ភ្នំពេញ: បច្ចុប្បន្ននេះ អ្នកនាង កែង ពេជ្រពិសី តារាបង្ហាញម៉ូដ និងជាតារាភាពយន្ត បានស្តារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយពីធ្លាក់កូដ ដោយសារតែជួបរឿងរ៉ាវស្នេហាបែកបាក់ លែងលះជាមួយស្វាមី បន្ទាប់ពីរៀបការស្របច្បាប់បានរយៈពេលមួយឆ្នាំ ពោលគឺនាងរៀបការនៅចុងឆ្នាំ២០០៩ ហើយលែងលះគ្នានៅដើមឆ្នាំ២០១០។
ថ្ងៃទី 12 សីហា 2012
ដោយ: CEN

អ្នកនាង កែង ពេជ្រពិសី តារាបង្ហាញម៉ូដ និងជាតារាភាពយន្ត បានស្តារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយពីធ្លាក់កូដ
ក្រោយពីការលែងលះ អ្នកមេម៉ាយវ័យក្មេង កែវ ពេជ្រពិសី ហាក់បីដូចជាធ្លាក់កូដ ដោយកាលណោះមិនសូវមានគេហៅថតសិល្បៈនោះទេ រីឯអាជីពសំអាងការក៏មិនសូវដាច់ដែរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១២ មក រយៈពេលជាង ៦ខែនេះ គេសង្កេតឃើញអ្នកនាង កែវ ពេជ្រពិសី បានខិតខំកសាងកេរ្តិ៍ឈ្មោះឡើងវិញ នៅក្នុងពិភពសិល្បៈសម្តែង។ ពិសីក៏កំពុងទទួលប្រជាប្រិយភាព ពីមហាជនទូទៅដែលធ្លាប់គាំទ្រនាង ដោយងាកមកគាំទ្រនាងម្តងទៀត តាមរយៈចម្រៀងកាយវិការខារ៉ាអូខេ និងតាមរយៈភាពយន្តភាគ ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍មួយចំនួន គឺរឿង “ឆ្អែតចិត្ត” រឿង “លាក់ស្នេហ៍សម្រាប់បង” និងរឿងបច្ចុប្បន្ន ដែលកំពុងថតឲ្យទូរទស្សន៍បាយ័ន គឺរឿង “ពន្លកស្នេហ៍ក្បែរជាយដែន”។
ជាមួយគ្នានេះដែរ កន្លងមកពិសីបានត្រៀមខ្លួនចូលធ្វើការ នៅស្ថានីយទូរទស្សន៍ហង្សមាស ប៉ុន្តែក្រោយពីចូលរួមសម្តែងភាពយន្តភាគឲ្យទូរទស្សន៍បាយ័ន ស្រាប់តែគេឃើញនាងធ្វើជាពិធីការិនីក្នុងកម្មវិធី “តារារយពាន់” នៃស្ថានីយទូរទស្សន៍បាយ័ន រាល់ល្ងាចថ្ងៃសៅរ៍ ចាប់ពីដើមខែកក្កដាមក។
អ្នកនាង កែវ ពេជ្រពិសី បានឲ្យដឹងថា ការដែលនាងធ្វើជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ននេះ មិនទាន់ពិតប្រាកដនោះទេ គឺនៅក្នុងការសាកល្បងប៉ុណ្ណោះ ហើយការទំនាក់ទំនងជាមួយស្ថានីយទូរទស្សន៍ហង្សមាសកន្លងមក ក៏ស្ងៀមស្ងាត់ដែរ។
ទាក់ទងនឹងការលេចឮថា ពិសីស្រក់ទឹកភ្នែកនៅក្នុងរឿង “ពន្លកស្នេហ៍ក្បែរជាយដែន” នោះ ធ្វើឲ្យគេនាំគ្នាគិតថា គឺដោយសារសាច់រឿងមានអត្ថន័យប្រហាក់ប្រហែលនឹងរឿងរ៉ាវស្នេហាពិតរបស់នាងដែរ។ នាងបានជួបស្នេហាបរាជ័យ លែងលះពីស្វាមីអាណិកជនខ្មែរ-អូស្ត្រាលី កាលពីឆ្នាំ២០១០ មិនទាន់បំភ្លេចរឿងស្នេហ៍ចាស់ជូរចត់ព្រាត់ប្រាស់បានផង ស្រាប់តែស្នេហ៍ថ្មីជ្រៀតចូលមក ហើយស្ទើរតែព្រាត់ប្រាស់ទៀតនោះ ក៏ធ្វើឲ្យនាងនឹកឃើញរឿងដើម ហើយស្រក់ទឹកភ្នែកតែម្តង។
អ្នកនាង កែវ ពេជ្រពិសី បាននិយាយថា “រឿងអតីតកាលជិត ៣ឆ្នាំ កន្លងមកនេះ នាងខ្ញុំបានបំភ្លេចអស់ហើយ ស្នេហារៀបការដូចភ្លើងចំបើងនោះ។ ការដែលនាងខ្ញុំអង្គុយស្រក់ទឹកភ្នែកនេះ មិនមែននឹងឃើញរឿងស្នេហ៍ចាស់ ស្នេហាព្រាត់ប្រាស់ដែលសាបសូន្យហើយនោះទេ ហើយក៏មិនមានស្នេហាថ្មីព្រាត់ប្រាស់អីទៀតដែរ គឺដោយសារនាងខ្ញុំសម្តេងរឿង ‘ពន្លកស្នេហ៍ក្បែរជាយដែន’ ជាមួយលោក អូន ឧស្សាហ៍ ជាតួឯក ហើយអ្នកដឹកនាំរឿងតម្រូវឲ្យនាងខ្ញុំមានស្នេហាជាមួយគ្នា តែក្រោយមកឮថា លោក អូន ឧស្សាហ៍ បែកបែរ ទៅមានស្រីថ្មី។ នាងនិយាយទៀតថា “អ្នកដឹកនាំរឿងតម្រូវឲ្យនាងខ្ញុំអង្គុយ នឹកឃើញអនុស្សាវរីយ៍ដែលធ្លាប់សាងស្នេហាជាច្រើន ទាំងនៅសមរភូមិមុខឯប្រាសាទព្រះវិហារ ពេលនោះនាងខ្ញុំជាតារា ត្រូវតែសម្រក់ទឹកភ្នែក តាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន”។
នៅពេលសម្តែង មានលេចឮថា អ្នកនាងពិសី និងលោកឧស្សាហ៍ មានទំនាក់ទំនងស្នេហាដែរ តែចំពោះរឿងនេះ ពិសីឆ្លើយថា “អូចា៎! នោះមិនមែនជារឿងពិតទេ នាងខ្ញុំ និងគាត់ (អូនឧស្សាហ៍) គ្រាន់តែជាមិត្តភក្តិរួមអាជីព និងជាដៃគូសម្តែងរួមគ្នា ដើម្បីឲ្យសាច់រឿងបានល្អ សម្រាប់ប្រិយមិត្តទស្សនិកជន រឿងស្នេហាក្រៅឆាកនោះគ្មានទេ”។
នៅពេលសួរថា ចុះបើលោក អូន ឧស្សាហ៍ មានបំណងភ្ជាប់សេចក្តីស្នេហាពិតក្រៅឆាកសម្តែង តើពិសីយល់យ៉ាងណាដែរ? អ្នកនាងពិសីបានសើច រួចវាចាយ៉ាងស្រទន់ថា “រឿងនោះមិនអាចកើតឡើងនោះទេ ព្រោះនាងខ្ញុំជាស្ត្រីមេម៉ាយ មួយវិញទៀត នាងខ្ញុំមិនគិតរឿងស្នេហាអ្វីទៀតទេ គឺបិទបេះដូងមួយរយៈសិន ខិតខំកសាងកេរ្តិ៍ឈ្មោះ និងខំប្រកបរបររកស៊ីសិន”៕ K



ទឹកមុខស្អាតណាស់ មីនាងមួយនេះ! សង្ឃឹមថាបន្ទាប់ពីមេម៉ាយរួចហើយ នឹងបានគូគាប់ប្រសើរ។
ខ្ញុំតែងតែឆៀងចូលលេងអតីតផលិតកម្មអង្ករវត្តស្ទើរតែរាល់ថ្ងៃ ។ មានមួយថ្ងៃនោះ
បងស្រីដែលជាម្ចាស់បាននិយាយរឿងខ្លីមួយពីនាង កែវ ពេជ្រពិសី ។ ខ្ញុំមិនដែល
ឃើញបងស្រីហ្នឹងនិយាយអញ្ចឹងសោះពីមុនមក ពីព្រោះគាត់ជាអ្នកchurch ។ គាត់និយាយថា
មានមួយពេលនោះ ក្រុមថតភាពយន្តគេនាំគ្នាទៅថតនៅឆ្ងាយក្រៅក្រុងដែលត្រូវដេកនៅទីនោះ ។
គាត់ថានាងកែច ពេជ្រពិសី ដេកមិនបានក៏ទាញកន្ទេលមួយចុះប្រុយបាត់ទៅ ។ គាត់ថាអ្នកមេការស្រី
ដែលនាំទៅនោះក៏ថាឱ្យនាងពិសី៖ ‹‹យីស! គ្រាន់តែបានកន្ទេលក៏ទៅចុះប្រុយភ្លាមហ្ន!›› ។ ខ្ញុំនិងមិត្រខ្ញុំម្នាក់ទៀតក៏សើចគឹលឡើង ។ ប្តីរបស់បងស្រីម្ចាស់ផលិតកម្មអង្គរវត្តគាត់ធ្វើភ្នែកឡិងឡង់ ហើយក៏សួរពួកខ្ញុំថា‹‹ហេ! ចុះពីរអ្នកនេះសើចរឿងស្អីវ៉ី? គ្នារកកន្លែងfunnyត្រូវសើចមិនឃើញទេ ។ ខ្ញុំនិងមិត្រខ្ញុំក៏ប្រាប់គាត់ថា៖‹‹បងឯងសេរីអន់ណាស់ ធ្លាប់នៅវត្តតាំងពីក្មេងដែរ គ្រាន់តែពាក្យប៉ុណ្ណឹងក៏មិនយល់ដែរ … ចុះពាក្យថា‹‹…ទៅចុះ/ចុសប្រុយភ្លាមនោះ›› គ្រលាស់វាមកមើល៍ វាបានន័យថាម៉េច…? រឿងអត់ស្តេច….ចប់!…ប្រុយ…!
មតិយ៉ាប់ណាស់ លោកសៀងនេះ!!!
…តែខ្ញុំគ្រាន់តែដំណាលពាក្យដែលបងស្រីនោះនិយាយទាំងអស់…!
ហាស ហាស ហាស ហាស…អូខេ, អូខេ…ខ្ញុំអានទុកដូចរឿងកំប្លែងដែរចុះ… អត់មានអីទេ… :-)
សៀង-ចំហាប់អ្នកធើ្វកាអីដែបានពូកែដឺងរឿងអាក្រក់អ្នកដទៃមេះ
ot sov jol 70 sos
សូមសរសើដោយស្មោះចំពោះអ្នកនាង កែវ ពេជ្រពិសី ការសម្តែងរបស់អ្នកនាងដូចជាការហ្វឹកហាត់របស់
ពួកខ្ញុំពីមុនដែ ក្រោយពីបានមើលរឿងនេះ ធ្វើអោយពួគយើងនឹកឃើញអនុស្សាវរីយ៍ចាស់កាលនៅសាលា
អាក្រក់ត្រង់ណាដែរ…ប្រាប់ផងបានទេ? នេះជារឿងដំណាលដែលអ្នកស្រី
ម្ចាស់ផលិតកម្មវិឌីអូអង្គរវត្ត គាត់បាននិយាយឱ្យអញ, មិត្តអញម្នាក់, និង
ប្តីរបស់គាត់ស្តាប់នៅក្នុងហាងរបស់គាត់នាថ្ងៃមួយ ។ ម្យ៉ាងទៀតវាមិនមែន
ជាការងារស្អីរបស់អាល្ងើឯងត្រូវដឹងថាអញធ្វើកិច្ចការស្អីនោះឡើយ!
អញថែមបន្តិច…បានជាជ្រុលចូលមកភូមិនេះហើយ៖…សូម្បីនាងពិសីខ្លួននាង
ក៏មិនចាប់ភ្លឹកនូវពាក្យដែលមេការស្រីនោះបាននិយាយបីយប់នោះដែរ ។
រហួតព្រឹកឡើងទើបគ្នីគ្នារបស់នាងសួរនាងថា ‹‹ពីសីឯងដឹងថាបងស្រីមេ
ការថាម៉េចទេ ពេលដែលឯងបានកន្ទេលមួយហើយក៏ចុះប្រុយបាត់មក?››
នាងពិសីថាអត់ដឹង…គ្នីគ្នាក៏និយាយថា‹‹ឯងគ្រលាស់ពាក្យនោះមើល៍›› ។
ដល់ពួកនាងគ្រលាស់ហើយ ក៏នាំគ្នាសើចគឹល…។ ពាក្យគេនិយាយលេង
មិនមែនជាសក្មភាពពិត…រួចអាត្រឹមត្រូវឯងថាអាក្រក់… ។ អាក្រក់ត្រង់ណា?
ចូរអាសីលធម៌ខ្ពស់ឯងបកស្រាយឱ្យច្បាស់មើល៍!