សាលាក្តី​សម្រេច​ដោះ​លែង​ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ

អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច នៃ​របប​ខ្មែរ​ក្រហម គឺ​ អៀង ធីរិទ្ធ ត្រូវ​បាន​ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ ព្រោះ​តែ​ជំងឺ​វង្វេង​ស្មារតី​របស់​គាត់។

អៀង ធីរិទ្ធ ជនជាប់ចោទនៃសំណុំរឿង០០២

អៀង ធីរិទ្ធ ជនជាប់ចោទនៃសំណុំរឿង០០២

Friday 14 September 2012
សារព័ត៌មានសេរី

លោក នេត្រ ភក្រ្តា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​និយាយ​ថា អង្គជំនុំ​ជម្រះ និង​អ្នក​ជំនាញ​បាន​រក​ឃើញ​ពី​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី អៀង ធីរិទ្ធ កាន់​តែ​ធ្ងន់ធ្ងរ ដូច្នេះ​ទើប​សាលាក្តី​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​រូប​នេះ​នៅ​ក្រៅ​ឃុំ។

តាម​សេចក្តី​ប្រកាស​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចុះ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ការ​ព្យាបាល​អស់​លទ្ធភាព នៅ​តែ​មិន​​អាច​ជួយ​ឲ្យ​រូប​គាត់​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​បាន​ទេ។ ប៉ុន្តែ​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ​គ្មាន​អានុភាព​ក្នុង​ការ​ដក​ការ​ចោទ​ប្រកាន់​ចេញ​ពី​ជនជាប់​ចោទ អៀង ធីរិទ្ធ នោះ​ទេ៕

What Next?

Recent Articles