កម្មករកាត់ដេរ ៤នាក់ មកពីរោងចក្រពីរផ្សេងគ្នា គឺរោងចក្រ Conpress Holding ដែលមានទីតាំងនៅខ័ណ្ឌមានជ័យ និងរោងចក្រម៉ាស្ទើហ្វ្រេងនៅក្នុងស្រុកអង្គស្នួល ខេត្ត កណ្តាល បានរងរបួសកាលព្រឹកមិញនៅពេលដែល ពួកគេកំពុងធ្វើការតវ៉ាទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងចូលធ្វើការវិញ។
Wednesday, 26 December 2012
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

កម្មការិនីស្រែកតវ៉ាមុខរោងចក្រ Conpress Holding ដែលមានទីតាំងនៅខ័ណ្ឌមានជ័យព្រឹកមិញ។រូបថតផា លីណា
លោក រី សិទ្ធីណែត មន្រ្តីនៃសហជីពសេរីកម្មករដែលបានទៅជួយអន្តរាគមន៌នៅរោងចក្រ Conpress Holding បានមានប្រសាសន៌ថា ការប្រទូស្តរាយបានកើតមានបន្ទាប់ពីកម្មករ បាននាំគ្នាដុតសំបកកង់ម៉ូតូនៅខាងមុខរោងចក្រ បន្ទាប់មកខាងភាគីក្រុមហ៊ុនបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងបានបាញ់មកលើកម្មករ ព្រមទាំងបានគប់ដុំថ្មសំដៅ មកហ្វូងបាតុករផងដែរ។ កម្មករបានធ្វើការតបតវិញ តែភាគីកម្មករបានរងរបួសស្រាលពីរនាក់។
លោក ធន់ ប៊ុននី ប្រធានរដ្ឋបាលរោងចក្រ Conpress Holding មិនអាចទាក់ទងសុំការបំភ្លឺ បានទេកាលពីព្រឹកមិញនេះ។
ចំណែកនៅរោងចក្រម៉ាស្ទើហ្វ្រេងមានការតវ៉ាដូចគ្នានេះដែរ ដែលធ្វើឲ្យកម្មករដែលគាំទ្រ ដោយសហជីពស៊ីខៅឌូពីរនាក់បានរងរបួសរហូតសន្លប់។ ពួកគេបានបញ្ចូនទៅជួយ សង្រ្គោះនៅមន្ទីរពេទ្យស្រុក។
តាមការអះអាងរបស់កម្មករបានឲ្យដឹងថា ពួកគេរងរបួសដោយសារមន្រ្តីសមត្ថកិច្ចរបស់ ស្រុកវាយទៅលើពួកគេខណៈដែលកម្មករទាំងអស់បានចូលទៅបើកប្រាក់ថ្លៃបាយថ្ងៃត្រង់ ដែលក្រុមហ៊ុនមិនបានបើកឲ្យចំពោះកម្មករណាដែលបានចូលរួមធ្វើការតវ៉ា។
តំណាងកម្មករបានឲ្យដឹង ការតវ៉ាមិនអាចបញ្ឈប់បានទេ លុះត្រាតែការទាមទាររបស់ពួក គេបានទទួលលទ្ធផល។
កម្មករមានគំរោងដង្ហែក្បួនមកតវ៉ានៅក្រសួងមហាផ្ទៃផងដែរ។
អើ! អាហ្នឹងហើយជឿទៅតាមអាឈុន ឥឡូវឃើញហើយនៅ?? ខាតបង់ទេ ? អត់ប្រយោជន៏
អ្នកឈឺមិនមែនវាទេ បងប្អូនអើយ ! កុំទៅភ្លើឲ្យអាឈុនវាបោកបាន ! នាំគ្នាធ្វើការទៅវាល្អជាង បើគេ
បញ្ឈប់ការងារបងប្អូនសួរថាបងប្អូនអត់ការងារឫអាពួកសហជីពហ្នឹងវាអត់ការងារ???
ពិចារណាខ្លះទៅ បើបងប្អូនអត់ការងារហ្នឹងធ្វើសួរថាពួកអាឆ្កែសហជីពហ្នឹងវាស្គាល់បងប្អូនអត់?
ជួយបងប្អូនដែរឫអត់? អាចម៏ខ្ញុំនេះបើពួកអាឆ្កែអស់សាច់ហ្នឹងវាចេះជួយ៕
បើសិនជាប្រាក់ខែអាចទទួលយកបាន គ្មានការគៀបសង្កត់ នោះប្រាកដជាគ្មានការធ្វើបែបនេះឡើយ។
អាមាត់ស្អុយជាងគំរង់ហ្អើយ អាJMLblue ហ្អែងអាខ្មោចតៃហោង ហ្អែងចង់អោយគេធ្វើការ ដោយបានប្រាក់ឈ្នួលស៊ឹងតែទិញខោរលីអូរមិនបានស្លៀកផងអញ្ចឹងឬ? បើសិនម៉ែហ្អែងគេកេងកំលាំងញើសឈៀមរបៀបនេះអាហ្អែងមានខួរឈឺចាប់ទេ អាខ្មោចឆ្កែ ។