ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

ភ្នំពេញ: ​ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៥០​នាក់ និង​ក្រុម​កុមារ​តូចៗ​ផង​នោះ បាននាំគ្នា​មក​ធ្វើការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ នៅក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ទៅតាម​កិច្ចសន្យា សង់​អគារ​ពីរ​បន្ថែម ឲ្យ​បាន​គ្រប់​ដប់​អគារ​។​

ថ្ងៃទី 17 សីហា 2012
ដោយ: រតនា
CEN

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា

​នៅក្នុង​សកម្មភាព​តវ៉ា ដែលមាន​ការចូលរួម​ពី​សំណាក់​កុមារ​តូចៗ​ដែរនោះ ពួកគេ​បាន​យំ​ននៀល​នៅលើ​ដី ស្រែក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​តាម​កិច្ចសន្យា សង់​ពីរ​អគារ​បន្ថែមទៀត ពីព្រោះ​មកដល់ពេលនេះ ឪពុកម្តាយ​ពួកគេ​មួយចំនួន នៅ​មិនទាន់បាន​ចំណែក​អគារ​ស្នាក់​នៅទេ​។ កា​រយំ​ននៀល​របស់​ក្រុម​កុមារី​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​
ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

​ប្រជាពលរដ្ឋ​បុរី​កីឡា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​លោកស្រី​បាន​ចោទប្រកាន់ថា “​ពួកយើងខ្ញុំ​ដែល​កំពុងធ្វើការ​តវ៉ា​រាល់ថ្ងៃ គឺជា​ការទាមទារ​ជាថ្មី​របស់​ពួកយើង បន្ទាប់ពី​ទទួលបាន​ផ្ទះ ហើយ​បាន​លក់​ដោយសារតែ​ពួកយើង​ក្រ​ពេក និង​ជំពាក់​លុយ​គេ យើងខ្ញុំ​សូមបញ្ជាក់ថា ការលើកឡើង​នេះ គឺជា​រឿង​មិន​ពិត​ទេ​”​។​

ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​
ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២ បញ្ជាក់ថា ការលើកឡើង​របស់លោក​ស្រី ស៊ុយ សុផាន គឺជា​រឿង​មិន​ពិត ដោយ​ប្រជាពលរដ្ឋ​បុរី​កីឡា​បាន​អះអាង​ដូចខាងក្រោម ៖

១. លោកស្រី ស៊ុយ សុផាន ដែលជា​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​មិច មិនបាន​គោរព​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០០៤ សាងសង់​អគារ​ចំនួន​ដប់ ដើម្បី​ជាការ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​បុរី​កីឡា​នោះទេ​។ លើសពីនោះ លោកស្រី​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ មក​ឈូស​កម្ទេច​ផ្ទះ​របស់​យើងខ្ញុំ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ ដោយ​មិនមាន​ការជូនដំណឹង និង​មិនមាន​សំណង​អ្វី​ទាំងអស់​។​

២. ពួកយើងខ្ញុំ គឺ​ពិតជា​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​នៅ​សហគមន៍​បុរី​កីឡា ជា​អចិន្ត្រៃយ៍​ពិតប្រាកដ​មែន ដោយមាន​លិខិតបញ្ជាក់​អំពី​ការរស់នៅ ពី​អាជ្ញាធរ​មូលដ្ឋាន ដូចជា សៀវភៅ​គ្រួសារ សៀវភៅ​សហគមន៍ តារាង​អង្កេត សំបុត្រកំណើត និង​ប័ណ្ណបោះឆ្នោត -​ល​-​។​

៣. តាំងពី​ចាប់ផ្តើម​មានការ​សាងសង់​អគារ​ទី​១ រហូតដល់​អគារ​ទី​៨ និង​មកដល់ពេលនេះ ពួកយើងខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ការដោះដូរ​ផ្ទះ ពី​ក្រុមហ៊ុន​ផាន​អ៊ី​មិច​នៅឡើយ​ទេ គឺ​ពួកយើងខ្ញុំ​ទទួល​បានតែ​ចម្លើយ​ថា ឲ្យ​ពួកយើងខ្ញុំ​រង់ចាំ រហូត​ដល់ពេល​ពួកគេ​កម្ទេច​ផ្ទះ​របស់​ពួកយើងខ្ញុំ​អស់​។​

​ជនរងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ទាំង​បង្ខំ ក្នុង​សហគមន៍​បុរី​កីឡា សូម​ដាក់​បណ្តាសា​ជន​ណា​ដែល​បាន​ធ្វើបាប និង​បាន​បង្កាច់បង្ខូច និយាយ​មិន​ពិត ចោទប្រកាន់​មកលើ​យើងខ្ញុំ សូម​ឲ្យ​អ្នកនោះ​វិនាស និង​បរាជ័យ​គ្រប់​ភារកិច្ច​៕ K​

What Next?

Recent Articles

17 Responses to "ក្រុម​កុមារ​បុរី​កីឡា យំ​ននៀល​ដី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​អគារ​ពីរ​បន្ថែម​តាម​កិច្ចសន្យា​"

  1. ទៀតហើយ!!!!!!!!!!!អនិច្ចារដល់គ្រួសារបស់ខ្មែរយើងណាស់តើថ្ងៃណាទើបចប់.
    សួម្បីតែកុមារតូចៗគ្នាចង់រស់រានមានជីវិត្តសំរម្មដើម្បីបន្តវេននាអនាគតប្រទេស,
    ល្មមគាស់គ្រាប់ភ្នែកដែលបានខ្វាក់ទាំងសងផ្លាស់គ្រាប់ភ្នែកឆ្កែមកវិញទើបភ្លីច្បាស់។

  2. 007 james bond says:

    parents – made theire kids looked stupid,

    they used her owned kids to gain advantages

    so stupid,,,

  3. នេះជាចលនាកាដឹកនាំអំណាចផ្តាច់ការរបស់ហុនសែនដឹកនាំក្រុមហុនធំៗចូលមករំលោភយកដីប្រជាជនយ៉ាងអាណាធិប្យតេយ្យកាប់សំលាប់ប្រជាជនយ៉ាងព្រែផ្សៃ

  4. 007=u can say what u want,if u !your life and the kid with same this situation what u gonna be!
    i do belive khmer kids about this ages they know what they need,they can’t talk much but they
    undrstand what it is.it so much diffren from the kids wich crowed up in the other country.

  5. កូនកាត់បីសាសន៏ says:

    ខ្ញុំនឹងរងចាំមើលថារឿននេះនឹងទៅជាយ៉ាងណា

  6. វិសាល says:

    មិនបាច់ចាំមើលទេ រឿងនេះនឹងត្រូវជាអត់ប្រយោជន៏ព្រោះ អាជ្ញាធម៌គ្មានឆាន្ទក្នុងការដោះស្រាយ តែបើពួកអាក្បត់ជាតិ វានិយាយតែបន្តិច បវិវ៉ារបស់វានឹងធ្វើភ្លាម។ តែមិនស្រួលសង់រហូត វីឡា អោយផងក៏អាចដែរ។

  7. រាស្រ្តរងកម្ម says:

    ពួកគេមិនមែនជាំពាំងស្នងឬស្សីទេ គ្រាន់ជាទំពាំងសម្រាប់ស្ងោរជ្រក់ប៉ុណ្ណោះ។ ពួកកូនអ្នកមានលុយ មានអំណាច មានបុណ្យស័ក្ត ទើបជាទំពាំងស្នងឬស្សី! នេះគឺស្រុកខ្ញុំបាទ(Sic)

  8. រៃអើយឈប់យំ. . . ពួកខ្ញុំយំហើយ!
    ១- រសៀលគងព្រៃ រៃអើយឈប់យំ —វាជាវេនខ្ញុំ អ្នកកុំមកកាត់
    ពួកខ្ញុំជាមនុស្ស ពួកអ្នកជាសត្វ—បើជួបវិបត្តិ អ្នកហោះហើរបាន ។
    ២- ពួកខ្ញុំជាមនុស្ស វាខុសពីអ្នក—គេច្រំគេធាក់ ធ្លាក់ស្មើតិរច្ឆាន
    ឱ្យខ្ញុំយំវិញ ព្រោះទ្រាំលែងបាន—គេវាយរុញច្រាន បំពានយកទ្រព្យ ។
    ៣- រៃអើយឈប់យំ ពួកខ្ញុំយំហើយ—ហើរមិនរួចឡើយព្រោះខ្ញុំគ្មានស្លាប
    ត្រូវគេវាយដំ ធាក់ច្រំបង្រ្កាប—រស់នៅតែស្លាប់ បាត់បង់តម្លៃ ។
    ៤- ពួកខ្ញុំយំឮ ព្រោះឈឺកាយចិត្ត—គ្មានគេអាណិត អន់ជាងសត្វរៃ
    ខ្ញុំយំព្រោះមេចិត្តអន្យតិរ្ថិយ —អ្នកយំព្រោះថ្ងៃរសៀលជ្រៀងជ្រេ ។
    ៥- រៃអើយ! ឈប់យំ ខ្ញុំលែងស្រណោះ—ព្រោះមេទុយ៌សជាន់ឈ្លីឥតល្ហែ
    លើកតម្កើងយួន ជិះជាន់ជាតិខ្មែរ—យមរាជឃើញទេ! កត់ត្រាទុកផង?
    ៦- រដូវបិណ្ឌភ្ជុំ យើងខ្ញុំសូមប្តឹង—ទុកជាដំណឹងដល់ជាតិក្រោយផង
    ជាតិនេះយើងរស់ខុសក្តីបំណង—ជាតិក្រោយសូមផ្សងជួបមេចិត្តធម៌ ។
    ៧- រៃអើយ! ឈប់យំ ខ្ញុំយំឱ្យឆ្អែត—ខ្ញុំយំឱ្យប្រេតផ្អើលមកឈូឆរ
    ជួយជាសាក្សីពួកខ្ញុំក្រីក្រ—នាំសារជនល្អជូនដល់យមរាជ ។

  9. មេទ័ព-បាញ់ទា=ឈប់សរសេរទៀតទៅខ្ញុំអានឡើងចេញទឹកភ្នែកហើយ…………….។
    ដឹងហើយលាក់ទុកក្នុងចិត្តខ្លួនអែងទៅបានហើយៗ!!!!!!!!!!!!!!!!កំសត់ណាស់៖៖៖៖៖៖៖៖៖៖៖៖៖។

  10. រាស្រ្តរងកម្ម says:

    Not in life after life. We need freedom and right for this current life.

  11. មេទ័ពបាញ់អាចម៏ says:

    ពួកអាអស់នេះ ល្មមឈប់យកកុមារមកធ្វើជាឈ្នាន់នយោបាយដ៏ខ្មៅក្រខ្វក់របស់ឯងហើយ! បើនៅប្រទេសលោកខាងលិចវិញ មាតាបិតា និងសកម្មជននយាបាយត្រូវចាប់ញាត់គុកជាកំហឹត! កូនក្មេងមិនទាន់គ្រប់អាយុដឹងអំពីនយោបាយទេ ពួកគេធ្វើតាមតែម៉ែឪ ឬ អ្នកនយោបាយខូចដែលលួងលោមអោយធ្វើ!!!នៅប្រទេសអាមេរិក ក្មេងអត់ជាប់គុកទេ គេចាប់ម៉ែឪ ឬ បុគ្គលខិលខូចញុះញុងពីក្រោយខ្នងដាក់គុកដោយគ្មានការលើកលែង។ ចំណែកកូនក្មេង គេបញ្ជូនទៅ counseling ឬ កន្លែង Child In Needs ដើម្បីអប់រំ……………………………

  12. The children have been used as a pawn of the political games committed by the opposition parties!!!

  13. BaBaBoo says:

    Children should not in here for an adult affair and this situation had proof the lack of policy management by present administration. «សង្គមណាដែលយកក្មេងជាចំណាត់ខ្មាំងនយោបាយ សង្គមនោះនិងនាំមកភាពពាលា»

  14. ស្រវឹងនយោបាយ says:

    គួរឲ្យអាណិតក្មេងៗទាំងនោះណាស់ មិនគួរអ្នកនយោបាយចិត្តខ្មៅប្រើជា
    ប្រយោជន៏របស់ក្រុម បក្សខ្លួនបែបនេះទេ។

    បើនិយាយពីការយល់ដឹងរបស់ពួកគេ គឺមិនអាចឈានដល់ធ្វើសកម្មភាព
    ដូចក្នុងរូបភាពបែបនេះយ៉ាងស្រុះគ្នាឡើយ។ បើមិនមានអ្នកអុចអាលពី
    ក្រោយខ្នងទេ ធ្វើម៉េចនឹងមានឆាកល្ខោនដ៏មហាកំសត់បានទៅ? ធ្វើម៉ែច
    នឹងអាចទាក់ទាញបានប្រជាប្រិយភាពពីសាធារណៈមតិបានទៅ?

    បើយកច្បាប់ពលកម្មមកនិយាយវិញ ក្រុមនៅពីក្រោយខ្នងដែលកំពុងតែ
    ប្រើក្មេងៗទាំងនោះជាឈ្នាន់នយោបាយនឹងមានទោសអំពីពលកម្មកុមារ
    ឬ បទឆបោក ឬ រំលោភសេចក្តីទុកចិត្ត …។

    សូមស្វែងយកស្ថាប័នឯករាជផ្សេងៗដើម្បីដោះស្រាយបញ្ហាវិញ ប្រសើរ
    ជាងប្រើកុមារទៅធ្វើជាឈ្នាន់។

  15. ត្រង់អាពួកឈ្មួញទុច្ចរិតប្លន់យកដី ពួកឆ្កែបំរើមើលមិនឃើញ ។ ថាអាហ៊ុន សែនចុះ
    វាខ្វាក់ម្ខាង វាមើលបានតែខាងប្រយោជន៍របស់វា ។ តែវាបែរទៅជាអាពួកភ្នែកភ្លឺ
    ខ្វាក់ជាងអាខ្វាក់មែនទែនវិញ ។ បើពូកអាបិសាចមិនដេញយកដីរបស់អ្នកទាំងនោះទេ
    តើឆ្កែបំរើអាហ៊ុន សែនដែលឃើញអ្នកអត់លំនៅទាំងហ្នឹងមករញ៉ីរញ៉ៃអញ្ចឹងដែរឬទេ?

  16. ចង្រៃយរ…អញឃើញម៉ែអញកំពុងវេទនាស្រែកតវ៉ាហើយស្រែកដោយសំលេងគួរអោយប្លែកចិត្តទៅ ពួកប៉ូលិសនៅបាត់ដំបង កាលពីឆ្នាំ១៩៩៣…
    អញក៍ធ្លាប់ខំរត់ទៅចាប់ទាញស័ង្កសីដែលប៉ូលិសចាប់រុះរើហើយអញស្រែកថា៖ “មិនអោយយកទេ មិនអោយយកទេ…!!!!” ​។ រហូតដល់ស័ង្កសីគ្រវាសម៉ោបញ្ឆិតពោះអញបន្តិចស្នាមទល់ឥឡូវ…
    អញយលពីអារម្មណ៍ក្មេងទាំងនេះ…អញយំហើយ…អញនឹកឃើញរឿងចាស់…
    ពួកអាចង្រៃ ពួកអាពុករលួយ!!!! ពួកហ្ហែងមិនយល់ពីអារម្មណ៍ត្រូវគេរុះផ្ទះទេ…ពួកអាចង្រៃ!!!
    នៅចោទទៀត…ពួកអារលាយ!!!

  17. Where there is charity and wisdom, there is neither fear
    nor ignorance. Where there is patience and humility, there is
    neither anger nor vexation. Where there is peace and meditation, there
    is neither anxiety nor doubt.—St. Francis of Assisi នៅទីណាដែលមានការ
    ធ្វើទាននិងទស្សនៈបណ្ឌិត ក៏គ្មានក្តីភ័យខ្លាចនិងភាពល្ងង់ខ្លៅ ។ នៅទីណា
    ដែលមានក្តីខន្តីនិងភាពដាក់ខ្លួន ក៏គ្មានកំហឹងនិងការបញ្ឆេះកំហឹងដែរ ។ នៅ
    ទីណាដែលមានសន្តិភាពនិងសមាធិ ក៏គ្មានក្តីព្រួយអន្ទះសានិងចម្ងល់ដែរ ។