លោក រ៉ុង ឈុន សរសេរ​លិខិត​សួរ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពី​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា និង​ជន​អន្តោ​ប្រវេ​ស​ន៍

ភ្នំពេញ: ក្នុងនាម​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បាន​សរសេរ​លិខិត​មួយច្បាប់នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ជូន​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ឲ្យ​លោក​រដ្ឋមន្ត្រី បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ និង​ស្ថិតិ​ជន​អន្តោ​ប្រវេ​សន៍កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់ជា​សាធារណៈ​។​

ថ្ងៃទី 8 មករា 2013
ដោយ: លី សិលា
CEN

ក្នុង​លិខិត លោក រ៉ុង ឈុន បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី មេត្តា​ជ្រាប​ថា នាពេល​បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ និង​មន្ត្រីរាជការ​ភាគច្រើន ស្ទើរតែ​ទាំងអស់ មិន​បាន​ដឹង​ច្បាស់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរមកដល់​សព្វថ្ងៃនេះមាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​? គ្រាន់តែ​ដឹង​តៗ​គ្នា អ្នកខ្លះ​ថាមាន​ចំនួន​ជាង ១៣​លាន​នាក់ និង​មតិ​ខ្លះ​និយាយថា មាន​ចំនួន​ជាង ១៤​លាន​នាក់ គឺ​គ្មាន​ចំនួន​ពិតប្រាកដ គ្រាន់តែ​និយាយតៗ​គ្នា ​ដោយ​ពោល​ពាក្យ “​ប្រហែល​ជាង​…” ។

​ម្យ៉ាងទៀត លោក រ៉ុង ឈុន បាន​លើកឡើង​ថា ចំពោះ​ជន​អន្តោ​ប្រវេ​ស​ន៍វិញ ប្រជា​ពលរដ្ឋ​ខ្មែរក៏​មិន​បានដឹង​អំពី​ចំនួន​ជន​អន្តោ​ប្រវេ​សន៍ដែល​បាននិង​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាមាន​ចំនួន​ប៉ុន្មានពិតប្រាកដ​នោះ​ទេ ដោយ​បច្ចុប្បន្ន ថា​តើ​ជន​អន្តោ​ប្រវេ​សន៍រស់​នៅលើ​ទឹកដី​កម្ពុជា​ដូចជា វៀតណាម ចិន និង​ថៃ​….​។​ល​។ រស់នៅ​ស្របច្បាប់ និង​ខុសច្បាប់​មាន​ចំនួនប៉ុន្មាន​ទេ​។​

​លោក រ៉ុង ឈុន បាន​បន្ថែមថា “​សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បង្ហាញ​ស្ថិតិ​ប្រជាពលរដ្ឋ​ខ្មែរ​មក​ដល់​ថ្ងៃនេះ​អំពី​ចំនួន​ពិតប្រាកដ និង​ចំនួន​ជន​អន្តោ​ប្រវេ​ស​ន៍ពិតប្រាកដ ដែល​បាន​និង​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ស្រប និង​ខុសច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់​រូប​បាន​ដឹង​គ្រប់គ្នា និង​ជាកា​បង្ហាញ​ឲ្យ​អ្នកទេសចរ​បាន​ដឹង​ផង​ដែរ​”​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជុំវិញ​លិខិត​របស់​លោក រ៉ុង ឈុន នៅឡើយ​ទេ​។​

​ជា​ការកត់សម្គាល់ លិខិត​របស់​លោក រ៉ុង ឈុន ខាងលើនេះ បាន​ធ្វើឡើងខណៈ​ដែល​កម្ពុជាជិត​ដល់​ពេល​បោះឆ្នោតជាតិ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ការបោះឆ្នោត​ជា​សកល​នោះ ក្រុម​គណបក្ស​ប្រឆាំង តែងតែ​អះអាងថា មាន​ជន​អន្តោ​ប្រវេ​សន៍​វៀតណាម ដែល​បាន​ចូលមក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើនរស់នៅ​ដោយ​ខុសច្បាប់ បាន​បោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​។​

​ក៏ប៉ុន្តែ​ គ​.​ជ​.​ប​. តែងតែ​ច្រានចោល​នូវ​ការលើកឡើង​ទាំងនោះ ហើយ​ថា អ្នកបោះឆ្នោត ដែល​គណបក្ស​ប្រឆាំងអះអាងថាជា​ជនជាតិ​វៀតណាម គឺ​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់សម្រាប់​បោះឆ្នោត ស្របតាម​ច្បាប់​កំណត់​៕​ S

What Next?

Recent Articles

20 Responses to "លោក រ៉ុង ឈុន សរសេរ​លិខិត​សួរ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពី​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា និង​ជន​អន្តោ​ប្រវេ​ស​ន៍"

  1. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ឈុនអើយ លោក ដូចល្មើសនឹងការងារពេកហើយ មើលតែគ្រូ និងកម្មករបានហើយ ហើយ កុំុញុះញង់ប្រាក់ខែ ដល់ 150 $ ពេក ថៅកែ រោងចក្រ ក្សយធនលូវហើយ

  2. Socheat says:

    យួននៅស្រុកខ្មែរមានតែបួនទៅដប់នាក់ទេ។

  3. Socheat says:

    បើចិនមានប្រហែលជា២នាក់ ថៃ១នាក់ ។ ពីខ្ញុំប្រធាននាយកដ្ឋានស្រាវជ្រាវជាន់ខ្ពស់កម្ពុជា។

  4. វាយ៉ាងមិចអា ! គេធ្វើអីក៏ធ្វើទៅអោយតែចំណេញដល់ជាតិទាំងមូល វាមានទៅទើសក្បាលអីហ្អែងដែរ

  5. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់

    January 8, 2013 at 12:20 pm

    ឈុនអើយ លោក ដូចល្មើសនឹងការងារពេកហើយ មើលតែគ្រូ និងកម្មករបានហើយ ហើយ កុំុញុះញង់ប្រាក់ខែ ដល់

    150 $ ពេក ថៅកែ រោងចក្រ ក្សយធនលូវហើយ

    ចឹងមានតែហ្អែងហ្នឹង! ចង់អោយពួកកម្មករខ្មែរនៅរហេមរហាមរស់ទាំងត្រដរចឹងរហូតទៅហ្អី!ហាស អាស្លាប់

    រឺមួយហ្អែងមិនមែនជាខ្មែរទេ បានជាអាឈាមថោកឯងមិនចេះអាណិតអាសូរខ្មែរគ្នាឯងយ៉ាងនេះ ?

    150 $ ហ្នឹងនៅតិចផងអាអូន បើប្រៀបធៀបនិងប្រទេសជិតខាង ដូចជា ថៃជាដើម ដែលមានរហូតដល់2 50 $ ឯណោះ

  6. kumnitkhmer says:

    អ្នកអាចសួរពីអីក៏បានដែរតែសូមមេត្តាកុំសួរអំពី ជន​អន្តោ​ប្រវេ​ស​ន៍ និងទឹកដី អោយតែសួររបៀបនេះ គឺសួរគោច្បាស់ជាឆ្លើយក្របីហើយណា ។ រឺក៏អាចសំនួរនេះគ្មានចំលើយផង។

  7. ខ្សុច says:

    ខ្លួនឯងភ្លើហើយទៅស្អប់អ្នកភ្លើទៀត គួរឲ្យចង់សើច !!

  8. សខេងហ្នឹងគាត់ច្បាស់ជាមិនឆ្លើយទេ ព្រោះសូមបីតែដំណែងខ្លួនឯងការពារមិនចង់បានផង បើឆ្លើយពិត ប្រាកដជាប៉ះ

    ពាល់ដល់បងប្អូនសំដាច់ ដែលកំពង់រស់នៅស្រុកយើងជាពុំខាន ដល់ពេលនោះ តើហ្នឹងមានអ្វីកើតឡើងចំពោះគាត់?

  9. JML says:

    អាឈុនក្បាលឆ្កែខ្លួនជ្រូក ពូជថោកមិនដូរ ។ អានេះបែបមើលទៅជំពាក់ប្រាក់ល្បែងច្រើនពេកទេដឹង
    ហា? អាឈុនថោកអាចម៏ ខួរក្បាលអាចម៏កាផ្លោក។

  10. អ្នកអាន says:

    អាJMLក្បាលឆ្កែខ្លួនជ្រូក ពូជថោកមិនដូរ ។ អានេះបែបមើលទៅជំពាក់ប្រាក់ល្បែងច្រើនពេកទេដឹង
    ហា? អាJMLថោកអាចម៏ ខួរក្បាលអាចម៏កាផ្លោក ខំប្រឹងជេរដូរបាយ។

  11. chourn says:

    ចំពោះខ្ញុំទោះបីជាខ្មែរនោះជានណាក៍ដោយឲ្យតែមានស្មារតីជាតិគឺខ្ញុំគោរពស្រឡាញ់គាត់ណាស់ ខុសពីអ្នកខ្លះដែលតែងតែមើលឃើញខ្មែរគ្មាឯងមានមនៈសិការជាតិបែជារិះគន់គេអាក្រក់ៗទៅវិញ តើពួកគេនោះជានណាជាខ្មែរឬក៍មិនមែន????

  12. chourn
    January 8, 2013 at 4:43 pm

    ចំពោះខ្ញុំទោះបីជាខ្មែរនោះជានណាក៍ដោយឲ្យតែមានស្មារតីជាតិគឺខ្ញុំគោរពស្រឡាញ់គាត់ណាស់ ខុសពីអ្នកខ្លះដែលតែងតែមើលឃើញខ្មែរគ្មាឯងមានមនៈសិការជាតិបែជារិះគន់គេអាក្រក់ៗទៅវិញ តើពួកគេនោះជានណាជាខ្មែរឬក៍មិនមែន????

    ចំលើយ

    វា ជាកូនយួនកើតស្រុកខ្មែរ រៀនអក្សខ្មែរ សិក្សាចំនុចខ្សោយរបស់ខ្មែរ

  13. នែ អា JML ហ្អែងមិចក៏ខឹងគាត់ខ្លាំងមេស!រឺ អាហ្អែងខ្លាចត្រឡប់ទៅស្រុកហ្អែងវិញអាស អាឡប់ខួរ ?

  14. គាំទ្រគំនិតលោក រុងឈន់

  15. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    អាលង្វែក ដូចវែក ហែង មើលសៀមទៅ 1 ថ្ងៃ 300បាត ហែង ឃើញ គេ បិទទ្វាររោងចក្រ ឬ បញ្ឍប់កម្មកពាក់កណ្តាលនៅ អាឈាមថោក អញ ចង់អោយឡើង ល្មមល្មបានហើយ បើឡើងខ្លាំងពេក ដូចសៀមលូវហើយដឹងនៅអាឈាមថោក ម៉ែហែងប្រាប់អោយញុះញង់កម្មករចឹង ហ ដល់គ្នាអត់ការងារធ្វើម៉ែហែង ប្រហែង អោយ 1ខែ500$ ឬ 1 ខែ អង្ករ 1 kg អាឈាមថោក ហែងមិនជួយខ្មែរទេហែចង់អោយ កម្មករ ដាច់បាយហើយហែង

  16. ឪអញ says:

    ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់
    January 8, 2013 at 12:20 pm

    ឈុនអើយ លោក ដូចល្មើសនឹងការងារពេកហើយ មើលតែគ្រូ និងកម្មករបានហើយ ហើយ កុំុញុះញង់ប្រាក់ខែ ដល់ 150 $ ពេក ថៅកែ រោងចក្រ ក្សយធនលូវហើយ
    >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

    ចុះពួកទីប្រឹក្សាក្បាលដូចកណ្តៀរចាយលុយជាតិអស់ម៉ាគំនរម៉េចអាហ្អែងមិនថាវាផង ហ្អែងទើស
    ក្បាលអីនិងកម្មករខ្មែរក្រីក្រប្រាក់ខែមិនស្មើនឹងវាផឹកម្តង???

  17. Khmerologist says:

    Rong Chhun is right, but surely, his request to verify the census will be turned down by the interior ministry. When talking about illegal immigrant in Cambodia, the corrupted government is facing to the dead lock, because it will affect the ever lasting relation and the bilateral treaties diplomatically signed by Samdech Ach Cho and his boss, the Viet. Some folks have nothing to say when it comes to the reality, except attacking the readers with provocative and disgusting languages.

  18. Khmerologist says:

    Ah Cheat = Ah JML, I remembered you said there were plenty of jobs in Cambodia with the salary of up to $200 a month, and how much do they pay now ?

  19. Khmerologist says:

    No wonder, Ah JML is taking side with the Yuons, that is because he is one of them…

  20. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    អញប្រាប់ថាកុំអោយឡើងខ្លាំង ពេកថៅកែមិនចំនេញ មុខជាបិទទ្វារហើយ អាមោកអស់ហែង បើថៅកែ ក្សយធនកម្មរ អត់ការងារ ធ្វើមិនដាច់បាយ វេទនា ជាងនិងទៀត ដឹង នៅ ពួក អាភ្លើ