​ទៀត​អ៊ីចឹង​ណាស់»។

ទាក់ទិន​ទៅ​ដល់​ខ្លឹមសារ​នៃ​ការ​បំភ្លឺ​របស់​លោក​នាយករដ្ឋមន្ត្រី នោះ​វិញ មតិ​មួយ​ចំនួន​បាន​ចាត់​ទុក​ថា គ្រាន់​ជា​ការ​អះអាង​ដែល​គេ​ពិបាក​នឹង​ជឿ​ជាក់ ដ្បិត​ថា​នោះ​គឺ​ជា​ការ​អះអាង​តែ​ម្ខាង។

និស្សិត​ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មាន​វិទ្យា យុវជន ផុន សែន បាន​លើក​ឡើង​ថា បើ​ស្ដាប់​តែ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី តែ​ម្នាក់ គេ​ពិបាក​នឹង​វាយ​តម្លៃ​ថា តើ​ការពិត​នោះ​វា​យ៉ាង​ណា?

យុវជន​ដដែល​បន្ត​ថា នៅ​តាម​ព្រំ​ដែន ជាពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ដែល​គេ​ធ្លាប់​រស់​នៅ គឺ​មាន​បញ្ហា​ចោទ​ពី​ការ​បាត់​បង់​ដី​តាម​ព្រំដែន ដោយ​សារ​តែ​ការ​ចូល​មក​ទិញ​ដី​ស្រែ ចម្ការ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ពី​សំណាក់​ពលរដ្ឋ​វៀតណាម។

យុវជន ផុន សែន៖ «គ្រាន់​តែ​ជា​ការ​ដឹង​មួយ​ដែល​ចេញ​ពី​មាត់​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ក្នុង​អារម្មណ៍​របស់​ខ្លួន សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​អ្វី​ដែល​ចេញ​ពី​មាត់​នាយក​រដ្ឋមន្ត្រី គឺ​យើង​មិន​អាច​ដឹង​ថា ការពិត​នៅ​ព្រំដែន​ហ្នឹង​វា​អ៊ីចឹង​មែន​ដែរ​អត់? ខ្ញុំ​ចង់​ទៅ​មើល​ដោយ​ផ្ទាល់​នៅ​ព្រំដែន។ ទៅ​អោយ​ឃើញ​បង្គោល​ណា​នៅ​ណា ទឹក​ដី​ណា​ត្រឹម​ណា?»។

យុវជន​ម្នាក់​ទៀត​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​ពុំ​អស់​ចិត្ត​ចំពោះ​ការ​បំភ្លឺ​នោះ​ទេ គឺ​គួរ​តែ​បើក​អោយ​មាន​ការ​បញ្ជាក់​បន្ថែម​ពី​ម្ចាស់​សំណួរ ឬ​ពី​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី។

សំឡេង៖ «ខ្ញុំ​ត្រូវការ​អោយ​មាន​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ អោយ​មាន​ការ​អះអាង​ពី​គណបក្ស​ប្រឆាំង ដើម្បី​អោយ​មាន​តម្លាភាព ដើម្បី​ឆ្លុះ​បញ្ចាំង​អោយ​ពលរដ្ឋ​បាន​ឃើញ​ច្បាស់​ថា ការ​ធ្វើ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​នឹង​មាន​តម្លាភាព​យ៉ាង​ម៉េច?»។

ការ​រិះ​គន់​ទៅ​លើ​ខ្លឹម​សារ​នៃ​ការ​បំភ្លឺ​ពី​បញ្ហា​ព្រំ​ដែន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​កើត​មាន​ដែរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ ប្រិយមិត្ត​អ្នក​អាន​ព័ត៌មាន​តាម​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី​មួយ​ចំនួន បាន​ចាត់​ទុក​ថា លោក​នាយករដ្ឋមន្ត្រី​ពុំ​បាន​ឆ្លើយ​ចំ​ទៅ​នឹង​ប្រធានបទ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ចោទ​សួរ​ឡើយ និង​ថា ជា​របៀប​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ។ ជា​មួយ​គ្នា​នេះ​ក៏​បាន​ជំរុញ​អោយ​មាន​ការ​បំភ្លឺ​ណា​មួយ​របស់​តំណាង​រដ្ឋាភិបាល គួរ​ជា​ការ​សួរ​ដេញ​ដោល ដែល​មិន​មែន​អាន​របាយការណ៍។

បើ​ទោះ​ជា​យ៉ាង​ណា​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​ចាត់​ទុក​ការ​បំភ្លឺ​នោះ​គឺ​ជា​ព័ត៌មាន​ថ្មី និង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ទៅ​វិញ​ទេ។ លោក សោម អូន បន្ត​ថា តាម​រយៈ​ព័ត៌មាន​ទាំង​នោះ នឹង​បាន​ជា​ការពិចារណា​សម្រាប់​ពលរដ្ឋ​ទូទៅ។

លោក សោម អូន៖ «វា​ជា​ព័ត៌មាន​សំខាន់ ដែល​យើង​អាច​ស្វែង​យល់​អោយ​បាន​ពី​ប្រវត្តិ​ បញ្ហា​ផែនទី​ទាំង​អស់​ហ្នឹង វា​ពាក់ព័ន្ធ ជា​មរតក​មួយ ដែល​បាន​លាត​ត្រដាង​ហើយ​យើង​អាច​ស្វែងយល់»។

មិន​ខុស​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​សាទរ​ចំពោះ​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​លោក អ៊ូ វីរៈ ក៏​បាន​រិះ​គន់​រដ្ឋសភា​កម្ពុជា​ថា បាន​ផ្ដល់​សិទ្ធិ​អំណាច​ច្រើន​ដល់​តំណាង​រដ្ឋាភិបាល និង​បាន​ធ្វើ​អោយ​មើល​ឃើញ​ថា រដ្ឋ​សភា​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល។

លោក អ៊ូ វីរៈ៖ «ឆ្លុះ​បញ្ចាំង​ថា សភា​គឺ​មិន​បាន​អនុញ្ញាត​អោយ​គណបក្ស​ប្រឆាំង​បញ្ចេញ​យោបល់ ​ឬមួយ​សភា​ហ្នឹង​ពុំ​ បាន​បំពេញ​តួនាទី​អោយ​ត្រឹម​ត្រូវ​ នៅ​ឡើយ​ទេ​​ហើយ​ហាក់​គ្រាន់​តែ​ជា​វេទិកា​សម្រាប់​គណបក្ស​កាន់​អំណាច​គាត់​ធ្វើ​អី​ស្រេច​នឹង​ចិត្ត»។

ជា​មួយ​គ្នា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ក៏​បាន​ស្នើ​អោយ​រដ្ឋសភា​កម្ពុជា គួរ​តែ​យក​រៀន​សូត្រ​បន្ថែម​ទៀត​ពី​គំរូ​នៃ​ការ​អនុវត្ត​របស់​រដ្ឋ​សភា​នៃ​ចក្រភព​អង់គ្លេស ដែល​កម្ពុជា បាន​យក​ជា​គំរូ​តាម​ទៅ​តាម​ទ្រឹស្ដី​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

28 Responses to "ទស្សនៈ​ជុំវិញ​ការ​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន"

  1. សភាទិងមោង បើកដៃឲ្យតែម្ខាង បំបិតសិទ្ធ ម្ខាងទៀត !

  2. យល់ says:

    គឺពិបាកនឹងជឿណាស់ចំពោះការបំភ្លឺរបស់នាយករដ្ឋមន្រ្តីតែម្ខាងនោះ ពីព្រោះវាគ្មានការសួរដេញដោលរកខុសត្រូវពីក្រុមប្រឆាំងតើការពិតដែរអត់? ហើយវាក៏បង្ហាញអោយ ឃើញថាសភាខ្មែរគឺគ្មានសិទ្ធិអ្វីទាំងអស់ ស្តាប់តាមតែនាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ ដោយគ្មានទុកឪកាសអោយក្រុមប្រឆាំងឆ្លើយតបសោះ៕ សូម្បីតែឡើងបំភ្លឺអ្វីមួយនៅតាមវេទិកា ឬ អង្គការនានា…….ក៏ត្រូ​វមានខាងគាំទ្រ និងប្រឆាំងដែរ ឬ ក៏មានការដេញដោលចោទសួរដែរ។ អោយប្រឆាំងចាក់ videos clip មើលទៅ ហើយសួរទៅនាយករដ្ឋមន្រ្តីទៅ មកពីអ្វី ហើយវាយ៉ាងមេច។

  3. គុណ says:

    អា ហ៊ុន សែន វាយកវេទការនេះ បំបែកបំបាក់បក្សប្រឆាំង និង​យកចំណេញនយោបាយគណបក្សវា វាពិតជាមានចំនុចខ្សោយលើបញ្ហាព្រំដែន បើមិនអញ្ចឹងទេ វាមិនខ្លាចឪ្យគេសួរដេញដោល ដូចនះទេ ។ ថ្ងៃណាមួយ វាងាប់តាយហោងមិនខានចាំមើលចុះ

  4. មេទ័ពបាញ់អាចម៏ says:

    គួរអោយចង់សើច! តំណាងរស្រ្ដបក្សប្រឆាំង ពីម្សិល ធ្វើមុខស្ញេញដូចស្វា យំមិនចេញ សើចក៏មិនចេញ ចង់លេចអាចម៏បន្ដិច លេចនោមបន្ដិច លេចផោមបន្ដិច!!!

  5. មេទ័ពបាញ់អាចម៏ says:

    គួរអោយចង់សើច! តំណាងរាស្រ្ដបក្សប្រឆាំង ពីម្សិល ធ្វើមុខស្ញេញដូចស្វា យំមិនចេញ សើចក៏មិនចេញ ចង់លេចអាចម៏បន្ដិច លេចនោមបន្ដិច លេចផោមបន្ដិច!!!

  6. None says:

    យំមិនចេញ សើចមិនចេញក៏ព្រោះតែមានអាមួយនោះវាយកមេក្រូទៅស្រែកតែម្នាក់ឯងអស់ជាង ៥ម៉ោងដោយបានបិទសិទ្ធមិនអោយមានសំនួរអ្វីទាំងអស់ !!!!

  7. LY Seanteur says:

    អ្នកដែលទស្សនាប្រកបដោយពិចារណញាណយល់ថា​ គ្មានតម្លាភាពក្នុងការអោយអ្នកសួរៗអោយអស់សាច់រឿង ជាពិសេស ខ្សែរបន្ទាត់ព្រំដែនដែលគូសនៅលើឯកសារដែលសម្តេចបានបង្ហាញនោះបានកាត់ដីទៅអោយវៀតណាមរួចស្រេចទៅហើយ។ ម្យ៉ាងទៀត សម្តេច បានលើកយកគុណដែលបានបញ្ជូនពួកគេទៅរៀនក្រៅប្រទេសនៅសម័យរដ្ឋកម្ពុជាមកមកអួតអាងជាមួយពួកប្រឆាំង។ តាមពិតមិនមែនជាគុណទេ វាជាកត្តព្វកិច្វរបស់រដ្ឋ ហេតុអី្វគណបក្សប្រជាជនយល់ថា ការងារដែលខ្លួនធ្វើក្នុងនាមរដ្ឋជាគុណបំណាច់របស់ខ្លួនទៅវិញ។ បញ្ហានេះ គណបក្សប្រជាជននៅតែអួតទាំងងងើលថា ខ្លួនមានគុណលើអ្នកដទៃ។ ខ្ញុំជាប្រជារាស្រ្តសុំសួរថា បើសិនគ្មានគណបក្សប្រជាជន តើពលរដ្ឋខ្មែរ មិនអាចរស់មកដល់ថ្ងៃនេះ និង មិនអាចធ្វើអ្វីបានសោះមែនទេ? រឺអាចនិយាយម្យ៉ាងទៀតថា បើគ្មានគ្រួសារត្រូលហ៊ុន និង​បក្សពួក តើខ្មែរផុតពូជមែនទេ? តើខ្មែរមិនអាចដឹកនាំប្រទេសអោយរីកចំរើនមែនទេ?
    ការអួតនូវអ្វីដែលខ្លួនយល់ថាជាគុណបំណាច់ដ៏ធំធេងរបស់ខ្លួនមកលើប្រជារាស្រ្តខ្មែរនោះ សម្រាប់អ្នកយល់ពីព្រឹត្តិការណ៏នោះ គេឆ្អែតចិត្ត និង ធុញទ្រាន់ខ្លាំងណាស់ នៅតែប្រជារាស្រ្តមិនសូវបានសិក្សាវែងឆ្ងាយទេដែលមិនទាន់យល់ច្បាស់។ ប៉ុន្តែ មិនយូរទេ ពេលវេលា និង ឪកាស​នឹងមកដល់សម្រាប់ប្រជាជនខ្មែរដែលស្រលាញ់ជាតិ ស្រលាញ់យុត្តិធម៌ពិតប្រកដ។

  8. កុំស្មានថាបក្សប្រឆាំងខាតអោយសោះណា?តែវាបានហែកអោយពលរដ្ឋគ្រប់ទិសទីដឺងពីភាពលំៀង១៨០ដីក្រេទៅរដ្ឋាភិបាល​​លោកម្ខាស់៥ម់ោងស្មានអោយគេសួតទល់គ្នាដឺងអីលេងតែងងនេះបិនចំវីរះបុរសស្រលាញ់ក្បាលមេក្រូមែនមួយមាត់បក្សប្រឆាំងអត់បានសួផង!!ពិតជាឆាកល្ខោនមែន!!

  9. មេទ័ពបាញ់ឣាចម៍ចេះតែថាឲ្យគ្នាហើយឣាងតែគ្នាមែន!ឣញ្ចឹងមិនមានន័យថា
    ពួកឣាឣួតចុយម្រាយទាល់តែចង់លេចផោមទៅហើយទេឣ្ហេ៎!

  10. JML says:

    បក្សប្រឆាំងមិនអស់ចិត្តអាចស្នើរសុំម្តងទៀតដោយធ្វើការតស៊ូមតិជាមួយគ្នា! លើកនេះគឺការប្រជុំសភាមកពីបក្សប្រឆាំងមិនបានគិតដល់ថាគេនឹងបិទសិទ្ធិនោះទេ! ល្ងង់មែន!! how can u clever all ? គ្រាន់តែចាប់ផ្តើមគឺចាញ់ប្រៀបហើយ! ល្មមទៅផ្ទះវិញហើយ!!

  11. ហេតុអីប្រជាពលរដ្ឋត្រូវការសភា ? ស៊ីបាយពលរដ្ឋ ប៉ុន្តែបិទបិទពលរដ្ឋដូចហ្នឹងទៅវិញ ? សម្តេចអស់ជាណាស់ ដែលអាចធ្វើអោយពលរដ្ឋខ្មែរស្រែយំស្ទើររាល់ថ្ងៃក្រោមនយាបាយសម្តេច ខ្ញុំជាខ្មែរខ្ញុំហានទទួលការពិត ខ្ញុំមើលឃើញខ្មែរសព្វថ្ងៃអត់ដល់បាត បើប្រៀបធៀប និងជនជាតិដទៃ កាន់តែខ្សោយទៅៗចូលចិត្តសុំគេស៊ី តើខ្មែរយើងគ្មានដៃទេអី? បើគិតពីភូមិសាស្ត្រ គឺខ្មែរជាសុវណ្ណភូមិ តែអ្នកដឹកនាំខ្មែរបានដឹកនាំពលរដ្ឋខ្មែរអោយចេះសុំបរទេសស៊ិវិញ មិនដែលបណ្តុះពលរដ្ឋខ្លួនអោយចេះទេ ក្លាចចេះជាងខ្លួនឯងពីបាកគ្រប់គ្រង នេះឬមេដឹកនាំល្អនោះ អស់លោក? សូមអស់លោកជួយចំណាយពេលទៅមើលខ្មែរជនបទផង ហើយដើរអោយឆ្ងាយ ប៉ុន្តៃសូមកុំជិះឡានអី បើជិះវាទៅមិនដល់ ខ្ញុំឃើញផ្ទាល់ភ្នែកពួកគាត់ស្ទើរកបាយស៊ីពុំបានផង ។ នេះឬខ្មែរសម្បូរសប្បាយ? បើមិនពិតសូមអោយខ្មែររលាយដូចអំបូរចាមចុះ?? សូមជូនពរពលរដ្ឋខ្មែរសូមកុំសង្ឈឹមទៅលើអ្នកដឹកនាំពេកអី បើមិនអញ្ចឹងជាតិយើងហ្នឹងរលាយមិនហាន ត្រូវជួយកសាងទាំងអស់គ្នា ការពារទាំងអស់គ្នាឡើង កើតមកគង់តែស្លាប់ទៅដូចតែគ្នាទេ រត់ដល់ណាទៀត?

  12. ឣ្នកដែលមិនបានសិក្សាយល់ច្បាស់គឺម្នាក់ឈ្មោះមិនមែនខ្មែរនេះឯងហើយ!
    ភាសាគាត់ឯងដូចជាមិនមែនមនុស្សដែលបានឆ្លងកាត់ពីរបបមួយទៅរបបមួយ
    សោះតែម្តង!ខ្ញុំជាខ្មែរម្នាក់ដែរវាពិតជាមានការខ្មាស់ឣៀនមែនទែនដែលបានឃើញ
    មនុស្សម្នាក់សួរថា បើគ្មានគណបក្សប្រជាជនតើពលរដ្ឋខ្មែរមិនឣាចរស់មកដល់ថ្ងៃ
    នេះឫ?និងបើគ្មានត្រកូលហ៊ុននិងបក្សពួកតើខ្មែរផុតពូជមែនទេ?សំណួរនេះបើតាម
    មតិរបស់ខ្ញុំគាត់ឯងគួរចំណាយពេលនៅស្រុកខ្មែរដើម្បីសួរពលរដ្ឋខ្មែរពីម្នាក់ទៅម្នាក់
    ជាមួយនិងពួកជនបរទេសផង!

  13. ខ្មែរបុរាណ says:

    បានទស្សនាការស្រាយបំភ្លឺរបស់សម្តេចធ្វើអោយខ្ញុំយល់ច្បាស់ពីបញ្ហាព្រំដែន។សូមគាំទ្ររាល់បំណកស្រាយ
    របស់សម្តេចរយះពេលជាង5ម៉ោងកាលពីព្រឹកថ្ងៃទី09ខែសីហាកន្លងទៅ។ចំពោះខ្ញុំយល់ថាកាលៈទេសៈនេះ
    តំរូវអោយសម្តេចហ៊ុនសែនស្ថិតនៅជាអ្នកដឹកនាំប្រទេសដែលមិនអាចខ្វះបាន។
    ……………………សែនអភិវឌ្ឍន៏ប្តូចេញមិនបាន…..
    1.ដូរពីសែនស្លាប់មកជាសែនរស់……..ដូរសែនរងគ្រោះមកសែនធូស្បើយ
    ដូសែនឃ្លានណាស់មកសែនឆ្អែតហើយ…….យើងមិនភ្លេចឡើយសែនអ្នកមានគូណ។
    2.ដូសែនកំទេចអារាមសាសនា………………….ដាក់សែនស្ថាបនាសាសនាធ្វើបុណ្យ
    ដូសែនហិនហោចសម្បត្តិទ្រព្យធន……………ដាក់សែនមនោរម្យសែនអភិវឌ្ឍ។
    3.ថ្ងៃនេះទៅមុខកូនខ្មែរប្រុស.ស្រី…………….ប្រាសចាកទុក្ខភ័យលែងលូនលែងរត់
    កម្ពុជាសាណត្រាណថ្កើងថ្កានប្រាកដ………….សែនអភិវឌ្ឍន៏ប្តូរចេញមិនបាន។
    4.ព្រោះខ្មែរត្រូវការសាលា.ផ្លូវ.ស្ពាន……………ទឹក.ភ្លើង.យន្តយាន.កង់ម៉ូតូឡាន
    សម្តេចហ៊ុនសែនពិតជាជួយបាន………………កូនខ្មែរក្លាហានអស្ចារ្យពេកក្រៃ។
    5.ក្លាហានប្រឆាំងនិងភាពក្រីក្រ……………….ប្រឹងប្រែងបន្តទាំងយប់ទាំងថ្ងៃ
    អភិវឌ្ឍន៏គ្រប់ផ្នែកចូលសហវត្សថ្មី……………កូនខ្មែរប្រុសស្រីចងចាំជាក់ច្បាស់។
    6.ដល់ខែរ07..2013……………………………មួយថ្ងៃមានន័យសំខាន់ខ្លាំងណាស់
    គាំទ្រគណបក្សប្រជាជនឈ្នះ…………………ព្រោះលោកជាម្ចាស់ជួយយើងអោយរស់។
    7.បក្សប្រជាជនឈ្នះប្រាកដណាស់ថា……….នាយករដ្ឋាដ៏មានកិត្តិយស
    សម្តេចហ៊ុនសែនជាអ្នកឈរឈ្មោះ………….ឈរជួយខ្មែររស់ផុតទុក្ខផុតកម្ម៕

  14. virak says:

    ការបកស្រាយនេះក៍ជាការល្អម្យ៉ាងដែរ

  15. វីរៈ says:

    ស្ទាក់ជាប់ទាំងអស់!

  16. Sambo says:

    ពួកប្រឆាំងល្មមយល់តម្លៃរបស់ខ្លួនឯងហើយ!!! ចាប់ពីពេលនេះទៅ គួរជ្រើសរើសផ្លូវនិង មនសិការអោយត្រឹមត្រូវ រវាងធ្វើ ឆ្កែ និង មនុស្ស?

    ១. លោកស៊ុន ឆ័យ ធ្លាប់ជាអ្នកសិ្នទ្ធស្នាលនឺងលោកនាយករដ្ឋមន្រី្ត ឬនិយាយអោយស្រួលស្តាប់គឺ អ្នកយកការណ៍!! ដើម្បីដូរយកលាភសក្ការៈ និងភាពសិ្នទ្ធស្នាល ប៉ុន្តែចុងបញ្ចប់ត្រូវលោក នាយករដ្ឋមន្រ្តី បកអាក្រាតជាសាធារណៈ!! ។ ដូច្នេះ បានបញ្ចាក់អំពី តម្លៃ! តើឆ្កែនិងម្ចាស់ យើងធ្វើមួយណា!!

    ២. លោកសម រង្សី បានចុះចូលសារភាពជាមួយលោកនាយករដ្ឋមន្រី្តកាលពីឆ្នាំ២០០៨ និង បានខិតខំនិយាយបន្ថោកខ្លួនឯង ប៉ុន្តែចុងក្រោយត្រូវបានលោកនាយករដ្ឋមន្រ្តីបកអាក្រាត!! ដូច្នេះ បានបញ្ចាក់អំពី តម្លៃ! តើឆ្កែនិងម្ចាស់ យើងធ្វើមួយណា!!

    ៣. លោកកឹម សុខាដើម្បីអាចរៀបចំគណៈបក្សខ្លួនបាន បានសុំការគាំទ្រពីនាយករដ្ឋមន្រី្ត ប៉ុន្តែចុងក្រោយ ត្រូវលោកនាយករដ្ឋមន្រ្តីបកអាក្រាតជាសាធារណៈ ។ ដូច្នេះ បានបញ្ចាក់អំពី តម្លៃ! តើឆ្កែនិងម្ចាស់ យើងធ្វើមួយណា!!

    ៤. សម្តេចក្រុមព្រះ ដោយសារតែលាភសក្ការៈដ៍ធំសម្បើមមួយ!និងតំណែងប្រធានរដ្ឋសភាព ទ្រង់ សុខចិត្តបោះបង់បុព្វហេតុផ្តួលរំលំគណៈបក្សប្រជាជន ដែលកាលនោះ កំពុងស្ថិតក្នុងស្ថានភាព ស្ទើរដួលរលំ។ លើសពីនេះ អំពើរបស់ទ្រ់ងកាលនោះ ជាការប្រមាថមើលងាយដល់ ហ្វូងបាតុករ ដែលសុខចិត្តបូជាជីវិតដើម្បីបុព្វហេតុផ្តួលរំលំគណៈបក្សប្រជាជន ។ នៅពេលនោះដែរ អំពើរបស់ទ្រង់ ជាការមើលងាយដល់ទឹកចិត្តរបស់ក្រុមអាជីវករគ្រប់ផ្សារទាំងអស់​នៅរាជធានីភ្នំពេញ ដែលខិតខំរៃអង្គាស់ប្រាក់ជួយគាំទ្រដល់បុព្វហេតុរបស់ពួកប្រឆាំងផងដែរ!។ ប៉ុន្តែចុងក្រោយ ទ្រង់ត្រូវលោកនាយករដ្ឋមន្រ្តីមើលងាយមើលថោកជាសាធារណៈ។ តើទ្រ់ងចេះខ្មាស់អៀនខ្លះទេ! តើទ្រង់ចេះឈឺចាប់ទេ! ។​ដូច្នេះ បានបញ្ចាក់អំពី តម្លៃ! តើឆ្កែនិងម្ចាស់ យើងធ្វើមួយណា!!

    ៥. ការលើកឡើងខាងលើគឺគ្រាន់តែចង់អោយ ពួកប្រឆាំងរួបរួមគ្នាឡើងវិញ ដើម្បីបំពេញបុព្វហេតុដើមដំបូងរបស់ខ្លួន !!!! គឺមិនទាន់យឺតពេលទេ!!

    ៦. ទោះបីយ៉ាងណា ខ្ញុំក៍មិនច្បាស់ថា លោកស៊ុនឆ័យនៅតែជាអ្នកយកការណ៍ និងត្រៀមចូលគណៈបក្សប្រជាជនទាំងស្រុងឬយ៉ាងណា? លោកសម រង្សី នៅតែកំសាក ត្រៀមអោយនក្បាលចូលសារភាពទៀតឬយ៉ាងណា? លោកកឹម សុខា នៅតែវិលវល់និងចង់បានគាំទ្រទៀតឬយ៉ាងណា? សម្តេចក្រុមព្រះនៅតែវិលវល់រកឪកាសដើម្បីដោះដូរលាភសក្ការៈទៀតឬយ៉ាងណា? ។ បើអស់លោកប្រឆាំងវិលវល់ដូច្នេះ អស់លោកមិនត្រឹមតែកុហកប្រជារាស្រ្តដែលគាំទ្របុព្វហេតុរបស់អស់លោកទេ អស់លោកក៍កុហកខ្លួនឯងដែរ ។ ដូច្នេះអស់លោកនឹងមិនអាចក្លាយជាម្ចាស់ជារៀងរហូត!! ប៉ុន្តែបើអស់លោករួបរួមគ្នានិងប្រឆាមងដាច់ណាត់ អស់លោកនឹងអាចក្លាយជាម្ចាស់នៅពេលដ៍ខ្លី ពីព្រោះប្រជារាស្រ្តក្រីក្រ បាតបង់ដីធ្លី មន្ត្រីរាជការក្រីក្រ បូលីសក្រីក្រ យោធាក្រីក្រ រងចាំការដឹកនាំរបស់អស់លោក!!!

  17. កើតង៉ាមកស្ពាយមេក្រូមកជាមួយ…

  18. ឱ!ខ្មែរឣ្ហើយខ្មែរ!មានមនុស្សធុនៗនេះឣញ្ចឹងបានជាត្រូវបានគេសម្លាប់ស្ទើរឣស់!
    កប់យោបល់ហើយ!មានតែសូមបួងសួងដល់ឣស់វត្ថុស័ក្តិសិទ្ធិក្នុងលោកពិសេស
    នៅក្នុងស្រុកខ្មែរតែម្តងទាំងឣារុក្ខឣារក្ខឣ្នកតាខ្មោចព្រាយល្បាក់ឣន្សាទេវតាព្រះឥន្ទ្រា
    ធិរាជដែលមានបារមីសូមមេត្តាជួយបំផ្លាញពួកណាដែលបំផ្លាញជាតិសាសនានិងប្រ
    ទេសខ្មែរតាំងពីដើមរហូតដល់បច្ចុប្បន្ននិងទៅឣនាគត!សូមឲ្យវាវិនាសទាន់ហន់រស់
    ធ្ងន់ផែនដីទោះបីជាពួកនេះរស់ដល់ទីណាសូមមេត្តាជួយបំផ្លាញដល់ទីនោះផង!
    តែបើមនុស្សណាដែលមានចិត្តស្មោះជួយជាតិមាតុភូមិពិតសូមមេត្តាជួយឲ្យពរជ័យជួប
    តែសេចក្តីសុខឣាយុយឺនយូរ! ឥន្ទសាវំ! ទេវសាវំ!ឣារក្ខាទេវតារក្ខន្តុ!មេត្តាចិត្តាសុខិ
    តាហោតុ!

  19. god will says:

    Hun sen is the nothing ……………..talking until his family go to evil soon with him , let god see and over peoples not stupid as Hun sen group

  20. LY Seanteur says:

    អស់លោកនិយាយត្រូវណាស់ តាមធម្មជាតិ រុយត្រូវការលាមក និង ឃ្មុំត្រូវការផ្កា យើងមិនអាចថា​រុយជាសត្វស្មោកគ្រោកបានទេ ថ្មីត្បិតតែពួកវា ជាសត្វល្អិតស្រដៀងគ្នា។ ឃ្មុំខំប្រាប់រុយថា ពួកមិត្តកំពុងតែញាំលាមកទេ សូមពួកមិត្តមកញាំលំអងផ្កាជាមួយខ្ញុំមក ប៉ុន្តែរុយឆ្លើយតបវិញថា ពួកមិត្តឃ្មុំឯងឆ្កួតហើយ យើងមិនឃើញថា ចំណីរបស់យើងគគ្រិចផង។

    ដោយផ្អែលលើហេតុផលនេះ ទើបអ្វីដែលអស់លោកលើកឡើងសុទ្ធតែសមហេតុផលទាំងអស់។

  21. រាស្រ្តខ្មែរ says:

    កើតង៉ាមក ម៉ែវាឱវា យកក្បាលមេក្រូចងពាក់កវា ទុកគ្រាន់ស្រែកដូចម្សិលមិញ ថោកទាបណាស់អាញៀនក្បាលមេក្រូ។ បើមីស្រីមួយអង្គុយពីក្រោយវិញ មើលទៅដូចសត្វស្វា កំពុងរកចៃអញ្ចឹង ពិតជាមិនចូលចំណោមគេមែន តុបតែងខ្លូនដូចអ្នកស្រែចូលក្រុង ហាស់ ហាស់ ៗៗៗៗៗៗ……។

  22. កូនខ្មែរសុទ្ធសាធ says:

    រឿងដែលគួរអោយចង់សើចមិនមែនអាកប្បកិរិយារបស់មន្រ្តីគណបក្សប្រឆាំងទេ ប៉ុន្តែគួរអោយកោត
    សរសើរទៅវិញទេដែលសូម្បីតែនាយករដ្ឋមន្រ្តីក័សរសើរដែរ ហេតុអ្វីបានជាត្រូវសរសើអាកប្បកិរិយា
    របស់សមាជិកគណបក្សប្រឆាំងព្រោះអាកប្បកិរិយាបែបនេះសរបញ្ជាក់ពីការគោរពចំពោះ
    ប្រធានរដ្ឋសភារបស់សមាជិកគណបក្សប្រឆាំង។ប៉ុន្តែរឿងដែលគួរអោយចង់សើចគីពាក្យសំដី
    របស់ប្រធានរដ្ឋសភាដែលនិយាយថាការប្រជុំនេះមិនមែនជាការសួរដញដើល ជជែកវែកញេក
    នេះមានន័យថាសមាជិកសភាទាំងអស់ត្រូវអង្គុយស្តាប់តែម្យ៉ាងគត់ មិនត្រូវបញ្ចេញមតិអ្វីទាំង
    អស់ តើត្រឹមត្រូវទេដែលការប្រជុំសភាបែរជាក្លាយទៅជាវេទិកាអ្នកស្តាប់ទៅវិញនោះ។នេះមាន
    ន័យថាចាប់បង្ខំអោយទៅស្តាប់វីញទើបត្រឹមត្រូវ កោតតែប្រធានរដ្ឋសភានិយាយចេញមកកើត។
    ខ្ញុំឆ្ងល់ថា តើការប្រជុំសភានៅក្នុងប្រទេសនៅលើសកលលោក មានដូចប្រទេសកម្ពុជា​ដែរឬទេ
    ដែលសមាជិកសភាមិនមានសិទ្ធិសួរដេញដោលគ្នាក្នុងសភានោះ?

  23. Nak sre says:

    Don’t look down nak sre pek be nak sre jol krong vea tes kbal ey eng be ot mean nak sre eng ban ankor mk pi ma jras?

  24. គិតទៅពួកស៊ីពែ គ្រាន់តែមេនិយាយចប់ មិនទាន់ នាំគ្នាទាញមេក្រូ មកដណ្តើមគ្នាព្រូស ឲ្យមេលឺ

    ក្រែងបោះ ១ដុំមក…..ហាសហា៎ …….សមយ័ណាក៍ឆាប់លិចលង់ដោយសារពួកនេះដែរ ……

    ចាំមើលជំនាញ ផស់គេព្រូសទៀតមើល…

  25. ខ្មែរបុរាណ says:

    ខ្ញុំបានប្រាប់ប៉ុន្មានដងហើយថាឈ្លោះគ្នាជេគ្នាតែគ្នាឯងទៅកកុំប៉ះពាល់ខ្ញុំ៖
    »ខ្ញុំអ្នកស្រែធ្វើស្រូវធ្វើស្រូវនៅផ្ទះស្បូវមុជទឹកស្រះ»វាមានទៅទើសក្បាលអីពួកអស់លោកនិយាយស្តាប់
    គ្នាបានឬអត់។យ៉ាងម៉េចដែរ…រាស្រ្តខ្មែរអ្នកស្រែចូលក្រុងស្លៀកអី?ខ្ញុំអ្នកស្រែតែមានរបៀបរបសុំខ្ញុំ
    ពួកអាមើលងាយអ្នកស្រែវាមិនដែលផេះទេ។អ្នកឯងចង់ស្លៀកអីស្លៀកទៅក៏គ្មានទើសក្បាលខ្ញុំដែរ។
    ខ្ញុំមិនចង់ជេបញ្ចោទេតែបើមានលើកក្រោយប្រហែលជាទប់លែងបាន។

  26. លោកខ្មែរបុរាណ លោកមើលតែមួយជ្រុងនៃភាពហ៊ឺហារបស់អ្នកមាននៅទីក្រុងប៉ុណ្ណោះ! លោកគួរចំណាយពេលចុះទៅដល់សហគមន៍ខ្លះផង ដើម្បីមើលពីសុខទុករបស់រាស្រ្ត។ ម៉្យាងទៀតគូរតែមានការផ្លាស់ប្តូរហើយ កុំឲ្យក្រាញនឹងអំណាចពេក! ចេះអីតែងឯងនោះ។

  27. This is what I get from Wikipedia:
    Cambodia: 181,035 km2

    But if we calculate from the following figures, we’ll learn that we lose some land:
    1. Banteay Meanchey: 6,679 km2
    2. Battambang: 11,702 km2
    3. Kampong Cham: 9,799 km2
    4. Kampong Chhnang: 5,521 km2
    5. Kampong Speu: 7,017 km2
    6. Kampong Thom: 13,814 km2
    7. Kampot: 4,873 km2
    8. Kandal: 3,568 km2
    9. Kep: 336 km2
    10. Koh Kong: 11,160 km2
    11. Kratie: 11,094 km2
    12. Mondulkiri: 14,288 km2
    13. Oddar Meanchey: 6,158 km2
    14. Pailin: 803 km2
    15. Phnom Penh: 758 km2
    16. Preah Sihanouk: 868 km2
    17. Preah Vihear: 13,788 km2
    18. Pursat: 12,692 km2
    19. Prey Veng: 4,883 km2
    20. Ratanakiri: 10,782 km2
    21. Siem Reap: 10,229 km2
    22. Stung Treng: 11,092 km2
    23: Svay Rieng: 2,966 km2
    24. Takeo: 3,563 km2

    Total: 178,433 km2

    We lose: 2,602 km2 to whom …?

    Just think about that …

  28. ខ្មែរបុរាណ says:

    សូមអោយរាស្រ្តខ្មែរត្រូវតែធ្វើការកែតំរូវជាបន្ទាន់នូវអត្ថបទរបស់អ្នកដែលមើលងាយអ្នកស្រែហើយធ្វើការសុំទោស
    រាល់កំហុសឆ្គងក្នុងសំណេររបស់អ្នកដែលមើលងាយអ្នកស្រែ។បើមិនដូច្ចេះទេអ្នកស្ថិតក្នុងេជំពូកមនុស្សដែលគួរអោយស្អប់ខ្ពើមជាទីបំផុត។