ភ្នំពេញៈ ពិតជាភ្ញាក់ផ្អើលមែនទែន! ម្នាក់ៗស្រែកចាចតែម្តង! នៅពេលពួកគេម្នាក់ៗបើកប្រព័ន្ធហ្វេសប៊ុកហើយឃើញរូបថតរបស់តារាសម្តែងរូបសង្ហាលោក គឹម សីហា និងនាង គង់ ច័ន្ទស្រីមុំ ជាគូស្នេហ៍ដែលរស់នៅជាមួយគ្នាក្រោមដំបូលតែមួយមិនបាច់រៀបការធ្លាយរូបថតឈុតឆាកស្នេហាផ្អែមល្ហែមនៅលើគ្រែខណៈដែលមើលទៅហាក់ដូចជាពួកគេកំពុងសម្តែងសកម្មភាពលេងល្បែងស្នេហាអ្វីម្យ៉ាងនៅលើគ្រែក្នុងបន្ទប់នោះអ៊ីចឹង។
Wednesday, 26 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
អ្នកនិយមលេងប្រព័ន្ធហ្វេសប៊ុកបានសម្តែងភាពភ្ញាក់ផ្អើលបើកភ្នែកក្រឡែតៗ ប៉ុនៗពងមាន់តែម្តងនៅពេលដែលពួកគេបានឃើញរូបថតរបស់តារាសម្តែងស៊ីវីល័យនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ត្រូវបានបង្ហោះនោះហើយរូបថតនោះត្រូវបានគេដឹងថា បែកចេញមកពីប្រព័ន្ធអ៊ីនធឺណិត Instagram ដែលជាឈុតឆាកមើលទៅគួរឲ្យស្រើបស្រាលដែរ។
តាមរយៈរូបថតនោះត្រូវបានគេមើលឃើញថា នាង គង់ ច័ន្ទស្រីមុំ កំពុងគេងនៅលើគ្រែផ្កាប់មុខ ដោយពាក់អាវស្តើងគេងយប់ហើយទឹកមុខរបស់នាងហាក់ដូចជាសម្តែងអំពីអារម្មណ៍មានសេចក្តីសុខស្កប់ស្កល់ណាស់ ខណៈដែលគេបានឃើញលោក គឹម សីហា ជាគូស្នេហ៍កំពុងស្ថិតនៅពីក្រោយនាងដោយដោះអាវ ហាក់ដូចជាគេកំពុងធ្វើអ្វីមួយមកលើគង់ ច័ន្ទស្រីមុំ យ៉ាងដូច្នោះដែរតែរូបថតនោះមិនបានបញ្ជាក់ថា នៅល្វែងក្រោមរបស់ពួកគេមានស្លៀកខោឬយ៉ាងណានោះទេ។
មានការចោទសួរឡើងភ្លាមៗគួរឲ្យភ្ញាក់ផ្អើលពីអ្នកនិយមលេងហ្វេសប៊ុក និងបណ្តាញសង្គមនានាថា តើពួកគេកំពុងធ្វើអ្វី?
តាមរយៈរូបថតនេះអ្នកសិល្បៈម្នាក់ដែលជាមិត្តភក្តិរបស់តារាសម្តែងទាំងពីរដួងបានបញ្ជាក់ថា រូបថតនេះត្រូវបានអ្នកលេងប្រព័ន្ធហ្វេសប៊ុកយករូបថតរបស់គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា មកពីប្រព័ន្ធអ៊ីនធឺណិត Instagram។ តាមប្រភពដដែលនោះបានបញ្ជាក់ថា រូបថតនេះហាក់ដូចជាមិនមែនជារូបថតបែកធ្លាយអីនោះទេ តែប្រហែលជាចេតនារបស់ គឹម សីហា និង គង់ ច័ន្ទស្រីមុំ ចង់បង្ហាញប្រាប់ពីចំណងស្នេហ៍ផ្អែមល្ហែមរបស់ពួកគេខណៈដែលកន្លងមកមានការលើកឡើងជាច្រើនថា ស្នេហារបស់ពួកគេមានភាពរង្គោះរង្គើដោយសារតែមានអ្នករំខានច្រើនពេក។
នៅពេលមានចំណោទសួរអំពីរឿងនេះ តារាសម្តែងស្រីដែលបើកអាជីវកម្មជាច្រើនកន្លែងជាមួយនឹងគូស្នេហ៍ លោក គឹម សីហា នោះ បានឲ្យដឹងថា ពួកគេធ្លាប់ប្រាប់អំពីការរស់នៅជាមួយគ្នាក្រោមដំបូលតែមួយជាច្រើនដងមកហើយ ហើយសម្រាប់រូបថតនោះគឺគ្មានអ្វីចម្លែកឡើយ នៅពេលដែលលោក គឹម សីហា ជាគូស្នេហ៍ប្រើឧបករណ៍ផ្លុំសក់ជួយផ្លុំឲ្យស្ងួត មុននឹងនាងចូលគេងបន្ទាប់ពីងូតទឹករួចនោះ។
នាង គង់ ច័ន្ទស្រីមុំ បាននិយាយប្រាប់អ្នកលេងប្រព័ន្ធអ៊ីនធឺណិតនៅពេលនោះថា៖«បងសីហា ផ្លុំសក់ឲ្យខ្ញុំមុនចូលគេងរាត្រីសួរស្តី»។ ភ្លាមនោះនាងក៏បានបញ្ជាក់ប្រាប់បន្ថែមថា៖«ចង់បាន(ស្នេហាផ្អែមល្ហែម)ដូចខ្ញុំដែរឬ រកមិត្តស្រីម្នាក់ដែរទៅ!»។
តាមរយៈសកម្មភាពនេះអ្នកបានឃើញរូបថតរបស់ពួកគេបញ្ជាក់ឲ្យដឹងថា ស្នេហ៍ពួកគេពិតជាផ្អែមល្ហែមរឹងមាំគ្មានអ្នកបំបែកបានមែន៕

សត្វញីឈ្មោលពីរក្បាលនេះ វាជិះគ្នាស្ទើរតែរាល់យប់ថ្ងៃ លើកលែងតែពេលមីញីមួយហ្នឹងវាមកខែម្តងៗ ។ កុំនាំគ្នាអំពុលទុករឿងវាពេក។. សិល្បករស្រុកខ្មែរគឺវាយ៉ាងនេះ ។
ជាគំរូមិនល្អសម្រាប់សង្គមឡើយ ហេតុអ្វីបានជា អ្នកកាសែត ផ្សព្វផ្សាយ! គួរមានច្បាប់ផ្តន្ទាទោសពួកខុសប្រពៃណីទាំងនេះ។
ពួកគេមិនួាន់រៀបការផងហានលាតត្រដាងរូបគេងរួមគ្នាអោយសាធារណជនដឹង។នោះពិតជានិនត្រឹមត្រូវទេ។វាជាទម្លាប់អាក្រក់ដល់កូនខ្មែរជំនាន់ក្រោយ។រដ្ឋាភិបាលគួរតែមានវិធានការចំពោះអ្នកសិល្បះដែលបំផ្លាញប្រពៃណីខ្មែរ។
ខ្ញុំតែងតែឮញយៗពួកម៉ីសិល្បះករមួយចំនួនធំវាបំផ្លាញវប្បធម៌ខ្មែរ។ខ្ញុំខឹងណាស់។
សិល្បះសម័យនេះមិនបានជួយសង្គមខ្មែរទេ ព្រោះបទចម្រៀងខ្មែរឥឡូវស្ទើតែគ្មានទេ។
គឺមានតែបទយួន បទកូរ៉េ។
នយោបាយពង្វក់…មើលមុខមិនសំណំមីនាងអានាងអើយ…ដើរតួចឹង
យ៉ាងហោចណាស់ក៍បានរាប់ពាន់ម៉ឺនដែរ!
រកលុយតាមមធ្យោបាយថោកទាប! ធ្វើអោយតែប្រជាជនល្ងង់ ជាឱកាសសំរាប់
ជនទុច្ចរិត!
អ្ហើយ គ្រាន់តែរឿងធើគ្នាសោះក៏វិភាគវែងឆ្ងាយដែរ ។ ចំតែម៉ង
Cambodian Porn Stars hahaha!!!!!! Free Free!!!
ពីដើមមនុស្សស្រាត រួចចេះប៉ឹង
រួចប្រឹងដេរស្លៀកបិទកាយា
ស្លៀកពាក់ជុំជិតរឹតអាត្មា
យល់ថាបែបហ្នឹងទើបហៅល្អ។
ឥឡូវយល់ថាវែងលែងសម
តាំងខំវៀលវះបញ្ចេញក
បង្ខើចដល់ភ្លៅនៅបន្ដ
ចំហថែមទៀតជូនកំសាន្ដ។
យូរទៅប្រហែលជាគេប៉ឹង
ឬស្រាតទេដឹងមិនហ៊ានស្មាន
យ៉ាងណាក៏ដោយអោយតែបាន
តាមដានសម័យថ្មីអោយទាន់៕
Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!