ជីវិត​អង្គ​រក្ស​ជើង​ខ្លាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន

កណ្តាលៈ ដោយ​មាន​កំណើត​នៅ​ក្នុង​ត្រកូល​កម្មករ​ក្រី​ក្រ​មួយ​នៅ​ភ្នំពេញ លោក ម៉ក់ សំអុល ដែល​មាន​និស្ស័យ​ហាត់​ក្បាច់​គុន​និង​លេង​កីឡា​តាំង​ពី​តូច​មាន​វាសនា​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​កំពូល​ប្រចាំ​ប្រទេស​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​លោក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

Friday, 04 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

លោក ម៉ក់ សំអុល ឈរ​នៅ​មុខ​រូប​ថត​ និង​ស្នាដៃ​កិត្តិយស​របស់​លោក​។ រូបថត សេត គឹមសឿន

លោក ម៉ក់ សំអុល ឈរ​នៅ​មុខ​រូប​ថត​ និង​ស្នាដៃ​កិត្តិយស​របស់​លោក​។ រូបថត សេត គឹមសឿន

ថ្វី​ដ្បិត​ថា នៅ​ពេល​នេះ​លោក​មាន​វ័យ​ចាស់​បន្តិច​ក្តី ប៉ុន្តែ​លោក​ម៉ក់ សំអុល ដែល​អ្នក​ណា​ក៏​ល្បី​ថា លោក​អាច​វាយ​គោ​មួយ​ដៃ​ឲ្យ​ងាប់​បាន​នោះ នៅ​តែ​បញ្ជាក់​ថា ក្នុង​នាម​ជា​អង្គរក្ស​បេះដូង​របស់​លោក​នៅ​តែ​បូជា​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

អង្គរក្ស​មាឌ​ធំ​ក្រអាញ​លោក ម៉ក់ សំអុល បញ្ជាក់​ថា៖ «​បេះដូង​របស់​ខ្ញុំ​គឺ​ស្មោះ​ត្រង់​សម្រាប់​សម្តេច​នាយក​ជានិច្ច និង​នៅ​តែ​ចង់​ការ​ពារ​លោក​រហូត​»។

មុន​នឹង​ឈាន​ជើង​ឈរ​នៅ​ដំណាក់​កាល​ជា​អង្គរក្ស​ពិសេស​បែប​នេះ​លោក ម៉ក់ សំអុល បាន​រំឭក​ដល់​អតីត​កាល​ថា កាល​ពី​នៅ​តូច​លោក​មិន​មែន​មាន​មាឌ​ធំ និង​មាន​កម្លាំង​ខ្លាំង​ក្លា​ដូច​នៅ​ពេល​នេះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​ជា​ក្មេង​ម្នាក់​មិន​សូវ​មាន​កម្លាំង និង​ហត់​ច្រើន​។




លោក​និយាយ​ថា៖​«​កាល​ពី​អាយុ​១៣​ឆ្នាំ ថ្ងៃ​មួយ​ឪពុក​ខ្ញុំ​ឃើញ​ខ្ញុំ​ហត់ៗ​ពេក ហើយ​ពេទ្យ​បាន​ប្រាប់​ថា ខ្ញុំ​មាន​សារ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ពេទ្យ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ហាត់​កីឡា នៅ​ពេល​ហ្នឹង​ខ្ញុំ​ភ័យ​ដែរ​ព្រោះ​ពេទ្យ​ថា បើ​ខ្ញុំ​មិន​ហាត់​ទេ ខ្ញុំ​នឹង​ឆាប់​ស្លាប់​។ អ៊ីចឹង​នៅ​ក្នុង​សម័យ​លន់ នុល ហ្នឹង​ខ្ញុំ​បាន​ចូល​ហាត់​តែ​ខ្ញុំ​មិន​សូវ​ហាត់​កីឡា​ឯ​ណា ខ្ញុំ​គិត​តែ​ពី​ហាត់​ក្បាច់​គុន ព្រោះ​វា​ជា​កីឡា​ផង ខ្ញុំ​ចេះ​ក្បាច់​គុន​ផង​»។

បុរស​សក់​រួញ​អង្គា​ដី​មាឌ​ធំ​ក្រអាញ​រូប​នេះ​បាន​បន្ត​ថា លោក​បាន​ចូល​បម្រើ​ការងារ​ជា​ប៉ូលិស​នៅ​ក្នុង​ឆ្នាំ​១៩៨០ ហើយ​នៅ​ឆ្នាំ​១៩៨១​ដោយ​សារ​គេ​មើល​ឃើញ​ថា​លោក​ចេះ​ក្បាច់​គុន ខាង​ក្រសួង​មហា​ផ្ទៃ​ក៏​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ជា​គ្រូ​ហ្វឹក​ហ្វឺន​នៅ​បុរី​កីឡា។ នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ លោក​បាន​ទទួល​ឱកាស​ពិសេស​តែ​ម្នាក់​ឯង​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​ហើយ​នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ ក៏​ជា​ឆ្នាំ​ដែល​លោក​ត្រូវ​បាន​គេ​ល្បី​ល្បាញ​តៗ​គ្នា​រហូត​មក​ទល់​នឹង​ពេល​នេះ​ថា លោក​អាច​វាយ​គោ​មួយ​ដៃ​ងាប់ និង​អាច​ដាល់​ជញ្ជាំង​ស៊ីម៉ងត៍​មួយ​ដៃ​ប្រេះ​តាំង​ពី​លើ​មក​ដល់​ក្រោម​។

លោក ម៉ក់ សំអុល​និយាយ​ថា៖​«​នៅ​ពេល​ហ្នឹង​មិន​មែន ខ្ញុំ​ចង់​បង្ហាញ​ស្នាដៃ​អី​ទេ តែ​បង​ខ្ញុំ​គាត់​មាន​កម្មវិធី​ត្រូវ​សម្លាប់​គោ ដូច្នេះ​ខ្ញុំ​ក៏​ចង់​សាក​កម្លាំង​ខ្លួន​ឯង​ដែល​ខំ​ហាត់​រៀន ខ្ញុំ​ក៏​បាន​វាយ​គោ​មួយ​ដៃ​យ៉ាង​ខ្លាំង​ចំ​ក្បាល ហើយ​ក៏​ឃើញ​ថា គោ​នោះ​បាន​ដួល​ស្រុត​ចុះ​មែន​។ មួយ​ទៀត​ពេល​ខ្ញុំ​ទៅ​សិក្សា​នៅ​សាលា​១៧៩ ស្រុក​ឡុង​ថាញ់ ខេត្ត​ដុង​ណាយ របស់​វៀតណាម​ហ្នឹង​ខ្ញុំ​ក៏​បាន​សាក​កម្លាំង​ដាល់​ជញ្ជាំង​មួយ​ដៃ ពេល​នោះ​គ្រប់​គ្នា​បាន​ឃើញ​ថា ជញ្ជាំង​សាលា​កម្ពស់​៤​ម៉ែត្រ​បាន​ប្រេះ​តាំង​ពី​លើ​មក​ដល់​ក្រោម​។ ខ្ញុំ​បាន​សុំទោស​លោក​គ្រូ​នាយក​សាលា​ឈ្មោះ បាក់​គីវ គាត់​ជា​អតីត​អង្គរក្ស​លោក ហូ ជីមិញ ហ្នឹង តែ​លោក​មិន​ត្រឹម​តែ​មិន​ដាក់​ពិន័យ​ខ្ញុំ​ទេ តែ​បែរ​ជា​កោត​សរសើរ​ពី​កម្លាំង​ដៃ​របស់​ខ្ញុំ ហើយ​បាន​ទុក​ស្លាក​ស្នាម​នោះ​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​ទស្សនា​ប្រមាណ​១៥​ឆ្នាំ​ឯណោះ​»។

ថ្វី​ដ្បិត​ថា ភ្លើង​សង្គ្រាម​សម័យ​ខ្មែរ​ក្រហម​បាន​រលត់ តែ​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០ មិន​ទាន់​មាន​ស្ថិរភាព​ពេញ​លេញ​ឡើយ ដូច្នេះ​ហើយ​លោក​ម៉ក់ សំអុល ក៏​មាន​វាសនា​បាន​ចូល​បម្រើ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​លោក​មាន​ភារ​កិច្ច​ការពារ​លោក ហ៊ុន សែន ផ្ទាល់​នៅ​ពេល​ចេញ​ទៅ​ប្រជុំ​នៅ​ក្រៅ​ប្រទេស​។ លុះ​ចាប់​ពី​ឆ្នាំ​១៩៩០​មក លោក​ក៏​មាន​ភារកិច្ច​ការ​ពារ​ផ្ទាល់​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​តែ​ម្តង​។

អង្គរក្ស​ជើង​ខ្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា៖​«​នៅ​ពេល​នោះ​(​អំឡុង​ឆ្នាំ​៨០) ប្រទេស​នៅ​មិន​ទាន់​ស្រួល​នៅ​ឡើយ សម្តេច ហ៊ុន សែន លោក​ទៅ​ចរចា​នៅ​ក្រៅ​ប្រទេស ខ្ញុំ​បាន​ចេញ​ទៅ​ការ​ពារ​លោក​[ហ៊ុន សែន] ដំបូង​លើក​ទី១​នៅ​ប្រទេស​ថៃ ក្រោយ​មក​មាន​ប្រទេស​ជា​ច្រើន​ទៀត»។

ដោយ​ប្រើ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ជា​អង្គរក្ស​ការពារ​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​លោក​បាន​ឲ្យ​ដឹង​ថា ជីវិត​ជា​អង្គរក្ស​ទាម​ទារ​សេចក្តី​អំណត់​អត់​ធន់​គ្មាន​ដែន​កំណត់ ត្រូវ​មាន​កាយ​សម្បទា​រឹង​មាំ ភាព​ឈ្លាស​វៃ សមត្ថភាព​ត្រូវ​គិត​ពី​អាយុ​ជីវិត​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​សំខាន់​ជាង​អាយុ​ជីវិត​ខ្លួន​ឯង​និង​គ្រួសារ ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​គ្រប់​វិនាទី ហើយ​អ្វី​ដែល​ពិសេស​បំផុត​មិន​អាច​ខ្វះ​បាន​របស់​អង្គរក្ស​នោះ គឺ​ភក្តី​ភាព​ចំពោះ​ម្ចាស់ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ការ​ពារ​ម្ចាស់​របស់​ខ្លួន​។

នៅ​ឆ្នាំ​នេះ លោក ម៉ក់ សំអុល មាន​អាយុ​៥៧​ឆ្នាំ​ហើយ។ ដោយ​សារ​វ័យ​ច្រើន​បន្តិច​និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការងារ​អង្គរក្ស​លោក​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មក​បំពេញ​ការងារ​បន្ថែម​នៅ​នាយក​ដ្ឋាន​អង្គរក្ស​តែ​អង្គរក្ស​ជើង​ខ្លាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ចេញ​ក្រអៅ​បេះដូង​ថា ក្នុង​ឆាក​ជីវិត​របស់​លោក បេះដូង និង​ទឹក​ចិត្ត​មាន​ភាព​ស្មោះ​ត្រង់ និង​នៅ​តែ​ចង់​នៅ​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូត​។

នៅ​ពេល​នេះ លោក ម៉ក់ សំអុល មាន​តួនាទី​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​អង្គរក្ស មាន​ឋានន្តរ​ស័ក្តិ​ជា​ឧត្តម​សេនីយ៍​ទោ ជា​ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង។ លោក​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខ្មៅ​៤​ដាន់ ហើយ​លោក​ចេះ​ក្បាច់​គុន​៣​វិញ្ញាសា​គឺ​ប្រដាល់​សកល តេក្វាន់ដូ និង​ចំបាប់​។ អង្គរក្ស​ល្បី​ឈ្មោះ​ប្រសូត​ចេញ​ពី​កូន​កម្មករ​រូប​នេះ​និយាយ​ថា៖​«​ថ្វី​ដ្បិត​តែ​ពេល​នេះ ខ្ញុំ​បាន​ចាក​ឆ្ងាយ​ពី​សម្តេច​បន្តិច តែ​ក្នុង​នាម​ជា​អង្គរក្ស​បេះដូង​របស់​ខ្ញុំ​ស្មោះ​ត្រង់​សម្រាប់​សម្តេច និង​អារម្មណ៍​របស់​ខ្ញុំ​នៅ​តែ​គិត​ដល់​សម្តេច និង​គ្រួសារ​សម្តេច ខ្ញុំ​នៅ​តែ​ចង់​ការ​ពារ​សម្តេច​រហូត​»។

នៅ​ពេល​ចោទ​សួរ​ថា នៅ​ក្នុង​អំឡុង​ពេល​លោក​ជា​អង្គរក្ស​និង​ជា​ជំនួយ​ការ​ផ្ទាល់ នៅ​កៀក​លោក​នាយក​រដ្ឋមន្ត្រី​រាល់​ថ្ងៃ លោក​ប្រាកដ​ណាស់​នឹង​ដឹង​ពី​លោក​នាយក​រដ្ឋមន្ត្រី ថា​តើ​លោក​ជា​មនុស្ស​បែប​ណា? អង្គរក្ស​ដែល​ហ៊ាន​ប្រគល់​ជីវិត​ដល់​ម្ចាស់​របស់​ខ្លួន​ដូច​មេទ័ព​ក្នុង​រឿង សាម​កុក ឬ​នគរ​ទាំង​៣ របស់​ចិន​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ម្ចាស់​ម្នាក់​ដ៏​ល្អ​កម្រ​បាន​ជួប លោក​ជា​ម្ចាស់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​នៅ​ក្បែរ​ខ្លួន​និង​ប្រជា​រាស្ត្រ។ លោក​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​មនុស្ស​ម្នាក់​ឈ្លាស​វៃ និង​ប៉ិន​ប្រសប់​លោក​មាន​សមត្ថភាព​ដឹក​នាំ​ខ្ពស់ និង​ស្រឡាញ់​ព្រះ​មហា​ក្សត្រ​។

អង្គរក្ស​ដែល​ទទួល​ការ​សិក្សា​បណ្តុះ​បណ្តាល និង​ហ្វឹក​ហ្វឺន​នៅ​ក្រៅ​ប្រទេស​ជាង​១០​លើក​រូប​នេះ​បាន​បញ្ជាក់​ថា ទោះ​បី​ជា​ការងារ​នេះ​មាន​ភាព​ហត់​នឿយ​បន្តិច​ក្តី តែ​លោក​មាន​មោទន​ភាព​ដែល​បាន​បម្រើ​ការ​ងារ​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​ថ្នាក់​កំពូលៗ​។

ក្រៅ​ពី​អង្គរក្ស​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក សំអុល ក៏​ធ្លាប់​បម្រើ​ការ​ជា​អង្គរក្ស​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​បច្ចុប្បន្ន​ព្រះ​បរម​នាថ នរោត្តម សីហមុនី ចំនួន​ពីរ​ឆ្នាំ​ដែរ​បន្ទាប់​ពី​ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​ជា​លើក​ដំបូង​នោះ​។ អង្គរក្ស​ដែល​មិន​ចង់​ឃ្លាត​ពី​ម្ចាស់​រូប​នេះ​និយាយ​ថា៖​«​ក្រោយ​ព្រះ​អង្គ​នរោត្តម សីហមុនី​ឡើង​គ្រង​រាជ្យ​ភ្លាម ដោយ​សារ​ខ្ញុំ​មាន​បទ​ពិសោធ​ច្រើន គេ​(​ក្រសួង​មហា​ផ្ទៃ​)បាន​ចាត់​ឲ្យ​ខ្ញុំ​ការពារ​ព្រះ​អង្គ​ផ្ទាល់ និង​បង្ហាត់​បង្រៀន​ដល់​អ្នក​ជំនាន់​ក្រោយ​»។

និយាយ​ដល់​ត្រង់​ចំណុច​នេះ លោក ម៉ក់ សំអុល ក៏​បាន​នឹក​ឃើញ​អនុស្សាវរីយ៍​មួយ​ចំនួន​ជាមួយ​នឹង​សម្តេច​តា ព្រះ​បាទ​នរោត្តម សីហនុ ខណៈ​ពេល​លោក​ជា​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក​ឲ្យ​ដឹង​ថា៖ «​លើក​ទី១ នៅ​ពេល​ខ្ញុំ​ការ​ពារ​សម្តេច ហ៊ុន សែន ទៅ​ជួប​ព្រះ​អង្គ​នោះ ព្រះ​ករុណា បាន​ចាប់​ដៃ​ខ្ញុំ ហើយ​សព្វ​ព្រះ​ទ័យ​ហៅ​ខ្ញុំ​ថា កាពីទែន (Captain) រហូត​មក​។ ទី២ ព្រះ​ករុណា លោក​ធ្លាប់​ជម្រាប​ដល់​សម្តេច​ហ៊ុន សែន ថា អនុញ្ញាត​ឲ្យ​ខ្ញុំ​ហ្នឹង​បាន​ថត​ភាព​យន្ត​បន្ត​ទៀត​ផង ព្រោះ​ខ្ញុំ​មាន​និស្ស័យ​សិល្បៈ​ភាពយន្ត​ដូច​ព្រះ​អង្គ​ដែរ​។ ទី៣ គឺ​ខ្ញុំ​បាន​ទៅ​ជាមួយ​នឹង​សម្តេច [ហ៊ុន សែន] ដើម្បី​យាង​និង​ដង្ហែ​ព្រះ​អង្គ​ពី​ប៉េកាំង​មក​សោយ​រាជ្យ​ជា​លើក​ទី២ ហើយ​ទី៤​នេះ ខ្ញុំ​បាន​រួម​ចំណែក​ទទួល និង​ការពារ​សព​ព្រះ​ករុណា​ពី​ក្រុង​ប៉េកាំង​មក​កម្ពុជា​»។

សព្វ​ថ្ងៃ​នេះ​លោក ម៉ក់ សំអុល មាន​នាទី​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​អង្គរក្ស ទទួល​ផែន​ការ​ការ​ពារ និង​ហែ​ហម​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ លោក​បាន​ឲ្យ​ដឹង​ថា ដ្បិត​តែ​នៅ​ពេល​នេះ លោក​មាន​អាយុ​៥៧​ឆ្នាំ​ហើយ​ក្តី និង​ធ្លាប់​ឆ្លង​កាត់​ភាព​ហត់​នឿយ​ជា​ច្រើន​ក្នុង​អាជីព​នេះ តែ​លោក​បាន​បញ្ចេញ​ស្នាម​ញញឹម​ហើយ​និយាយ​ថា លោក​នៅ​តែ​ពេញ​ចិត្ត​ការងារ​នេះ ហើយ​លោក​គិត​ថា ការ​ងារ​អង្គរក្ស​នៅ​តែ​ជា​ភាព​ចាំ​បាច់​បំផុត​។ លោក​បាន​បន្ត​ថា លោក​មិន​ដែល​គិត​ថា ខ្លួន​ឯង​ចាស់ ហើយ​បោះ​បង់​ការ​ហ្វឹក​ហាត់​ឡើយ​។

លោក​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖«​ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ឯង​ចាស់​ទេ ខ្ញុំ​នៅ​តែ​ប្រឹង​ហ្វឹក​ហាត់​រាល់​ថ្ងៃ មួយ​ថ្ងៃ​យ៉ាង​អន់​ណាស់​ក៏​ខ្ញុំ​រត់​បាន​៥​គីឡូ​ម៉ែត្រ​ដែរ និង​ត្រូវ​ឆ្លៀត​ពេល​ហាត់​សម​វិជ្ជា​គុន​ទៀត​។ យើង​ជា​អង្គរក្ស ទោះ​បី​ជា​យើង​ចាស់ តែ​យើង​មិន​ត្រូវ​បោះ​បង់​ការ​ហ្វឹក​ហាត់​ទេ យើង​ត្រូវ​តែ​រឹង​មាំ​រហូត»។

អង្គរក្ស​ជាប់​ឈ្មោះ​ជើង​ខ្លាំង​ដែល​ជិត​ចូល​និវត្តន៍​រូប​នេះ​បញ្ជាក់​ថា៖​«​ទោះ​បី​ខ្ញុំ​មាន​កូន​សិស្ស​ច្រើន តែ​ខ្ញុំ​នៅ​តែ​មាន​បំណង​មួយ​គឺ​នៅ​មុន​ពេល​ខ្ញុំ​ចូល​និវត្តន៍​ខ្ញុំ​ចង់​បណ្តុះ​បណ្តាល​ប្អូនៗ​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន និង​មាន​សមត្ថភាព​ជាង​នេះ​ទៅ​ទៀត ព្រោះ​តួ​នាទី​អង្គរក្ស​នៅ​តែ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​»។

គួរ​បញ្ជាក់​ថា លោក ម៉ក់ សំអុល មាន​ភរិយា​ឈ្មោះ ម៉ៅ វណ្ណនី ជា​អ្នក​លក់​ដូរ ហើយ​លោក​មាន​កូន​៣​នាក់ សុទ្ធ​តែ​ស្រី​ទាំង​អស់​ហើយ​ពួក​គេ​បម្រើ​ការ​ងារ​ឯកជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ស្នង​តំណែង​លោក​ឡើយ​៕

What Next?

Recent Articles

43 Responses to "ជីវិត​អង្គ​រក្ស​ជើង​ខ្លាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន"

  1. អ្នកលេង says:

    លោក ម៉ក់ សំអុល លោកមិនគួរណាលាតត្រដាងនៅប្រវត្តិខ្លួនអែងបែបនេះឡើយ​ ។

    លោកគួរតែដឹងនឹងយល់ច្បាស់លាស់ហើយនៅវិន័យនៃច្បាប់អង្ករក្ស ។

  2. . says:

    តើវាសនាសត្វឆ្កែពាក់ប្រឡៅក មានវាសនាខ្ពស់ដូចទីប្រឹក្សាឯទៀតទេ?

  3. លោកម្ចាស់ប៉ាវ says:

    លោកម៉ក់ សំអុលគាត់ភ្លេចនិយាយរឿងខ្លះៗដែលហ៊ុន ខ្វាក់តែងតែធ្វើជាប្រចាំ ១ចូលចិត្តលេងល្បែង ២ ជក់គ្រឿងញាន ៣ចាប់យកតារាស្រីក្មេងៗមករំលោភ ៤តែងតែវាយបុ៊នរ៉ានីជាប្រចាំនៅពេលដែលខឹងនិងអ្នកណាម្តងៗ ៥ពូកែរអួតអាងតែមិនដែលធ្វើមិនដែលកើតដូចជារឿងបទល្មើស់ព្រៃឈើជាដើមអួតថាបើបង្ក្រាបមិនបានសុខចិត្តកាត់ក្បាលចោលឥឡូវមិនឃើញកាត់ឯណាមានតែឲ្យកាត់ឈើថែម

  4. . says:

    កាលពីព្រេងនាយ មានឆ្កែ២ក្បាលកើតពីផ្ទៃម្តាយតែមួយ ១សំបុរខ្មៅ ១សំបុរប្រផេះ។
    អាខ្មៅរស់នៅស្រុកស្រែ ឯអាប្រផេះមានវាសនាខ្ពស់ មករស់នៅទីក្រុង។ ថ្ងៃមួយវាជួបគ្នាះ
    -អាប្រផេះ សំឡាញ់សុខសប្បាយទេ?
    អាខ្មៅះ មិនជាសុខប៉ុន្មានទេ, ចុះសំឡាញ់ឯងវិញ? ហើយការងារប្រចាំថ្ងៃយ៉ាងណាដែរ?
    -អាប្រផេះ សព្វថ្ងៃការងារស្រួលអស់ទាស់ និងអាហារប្រកបដោយ​ឱជារសទៀតផង។ ចុះឯងវិញ?
    -អាខ្មៅះ ហុឺសំឡាញ់! បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឺក, គ្មានអ្នកណា careខ្ញុំឡើយ, រស់តាមសមាជីវោ,
    -អាប្រផេះ (តាំងផ្តើមជោរ) អូ! គ្នាវិញមិនខ្វះទេម្ហូបអាហារ, មិនខ្វះទេថ្នាំសង្កូវ, កន្លែងស្នាក់នៅ, 
    -អាខ្មៅះ (ឈ្ងោកមុខចុះ) ឧទានដោយសំលេងស្រាលៗវិញថា ចុះអារឿងស្រីញីវីញ?
    -អាប្រផេះ (ស្រឡាំងកាំងមួយសន្ធុះ) ទើបតបវិញថា ហុឺសំឡាញ់! មិនដែលស្គាល់ជាតិព្រះមេឡើយ, ចុះឯងវិញ?
    -អាខ្មៅះ (ឆ្លើយទាំងញញឹម) ថា តាំងពីចុងភូមិដល់ដើមភូមិ មីញីណាមួយដែលមិនស្គាល់អាខ្មៅ?

  5. . says:

    នេះជារឿងនិទានប៉ុណ្ណោះ រវាងសត្វឆ្កែមានម្ចាស់ និងសត្វឆ្កែគ្មានម្ចាស់។ តើវាសនាមួយណាខ្ពស់ជាងមួយណា?
    សូមអធ្យាស្រ័យដោយ ទុកអទិភាពដល់អា Cheath & JML ឆ្លើយមុន,

  6. ចេះតាព្រូមិនតាណំ ! ម៉ាស្រុកខ្មែរ មានតែលោកជា យុតថន មួយគត់ វាយគោ រហូតដល់ក្របី ស្លាប់ភ្លាមៗ ជាក់ស្តែងមែន!
    បើលោកមួយនេះ តាមមើលមុខមាទ អោយច្របាច់ ពងមាន់មិនបឬកផង ហេស!!ហស!!ហេស! មាទនេះធំ មកពីសីុច្រើនទេ
    កាពិត មនុស្សនេះ បរហោងក្នុង ហាសៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

  7. Kmeng Peal says:

    បើតាមសំដីលោក អាចម៍សំដាច់តេជោក៍ឆ្ងាញ់ដែរ។ បើតាមមាឌនឹងពោះបើដួលហើយមិនបាច់ក្រោករួចមកវិញទេ ចេះនិយាយទៅកើត
    ចៅះហ្វាយនឹងកូនចៅមានអំនួតដូចគ្នា។

  8. Kamee Kazez says:

    I really admire the man who pays loyalty to his beloved boss!

  9. Srey Khmer says:

    He must be a strong man. If he is a bachelor, I will love to marry him. Any one knows him? I love his strength, especially his martial art and big muscles……..

  10. អត្ថបទនៃសារព័ត៌មាននេះវាបានបន្ថែមឱ្យឃើញកាន់តែ
    ច្បាស់ពីក្រយៅសាហាវយង់ឃ្នងរបស់ហ៊ុន សែនថាជន
    ប្រភេទណា ។ នរណាក៏ភ័យខ្លាចស្លាប់ដែរ….ប៉ុន្តែហ៊ុន សែន
    ភ័យជាងគេនៅក្នុងប្រទេសកម្ពុជា ។ ហេតុអី? ហេតុមកពី
    ហ៊ុន សែនបានសាងអំពើអាក្រក់ច្រើនហួសប្រមាណ ។

  11. m. says:

    ពួកអាស្កូត។

  12. ????? says:

    ខ្លួនជាមនុស្សប្រុស ប៉ុន្តែ ប្រើល្បិចដ៏ ស្មោកគ្រោគ មកធ្វើបាប ស្រ្តី ជាភេទ ទន់ខ្សោយ ពិតជាមនុស្សកំសាក. និងអន់ខ្លាំងណាស់..ទៅធ្វើជាឆ្កែញី វិញទៅ ណា….។ អ្នកបន្លំឈ្មោះ SreyKhmer…។ អ្នកគួរតែ ហ៊ានបញ្ចេញ មតិផ្ទាល់ខ្លួនរបស់អ្នក អោយប្រជាជននៅទីនេះឃើញ ……ឬមួយអ្នក កំសាកញី??? មនុស្សប្រុសអី អន់ ជាងស្រីទៀត…..។

  13. អ្នកលេង says:

    ក្នុងនាមជាអ្នកដែលធ្លាប់ហ្វឹកហ្វឺនម្នាក់ដើម្បីក្លាយខ្លួនជាអង្គរក្សពិតប្រាកដ ក្នុងលំដាប់អន្តរជាតិ

    ខ្ញុំសូមបដិសេដ្ធនូវសំដីអួតអាងរបស់លោកម៉ក់ សំអុលនៅជីវប្រវត្តិនិងទង្វើរបស់ខ្លួនដែលបានធ្វើ

    ​បើទោះនេះជាការពិតក៏ដោយ ។

  14. Khmer Atlanta,GA. says:

    Thanks Mr. sam ol for let us know about what you are doing for a living.
    I hope many readers reading this article, and score him some point and credit. let us see,
    Hun Sen sent him to spied on Ta Sihanouk/Sihakmony for a few years and then Hun Sen is now having him watching Sar Kheng every movement, becuase………Sar Kheng has turned in Chrouk Bandit to the Media. that made his boss every angry and disappointed.
    and now since you have revealed your secret to the out side world, someone else is watching over you now.

  15. វាមិនខុសពីហ៊ុន សែនដែលបានអំណាចនិងអ្វីៗ
    គ្រប់យ៉ាង…និយាយឱ្យខ្លីគឺដង្ហើមរស់ពីយួននោះទេ
    អង្គរ័ក្សនេះក៏វាធ្វើដូចចៅហ្វាយវាដែរ ។

  16. Khmer Atlanta,GA. says:

    In general, that is good that he is honest and loyal to whom he served,but we have seriouse problem with the man he is serving now. Hun Sen has no loyalty to his country his poeple,
    this man’s mouth is filthy as ever. NO ONE IN THIS WORLD wearing 5 stars general and has filthy ——-filthy mouth as Hun Sen has.

  17. Never cheat says:

    He is one of the lucky guy among Hun Sen body guard.
    If he did not know how to talk like that, he would be eaten
    by crocodise.

    What else that Hun Sen like to do?
    1/ after raping, then killed
    2/ after cheating the rich mans, then threaten to kill
    3/ when he feel his dogs knew too much, he kill those to ruin the evidence

  18. Some folks still can’t read the mentality of these
    barbarians! Whithout Yuons’ help what would they get?
    None=zero! that’s why these bastards won’t let go of the
    power!

  19. គំនិត says:

    សូមជំរាបប្រិយមិត្ត លោកម៉ក់ សំអុល ខ្ទាតចេញពីអង្គរក្សការពារផ្ទាល់លោកហ៊ុន សែន ហើយមកដើរលឺសខឺសៗនេះក៏ព្រោះតែគាត់អំណួតពេកនេះឯង ថ្ងៃមួយនោះចង់សាកក្បាច់គុណជាមួយជនជាតិកូរ៉េ ដែលជាអង្គរក្សសម្តេចតា ព្រោះចង់បង្ហាញថ្វីដៃគំរាមសម្តេចតា ថាខ្លួនជាអង្គរក្សលោកហ៊ុន សែន មិនខ្លាចញញើតពួកអ្នកលេងកូរ៉េម្រៀលៗនោះទេ។ តែមានដូចអំណួតឯណា ចូលមិនទាន់បានមួយក្បាច់ស្រួលបួលផងអង្គរក្សសម្តេចតាទាត់មួយជើង ទល់ផ្អក ដង្ហើមចរឹតបាត់ទៅហើយ បន្ទាប់មកមិនអស់ចិត្តសុំសាកម្តងទៀត ម្តងនោះកូរ៉បន្ធូឲ្យបានពីរតឹក ក៏ជូនគាត់ពីរជើងតាមសំណូមពរ គឺកណ្តាលទ្រូងមួយជើង កញ្ចឹងកមួយជើង ដេកបាត់ឈឹងស្មានថាស្លាប់បាត់ទៅហើយ ក្រោយមកទៀតពេលមានពិធីសម្តេចតេជោជួបជាមួយសម្តេចតា គាត់ឃើញប្រជាពលរដ្ឋហក់មកចាប់ដៃសម្តេចតា គាត់ចង់យកបុងក៏ហក់ចូលទៅពាំងប្រជាពលរដ្ឋ ប៉ុន្តែខុសភារកិច្ច អង្គរក្សសម្តេចតាក៏វាយមួយដៃដាច់ផ្ងាជិត៥ម៉ែតដួលអុកក្តិតធ្វើមាត់ស្ញេញ ពេលនោះលោកហ៊ុន សែន ខ្មាស់គេជាលេចអាច៍ដាក់ខោទៀត ព្រោះមានអង្គរក្សជាមាន់សម្លនេះ ចាយតែរាង ដល់ចូលសៃវៀន ដេកក្រោមជើងគេរហូត. ដល់អញ្ចឹងទៅលោកហ៊ុន សែន ក៏បណ្តេញចេញពីផ្ទះតាំងពីពេលនោះមក ឥឡូវហ៊ានមកអួតទៀត សង្ស័យតែតេជោឲ្យ ចូលនិវត្តមុនអាយុទេមើលទៅ។

  20. 18 Mars says:

    ស្មោះត្រង់យ៉ាងនេះបើ ហ៊ុន សែន ឲ្យសម្លាប់អ្នកណាអ្នកនោះពិតជាមិនអាចរស់បានឡើយ

  21. cheath says:

    នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
    នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
    អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
    ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
    មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
    ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
    ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
    នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
    ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
    ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
    ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
    វីឡាស្កឹមស្កៃហៃប្រណិត ឈរស្ទែតនៅជិតតាមដងផ្លូវ
    ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
    ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
    ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
    មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
    មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
    រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
    កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
    ខ្យល់ផាត់កំចាត់មា
    ខ្យល់ផាត់ពីជើង – សូមផាត់បំប៉ើង – ពួកអារង្សី
    អាកឹមសុខា-ជនទមិឡ អប្រីយ៏– – ចិត្តឬស្យាក្រៃ – ដូចសត្វតិរច្ឆាន ។
    ខ្យល់ផាត់ពីត្បូង – សូមផាត់អាហ្វូង – ឆ្កែចចកស្វាន
    រង្សី-សុខា-វិនាសកុំរំខាន – ទើបភាពសុខសាន – បានដល់ប្រជា។
    ខ្យល់ផាត់ពីកើត – កុំនាំពួកស្លើត – មកឲ្យចងពា
    ជនខ្មែរស្លូតត្រង់ – ឲ្យរងវេទនា – ទ្រូងចុកគ្រាំគ្រា – ព្រោះវាភូត បោក។
    ខ្យល់ផាត់ពីលិច – សូមជួយពន្លិច – ពួកអាអប្រីយ៍
    រង្សី-សុខា – ឲ្យងាប់ក្សិនក្ស័យ– វានៅធ្ងន់ដី– បំផ្លាញសុខរាស្ត្រ។
    ខ្យល់ផាត់គ្រប់ទិស – ផាត់ឲ្យអាម្នឹះ – ចង្រៃរុលរុក
    រង្សី-សុខា– អារន្ទះបាញ់បុក – កុំឲ្យវាសុខ – អោយងាប់តៃហោង។
    ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ នៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃថា (បក្សសង្គ្រោះជាតិ) ដែលបង្កើតឡើង ដោយគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជារឿងឥតន័យ ។ ដោយហេតុថាចលនានេះ មិនអាចទាក់ ទាញការ គាំទ្រតាមមហិច្ឆតា របស់ គណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានទេ ហើយគ្រាន់ តែជាការ សាកល្បង សម្រាប់ល្បែងនយោបាយ របស់គណបក្សទាំងពីរ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថាការរស្ទង់មតិ របស់វិទ្យាស្ថាន សាធាណរដ្ឋអន្តរជាតិ (IRI)នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១២ បានបង្ហាញ ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ គាំទ្រ ការដឹកនាំត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រកម្ពុជា រួចទៅហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សមិនមែនជារឿងងាយស្រួលទេ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងធាតុពិត នៃគណ បក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួចទៅហើយហេតុនេះការលេងល្បែងប្រជាភិថុតិ មិនមែនជា រឿងសាមញ្ញពេកឡើយ។
    ប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចបង្ហើបឲ្យដឹងថា ថ្វីបើ គណបក្សទាំងពីរ បង្កើតចេញជាបក្ស សង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការទាក់ទាញ សំឡេងគាំទ្រពីប្រជាពលរដ្ឋ មិនមែនជារឿងធម្មតាទេ។ ម្យ៉ាងទៀត សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី គឺជាទណ្ឌិត ដែលពុំអាចចូលរួមបោះឆ្នោត ឬឃោសនាបោះឆ្នោត បានឡើយ ដូច្នេះសម រង្ស៊ី ក៏មិនអាច ចូលរួមក្នុង ការបោះឆ្នោត ឆ្នាំ២០១៣ ខាងមុខបានដែរ។ មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលួចខ្សឹបឱ្យដឹងទៀតថា ការរំលាយ បញ្ចូលគ្នា រវាងគណបក្សទាំងពីរ ជាបក្សសង្គ្រោះជាតិ គឺជាការសាកល្បងមួយ ដើម្បីពិនិត្យមើលសន្ទុះ គាំទ្រ ប៉ុន្តែពួគគេបាននិយាយដោយក្តីអស់សង្ឃឹមថា វាពិបាកសង្ឃឹមឈ្នះCPPណាស់ ។ អ្នកវិភាគនយោបាយបានអះអាងថា ទោះបីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមគ្នា ក៏ពុំមានជះឥទ្ធិពលអ្វី ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះ ឆ្នោតជាតិ អាណត្ដិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ដែរ ។ ផ្ទុយទៅវិញនៅពេលដែល គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមគ្នាបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ វាបានធ្វើឱ្យសំឡេងគាំទ្រ គណបក្សទាំងពីរនេះ ត្រូវបែកខ្ញែកកាន់តែខ្លាំង ។ មានន័យថា សកម្មជននិងអ្នក គាំទ្រគណបក្ស សមរង្ស៊ី ដែលមិនចូលចិត្ដគណបក្សសិទ្ធិមនុស្ស របស់ កឹម សុខា ត្រូវតែដើរចេញពីគណបក្សសមរង្ស៊ី ហើយសកម្មជននិងអ្នកគាំទ្រគណបក្ស សិទ្ធិមនុស្ស ដែលមិនពេញចិត្ដ គណបក្សសមរង្ស៊ី ក៏លែងគាំទ្រគណបក្សសិទ្ធិមនុស្សតទៅ ទៀតដែរ ។ ដូច្នេះអ្វីដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស យល់ថា ការរួមកម្លាំងគ្នា ធ្វើឱ្យមានការគាំទ្រច្រើន គឺមិនបានទទួលលទ្ធផលដូចការស្មានទុកឡើយ ព្រោះស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រជាពលរដ្ឋបានដឹង ការពិត ជុំវិញការដឹកនាំត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រួចទៅហើយ ។
    សរុបសេចក្ដីមក បក្សសង្គ្រោះជាតិ ដែលគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស រួមគ្នាបង្កើតឡើង គឺជាចលនាគ្មានតម្លៃ ដែលប្រជាពលរដ្ឋ និងអ្នកប្រជា ធិបតេយ្យពិតប្រាកដ គេមិនចូលរួមគាំទ្រនោះទេ ។ បក្សសង្គ្រោះជាតិ ដែលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួម គ្នាបង្កើត ឡើង គ្រាន់តែជាឆាកល្ខោន សម្ដែងឱ្យល្អ មើលប៉ុណ្ណោះ ក្នុងខណៈដែល ត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសម្រេច គោលដៅ ។ មានន័យថា បក្សសង្គ្រោះជាតិ គឺជាការ ផ្សងព្រេងរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងខណៈដែលសំឡេង គាំទ្រនៃ គណបក្សទាំងពីរ មិនអាចប្រៀបធៀបជាមួយសំឡេងគាំទ្រ របស់គណបក្សប្រជា ជនកម្ពុជាបាន ។ លើសនេះទៅទៀត គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ ប្រទេសកម្ពុជាវិញ រហូតមកដល់ពេលនេះ ពុំទាន់ មានមធ្យោបាយណាមួយសម្រាប់មេដឹកនាំគណបក្សប្រឆាំង អាចវិលចូលស្រុក ដូចអ្វី ដែលខ្លួនសន្យាកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២បានឡើយ ៕

  22. CPP says:

    Ah Cheath, go to fuck your mother,

  23. ពៅ says:

    I heard that Mr. Sam-ol was once defeated by late King Sihanouk’s North Korean body guard!

  24. Srey Khmer says:

    Waht is the matter with you, Mr. ????? Are you a fucking partner of Srey Khmer dossing Koy in the US?

  25. Srey Khmer says:

    ????? are you a pato or a gay?

  26. Srey Khmer says:

    It is the condition of being endangered to be closed with the
    cruel peson who is not respected the rights of human being.

  27. Srey Khmer says:

    Person? or Peson? LOL:Hahahahahaha….

  28. Srey Khmer says:

    Correct, cruel peson to cruel Hun Sen.

  29. Cheath's baby sitter says:

    Ah cheath, go back you now.
    I will not feed you any more.
    Fuck you.

    CPP, I’m here to beat ah cheath.

  30. Srey Khmer says:

    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!

  31. . says:

    កុំឆ្កួតពពួកជនផ្កាប់មុខ និងមិនផ្កាប់មុខទាំងឡាយ!
    -ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីរ, ថ្ងៃដែលយួនសង្រ្គោះពីរបបប្រល័យពូជសាសន៍ សំរាប់អ្នកគាំទ្រសុីភីភី។
    -ថ្ងៃ៧មករា គឺជាថ្ងៃដែល យួនឈ្លានពាន និងអន្តោប្រវេសន៍យួន ហូរចូលស្រុកខ្មែរ ឬជាថ្ងៃចុះនរក សំរាប់ក្រុមប្រឆាំង។
    សនិ្នដ្ឋានះ ថ្ងៃ៧មករា គឺជាថ្ងែ៧មករា ឬជាថ្ងៃសង្រ្គាមពាក្យសំដី ដែលគ្មានទីបញ្ចប់ រវាងក្រុមពីរដែលមានទស្សនះផ្ទុយគ្នាប៉ុណ្ណោះ។

  32. Srey Khmer says:

    The January 7 was the Day that gave you life!

  33. BB says:

    Srey Khmer, You are even weeker than the lady.
    January 7 is the day that bros yuon rape your mom, dont you know?

  34. Srey Khmer says:

    Srey Khmer as known as Cheath:
    You should continue to write very good poems that reflect the facts about the 7th January Day. Without that Day, the dogs who are doing their nonsense comments here would die or chetroy. They would not be able to bark non-stop like the crazy dogs………Thanik to our three Devadas (Samdech Chea Sim, Samdech Heng Samrin, and Samdech Hun Sen) who sacrificed their lives to save us from Pol Pot’s genecide!!!!!!

    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!

    Down Ah BB!!!!!!!!

  35. Srey Khmer says:

    Long Live Cambodia!!
    Long Live our THREE TEVADAS!!!
    Long Live the CPP!!!!

  36. 18 Mars says:

    កំដរស្តេចដូចកំដរខ្លា(សំដីក្នុងរឿងភាគចិន)

  37. កខគឃង says:

    ខ្ញុំសូមកែអត្ថបទរបស់លោកអ្នកនិយាយអំពីឆ្កែខ្មៅ និងឆ្កែប្រភេះបន្តិច។ សូមទោស

    ការពិតឆ្កែនោះមិនមែនជាសម្លាញ់និងគ្នាទេ ព្រោះវាកើតពីផ្ទៃឧទ្ទរតែមួយ គឺវាជាបងប្អូនបង្កើតតើ

    មេចក៏លោកអ្នកម្ចាស់សំណេរសរសេរថាជាសម្លាញ់ទៅវិញ?

  38. Srey Khmer says:

    I am in the US and don’t care about the future of CAMBODIA! I care of myself and my boyfriend, Khmerologist. My Friend, The Man With No Name is a mentally retarded individual with a narrow mind but a big dick. I am a lesbo-pata (shemale) and have 2 SIMS. I have two-way sexual activities!!! Long Live Myself! Long Live My Boyfriend, KHEROLOGIST! Long Live My Friend, The Man With No Name (or No Penis)!……………….From the US with Shits!!!

  39. Srey Khmer says:

    Ar Cheath cry out harshly with jelousing because Srey Khmer in the U.S. She is not
    supporting his cruel party CPP. Also, Ar Cheath is so annoying and disgusting writer
    to most of the readers in this website.

  40. nara says:

    ការគ្រប់គ្រងប្រទេសរបស់ ហ៊ុន សែន ប្រជាជនទូទាំងប្រទេសគេស្គាល់

    ថា ហ៊ុន សែន មានតែប្រើប្រាស់អំណាចក្នុងការគ្រប់គ្រងប្រទេស

    បានឡើងជាមេដឹកនាំពីព្រោះមានការគាំទ្រពីក្រៅប្រទេស ។

  41. មុខអាមួយនេះដូចគោ ភ្នែកវាក្រហមថ្លោ ជាអ្នកសុីមនុស្ស !

  42. Tommy says:

    ទោះការពារអ្នកណាក៏ដោយ ចំណុចដែលគួរអោយសរសើរចំពោះគាត់នោះ គឺការទទួលខុសត្រូវចំពោះតួនាទីភារកិច្ចរបស់ខ្លួន។

  43. ហត់ says:

    srey kmer and cheath គរតែឲ្យលេខទូរស៍ព្ទគ្នាទៅវិញទៅមកស្រូលជេរគ្នាកុំពិបាកសរសេរ