ភ្នំពេញ: ក្រុមអង្គការសង្គមស៊ីវិលចំនួន ២១ អង្គការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ទៅលើសេចក្ដីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ក្នុងការបន្តធ្វើការចោទប្រកាន់បែបនយោបាយ ប្រឆាំងនឹងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលនិយាយឥតសំចៃ លោក ចាន់ សុវ៉េត ទៅលើសកម្មភាពស្របច្បាប់ ដែលទាក់ទងនឹងការងាររបស់គាត់។
ថ្ងៃទី 16 សីហា 2012
ដោយ: លីនណា
CEN
សេចក្ដីថ្លែងការណ៍បានលើកឡើងថា លោក ចាន់ សុវ៉េត ត្រូវបានកោះហៅឲ្យចូលធ្វើការបកស្រាយ លើការចោទប្រកាន់ពីការជួយដោយខុសច្បាប់ដល់អ្នកភូមិខេត្តក្រចេះ ដែលត្រូវបានវាយលុកដោយកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកាលពីខែឧសភា។កុមារីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះ។ អាជ្ញាធរ អះអាងថា អ្នកភូមិបានរៀបចំផែនការធ្វើអបគមន៍ចេញពីប្រទេសកម្ពុជា និងបង្កើតរដ្ឋផ្ទាល់ខ្លួន។
សេចក្ដីថ្លែងការណ៍ បានបន្តថា អាជ្ញាធរអះអាងថា លោក សុវ៉េត ដែលជាបុគ្គលិកដ៏លេចធ្លោ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) តាំងពីឆ្នាំ១៩៩៥ បានផ្ដល់ជំនួយមិនជាក់លាក់ដល់បុគ្គលម្នាក់ ក្នុងចំណោមបុគ្គលដែលសង្ស័យថា ជាមេដឹកនាំទាំងអស់ នៃ“ចលនាអបគមន៍”។ លោក សុវ៉េត គឺជាបុគ្គលដែលនិយាយឥតសំចៃរិះគន់ម្នាក់ជាយូរមកហើយ ក្នុងចំណោមបុគ្គលជាច្រើន ទៅលើកំណត់ត្រាតាមដានសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តទៀតថា ការកោះហៅ ត្រូវបានចេញក្នុងរយៈពេលតិចជាង ២សប្ដាហ៍ បន្ទាប់ពីការផ្សាយទូទាំងប្រទេស នូវសុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលសម្ដេចបានសុំឲ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដោយមិនបញ្ចេញឈ្មោះ ឲ្យចេញមក “សារភាព” នូវទង្វើរបស់ខ្លួនក្នុងការផ្ដល់ជំនួយដល់អ្នកភូមិខេត្តក្រចេះ។ ក្នុងអំឡុងពេលសុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្ត្រី លោកបានបែរទៅរកសមាជិករដ្ឋាភិបាលរបស់លោក ហើយមានប្រសាសន៍សួរថា “ដូចហៅសួរឬនៅ? អត់ទាន់ហៅសួរ? អត់ទាន់ហៅសួរ?”។ ឯកសារកត់ត្រាបង្ហាញថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក សុវ៉េត ត្រូវបានបើកត្រឹមតែរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក សួន ប៊ុនស័ក្ដិ លេខាប្រតិបត្តិ នៃ CHARC បានមានប្រសាសន៍ថា ការកោះហៅលោក សុវ៉េត បង្ហាញឲ្យឃើញពីការតបទល់យ៉ាងខ្លាំងមកលើកិច្ចការសិទ្ធិមនុស្ស ដែលយើងខ្ញុំបានជួបរយៈពេលមួយទសវត្សន៍នេះ។ លោកបន្តទៀតថា “នេះ គឺជាការព្យាយាមចោទជាបទល្មើសព្រហ្មទណ្ឌមកលើសកម្មភាពស្របច្បាប់របស់អង្គការក្រៅរដ្ឋាភិបាល”។
សេចក្ដីថ្លែងការណ៍បន្តថា ដោយយោងតាមដីកាកោះហៅដែលបានចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ លោក សុវ៉េត ត្រូវបានសង្ស័យថា បានល្មើសនឹងមាត្រា ៥៤៤នៃក្រមព្រហ្មទណ្ឌ ដែលហាមប្រាមក្នុងការផ្ដល់ជំនួយដល់ចារី នៃបទឧក្រិដ្ឋ។ បទល្មើសនេះ តម្រូវឲ្យព្រះរាជអាជ្ញាបញ្ជាក់នូវការពិតថា អ្នកទទួលជំនួយបានប្រព្រឹត្តបទឧក្រិដ្ឋ។ ប៉ុន្តែមិនមានភស្ដុតាងគួរឲ្យជឿណាមួយនោះទេថា ពិតជាមានបទល្មើសព្រហ្មទណ្ឌពិតប្រាកដ។
សេចក្ដីថ្លែងការណ៍បន្តទៀតថា អាជ្ញាធរមិនបានលើកឡើងនូវភស្ដុតាង នៃចលនាអបគមន៍អ្វី ជាជាងការអះអាងផ្ទាល់មាត់នោះទេ។ ប៉ុន្តែ នេះត្រូវបានដឹងច្បាស់ណាស់ថា ក្រុមអ្នកភូមិ ត្រូវបានបង្កឲ្យមានភាពច្របូកច្របល់ នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន Casotim ដែលជាក្រុមហ៊ុនកាន់កាប់ដីសម្បទាន ១៥.០០០ហិកតា នៅក្បែរភូមិរបស់អ្នកភូមិទាំងនោះ។
សេចក្ដីថ្លែងការណ៍បានលើកឡើងថា ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិក៏បានចែងថា មិនមានបទល្មើសព្រហ្មទណ្ឌនោះទេ ប្រសិនបើមិនមានចេតនាប្រព្រឹត្តបទល្មើស។ ដោយអវត្តមាន នៃភស្ដុតាងដែលគួរឲ្យជឿ នៃបទឧក្រិដ្ឋនេះ ការផ្ដល់ជំនួយរបស់លោក សុវ៉េត ដល់ជនរងគ្រោះ នៃការរំលោភដីធ្លី (ដែលធ្លាក់យ៉ាងច្បាស់លើអាណត្តិរបស់សមាគមន៍អាដហុក) មិនអាច និងមិនត្រូវអាចចោទប្រកាន់បទល្មើសព្រហ្មទណ្ឌនោះទេ។
សេចក្ដីថ្លែងការណ៍បានឲ្យដឹងផងដែរថា ការកោះហៅលោក សុវ៉េត កើតឡើងបន្ទាប់ពីការចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុឯករាជ្យ គឺលោក ម៉ម សូណង់ដូ ដែលក៏ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទាក់ទងនឹង “ចលនាអបគមន៍” នៅខេត្តក្រចេះផងដែរ។ បច្ចុប្បន្ន លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយរង់ចាំបើកសវនាការ។ លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ ប្រសិនបើការចោទប្រកាន់ទាំងអស់បានសម្រេច។ ដូចនឹងករណីលោក សុវ៉េត លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យមានការចាប់ខ្លួនលោក សូណង់ដូ នៅក្នុងពេលថ្លែងសុន្ទរកថា ដែលបានផ្សាយទូទាំងប្រទេស។
សេចក្ដីថ្លែងការណ៍បានលើកឡើងនូវសម្ដី នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ អ្នកស្រី ណាលី ពីឡូក បានមានប្រសាសន៍ថា “នេះគឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងរយៈពេលមួយទសវត្សន៍នេះ ដោយការប្រើគ្រប់មធ្យោបាយ”។ អ្នកស្រីបន្ថែមថា “យើងបានឃើញនូវការកើនឡើង នៃការប្រើហិង្សា ការកើនឡើង នៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរ ការកើនឡើង នៃការសម្លាប់ ការកើនឡើង នៃការគំរាមកំហែង តាមប្រព័ន្ធតុលាការ ហើយឥឡូវនេះ យើងបានឃើញពីការព្យាយាមចោទប្រកាន់បទល្មើសព្រហ្មទណ្ឌមកលើការងារសិទ្ធិ ដែលស្របច្បាប់”។ “ករណីនេះ បានគំរាមកំហែងនឹងបំផ្លាញគ្រប់សរសៃទាំងអស់ របស់ក្រុមបណ្ដាញសង្គមស៊ីវិលរបស់កម្ពុជា (ដែលជាទិដ្ឋភាពវិជ្ជមានមួយចុងក្រោយ នៃកេរតំណែលរបស់អង្គការសហប្រជាជាតិ UNTAC)”។
លោក សុវ៉េត ត្រូវបានកោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា នៅម៉ោង ៨ព្រឹក។ ប្រសិនបើត្រូវធ្វើការផ្ដន្ទាទោស លោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ ហើយពិន័យជាប្រាក់ពី ៥០០ ដុល្លារអាមេរិក ទៅ ១.៥០០ដុល្លារអាមេរិក។
ក្រុមសង្គមទាំងអស់ សូមធ្វើការស្នើដោយទទូចដល់សាលាដំបូងរាជធានីភ្នំពេញ សុំលោកមេត្តារក្សានូវឯករាជ្យភាពរបស់លោក នៅក្នុងករណីនេះ។ ក្រុមសង្គមស៊ីវិល ក៏ស្នើសុំអំពាវនាវដល់ស្ថាប័ននីតិប្រតិបត្តិ សុំកុំធ្វើអន្តរាគមន៍ទៅលើនីតិវិធីរបស់តុលាការ។
ក្រុមសង្គមស៊ីវិល ក៏ជឿជាក់ថា ការអនុវត្តនូវគោលការណ៍ឯករាជ្យ និងលាងសំអាត លោក សុវ៉េត ពីការចោទប្រកាន់ខាងលើនេះ៕
if really NGO, don’t be afraid of justice..
pure gold never afraid of fire.. ok stupid guy
ធម្មតាប្រទេសកម្ពុជា ៥ឆ្នាំ ម្តង តែងមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ តាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគណបក្សនយោបាយជាច្រើនបានបង្កើតឡើងក្នុងគោលបំណងដណ្តើមជ័យជំនះ ពីគូបដិ បក្ខរបស់ខ្លួនសម្រាប់ឈាន ទៅដឹកនាំប្រទេស ។ ប៉ុន្តែជាអកុសល ក្រុមគណបក្សខ្លះ ដែលតែងតែ ចាញ់ការ បោះឆ្នោតជារៀងរាល់អាណតិ្តនោះ បានបង្កើត យុទ្ធសាស្រ្តថ្មីៗ ក្នុងការបណ្តុះបណ្តាល សមាជិកគណបក្ស របស់ខ្លួនឲ្យស្អប់សមាជិកគណបក្សឈ្នះឆ្នោត ដែលកាន់អំណាច ។
យ៉ាងណាមិញដូចជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជារឿយៗ តែងព្យាយាមផ្តល់ព័ត៌មាន អាក្រក់ ពីការដឹកនាំរបស់រដ្ឋាភិបាល ដោយបំផ្លើសបំភ្លៃ និងបំប៉ោងហួសពីការពិតជាក់ស្តែងក្នុងសង្គម ធ្វើឲ្យ សមាជិកគណបក្សរបស់ខ្លួន ចង់កំហឹងងុបងុលនឹងនយោបាយអគតិ ដោយគ្មានការពិចារណា ហើយ ហ៊ាន ប្រព្រឹត្តអំពើហឹង្សាមកលើសមាជិកគណបក្សកាន់ អំណាចមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេស ។ ជាក់ស្តែង កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០១២ មានករណីសម្លាប់មន្រ្តីគណបក្ស ប្រជាជនកម្ពុជាម្នាក់ ដោយមន្រ្តីគណបក្ស សិទិ្ធមនុស្ស ។
ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គោលនយោបាយរបស់ក្រុមគណបក្សប្រឆាំងមានចរិត រើសអើង ញុះញុង បង្កើត ជាអំពើហឹង្សានយោបាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយក៏អាចបង្ក ជាអសន្តិសុខក្នុងស្រទាប់មូលដ្ឋានផងដែរ ។ ជាពិសេសស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភាពគ្មានសមត្ថភាព របស់ក្រុមគណបក្សប្រឆាំង ក្នុងការជ្រើសរើស មនុស្សប្រភេទឧក្រិដ្ឋជន យកមកឈរឈ្មោះជាបេក្ខជន សម្រាប់បម្រើការងារសាធារណៈ ដែលជាឧត្តមប្រយោជន៍ជាតិ ។
ប៉ុន្តែរឿងដែលគួរឲ្យចំលែកនោះ គឺសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវសមាជិកគណបក្ស សិទ្ធិមនុស្ស វាយសម្លាប់ យ៉ាងអយុត្តិធម៌បំផុតនោះបែរជាមានស្ងាត់ជ្រងុំ គ្មានឃើញបណ្តាអង្គការ/សមាគមជាតិ អន្តរ ជាតិ ឬបណ្តាអង្គទូតណាមួយ ចេញមុខធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះជនដៃដល់ ឬក៏ចាត់ទុកថា ជារឿងនយោបាយសោះ ហ្នឹងប្រហែលមកពីក្រុម ទាំងនោះមាននិន្នាការមិនចូលចិត្ត ហើយប្រឆាំងនឹងរដ្ឋាភិបាល ទើបពួកគេគិតថា សមាជិកគណបក្សកាន់អំណាចស្លាប់ ពួកគេមិនត្រូវចាត់ទុកថាជាមនុស្ស ? ។
តើលោក សុរិយា ស៊ូប៊ែឌី Human Rights Watch វង្វេងទៅណាបាត់ហើយបានជា មិនដឹងថា មានសមាជិក គណបក្សប្រឆាំងសម្លាប់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយជួយស្រែករកយុត្តិធម៌ឲ្យទៅគ្រួសារ ជនរង គ្រោះផង ។
សរុបសេចក្តីមក ហ្នឹងរឺ សកម្មភាព ក្រុមអ្នកស្រឡាញ់យុត្តិធម៌ និងប្រកាន់គោលការណ៍ប្រជាធិ បតេយ្យ ?
ចំពោះមនុស្សដែលយល់ថាអាជ្ញាធរកម្ពុជាកំពុងធ្វើអោយ ការងារសិទ្ធិមនុស្សជាការងារខុសច្បាប់
វាគឺជាគំនិតអគតិបុគ្គលសុទ្ធសាធ ។
រដ្ឋាភិបាលកម្ពុជាលើកស្តួយខ្លាំងណាស់កិច្ចការសិទ្ធិមនុស្ស តែក៏មិនលើកលែងចំពោះបុគ្គលដែលធ្វើការងារសិទ្ធិមនុស្ស ហើយ
យកតួរនាទីរបស់ខ្លួនមកធ្វើអាជីវកម្ម ដោយបំពានលើផ្លូវច្បាប់ដែរ គឺដាច់ខាតមិនលើកលែង !…
ជាតិ ! តុលាការចោទប្រជាជនថាធ្វើអប្បគមន៍ នៅខេត្តក្រចេះ ថែមទាំងចេញដីកាចាប់ខ្លួនទៀតផង រួចអំពាវនាវឱ្យពួកគាត់ចូលសារភាព មិនយកទោសអីទេ តើនេះមិនជ្រៀតជ្រែកតុលាការទេឬ? ហើយបើអញ្ចឹង គេនិយាយថាជារឿងនយោបាយ វាពិតជាត្រឹមត្រូវ។ ហេ ហេ!!
ខ្ញុំសូមពន្យល់លោកជាតិ ក្នុងនាមជាបង ពីរឿងករណីសកម្មជនគណបក្ស សិទ្ធិមនុស្សវាយសម្លាប់ សកម្មជនគណបក្សប្រជាជនកម្ពុជា ហើយគ្មានអង្គការសិទ្ធិមនុស្សណា ឬអង្គទូតណាស្រែកសោះ គឺ វាអញ្ចេះ៖ គណបក្ស ក (ជាគណបក្សមានអំណាច តែងតែរំលោភសិទ្ធិគេរាល់ថ្ងៃ) និងគណបក្ស ខ (ជាគណបក្ស តូចតាច ទន់ខ្សោយ ហើយត្រូវរងគ្រោះរាល់ថ្ងៃ)។ នៅពេលគណបក្ស ក ប្រព្រឹត្តអំពើ ក្នុង១០០ករណី គេរកឃើញពាក់ព័ន្ធនយោបាយ ឬការរំលោភសិទ្ធិ៥០ករណី នោះទើបគេស្រែកតែចំនួន៥០ ករណីនេះទេ គេមិនស្រែកទាំងអស់ទេ ចំណែកគណបក្ស ខ បានប្រព្រឹត្តលើគណបក្ស ក វិញ មាន១ករណី ហើយបើគេរកឃើញថា ជាការរំលោភសិទ្ធិមនុស្ស ឬពាក់ព័ន្ធនយោបាយ នោះគេស្រែក ហើយ មិនថាអង្គការសង្គមស៊ីវិល ឬស្ថានទូតទេ តែករណីលោកនិយាយខាងលើ វាមិនពាក់ព័ន្ធករណី នយោបាយ ឬការរំលោភសិទ្ធីធ្ងន់ធ្ងរនោះទេ វាមិខុសពីអ្វីដែរករណី៥០ទៀតដែលគណបក្ស ក ប្រព្រឹត្ត លើ គណបក្ស ខ ហ់យគេមិនស្រែកដូចគ្នានេះ។
លោកតានតឹង ! ខ្ញុំគឹតថាអ្នកប្រឆាំងដែលចេះតែនិយាយបែកពពុះមាត់អត់បានការដូចលោក
និយាយអោយអាក្រក់ស្តាប់ លោកប្រៀបដូចគោដែលទាល់តែត្រូវជន្លួញទើបទៅមុខតែប៉ុណ្ណោះ
មិនមើលងាយទេ លោកអាយុប៉ុន្មានហើយ
រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការរបស់ស្ថាប័នតុលាការ ទៅលើជន ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួន ក្នុងអំពើបំពានច្បាប់ឬអ្វី?
ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជា មិនខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១២ នោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា “ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់កិច្ចការរបស់ពួកគេ…” ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាល ថា ជាអ្នកបានគំរាមកំហែងធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល”។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជាជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយពួកគេ ត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌ។
ជាមួយនឹងឥរិយាបទ “យកច្បាប់ទ្រាប់អង្គុយ” ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្តីសន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការកាត់សេចក្តីលោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជនសង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។ តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័នតុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហាគ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។
ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ដែលត្រូវបានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់អបគមន៍ ប៉ុនប៉ងបំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់នោះ ថា ជាហេតុផលនយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មានលក្ខខណ្ឌ។
ការពិតជាក់ស្តែង ករណីលោក ចាន់ សុវ៉េត និងលោក ម៉ម សូណង់ដូ វាមិនមែនជាការគាបសង្កត់ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬក៏គំរាមកំហែងទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះទេ។
គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជនសង្ស័យក្នុងការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺលោក ប៊ុន រដ្ឋា។
បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាចរបស់ខ្លួន ឬក៏ទាមទារចង់បាន “ អភ័យឯកសិទ្ធិរបៀបផ្តាច់ការ” ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែងនាយករដ្ឋមន្ត្រីមិនឱ្យបំពេញភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។
យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេសណាខ្លះ ដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។
ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែកទាមទារចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក (NGOs ) និងដៃម្ខាងទៀតប្រើអំណាចគាបសង្កត់មកលើស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល។
នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែ ផ្ទុយទៅវិញ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។
បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីខែ ឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ជាមួយនឹងការបញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន។
ដូច្នេះ ប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបកស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមាគម ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គលល្អ គោរពច្បាប់នោះទេ ជាឧហរណ៍ ការចុះផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១២នេះ គឺមេដឹកនាំសហជីពមួយរូបដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយកាក់ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយកទៅកាត់ទោស។ ក្នុងបញ្ហានេះ សួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិកគេមានដើរប្រមូលស្នាមមេដៃដើម្បីគាបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?
ម្យ៉ាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួកឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករ ជាពិសេស ពួកភេរវករអន្តរជាតិ។
បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម សូណង់ដូ ក៏ដូចជាករណីលោក ចាន់ សុវ៉េត គឺមិនស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យនៃអំណាចទាំងបី។
ដូច្នេះ បញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។
ម្យ៉ាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការតាមផ្លូវច្បាប់ ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះ ចង់នៅក្រៅច្បាប់៕
លោកឆៀត លែងស្តាប់គេឯងហើយ ដូចអ្នកមានគុណមេគាត់ចឹង!
ពួកលោកផ្តាច់ការ…
ចង់ធ្វើដូចកូរ៉េខាងជើងហើយមើលទៅ…
តាមមើលអ្នកបញ្ចេញមតិនៅទីនេះ ឃើញថា ម្នាក់ឈ្មោះcheath បានបញ្ចេញcomment មិនសមហេតុផល និងគំនិតក៍រាកកំផែល ជាពិសេសនិយាយផ្តេសផ្តាសអត់ទិសតំបន់ ។ម្យ៉ាងមានចរិកកាងនិងជេរគេជេរឯង ដូចមនុស្សឆ្កួត។ ខ្ញុំគិតថា cheath នេះគឺជាមនុស្សឆ្កួតទេ។
បណ្ឌិតផ្នែកជេម្រាយ និងចិត្តសាស្រ្តធ្វើអោយគេឆ្កួត លោក cheath សូមជំរាបថាគាតក៏ជាបណ្ឌិតផ្នែកលើកជើងអ្នកធំផងដែរ
ជាពិសេសគាត់ជាប់លេខ១រហូតខាងនឺង
។
។
បង្អូនជួយហៃអើផង ប្រយ័ត្តលោកបណ្ឌិតcheath អន់ចឺតណា
cheath
លោកឯងជេរគេមានន័យយ់ាងម៉េច លើកជើងអ្នកធំយ់ាងម៉េច ជេរម្រ៉ាយគេយ់ាងម៉េច មិចមិនមើលពត៏មានដែលមានប្រយោជន៏ដូចជា
ជំងឺដំបៅក្នុងមាត់ សហគមន៍ព្រៃឡង់គ្រោងដាក់របាយការណ៍កាប់បំផ្លាញព្រៃឈើទៅរដ្ឋាភិបាល ទាហានថៃសម្លាប់ពលរដ្ឋខ្មែរ៣៨នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំ ខ្លះផង?
កុំស្អីត្រូវតែខ្លួនឯង ! ចែកគេត្រូវផង
និយាយអោយត្រង់ទៅ បើលោកនិយាយកាពិតមិនលើកជើងអ្នកធំ គេក៏ប្រើពាក្យល្អវិញដែរ
លោកនិយាយត្រូវមិនបំភ្លៃគេទាំងអស់គ្នាក៏ឯកភាព តែពាក្យសម្តីលោក៩៩.៩៩%គ្មានការពិតទេមានតែ០.០០០០០៩%ដែលត្រូវ
អញ្ចឹងខ្ញុំត្រូវតែការពារអ្វីដែលជាការពិត ដែលកើតមានសព្វថ្ងៃក្នុងស្រុកខ្មែរហ្នឹងហើយ !