ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​

ភ្នំពេញ: ​ការបង្ហាញ​ម៉ូត​កំពុងតែ​ក្លាយទៅជាជំនួញ​មួយ មាន​ការរីក​ធំធាត់​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាមលោក ម៉ែន និមល​រតន៍ ដែលជា​នាយក គ្រប់គ្រង​ក្រុមហ៊ុន​បង្ហាញ​ម៉ូត Sun Super Model Cambodia និង​ជា​អតីតអ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​បុរស Model Look 2005​។​

ថ្ងៃទី 10 តុលា 2012
ដោយ: គ្រី​ទិច
CEN

ក្រុម​បង្ហាញ​ម៉ូត Sun Super Model Cambodia

ក្រុម​បង្ហាញ​ម៉ូត Sun Super Model Cambodia

លោក ​ម៉ែន និមល​រតន៍ បាន​និយាយថា យុវជន​និង​យុវតី​កម្ពុជា​កាន់តែ​មាន​ចំណាប់អារម្មណ៍​ជាង​មុន​។ ពេលដែល​មានការ​បើក​វគ្គ​បណ្តុះបណ្តាលម្តងៗ​គឺ​សង្កេតឃើញថា មាន​មនុស្ស​កាន់តែ​ច្រើនជាង​មុន មានការ​ចាប់អារម្មណ៍ចង់​ក្លាយជា អ្នក​បង្ហាញ​ម៉ូត​នេះ​។

លោក​និយាយថា ក្រុមហ៊ុន​អ្នក​បង្ហាញ​ម៉ូត​ Sun Super Model Camboida តែមួយមាន​អ្នក បង្ហាញ​ម៉ូតទាំងប្រុស និង​ស្រី រហូតដល់​ជាង​១០០​នាក់​ ដោយមាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​។

លោក​និយាយថា ​ពួកគេ​ខ្លះជា​អ្នក​បង្ហាញ​ម៉ូត​ជាប់កិច្ចសន្យា ​ហើយ​ខ្លះទៀត​ជា​អ្នក​បង្ហាញ​ម៉ូត​របៀប​ជា Freelance ដែល​មិន​ជាប់កិច្ចសន្យា​ឡើយ ប៉ុន្តែ​ផ្អែកទៅលើ​ការងារ​ដែលមាន​ម្តងៗ​។​

​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​បង្ហាញ​ម៉ូត​រហូតដល់​ជាង​១០​ហើយ ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ធំ​ចំនួន​៤ ដោយ​រាប់ទាំង​ក្រុមហ៊ុន Sun Super Model Cambodia ផង​។​

​តារា​បង្ហាញ​ម៉ូត​អាច​រកចំណូលបាន​តាម​រយ​:​ការដើរ​បង្ហាញ​ម៉ូត​នៅក្នុង​ពិធី​ណាមួយ ការថត​ស្ប៉​តពាណិជ្ជកម្ម ការសម្តែង​ផ្សេងៗ​ជាដើម​។​

​ការបង្ហាញ​ម៉ូត​បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​កាលពី​រង្វង់​១៥​ទៅ​១៦​ឆ្នាំមុន​៕​ S

ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​ ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​
ក្រុម​បង្ហាញ​ម៉ូត Sun Super Model Cambodia

ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​
ក្រុម​បង្ហាញ​ម៉ូត Sun Super Model Cambodia

ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​
ក្រុម​បង្ហាញ​ម៉ូត Sun Super Model Cambodia

ការបង្ហាញ​ម៉ូត កំពុង​រីក​ធំធាត់​នៅ​កម្ពុជា​

លោក ម៉ែន និមល​រតន៍ ដែលជា​នាយក គ្រប់គ្រង​ក្រុមហ៊ុន​បង្ហាញ​ម៉ូត Sun Super Model Cambodia និង​ជា​អតីត អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​បុរស Model Look 2005

What Next?

Recent Articles