ភ្នំពេញ: ពិធីពិសាស្លាភ្ជាប់ពាក្យ កូនប្រុសស្រី របស់អ្នកមាន កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដែលបានធ្វើឡើងនៅក្រុមហ៊ុន ជីប ម៉ុង សេនធ័រ ស្ថិតនៅតាមផ្លូវម៉ៅសេទុង ទល់មុខវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្កការកកស្ទះចរាចរណ៍។ មូលហេតុ មកពីប៉ូលិសចរាចរណ៍ ប៉េអឹម រួមទាំងកងអង្គរក្សជាច្រើននាក់ មមាញឹក ក្នុងការបិទផ្លូវ ហើយជូនភ្ញៀវដើរឆ្លងថ្នល់ ចេញ-ចូល ឡើងឡាន និងបិទផ្លូវ ស៊ីញ៉ូ ឲ្យឡានទំនើបៗ បត់ចុះ បត់ឡើង។
ថ្ងៃទី 26 ធ្នូ 2012
ដោយ: លី សិលា
CEN

ប៉ូលិសចរាចរណ៍ និងកងអង្គរក្ស មមាញឹក និងបិទផ្លូវ នាំភ្ញៀវ ដើរឆ្លងផ្លូវ ចេញ-ចូល ក្នុងពិធីពិសាស្លាភ្ជាប់ពាក្យ កូនចៅថៅកែក្រុមហ៊ុន ជីប ម៉ុង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នៅមុខវត្តទួលទំពូង
និយាយពីឡានទំនើបៗ ដូចជា Lexus និង Land Rover ជាដើម បានចតលើទ្រូងផ្លូវ ទាំងសង្ខាង ព្រោះនៅក្នុងសាលារៀន និងវត្តទួលទំពូង ឡាន ដែលម្ចាស់មកចូលរួមពិធីភ្ជាប់ពាក្យ សែស្រឡាយ ថៅកែក្រុមហ៊ុន ជីប ម៉ុង បានចតពេញអស់ទៅហើយ។
បើមានភ្ញៀវចូលរួមសាទរច្រើនម្លឹងៗ ម៉េចក៏គេមិនទៅរកហាង នៅកោះពេជ្រ ឬក៏នៅម៉ុងឌីយ៉ាល់ ដែលធំទូលាយ ដើម្បីប្រារព្ធពិធីសប្បាយ លក្ខណៈឯកជនតាមបែបអ្នកមានទៅ។ មិនគួរណា មករំខានដល់អ្នកដំណើរ ដោយត្រូវកកស្ទះចរាចរណ៍ ក្នុងពេលដែលភ្នំពេញយើង សព្វថ្ងៃ នៅគ្រប់ផ្លូវធំៗទាំងអស់ ត្រូវកកស្ទះ ពិសេសនៅពេលព្រឹក និងពេលល្ងាច។
មួយវិញទៀត ការចតឡាននៅនឹងផ្លូវដូច្នេះ បើសិនជាមានការប៉ះពារអ្វីនោះ នឹងនាំឲ្យកើតរឿង កើតរ៉ាវជាមិនខាន។ នេះគេមិនទាន់គិតដល់ការសាងសង់រោងការ ឬរោងបុណ្យ នៅលើចិញ្ចឹមផ្លូវ ដែលជួនកាលកើតមានឧបទ្ទវហេតុ ដូចជា មានរថយន្ត បុកគ្នា ហើយជ្រុលទៅបុកចូលដល់រោងការថែមទៀត ដូចករណីនៅតាមផ្លូវជាតិលេខមួយ នៅខណ្ឌមានជ័យ កាលពីពេលថ្មីៗនេះ នាំឲ្យអ្នកចូលរួមមង្គលការ រងរបួសជាច្រើននាក់៕


ហាស ហាស ហាស…អ្នកមានល្មមៗ ចឹងឯង!
អើយអញអើយ!
:)
នេះបញ្ជាក់ថា ពិតជាយ៉ាប់មែនហើយ ទីសាធារណៈ ក្លាយជាកន្លែងឯងជនអស់ហើយ យ៉ាប់ពិតជាយ៉ាប់មែនទែន មិនដែលឃើញទេលោកអើយ????????
this is cambodian society
This is Cambodian society
Cambodia full of wonder
For the most of high ranking people always do something strong and wonderful !!!!!!!!!!!!!!!!!!!
And how about poor people, can do like you???????????????????????????????????????
I can say 100% NO NO NO Way !!!!!!!!!!!!!!!!!!!!!!!!!!!!!!!
លោក Cheath និង លោក JML សូមជួយមើលផង ថាតើពិធីនេះជាពិធីផ្លូវការរបស់រដ្ឋអី ទើបមានការ
បិទផ្លូវយ៉ាងនេះ? នេះហើយអំណាចរបស់អ្នកមានលុយ និង មានអំណាចក្នុងស្រុកខ្មែរបច្ចុប្បន្នចង់
ធ្វើអ្វីស្រេចតែអំពើចិត្តដោយមិនខ្វល់ពីការលំបាករបស់អ្នកដទៃឡើយ។ជយោ! សម័យសម្តេចជៅ
ហ៊ុន សែន!!!!!!!!!!!!!!!!!!!!
we must repeatedly raise such an issue. People put their own interest before public’s. It also shows a lack of social value and responsibility of those people. But the buttome line was that our social practice is a ” show off” power and material……how every single Cambodian change such a social pattern……hrad but must start..
Bottom. ….hard
I hate this too much..it is just personal (only a ceremony for their children to fuck formally)…it is not fair at all for other people that has to stuck on the road being late for work, school or other business.
It seems like Cambodia now belong to the rich and powerful…
What is the position of traffic police ? Take care of rich and step down to poor, this is a job of traffic police in Cambodia, tell to the world
ចង់ក្អួត!..
ប្រទេសដឹកនាំដោយរបៀបអានាធិបតេយ្យ គឺវាអញ្ចឹងហើយ គ្មានអីត្រូវឆ្ងល់ទេ សម័យសម្ដេចស៊ីជោ
កុំជោរឲ្យសោះ។