លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែលកម្ពុជា ចូល​សហគមន៍​អាស៊ាន​ នៅ​ឆ្នាំ​២០១៥

ភ្នំពេញ: ​លោក ហ៊ុន ម៉ា​នី អនុប្រធាន​សមាគមយុវជន​កម្ពុជា និង​ជា​ជំនួយការ​ផ្ទាល់​ ព្រមទាំង​ជា​កូន​ប្រុសរបស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បានប្រកាស​បើក​វគ្គ​សិក្សា​អ៊ិន​ធឺ​ណិ​ត ​ដោយ​ឥត​បង់ថ្លៃ​ ចំនួន​១៦ ម៉ោង ដល់​និស្សិត​ចំនួន ​១.៥០០ ​នាក់។

ថ្ងៃទី 9 តុលា 2012
ដោយ: រតនា
CEN

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែល កម្ពុជា ចូល​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែល កម្ពុជា ចូល​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥

ការប្រកាស​ផ្តល់​វគ្គ​សិក្សា​អ៊ិន​ធឺ​ណិ​ត ​ដោយ​ឥត​បង់ថ្លៃ​នេះ បានធ្វើ​ឡើង ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ នៅវិទ្យាស្ថាន​ជាតិ​អប់រំ ខណៈពេលដែល​លោក​ ហ៊ុន ម៉ានី បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នាំ​សិក្សា​២០១២-២០១៣​។

ជាមួយនិង​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នាំ​សិក្សា​២០១២-២០១៣ នោះ លោក ហ៊ុន ម៉ា​នី បាន​ផ្តាំផ្ញើ​ឲ្យ​និស្សិត​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ជោគជ័យ​នៅក្នុង​ជីវិត​របស់ខ្លួន​ម្នាក់ៗ ពីព្រោះ​ភាពជោគជ័យ​របស់​ជា​និស្សិត​ទាំងអស់ គឺជា​ជោគជ័យ​របស់​ប្រទេសជាតិ​ផងដែរ​។

លោក​ ហ៊ុន ម៉ានី បានលើកឡើងថា “​ប្អូនៗ​ទាំងអស់​ ត្រូវតែ​ខិតខំ​សិក្សា ត្រូវ​ចេះ​ស្រលាញ់​​​​ខ្លួនឯងហើយ​​ តែ​ខ្លួន​យើង​ទេ ដែល​អាចជួយ​ប្រទេសជាតិ​របស់​យើង​បាន គ្មាន​​អ្នកណា​ស្រឡាញ់​ខ្លួន ស្រឡាញ់​ប្រទេសជាតិ​យើង​ ជាង​ខ្លួន​យើង​ទេ​”​។​

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែលកម្ពុជា ចូល​សហគមន៍​អាស៊ាន​ នៅ​ឆ្នាំ​២០១៥

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែល កម្ពុជា ចូល​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥

លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា “នៅពេល​យើង​ឈានចូល​សហគម​ន៍​អាស៊ាន​ នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ ប្អូនៗនិស្សិត​ទាំងអស់ អាច​ទៅ​រៀនប្រទេស​ណា​ក៏​បានដែរ ប៉ុន្តែ​ត្រូវ​ស្ថិតក្នុង​ការប្រឡងប្រជែង​ ដោយ​ស្មើភាព ហើយ​ប្អូនៗ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​អាច​ទៅធ្វើ​ការ ឬរកស៊ី នៅប្រទេសណា​ក៏​បានដែរ​។ ដូច្នេះ​ត្រូវតែ​ខិតខំ​រៀនសូត្រ​ ឲ្យ​បាន​​​ជោគជ័យ ដើម្បី​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​សំរាប់​បន្តវេនដឹកនាំ​ប្រទេសជាតិ ទៅ​ថ្ងៃមុខ​ទៀត ឲ្យ​បានល្អ​”។​

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែលកម្ពុជា ចូល​សហគមន៍​អាស៊ាន​ នៅ​ឆ្នាំ​២០១៥

លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែល កម្ពុជា ចូល​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥

ដោយ​ភ្ជាប់​ទៅលើ​ការ​ផ្តាំផ្ញើ​នោះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​ពី​ការលើក​ទ័ព​​ចូល​របស់​ថៃ​ នៅ​តំបន់​ប្រាសាទព្រះវិហារ ដោយលោកបាន​អះអាងថា ចាប់តាំងពី​ថៃ​​លើក​ទ័ព ​ចូល​ទឹកដីកម្ពុជា កាលពី​ឆ្នាំ​២០០៨ រហូតមកដល់​ឆ្នាំ​២០១២ ធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា ​ដោយ​អាវុធ​ជាច្រើនលើក​នោះ តើ​មាន​ប្រទេស​ណា​ហ៊ាន​ចេញមុខ​ជួយ​កម្ពុជា​​ទេ​? សូម្បីតែ​បារាំង​ ដែល​សន្យាថា ជួយផ្តល់​ផែនទី​មួយចំនួន​ ដល់​ប្រទេស​កម្ពុជា​ សំរាប់​តតាំង​ជាមួយ​ថៃ​នោះ ប៉ុន្តែ​នៅ​ទីបញ្ចប់​ អត់​ហ៊ាន​ផ្តល់​ឲ្យ។ នេះ​ស​បញ្ជាក់​ថា គ្មាន​អ្នកណា​ជួយ​ប្រទេស​យើង ជាង​យើង​ជួយ​ប្រទេស​ខ្លួន​យើង​ទេ​”។

​លោក​បានលើកឡើង​ថា “កាលពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ពួក​ខ្មែរក្រហម​បាន​​កាប់សំលាប់​ប្រជាពលរដ្ឋ​អស់​រាប់លាន​នាក់​។ ​ប្រជាពលរដ្ឋ​គ្រាន់តែ​ចង់បាន​សិទ្ធិ​រស់រានមានជីវិត កុំ​ឲ្យ​ធ្វើបាប​ពួកគាត់​តែប៉ុណ្ណោះ តែ​ពួកគេ​មិនអាច​ផ្តល់​ឲ្យ​បាន​។ នៅក្នុង​របប​ ៣ ឆ្នាំ ៨ ខែ​២០ ថ្ងៃ ពួកគេ​ បាន​កាប់សំលាប់​ប្រជាពលរដ្ឋ ​ស្លូតត្រង់​ស្ទើ​គ្មាន​សល់ ប៉ុន្តែ​គ្មាន​ប្រទេស​ណា ​ចេញមុខ​ជួយ​កម្ពុជា​ទាល់​តែសោះ​។ ​រហូត​មាន​យុវជន​អង់អាច​ក្លាហាន​មួយចំនួន ​បាន​ចាក​ចេញទៅ​ប្រទេស​វៀត​ណាម ហើយ​ត្រឡប់​ចូលមក​រំដោះ​ប្រទេសជាតិ ឲ្យ​រួចផុត ពី​របប​ដ៏​សាហាវ យង់​ឃ្នង​​នោះ​។ ដូច្នេះ​និស្សិត​ទាំងអស់ ​ត្រូវតែ​ជួយ​ខ្លួនឯង ជួយ​ប្រទេសជាតិ​ខ្លួន​ឯង មិន​អាច​​ពឹង​ប្រទេស​ផ្សេង ឲ្យ​មកជួយប្រទេស​យើង​បានទេ​”។​

​លោក ហ៊ុន ម៉ា​នី អះអាងថា ដោយសារតែ​ការខិតខំ​កសាង​ប្រទេសជាតិ​របស់​ថ្នាក់​ដឹកនាំនាពេល​បច្ចុប្បន្ន ចាប់​ទាំងពីរំ​ដោះ​ប្រទេស​ នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ នោះ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១២ ខាងមុខនេះ ប្រទេស​កម្ពុជានឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលមាន​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេសជាច្រើន លើ​ពិភពលោក​ នឹង​អញ្ជើញ​ចូលរួម​។

លោកបន្តថា ​ក្នុងនោះ ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ផ្សេងៗ ​ដូចជា លោក បារ៉ា​ក់ អូ​បា​មា ប្រធានាធិបតី​អាមេរិក ប្រធានាធិបតី​ឥណ្ឌា ប្រធានាធិបតី​រុស្ស៊ី ប្រធានា​ធិបតី​ចិន ជាដើម នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ដោយ​មិន​មាន​​ភ័យខ្លាច​អំពី​អសន្តិសុខ​អ្វី​ឡើយ ហើយ​នេះ ​ជា​កិត្តិយស​ខ្លាំងណាស់​សំរាប់​​ប្រទេស​​កម្ពុជា​។​

​សូមបញ្ជាក់ថា នៅ​ទីបំផុត​នៃ​ពិធី​សំណេះសំណាល ​ជាមួយ​និស្សិត​នោះដែរ លោក ហ៊ុន ម៉ា​នី បានប្រកាស​ផ្តល់​វគ្គ​សិក្សា អ៊ិន​ធឺ​ណិ​ត ដោយ​ឥត​បង់ថ្លៃ ចំនួន​ ១៦ ម៉ោង ដល់​​និស្សិត​ចំនួន ​១.៥០០ ​នាក់ ដែល​បាន​ចូលរួម​នោះ ហើយក៏​បានផ្តល់​ប័ណ្ណ​សំរាប់​​សិក្សា​នោះ​ផងដែរ​៕​

What Next?

Recent Articles

11 Responses to "លោក ហ៊ុន ម៉ា​នី ឲ្យ​និស្សិត​ខំ​បង្កើន​សមត្ថភាព ខណៈដែលកម្ពុជា ចូល​សហគមន៍​អាស៊ាន​ នៅ​ឆ្នាំ​២០១៥"

  1. គំនិត says:

    ប្អូននីបងសូមគាំទ្រសកម្មភាពប្អូនមួយរយះពេលនេះដែលបានចេញមុខយ៉ាងខ្លាំងហើយធ្វើរឿងល្អជាច្រើនជាប្រយោជន៍ដល់រាស្រ្ត ប៉ុន្តែបងសូមឲ្យប្អូនជួយមើលរាស្រ្តខ្មែរក្នុងក្រុងផងព្រោះត្រូវពួកអាជនពាលរួមគ្នាឃុបឃិតគ្នាប្លន់យកដីធ្លីគាត់អស់ហើយពួកវាជំនាញធ្វើរបាយការណ៍បោកប្រាស់ប៉ាប្អូនណាស់។ រាស្រ្តក្រុងរាស្រ្តខេត្តគឺសុទ្ធតែជារាស្រ្តខ្មែរទាំងអស់ហ្នឹងចុះហេតុអ្វីដីព្រៃទើបរុករានកាន់កាប់តែ១ខែប្អូនចែកឲ្យបានរីឯដីក្រុងរាស្រ្តកាន់កាប់រាប់សិបឆ្នាំបែរជាគ្មានគោលការណ៍វាស់វែងធ្វើបណ្ណឲ្យអីអញ្ចឹង បើទុកយូតិចទៀតការរំលោភក្រោមពាក្យថាអភិវឌ្ឍន៍នោះធ្វើឲ្យរាស្រ្តខ្មែរក្នុងក្រុងបាត់បង់ដីអស់និងខ្លោចផ្សាជាបន្តបន្ទាប់ទៀតហើយ ប្អូនឃើញទេទំនួញនិងការឈឺចាប់រាល់ថ្ងៃ។ បងសូមជូនយោបល់ថាប្អូនគួរធ្វើឲ្យមានតម្លាភាពទូទាំងប្រទេសទើបវាយុត្តិធម៌ ហើយកិច្ចការរបស់ប្អូនត្រូវចារឹកជាប្រវត្តិសាស្រ្តជាជនទី១ដែលពុះពារជំរុញដឹកនាំផ្ទាល់នូវការទទួលស្គាល់ដីរបស់រាស្រ្តដោយភាពសច្ចះធម៌។

  2. visal says:

    ក្រសួងអប់រំមួយឆ្នាំៗមិនដឹងយកលុយធ្វើអ្វីខ្លះ ប្រហែលទុកលុយពង្រឹងបក្សហើយមើលទៅ បានជាទុក អោយកូនសម្តេចជួយដល់ការបង្រៀន សូមអបអរដល់និសិត្យ 1500នាក់ ដែលបាន រៀនដោយអត់គិតថ្លៃចំនួន 16​ ម៉ោង។ តែកុំភ្លេចមួយឆ្នាំៗមាននិសិត្យប្រហែលជាង 50000 នាក់ចេញ ពីសាលាហើយអត់ការងារធ្វើ សូមលោកទីប្រឹក្សាផ្ទាល់ ហ៊ុន ម៉ានី ជួលពន្យល់លោកម្ចាស់ឪអោយយល់ ពីបញ្ហានេះផង។ ជ័យោត្រកូលលួចជាតិ ៗៗៗៗៗៗៗៗៗៗ

  3. ឲ្យតែនិយាយគឺប្រៀបធៀបទៅនឹងរបបអាពត
    ជាង៣០ឆ្នាំហើយ យករបបអាពត មកធ្វើជានុយស្ទួច តាំងពីមនុស្សចាស់ រហូតដល់ក្មេងៗជំនាន់ក្រោយទៀត ???

    គិតមើលទៅក្មេងជំនាន់ក្រោយ ប្រហែជាគេស្រួលពង្វក់បានណាស់

  4. អ្នកលេង says:

    ចុះទឹកក្រពើឡើងលើខ្លា គួរអោយអាសូរពលរដ្ឋខ្មែរដ៏អភ័ព្វយើងណាស់

    មិនដែលមានមេដឹកនាំណាល្អសោះមកទល់ថ្ងៃនេះ

  5. Koun Khmer says:

    ប្អូនម៉ានី បងសូមគាំទ្រនូវគំនិតរបស់ប្អូន ប៉ុន្តែសូមប្អូនជួយកែលំអការអប់រំនៅកម្ពុជាផង។ ការអប់រំថ្នាក់ឧត្តមនិងក្រោយឧត្តមបច្ចុប្បន្ននេះ មិនមានគុណភាពល្អទេព្រោះ
    ១). និស្សិតមួយចំនួនធំពុំសូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រទេ
    ២). ខ្វះធនធានសាស្រ្តចារ្យថ្នាក់ឧត្តមសិក្សា សាស្រ្តាចារ្យគ្មានសមត្ថភាព
    ៣). កម្មវិធីសិក្សារបស់សាកលវិទ្យាល័យឯកជនមួយចំនួនមិនច្បាស់លាស់ មិនស៊ីជម្រៅ
    ៤). សាកលវិទ្យាល័យគិតតែពីរកចំណូលឲ្យបានច្រេីន ពុំសូវគិតគូពីចំណេះរបស់និស្សិតទេ
    ៥). កូនអ្នកក្រគ្មានលុយបង់ថ្លៃសាលា គ្មានចំណេះដឹង អនាគតនៅតែក្រដ៏ដែល
    ៦).និស្សិតរៀនចប់ គ្មានសមត្ថភាព គ្មានការងារល្អធ្វេីនៅតែក្រដ៏ដែល
    ៧). ក្រសួងអប់រំ និង ACC មិនយកចិត្តទុកដាក់ពង្រឹងគុណភាពសិក្សាទេ ដែលជាហេតុរុញយុជនខ្មែរឲ្យ ធ្លាក់នៅក្នុងរណ្តៅនរកអវិចី
    ៨).សាកលវិទ្យាល័យឯកជន យកចិត្តនិស្សិត លួងនិស្សិតឲ្យបង់ប្រាក់ គេនឹងតបស្នងទៅនិស្សិតវិញការ ផ្តល់ពិន្ទុជាប់ និងបញ្ចប់ term របស់ពួកគេ។

  6. អ្នកស្រែ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!

  7. កូនខ្មែរ says:

    អាវ៉ា ឡើងតាមជើងខោ

  8. អ្នកស្រែ says:

    ពួកអាផ្កាប់មុខថោកទាបលួចឈ្មោះអញទៅប្រើ ។

  9. ពួកអាក្មេងជំនាន់នេះស្រួលគេពង្វក់ ស្រួលគេដឹកណាស់
    ក្មេងជំនាន់នេះមិនបានគិតអីច្រើនទេ
    នេះជាយុទ្ឌសាស្រ្តថ្មីរបស់បក្សប្រជាជនក្នុងការដឹកនាំ

    ចប់ហើយកូនខ្មែរ
    ចប់ហើយក្មេងជំនាន់នេះ

  10. JML says:

    សូមជូនចំម្លើយអាមនុស្សព្រៃទាំងអស់ដែលបានសួរ សំណួរដែលមិនបានប្រើខួរក្បាលមកខ្ញុំ !
    អាញ់ជេរពួកហែងមកពីពួកហែងនិយាយមកគ្មានខួរក្បាលមែន ឡប់សតិ ហើយឆ្កួតចូលទៀត!
    សូមបញ្ចប់ត្រឹមហ្នឹងសិនៗ