ភ្នំពេញៈ ទទួលរងការរិះគន់ជុំវិញការថតរូបលែងខ្លួនមួយទំហឹងឱបថើបយ៉ាងសិចស៊ីកាលពីប៉ុន្មានខែមុនមិនទាន់នឹងបាត់ធុំឈ្ងៀមក្លិនផង ស្រាប់តែនៅពេលនេះ តារាសម្តែងល្បីមធ្យមនាង ពេជ្រ អាវីហ្សា និង អេនឌី ហាក់ដូចជាមិនរាងចាល ក៏បានបង្ហាញរូបថតសិចស៊ីស្រើបស្រាលប៉ុន្មានសន្លឹកទៀត ដែលរូបនោះពួកគេទាំងពីរថតរបៀបងូតទឹកក្នុងអាងដោយគ្មានសម្លៀកបំពាក់។
Wednesday, 02 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពេជ្រ អាវីហ្សា និង អេនឌី ថតរូបស្រើបស្រាលនៅក្នុងអាងទឹកមើលទៅដូចគ្មានស្លៀកពាក់។ រូបថត សហការី
មើលទៅក្នុងរូបថតដែលបានបង្ហោះនៅក្នុងប្រព័ន្ធហ្វេសប៊ុកចំនួន៣សន្លឹកនោះ គេសង្កេតឃើញថា នាង ពេជ្រ អាវីហ្សា បានបញ្ចេញសាច់ដើមទ្រូងសខ្ចីដែលជាចំណីចក្ខុរបស់បុរសទាំងឡាយ។ នៅពេលឃើញភ្លាមបុរសមួយចំនួនដែលស្ទើរតែដកកចំហមាត់ភ្លឹកមើលមិនចង់ប៉ប្រិចភ្នែកនោះ បានចោទសួរឡើងថា តើ អាវីហ្សា ពិតជាថតស្រាតគ្មានសម្លៀកបំពាក់មែនឬ? មានមតិជាច្រើនបាននិយាយថា ប្រាកដណាស់ ពេជ្រ អាវីហ្សា គ្មានសម្លៀកបំពាក់បិទបាំងឡើយតែមានអ្នកគាំទ្រតារាទាំងពីរមួយចំនួនបាននិយាយថា ប្រហែលជាមិនដល់ថ្នាក់នោះឡើយ យ៉ាងហោចណាស់នាងក៏មានស្លៀកពាក់បិទបាំងបន្តិចបន្តួចដែរ។
តារាចម្រៀងសម្តែងដែលទើបតែទទួលរងការរិះគន់រឿងបង្ហោះរូបសិចស៊ីជាមួយ អាវីហ្សា និងការប្រើពាក្យមិនពីរោះស្តាប់នៅលើហ្វេសប៊ុកលោក អេនឌី បានឲ្យដឹងថា រូបថតដែលលោកបានបង្ហោះជាថ្មីជាមួយនឹង ពេជ្រ អាវីហ្សា នេះមិនមែនទើបតែថតនាពេលថ្មីៗឡើយ ហើយលោកគិតថា រូបដែលលោកថតនៅក្នុងអាងទឹកជាមួយនឹងពេជ្រ អាវីហ្សា នោះ ក៏មិនមែនជារូបសិចស៊ីនាំឲ្យមានការរិះគន់ខ្លាំងនោះដែរ ព្រោះនោះជារូបសិល្បៈដែលលោក និងពេជ្រ អាវីហ្សា បានថតលេងក្រោយពេលបញ្ចប់ការថតម៉ូដឲ្យគេនោះ។
អេនឌី បាននិយាយថា៖«កាលហ្នឹង ខ្ញុំថតម៉ូដឲ្យគេ ហើយពេលដែលចប់ក៏ថតលេងទៅ តែរូបហ្នឹងខ្ញុំគិតថា អត់មានអីប្លែកទេ ព្រោះយើងថតធម្មតា មានស្លៀកខោខ្លី និងពាក់អាវកាក់ធម្មតាគ្រាន់តែយើងថតនៅក្នុងអាងទឹកមានពពុះសាប៊ូ មើលទៅវាដូចជាបិទបាំងខោអាវតែប៉ុណ្ណឹង»។
ដោយសារតែធ្លាប់ទទួលមេរៀនយ៉ាងចាស់ដៃពីការរិះគន់លើកមុនរហូតរត់រកប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិនជួយហើយក្រសួងវប្បធម៌ប្រុងធ្វើកផងនោះ នៅពេលនេះ អេនឌី បានឲ្យដឹងថា លោកក៏មានការបារម្ភតិចតួចដែរ តែលោកគិតថា ទស្សនិកជននឹងបានយល់ពីរូបថតបែបសិល្បៈទាំងនោះហើយលោកក៏មិនបានធ្វើអ្វីហួសហេតុដែរ។
ជាមួយនឹងឈុតឆាកមើលទៅក្តៅសាច់មិនធម្មតាបែបនេះ អេនឌី បាននិយាយថា៖«ខ្ញុំក៏មានការបារម្ភតិចដែរចំពោះរូបនោះ តែយើងអ្នកសិល្បៈរមែងជួបនូវការរិះគន់មិនខាន។ តាមពិតរូបនោះមានយូរដែរហើយគ្រាន់តែខ្ញុំទើបបង្ហាញប៉ុណ្ណឹង»៕
មានអីអស្ចារ្យ បើនៅNudeឆ្នេរក្នុងពិភពលោកគេស្រាតដើរ,អង្គុយ,ដេកហាលនឹងចំតឹតហាលថ្ងៃ
ឃើញស្រស់ពុ នឹងទ្រលុចពុគ្មានអីព្រឺផង …… ហា៎! ហា៎! អាញីហ្នឹងវាខ្ទើយក៏ភ្ញាក់ផ្អើលដែរ…
ឆ្គួតហើយអ្នកកាសែតអើយល្មមឈប់យករឿងប៉ុណ្ណឹងដូចសម្បើមយក្ស!!!
តិចក្ដខឹង ទ្រាំមិនបាន!
កាពិតអាមួយនេះ វាថាបានមក អូស្រ្តាលី បានសីុស្រីមេមាយ កូនពីរ ហើយបានលុយ ៣០០ ដុឡា ទៀត!
ជាកាពិតណាស់ ស្រីនោះជាស្រីប្តីលែង ព្រោះពូជស្រីកើតខ្លង់ ស្រីនោះក៍កើតខ្លង់ដែរ ពេទ្យកំពង់ផ្ជាបាល់មិនងាយជាទេ
ហើយអាមួយនេះជាប់រោគ ទៅជាមួយហើយ!!!!ហាស!!ហាស ហា! ចង់បានលុយពេកមិនសួរគេអែងសោះ!ល្អមុខហើយអាមិនរើសមុខ!
កម្មពារ!ៗៗៗៗៗៗៗៗៗៗៗៗៗៗ ។
The widower is also a woman. She may have more sexual experience than the virgins. I am a widower too.
Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!