ភ្នំពេញ: កម្ពុជាបានធ្វើការនាំអង្ការចេញទៅលក់នៅលើទីផ្សារក្រៅប្រទេសនៅឆ្នាំ២០១២នេះមានចំនួនកើនឡើងជាង១០% បើប្រៀបធៀប នឹងការនាំអង្ករកម្ពុជា ទៅលក់លើទីផ្សារបរទេស នៅក្នុងឆ្នាំ២០១១ កន្លងទៅ។ យោងតាមប្រសាសន៍ របស់លោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធ អ្នកនាំអង្ករចេញកម្ពុជា។
ថ្ងៃទី 26 ធ្នូ 2012
ដោយ: រតនា
CEN
លោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំអង្ករចេញកម្ពុជាបានមានប្រសាសន៍ ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន (២៤ខែធ្នូ២០១២) ថា ៖ សម្រាប់តាមតួលេខរបស់ក្រុមហ៊ុនខ្មែរហ្វូត របស់លោកផ្ទាល់ គិតមកដល់ខែធ្នូ ឆ្នាំ២០១២ ការនាំអង្ករពីប្រទេសកម្ពុជា ចេញទៅលក់ នៅលើទីផ្សារ ក្រៅប្រទេស នោះ មានចំនួនកើនឡើ១៥%នៅឆ្នាំ២០១២នេះប្រៀបធៀបនឹងឆ្នាំ២០១១។
លោកប្រធានសហព័ន្ធបានមានប្រសាសន៍បញ្ជាក់ បន្តថា៖ ក្រុមហ៊ុនខ្មែរហ្វូត គិតមកដល់ខែធ្នូឆ្នាំ២០១២នេះ ក្រុហ៊ុនអាចធ្វើការនាំអង្ករចេញ បានចំនួន ២៤៥០០ តោន បើធៀបនិងឆ្នាំ២០១១នោះ ក្រុមហ៊ុនមានការនាំអង្ករចេញបានចំនួន៤៥០០តោន។ អង្ករដែលក្រុមហ៊ុន ខ្មែរហ្វូត នាំអង្ករទៅលក់នៅក្នុងទីផ្សារ នៃបណ្តាប្រទេស សហគមន៍អឺរ៉ុប។
លោកគឹមសាវុធ មានប្រសាសន៍បន្តថា៖ តាមផែនការរបស់សហព័ន្ធអ្នកនាំអង្ករចេញ នៅក្នុងឆ្នាំ២០១៣ និងជំរុញ ការនាំអង្ករចេញ ទៅលក់ នៅលើទីផ្សារ ក្រៅប្រទេស ឲ្យបានចំនួន ៥សែនតោន ប៉ុន្តែបញ្ហាដែលប្រឈម នឹងកំពុងជួប្រទះគឺមានការខ្វះខាត រថយន្តកុងទឺន័រ សម្រាប់ ដឹក អង្ករ ទៅកាន់កំពុងផែមុននិងចុះកប៉ាល់ ដែលបញ្ហានេះបានកើតមាន២ឆ្នាំមកហើយ។
លោកបានបញ្ជាក់ថា ៖ មកដល់ពេលនេះសហព័ន្ធអ្នកនាំអង្ករចេញ មានសមាជិក២៥ក្រុមហ៊ុន អ្នកនាំអង្ករចេញ ក្នុងចំណោម សមាជិក ចំនួនជាង ១០០ក្រុមហ៊ុន។
លោកឧកញ៉ា បានបញ្ជាក់បន្តថា ៖ ជាមោទនភាពជាតិខ្មែរខ្លាំងណាស់នៅ ពេលដែលអង្ករផ្កាម្លឹៈ របស់ខ្មែរ មានរសជាតិ ជាប់ចំណាត់ថ្នាក់ លេខមួយ នៅលើពិភពលោក។ បើគិតមកដល់ ខែវិច្ឆិកា ឆ្នាំ២០១២ កម្ពុជាបានធ្វើការនាំអង្ករចេញ ទៅលក់នៅក្រៅ ប្រទេស បានចំនួន ៥៨ប្រទេស ក្នុងពិភពលោក គ្រាន់តែនៅតាមបណ្តាប្រទេសខ្លះចំនួនអង្ករកម្ពុជានាំចូល ទៅលក់នៅមានចំនួន តិចតួច នៅឡើយ។
ចំពោះប្រភេទ អង្ករផ្កាម្លឹះ ខ្មែរ ជាតម្រូវការខ្ពស់ នៅក្នុងទីផ្សារ លើពិភពលោក និងបន្ទាប់មកទៀតគឺប្រទេសអង្ករ ស ធម្មតារបស់ខ្មែរ ដែល មាន តម្រូវការខ្ពស់ នៅក្នុង ទីផ្សារបណ្តាប្រទេសសហគមន៏អឺរ៉ុប ហើយក្រៅទីទីផ្សារអឺរ៉ុបនោះអង្ករសរបស់ខ្មែរក៏មាន តម្រូវការក្នុង ទីផ្សារ បណ្តាប្រទេសមួយ ចំនួនទៀតតែមិនពេញនិយមដូចអង្ករផ្កាម្លឹៈទេដោយសារខ្វះ មធ្យោបាយដឹកជញ្ជូន អង្ករ ទៅកាន់ទីផ្សារ នៅក្រៅប្រទេស។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ បញ្ជាក់ថា ប្រទេសកម្ពុជាគឺជាជង្រុកស្រូវ របស់ពិភពលោក រួមជាមួយបណ្តាប្រទេស ៤ ឬ ៥ ទៀត ក្នុងតំបន់អាស៊ាន។ ហើយរាជរដ្ឋាភិបាល នឹងជំរុញ ការនាំអង្ករចេញ ទៅលក់នៅក្រៅប្រទេស ឲ្យបានយ៉ាងតិច ១លានតោន នៅឆ្នាំ ២០១៥៕
Ofcourse, the rice from Cambodia cannot compete
with Thai in the U.S. Because Cambodia has lower
quality more than Thai. So Cambodia should provide
the better quality to compete in the markets as well.
រដ្ឋាភិបាលរកសុីជាមួយឈ្មួញកេញចំណេញពីប្រជាពលរដ្ឋកសិករដោយទិញស្រូវក្នុងតំលៃ
ថោកហើយយកទៅលក់នៅទីផ្សារក្នុងតំលៃខ្ពស់នេះជានយោបាយឈ្នះឈ្នះរបស់សំដាច់….។
However, there are many Cambodian people in the U.S.They like
the Thai jamine of the hom mali rice more than Cambo rice. So
the production in Cambo should learn how to improve
the quality of its rice in order to compete with Thai.