មន្ត្រី​ស្ថានទូត​អាមេរិក មិន​ជួប​តំណាង​កម្មករ​រោងចក្រ​តៃណាន

មន្ត្រី​សហជីព និង​តំណាង​កម្មករ​រោងចក្រ​តៃយៀន ឬ​តៃណាន បាន​ប្រមូល​ផ្តុំ​គ្នា និង​លើក​បដា​តវ៉ា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរ​ជា​ត្រូវ​ខក​ចិត្ត ព្រោះ​មិន​មាន​មន្ត្រី​ស្ថានទូត​ណា​ម្នាក់​ចេញ​មុខ​មក​ជួប​កម្មករ​ទេ ទោះ​បី​ពួក​គេ​ឈរ​លើក​បដា​ក្រោម​កម្ដៅ​ថ្ងៃ​អស់​រយៈពេល​ជាច្រើន​ម៉ោង​យ៉ាង​ណា​ក្តី។

ដោយ ដែន អយុធ្យា
2012-08-16
​វិទ្យុ​អាស៊ីសេរី

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កម្មករ​រោងចក្រ​តៃណាន ឈរ​លើក​បដា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កម្មករ​រោងចក្រ​តៃណាន ឈរ​លើក​បដា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Den Ayuthea

មន្ត្រី​សហភាព​សហជីព​កម្ពុជា និង​តំណាង​កម្មករ​រោងចក្រ​តៃណាន (Tai Nan) អតីត​រោងចក្រ​តៃយៀន (Tai Yean) ទី១ ទី២ និង​ខេមវែល (Camwell) ប្រមាណ​២០​នាក់ បាន​ឈរ​លើក​បដា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។

តំណាង​កម្មករ​រោងចក្រ​តៃណាន លោកស្រី សុខ ហេង ដែល​បាន​ឈរ​លើក​បដា​ក្រោម​កម្ដៅ​ថ្ងៃ​វេលា​ម៉ោង​១១​ព្រឹក ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សម្ដែង​ការ​ខក​ចិត្ត នៅ​គ្រា​ឃើញ​ទង្វើ​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ស្រដៀង​គ្នា​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​សូវ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ឬ​កម្មករ​កន្លង​មក។

លោកស្រី សុខ ហេង ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ប្រមូល​ផ្តុំ​របស់​កម្មករ​នៅ​មុខ​ស្ថានទូត ដើម្បី​ចង់​ដឹង​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​របស់​ពួក​គេ ជូន​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ខែ​កក្កដា នោះ តើ​មន្ត្រី​ស្ថានទូត​បាន​ជួយ​គិតគូរ​បាន​កម្រិត​ណា។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​តៃណាន ប្រមាណ​៥០​នាក់ បាន​ដាក់​ញត្តិ​ដាក់​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ធំៗ ដែល​បញ្ជា​ទិញ​សម្លៀកបំពាក់​ពី​ក្រុមហ៊ុន​តៃណាន ឲ្យ​ជួយ​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​នេះ ផ្តល់​សំណង​ជូន​ពួក​គេ​លើ​ករណី​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ដឹកនាំ​កម្មករ​រោងចក្រ​តៃណាន មក​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក លោក​បាន​សោកស្ដាយ និង​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​គេច​មិន​ចេញ​មក​ជួប​កម្មករ។

ទោះ​យ៉ាង​ណា មេ​ដឹកនាំ​សហជីព​កម្មករ​រូប​នេះ មិន​ទាន់​លះបង់​ការ​តស៊ូ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក ទេ ប៉ុន្តែ​លោក​ថា នឹង​មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ នា​ថ្ងៃ​ខាង​មុខ ដើម្បី​ស្នើ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ម្តង​ទៀត។

ទាក់​ទង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី បាន​ផ្ញើ​សំណួរ​តាម​រយៈ​អ៊ីមែល​ជូន​លោក វីល្លៀម ថត (William Todd) ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ខកខាន​មិន​បាន​ចេញ​មុខ​ជួប​កម្មករ​រោងចក្រ​តៃណាន នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា។

កម្មករ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន​ទី១ ទី២ និង​ខេមវែល មាន​ទីតាំង​នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ មក​ម្ល៉េះ។ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា មិន​ទាន់​មាន​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ផ្នែក​ណា​មួយ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ទេ។

តំណាង​កម្មករ​ម្នាក់​ទៀត ឈ្មោះ ខឺន កុសល បាន​អះអាង​ថា សព្វ​ថ្ងៃ​នេះ តំណាង​រោងចក្រ​តៃណាន បាន​ចោទ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ថា ជា​ទង្វើ​ខុស​ច្បាប់ ប៉ុន្តែ​តំណាង​រោងចក្រ​បាន​ព្យាយាម​ទិញ​ទឹក​ចិត្ត​តំណាង​កម្មករ ជា​ថ្នូរ​មិន​ឲ្យ​បន្ត​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​បន្ត​ទៀត។

ការ​ធ្វើ​កូដកម្ម​នេះ ក្រុម​កម្មករ​បាន​ទាមទារ​ឲ្យ​ភាគី​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន ផ្តល់​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ស្ដីពី​ការងារ​លើ ៥​ចំណុច ឬ​ស្នើ ១៧០​ដុល្លារ​អាមេរិក ក្នុង​១ឆ្នាំ សម្រាប់​កម្មករ​ម្នាក់ និង​សុំ​ឲ្យ​និយោជក​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច​ចំនួន​១៣៥​ដុល្លារ ក្នុង​១ឆ្នាំ​សម្រាប់​កម្មករ​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

20 Responses to "មន្ត្រី​ស្ថានទូត​អាមេរិក មិន​ជួប​តំណាង​កម្មករ​រោងចក្រ​តៃណាន"

  1. cheath says:

    ទូតអាមេរិកចាប់ផ្តើមធុញទ្រាន់ ពួកអាឆ្កួតរ៉ុង ឈុន ហើយវើយ !
    ពេញចិត្តឫុនៅ អាឆ្កួត រ៉ុង ឈុន ?……..

  2. យី…លោកឆៀតនេះ..ចាំមើលសិនមើល, កុំទាន់ថាគេឆ្កួតណា៎…

  3. ប្រហែលមានមនុស្សតិចពេក ទើបគេមិនជួប ។

  4. JML says:

    គឺគេជ្រេញនឹងអាឈុននេះណាស់! ស្អីហា…..! ញុះញុងអោយកម្មករដាច់បាយ!

  5. ទៅជំរេញគេធ្វើអី គេមិនពុករលួយឯណា…រដ្ឋាភិបាលម៉េចមិនជួយកម្មករផង..

  6. cheath says:

    សង្ស័យប៉ុន្មានថ្ងៃទៀត អារ៉ុន ឈុនរត់ចោលស្រុកទេ ?
    វាពិបាករកកន្លែងពួនទៀតហ្នឹងណា ?
    លេងគេ ?
    ឥឡូវគេប្តឹងវីញ បានអីសងការខូចខាត ( ផ្ទះ ដី ) ប្រពន្ធកូនវាបានអីនៅ
    សងអត់គ្រាន់គុក ! យ៉ាងម៉េចដែរ
    ចេះឯង អោយវាក្រែងចេះគេផង កុំចេះស្អីតែឯងនោះ ?

  7. JML says:

    មិនយូរមិនឆាប់ទេ អាគាត់ហ្នឹងនឹងត្រូវភាសខ្លួនទៅថៃឫទៅបារាំងស្អីទៀតហើយ! អាហ្នឹងកំសាកទេយកកម្មធ្វើជាឈ្នន់!! សូមអរគុណ!

  8. បើឃើញរដ្ឋាភិបាលកញ្ជះយួនធ្វើបាបវីរៈជនខ្មែរ អាឆ្កែដែលលិឍក្ត
    ឱ្យចៅហ្វាយវា ប្រុសឮល្អណាស់ តែដល់មានអត្ថបទណាចុះផ្សាយម្តងម្កាល
    ពីអំពើអាក្រក់របស់រដ្ឋាភិបាល ពួកអាឆ្កែអង្គែស៊ីប៉ុន្មានក្បាលក៏រត់លាក់ខ្លួន
    នៅក្រមបង្គន់អាចម៍អស់ ទាល់តែស្ងប់រឿងបន្តិចក៏នាំគ្នាលបៗ អើតមើល ។
    ជួនកាលមិនទាន់ព្រុសទេ ទាល់តែចៅហ្វាយវាលាំងក្បាលបីជើង រាប់មួយ
    ក៏នាំគ្នាព្រុសផ្អើលភូមិ ។ មិនយូរទេ ថ្ងៃមួយត្រូវអាយួនចាប់យកទៅឆ្អើរទាំងចៅហ្វាយ
    ទាំងឆ្កែបំរើ ។ មានអាឆកែមួយក្បាលដែលព្រុសញយជាងគេ្ ម្សិលម៉ិញកើតឆ្កួត៖
    គេជេរវាពេញធឹងដូចធាក់កណ្តាលក្បាល វាក៏អរគុណគេ ។

  9. Srey Khmer says:

    You all should keep trying, if they not accepted your requested today, they may help you in the next day. It is how the system work of America.

  10. cheath says:

    អាឆ្កែចុយម្រ៉ាយ ! កូនមីកន្តួយរយះអត់ហ៊ានដាក់ឈ្មោះខ្លួនឯងនេះ បើវាអត់ហ៊ានចេញឈ្មោះខ្លួនឯងអញ្ចឹងទេ
    មកបញ្ចេញមតិហែកកន្តួយម៉ែអ្ហែងបង្ហាញគេធ្វើ អី ?
    ព្រោះថាធ្វើអញ្ចឹង ដូចហែកកន្តួយម៉ែអ្ហែងរាល់គ្នាប្រាប់គេថា អាឆ្កែចុយម៉្រាយឯង
    មិនដឹងជាអាណាមួយជាឪពួកអ្ហែងពិតប្រាកដនោះទេ ?
    អាឆ្កែអស់នេះអត់ចេះខ្មាស់ មែន !
    អ្ហែង ! បើនៅប្រើឧបាយកលបែបនេះ COMMENT អញ ជេរម៉្រាយអាឆ្កែចុយម៉្រាយ
    អាកំសាក ! អាប្រឆាំងដ៏មហាកំសាក អាឆ្កែចុយម៉្រាយឯងរហួត
    អាកំសាក! ដាក់ឈ្មោះ ឪ-អាសែន អាតិរិច្ឆានចុយក្តិតម៉ែឯង
    អ្ហែងកុំភ្លេច ! ទោះអ្ហែងដាក់ឈ្មោះព្រែ ក៏ការជេររបស់អញសំដៅលើអ្ហែង ដែលរើស
    ឈ្មោះដាក់សម្គាល់ដោយពេញចិត្ត ដោយខ្លួនឯង
    អញជឿថា ! ការឈឺចាប់ផ្លូវចិត្តនិងកើតមានចំពោះអ្ហែងហើយ ប្រសិនអ្ហែងជាមនុស្ស
    តែអញសង្ស័យ អ្ហែងជាសត្វតិរិច្ឆាន អញ្ចឹងបានជាចុយក្តិតម៉ែឯងទៅរួច

  11. BaBaBoo says:

    មិនដឹងជាទៅពឹងអាគាំងធ្វើអី រឿងខ្លួនឯងសោះហ្នឹង! កុំរំពឹងអាភ្នែកប្រាក់ខ្លាំងពេក រឿងកម្មករនៅស្រុកលោកគាំង

    ក៏មានរំលោពសិទ្ធមនុស្សខ្លាំងណាស់ែដែរ ជាពិសេសច្បាប់កម្មកររឹតកាន់តែតឹង រដ្ឋគិតែបូមកាត់ពន្ធ ហើយពួកសេដ្ឋី

    គេញចំណេញ មានខ្លះមិនបានបង់ពន្ធជាងដប់ឆ្នាំជាដើម។ អ្នកមានធនកណ្តាលធ្វើការទល់ងាប់ និងគ្មានប្រាក់

    សន្សំទុកឲ្យកូនចូលថ្នាក់ឧត្តមផង ម្លោះហើយកុំសង្ឃឹមគេពេក គួសុំអង្វរអន្តរាគមពីសម្តេចមហាដែកជោរវិញមើល

    ក្រែងលោកអាចជួយដោះស្រាយបាន។

  12. Kim59 says:

    BaBaBoo និយាយពិតជាត្រឹមត្រូវ នេះមកពីខ្មែរយើងខ្លះដែលរស់នៅបរទេសចូលចឹត្តនយាយអួតនឹងបំបោ៉ង ទោះបីធ្វើការលំបាករស់នៅលំបាកយា៉ងណាក៍ដោយ ពេលទៅលេងស្រុកម្តងៗចាយដូចសេដ្ធីអួតប្រាប់គេថាការងារស្រួលលុយចូលស្រួលរស់នៅប្រទេសមហាប្រជាធិបតេយ្យតាមពិតទោះរដ្ធការចង់ដំឡើងពន្ធបុ៉ន្មានភាគរយលើចំនូលលើទិញម្ហូបសំលៀកបំពាក់របស់របរប្រើប្រាស់ក៍បានដែគឺតវា៉មិនបានទេដូចជាករណីបាតុកម្មនៅញូវយ៉កនាដើមឆ្នាំ២០១២ជាដើមមានតែការចាប់ទៅតុលាការនឹងដាក់គុគ ងាកមកនិយាយពីអ្នកអួតនៅបរទេសដែលមកលេងស្រុកចាយលុយដូចសេដ្ធីគឺលុយនោះបានមកពីភាគតឹចដែលបានមកពីការចាយត្បឹតត្បៀតពីចំនូលប្រចាំថ្ងៃនៅបរទេស ហើយភាគច្រើនបានមកពីការដេញតុងទីនរឺក៍លុយក្រេឌីតខតចាំដល់ពេលត្រឡប់ទៅធ្វើការវិញចាំសងរំលោះ

  13. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់ឬអ្វី?

    ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ នោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។

    ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។

    ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តីលោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។

    ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។

    ការពិតជាក់ស្តែង ករណីលោក ចាន់ សុវ៉េត និងលោក ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះទេ។

    គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺលោក ប៊ុន រដ្ឋា។
    បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។

    យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។

    ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
    នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។

    បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។

    ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គលល្អ គោរពច្បាប់នោះទេ ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២នេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?

    ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។

    បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម សូណង់ដូ ក៏ដូចជាករណីលោក ចាន់ សុវ៉េត គឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។

    ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។

    ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕

  14. virak says:

    តាមមើលអ្នកបញ្ចេញមតិនៅទីនេះ ឃើញថា ម្នាក់ឈ្មោះcheath បានបញ្ចេញcomment មិនសមហេតុផល និងគំនិតក៍រាកកំផែល ជាពិសេសនិយាយផ្តេសផ្តាសអត់ទិសតំបន់ ។ម្យ៉ាងមានចរិកកាងនិងជេរគេជេរឯង ដូចមនុស្សឆ្កួត។ ខ្ញុំគិតថា cheath នេះគឺជាមនុស្សឆ្កួតទេ។

  15. បណ្ឌិតផ្នែកជេម្រាយ និងចិត្តសាស្រ្តធ្វើអោយគេឆ្កួត លោក cheath សូមជំរាបថាគាតក៏ជាបណ្ឌិតផ្នែកលើកជើងអ្នកធំផងដែរ
    ជាពិសេសគាត់ជាប់លេខ១រហូតខាងនឺង


    បង្អូនជួយហៃអើផង ប្រយ័ត្តលោកបណ្ឌិតcheath អន់ចឺតណា

  16. cheath
    លោកឯងជេរគេមានន័យយ់ាងម៉េច លើកជើងអ្នកធំយ់ាងម៉េច ជេរម្រ៉ាយគេយ់ាងម៉េច មិចមិនមើលពត៏មានដែលមានប្រយោជន៏ដូចជា
    ជំងឺ​ដំបៅ​ក្នុង​មាត់ សហគមន៍​ព្រៃ​ឡង់​គ្រោង​ដាក់​របាយការណ៍​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៅ​រដ្ឋាភិបាល ទាហាន​ថៃ​សម្លាប់​ពលរដ្ឋ​ខ្មែរ​៣៨​នាក់​ក្នុង​រយៈ​ពេល​៦​ខែ​ដើមឆ្នាំ ខ្លះផង?
    កុំស្អីត្រូវតែខ្លួនឯង ! ចែកគេត្រូវផង
    និយាយអោយត្រង់ទៅ បើលោកនិយាយកាពិតមិនលើកជើងអ្នកធំ គេក៏ប្រើពាក្យល្អវិញដែរ
    លោកនិយាយត្រូវមិនបំភ្លៃគេទាំងអស់គ្នាក៏ឯកភាព តែពាក្យសម្តីលោក៩៩.៩៩%គ្មានការពិតទេមានតែ០.០០០០០៩%ដែលត្រូវ
    អញ្ចឹងខ្ញុំត្រូវតែការពារអ្វីដែលជាការពិត ដែលកើតមានសព្វថ្ងៃក្នុងស្រុកខ្មែរហ្នឹងហើយ !

  17. cheath says:

    អាឆ្កែចុយម្រ៉ាយ ! កូនមីកន្តួយរយះអត់ហ៊ានដាក់ឈ្មោះខ្លួន នេះ បើវាអត់ហ៊ានចេញឈ្មោះខ្លួនឯងអញ្ចឹងទេ
    មកបញ្ចេញមតិហែកកន្តួយម៉ែអ្ហែងបង្ហាញគេធ្វើ អី ?
    ព្រោះថាធ្វើអញ្ចឹង ដូចហែកកន្តួយម៉ែអ្ហែងរាល់គ្នាប្រាប់គេថា អាឆ្កែចុយម៉្រាយឯង
    មិនដឹងជាអាណាមួយជាឪពួកអ្ហែងពិតប្រាកដនោះទេ ?
    អាឆ្កែឯងនេះអត់ចេះខ្មាស់ មែន !
    អ្ហែង ! បើនៅប្រើឧបាយកលបែបនេះ COMMENT អញ ជេរម៉្រាយអាឆ្កែចុយម៉្រាយ
    អាកំសាក ! អាប្រឆាំងដ៏មហាកំសាក អាឆ្កែចុយម៉្រាយឯងរហួត
    អាកំសាក! ដាក់ឈ្មោះ ហ៊ុន តូ អាតិរិច្ឆានចុយក្តិតម៉ែឯង
    អ្ហែងកុំភ្លេច ! ទោះអ្ហែងដាក់ឈ្មោះព្រែ ក៏ការជេររបស់អញសំដៅលើអ្ហែង ដែលរើស
    ឈ្មោះដាក់សម្គាល់ដោយពេញចិត្ត ដោយខ្លួនឯង
    អញជឿថា ! ការឈឺចាប់ផ្លូវចិត្តនិងកើតមានចំពោះអ្ហែងហើយ ប្រសិនអ្ហែងជាមនុស្ស
    តែអញសង្ស័យ អ្ហែងជាសត្វតិរិច្ឆាន អញ្ចឹងបានជាចុយក្តិតម៉ែឯងទៅរួច

  18. មេទ័ពបាញ់អាចម៏ says:

    The US does not want to interfere with the Cambodian internal affairs since Cambodia is a sovereign state. Only the dumb people think that the US is their God!!! That is a false thought!!!

  19. បណ្ឌិតផ្នែកជេម្រាយ និងចិត្តសាស្រ្តធ្វើអោយគេឆ្កួត លោក cheath សូមជំរាបថាគាតក៏ជាបណ្ឌិតផ្នែកលើកជើងអ្នកធំផងដែរ
    ជាពិសេសគាត់ជាប់លេខ១រហូតខាងនឺង

  20. cheath says:

    កឹម សុខា និងសម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបានប្រកាសថា ចលនា ប្រជាធិបតេយ្យ សង្គ្រោះជាតិ ក្រោយមកទៅ ជាគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងសុំ ច្បាប់ជាផ្លូវ ការពីក្រសួងមហាផ្ទៃនៅសបា្ដហ៍ ក្រោយដែលមាន សម រង្ស៊ី ជាប្រធាននិង កឹម សុខា ជាអនុប្រធាន ។
    មេដឹកនាំទាំងពីរ ក៏បានប្រកាស គ្រប់វេទិកាទាំងអស់ថា ពួក គាត់ជាមេដឹកនាំ កំពូលដោយសមរង្ស៊ី ជាប្រធាន និង កឹម សុខា ជាអនុ ប្រធានគណបក្សថ្មី ។ ឥឡូវនេះតាមរយៈ សហអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្មី ប៉ុល ហំម និងជាអ្នកនាំពាក្យគណ បក្សសិទ្ធិមនុស្ស បានប្រាប់អ្នកកាសែតថា អនុប្រធានគណបក្សសង្គ្រោះជាតិថ្មី គឺប៉ុលហំមផ្ទាល់តែម្ដង ហើយ សមរង្ស៊ី ជាប្រធាន ។ ការប្រកាសរបស់ ប៉ុល ហំម កាលពីថ្ងៃទី១៧ ខែសីហា បានធ្វើឱ្យ អ្នកវិភាគនិងអ្នកគាំទ្រគណបក្សថ្មីភ្ញាក់ផ្អើលនិងងឿឆ្ងល់ថា ហេតុអ្វី អនុប្រធានគណបក្ស ដែលជាកូតារបស់ គណបក្សសិទ្ធិមនុស្ស ហើយដែលកឹម សុខា ផ្ទាល់ជាអនុប្រធាន នោះបែរជាផ្លាស់ប្ដូរទៅឱ្យ ប៉ុល ហំម ទៅវិញ ?
    សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី០១ ខែសីហា កន្លងទៅ ធ្លាប់បានចំអកឱ្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ឬគណបក្សសង្គ្រោះជាតិថ្មីនេះថា មិនបាន ប៉ុន្មានទេ នឹងបែកបាក់ ដោយប្រៀបទៅនឹងសត្វឆ្កែបើ ស៊ីបាយតែម្នាក់វា មិនខាំគ្នាទេ តែបើស៊ីបាយ ចាប់ពីពីរក្បាលឡើងទៅ វាខាំគ្នាហើយ ។
    ទាក់ ទិនទៅនឹងការសម្រេចមិនឈរឈ្មោះជាអនុ ប្រធានគណបក្សសង្គ្រោះជាតិ ហើយមិន បាន ប្រកាសឱ្យដឹងជាមុននោះ ព្រោះ ថា កឹម សុខា មានភាព ឆ្លាតវ៉ៃជាង សម រង្ស៊ី ហើយថា សមរង្ស៊ី ទំនងជាចាញ់បោក កឹម សុខា សារជា ថ្មី បន្ទាប់ពីសម រង្ស៊ី ធ្លាប់ត្រូវ បាន សម្ដេចក្រុមព្រះ បោកចំនួន២ដង (ឆ្នាំ១៩៩៨ -២០០៤)។
    អ្វីដែលលោកកឹម សុខា នៅ រក្សាជាប្រធានគណបក្សសិទ្ធិមនុស្សដដែល ព្រោះកឹម សុខា យល់ច្បាស់ថា គណបក្សថ្មីនេះ នឹងមិនអាច ប្រកាសចេញជា ផ្លូវការទៅរួច ដោយសារហេតុផលមិនចុះ សម្រុងនៅក្នុងគណបក្សទាំងពីរ ក៏ដូចជាបញ្ហា ផ្លូវ ច្បាប់ ដែលសម រង្ស៊ី កំពុងស្ថិត នៅជា ទណ្ឌិត ដែលមិនអាចរកច្រកទាំងតាម ផ្លូវនយោបាយ ទាំងតាមផ្លូវតុលាការ ដើម្បី ចូលស្រុកវិញ ។
    នៅផ្ទៃក្នុងគណបក្សសម រង្ស៊ី ឯណោះវិញមានតែសមាជិកគណៈអចិន្ដ្រៃយ៦រូប ប៉ុណ្ណោះ ក្នុងចំណោម១៥រូប គាំទ្រឱ្យមាន ការបង្រួបបង្រួម ។ ដោយឡែកសូម្បីតែ សមរង្ស៊ី ខ្លួនឯង ការបង្រួបបង្រួម គណបក្សទាំងពីរ មិនស្ថិតនៅក្នុង យុទ្ធសាស្ដ្រ ខាងនយោបាយរបស់សមរង្សីទេ ។
    សំរាប់សមរង្សីការប្រកាស ឱ្យមានការ បង្រួបបង្រួមគណបក្សទាំងពីរ នេះ គ្រាន់តែជាលេសខាងនយោបាយ ដើម្បីបាន ចូលស្រុកនិង ចៀសវាងកុំឱ្យ កឹម សុខា វ៉ៃប្រហារ ទាញយកប្រជាប្រិយភាព តែប៉ុណ្ណោះ ខណៈ ដែលកឹម សុខា លើកឡើងអំពីការ បង្រួបបង្រួម ។ ដូច្នេះ ការបង្រួបបង្រួម គ្រាន់តែល្បិចកលខាងនយោបាយកេង ចំណេញលើគ្នាទៅវិញទៅ មក នៃមេដឹកនាំ គណបក្សទាំងពីរ សិទ្ធិ មនុស្ស សមរង្ស៊ីតែ ប៉ុណ្ណោះ ។
    សូមបញ្ជាក់ថា ការដែលកឹម សុខា ឱ្យ ប៉ុល ហំម ក្លាយទៅជាអនុប្រធានគណបក្ស សង្គ្រោះជាតិ គឺ កឹម សុខា ខ្លាចបាត់តំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជារៀងរហូត ព្រោះថា នៅពេលដែលគណបក្សថ្មីចេញជាផ្លូវការមិនរួច កឹម សុខា នៅតែជាប្រធានបក្ស និងអាចឈរជាបេក្ខភាព នាយករដ្ឋមន្ដ្រី សម្រាប់គណបក្សសិទ្ធិមនុស្ស សំរាប់ការចូលរួមការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលនេះគឺជាការ យកប្រៀបឈ្នះលើ សមរង្ស៊ី ដែលមិនអាចក្លាយជាប្រធានគណ បក្សសង្គ្រោះជាតិ និងថែមទាំងមិនអាច ក្លាយជាបេក្ខភាព នាយករដ្ឋមន្ដ្រីរបស់គណ បក្សសមរង្ស៊ី ដោយសារតែសមរង្សីជាទណ្ឌិត ។ ម៉្យាងវីញទៀតគឺនៅពេលនោះហើយដែល កឹម សុខា ធ្វើការឃោសនាយកប្រៀបលើសម រង្ស៊ីថា ដោយសារតែក្រសួងមហាផ្ទៃ មិនអនុញ្ញាត ឱ្យគណបក្សសង្គ្រោះជាតិចេញជាផ្លូវការ ព្រោះតែហេតុផល សមរង្ស៊ី ជាទណ្ឌិត នោះ ទើបធ្វើឱ្យកឹមសុខានៅរក្សាដំណែងប្រធាន គណបក្ស សិទ្ធិមនុស្សដើម្បីឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ដ្រី ។ ដូច្នេះ សូមឱ្យសមាជិកនិងសកម្មជន គណបក្ស សមរង្ស៊ី បោះឆ្នោតឱ្យគណបក្ស សិទ្ធិមនុស្ស ដើម្បីនិងជួយសមរង្ស៊ី ចូលស្រុកវិញ បាន ហើយដែលហេតុផលទាំងនេះគឺជាយុទ្ធសាស្ដ្រមានប្រៀប របស់ កឹម សុខា លើ លោកសមរង្ស៊ី នោះ ៕