លោក ​សុខ អាន ​អំពាវនាវ​ជាថ្មី​ អោយ​ការពារ​ ទីក្រុង​អាឡេប៉ូ​ នៅ​ស៊ីរី

កាល​ពី​សប្តាហ៍​មុន​នេះ លោក​សុខ អាន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​អំពាវនាវ​អោយ​ពិភពលោក​ការពារ​ទីក្រុង​បុរាណ អាឡេប៉ូ ចំណាស់​មួយពាន់ឆ្នាំ​​នៃ​ប្រទេស​ស៊ីរី​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល។ នេះ​គឺ​ជា​សេចក្តី​អំពាវនាវ​លើក​ទី​២ របស់​លោកសុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ឋានៈ​លោក​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។

ថ្ងៃ អង្គារ 09 តុលា 2012
ដោយ លាង ដឺលុច
RFI

ទីក្រុង​អាឡេប៉ូ (ឬ​អាឡេប តាម​ភាសាបារាំង) ដែល​កំពុង​ស្ថិត​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ស៊ីវិល

ទីក្រុង​អាឡេប៉ូ (ឬ​អាឡេប តាម​ភាសាបារាំង) ដែល​កំពុង​ស្ថិត​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ស៊ីវិល (REUTERS/Abdalghne Karoof)

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

(02:08)

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថ្មី​ទៀត​ទៅ​កាន់​ពិភពលោក​ ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​​ បាន​ថ្លែង​ថា ទីក្រុង​អាឡេប៉ូ​ (ឬ​ទីក្រុង​​អាឡេប តាម​ភាសា​បារាំង) កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។ សូម​អោយ​យើង​ធ្វើ​អ្វីៗ​ទាំងអស់​តាម​តែ​យើង​អាច​ធ្វើ​បាន​ ដើម្បី​ការពារ​ទីក្រុង​នេះ។
 
សេចក្តីអំពាវនាវ​សាជាថ្មី​ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​នេះមាន​អត្ថន័យ​មិន​ខុស​ពី​សេចក្តីថ្លែងការណ៍​លើក​ទី​មួយ​នៅ​ក្នុង​ខែ​សីហា​នោះឡើយ។ លោកសុខ​ អាន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំផ្លាញ​​ដោយ​សារសង្គ្រាម​​ដែល​កំពុង​ធ្វើ​អោយ​ខូចខាត​ដល់​សម្បត្តិ​របស់​មនុស្ស​ជាតិ គឺ​ទីក្រុង​អាឡេប៉ូចំណាស់​មួយ​ពាន់​ឆ្នាំ​នៃ​ប្រទេស​ស៊ីរី។
 
ទីក្រុង​បុរាណឈ្មោះ​អាឡេប៉ូ​នៃប្រទេស​ស៊ីរី ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយសារ​ភាពចំណាស់ និង​រចនាបទ​នៃ​សំណង់បុរាណ​របស់​ទីក្រុង​នេះក្នុង​ពិភពអារ៉ាប់។ ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​នេះ ទីក្រុង​នេះ​កំពុង​ស្ថិត​នៅក្នុង​កណ្តាល​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល។ ការ​បំផ្លាញ​បាន​រីក​កាន់​តែ​ធំ​ចាប់​ពី​ដើម​ខែ​តុលា​នេះ​ទៀត។
 
នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្មី​ចុងក្រោយ​នេះ លោកសុខ អាន​បាន​សរសេរ​យ៉ាងដូច្នេះថា ក្នុងនាម​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ខ្ញុំ​សូម​អំពាវនាវ​ម្តង​ទៀត​ដល់​អ្នកទាំងឡាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ និង​នៅ​ក្នុង​ពិភពលោ​ក​ ដែល​ស្គាល់​ពី​តម្លៃ​ជា​សាកល​ និង​តម្លៃលេចធ្លោ​នៃ​ទីក្រុង​អាឡេប៉ូ ហើយ​ដែល​មាន​ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ក្តី និង​ដោយ​ប្រយោល​ក្តី សូម​ធានា​និង​ការពារ​ទីក្រុង​នេះ។ យើង​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជៀសវាង​ការ​ខូចខាត​ដែល​មិន​អាច​ជួសជុល​បាន។
 
នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ លោកសុខ អាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សហគមន៍អន្តរជាតិ​មាន​ករណីកិច្ច​ចាំបាច់ដើម្បី​ជំរុញ​អោយ​ប្រជាជន​ស៊ីរី​ខ្លួនឯងថែរក្សា និង​ការពារ​កេរដំណែល​វប្បធម៌​របស់​ពួកគេ​ដោយ​ខ្លួន​ឯង។
 
ស៊ីរី​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១​កន្លងទៅ បន្ទាប់​ពី​មាន​ការ​បះបោរ​ពី​សំណាក់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​បាស្ហា អាល់អាសាដ។
 
គួររម្លឹកថា​ លោកសុខ អាន​ ត្រូវ​បាន​បោះឆ្នោត​អោយ​ធ្វើ​ជាប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកនៃ​អង្គការ​យូណេស្កូ​ កាល​ពី​ខែ​កក្កដា ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី​៣៦​ នៅ​ប្រទេស​រុស្ស៊ី​៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "លោក ​សុខ អាន ​អំពាវនាវ​ជាថ្មី​ អោយ​ការពារ​ ទីក្រុង​អាឡេប៉ូ​ នៅ​ស៊ីរី"

  1. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ល្អណាស់ពូ

  2. អាខ្វែក says:

    មិនដឹងជាខំអំពាវនាវ អោយគេជួយការពារទីក្រុងនឹងធ្វើអី បើខ្លួនឯងការពារបេតិកភណ្ឌពិភពលោករបស់ខ្លួនមិនបានផង ដូចជាព្រះវិហារជាដើម ត្រូវបាន ចោរ សៀមវាឈ្លានពាន

  3. True Khmer says:

    ខ្មាសគេណាស់លាងក្តិដខ្លួនឯងមិនទឹងជ្រះផងទៅផ្តល់ដំបូលន្មានឲ្យគេ។ ប្រហែលជាមានចេតនា ចង់ជួយប្រទេសសីុរីព្រោះជាប្រទេសដែលមានរបបផ្តាច់ការដូចនៅស្រុកខ្មែរបច្ចុប្បន្ន ហើយក៍យក​លេសអំពាវនាវយកគួរ។ សូមកុំព្រួយលោកសុខអានបន្តិចទៀតប្រទេសសីរី​និងមានវាសនាដូច​ប្រទេសលីប៊ីអញ្ចឹង។ ហើយជាបន្តរបន្ទាប់គឺប្រទេសកម្ពុជាដើម្បីរំដោះប្រជាជនឲ្យរួចផុតពីរបប ផ្តាច់ការនិងគំរៀមគំហែងរបស់រដ្ឋាភិបាលដ៍គំរក់នៃហ៊ុនសេន។

  4. អ្នកស្រែ says:

    រៀង សំលាប់តារាចំរៀងនឹង​តារាភាពយន្ត ជារៀងនយោបាយទៅវិញ។​ពិតជាមនុស្សមិនចេះបែងចែកមែន។​វាគួរអោយអស់សំណើចណាស់។​CPPមានមន្រ្តីជាអ្នកលើកជើងហើយលិតពងដូចAh JML ពិតជាចិញ្ជិមមិនបំបង់បាយមែន!

    អញចង់សួរទៅឯងវីញថា ចុះបើគេសំលាប់សាច់ញ្ញាតិអាឯងវិញជារៀងអ្វីដែរ?
    រស់នៅធ្វើជាមនុស្សដែលប្រព្រឹត្តអំពើរបាប គឺពិតជាពិបាកណាស់!
    នៅរដូវភ្ជុំបិណ្ឌនេះពួកអ្នកដែលស្លាប់ដោយសារអំពើរយង់ឃ្នងរបស់បក្សពួកអា JML គេនឹងមកតាមរកពួកឯងមិនខានទ្បើយ