ចាប់តាំងពីថ្ងៃ៧ មករា មកទល់ឆ្នាំ២០១៣ នេះ មានរយៈពេល ៣៤ឆ្នាំហើយ។ មន្ត្រីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលយ៉ាងច្រើនដែលធ្វើឲ្យប្រទេសកម្ពុជា បានរីកចម្រើន និងសន្តិភាពនាពេលសព្វថ្ងៃនេះ។
ដោយ វោហារ ជាតិ
2013-01-08
វិទ្យុអាស៊ីសេរី
លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងពិធីប្រារព្ធបុណ្យខួបថ្ងៃ៧ មករា ខួបទី៣៤ នៅទីស្នាក់ការកណ្ដាលបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣។ RFA/Uon Chhin
ក៏ប៉ុន្តែ មន្ត្រីបក្សប្រឆាំង អះអាងផ្ទុយទៅវិញថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ទេ ដែលបានកែប្រែសេដ្ឋកិច្ចខ្មែរឱនថយគ្រប់គ្រងបែបកុម្មុយនីស្ត មកទីផ្សារសេរីវិញនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃទី៧ មករា ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ខាងអភិវឌ្ឍន៍សេដ្ឋកិច្ចបានឆាប់រហ័សក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ បើប្រៀបធៀបទៅនឹងប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចគ្នា។
លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងពិធីប្រារព្ធបុណ្យខួបថ្ងៃ៧ មករា ខួបទី៣៤ ថា សេដ្ឋកិច្ចកម្ពុជា បានលូតលាស់ដូច្នេះដោយសារគុណបុណ្យថ្ងៃ៧ មករា ដែលជាស្នាដៃរបស់គណបក្សប្រជាជន៖ «តាមរយៈលទ្ធផលដ៏ល្អនេះ កម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលនឹងអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងជាប្រទេសមានចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងការកែលំអសូចនាករផ្នែកសង្គមកិច្ច»។
លោក ហេង សំរិន ដែលធ្វើសន្ទរកថាជំនួសលោក ជា ស៊ីម ប្រធានបក្សដែលលោកមានវ័យកាន់តែជរាទៅហើយនោះ បន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា កំពុងប្រសើរឡើង គឺឆ្នាំ២០១២ នេះ អត្រាកំណើនសេដ្ឋកិច្ចមាន ៧% ហើយអត្រានេះនឹងនៅមានលំនឹងបន្តទៅឆ្នាំក្រោយៗទៀត។ ក្នុងនោះ លោកឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗនៅឆ្នាំ២០១២ បានកើនដល់ជិត ១ពាន់ដុល្លារ ប្រៀបធៀបឆ្នាំ២០០៨ មានចំនួនជាង ៧០០ដុល្លារ។ លោកថា នៅឆ្នាំ២០១៣ ផលិតផលសរុបក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរក្នុងម្នាក់ៗនឹងកើនឡើងជាង ១ពាន់ដុល្លារ។ ចំណែកល្បឿនកាត់បន្ថយភាពក្រីក្រវិញ ក៏បានធ្លាក់ចុះពីចំនួនជាង២៥% នៅឆ្នាំ២០០៨ មកត្រឹម២០% នៅឆ្នាំ២០១២ ហើយរំពឹងថា អត្រានេះនឹងធ្លាក់ចុះដល់១៩% នៅឆ្នាំ២០១៣ ខាងមុខនេះ។
ដោយឡែកចំពោះសមិទ្ធផលកសាងជាតិ ជាស្នាដៃរបស់បក្សប្រជាជនក្នុងរយៈពេលជាង ៣០ឆ្នាំវិញ លោក ហេង សំរិន រំលេចរឿងធំៗមួយចំនួនដូចជាបក្សប្រជាជនផ្ដួលរំលំរបប ប៉ុល ពត រំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ បង្កើតសន្តិភាពពេញលេញ ផ្ដល់សិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ផ្សះផ្សាជាតិ ការពារអធិបតីភាព បូរណភាពដែនដី។ល។
ទាក់ទងសេចក្ដីថ្លែងរបស់លោក ហេង សំរិន អំពីស្នាដៃបក្សប្រជាជននេះ លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង បានជំទាស់ ហើយយល់ផ្ទុយពីការអះអាងនេះទៅវិញ។
លោក សុន ឆ័យ បន្តថា រដ្ឋាភិបាលខ្មែរដែលវៀតណាម បង្កើតក្រោយថ្ងៃ៧ មករា មិនត្រឹមតែមិនបានកសាងសេដ្ឋកិច្ចជាតិ តែថែមទាំងធ្វើឲ្យប្រទេសកម្ពុជា ជំពាក់បំណុលប្រទេសអតីតសហភាពសូវៀត មកដល់សព្វថ្ងៃជិត ២ពាន់លានដុល្លារទៀតផង។
លោក សុន ឆ័យ បែរជាសរសើរថ្ងៃ២៣ តុលា វិញ ដោយបញ្ជាក់ថា ដោយសារថ្ងៃទី២៣ តុលា នេះហើយ ទើបកម្ពុជា បង្កើតសេដ្ឋកិច្ចទីផ្សារសេរី ដែលពេលមុននេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានគ្រប់គ្រងដោយសេដ្ឋកិច្ចផែនការតាមបែបកុម្មុយនិស្ត។ លោកថា រដ្ឋាភិបាលគួររៀបចំបុណ្យថ្ងៃ២៣ តុលា ឲ្យធំជាងថ្ងៃ៧ មករា ទើបត្រូវ ព្រោះថាសេដ្ឋកិច្ចកម្ពុជា រីកចម្រើន គឺដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
កាលពីឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលគាំទ្រដោយកងទ័ពវៀតណាម រាប់ម៉ឺននាក់ បានលុកលុយប្រទេសកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ចេញពីអំណាច។ បន្ទាប់មក រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយលោក ហេង សំរិន ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលលោក ហេង សំរិន ទាមទារថាខ្លួនជាអ្នករំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ រួមទាំងប្រទេសប្លុកប្រទេសសេរី កាលនោះមិនទទួលស្គាល់រដ្ឋាភិបាលនេះទេ ហើយបានចោទថាវៀតណាម ឈ្លានពានកម្ពុជា ថែមទៀត។
គំនិតផ្ទុយគ្នាដូច្នេះ ក៏នៅតែកើតមានឡើងក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរមកទល់សព្វថ្ងៃ។ ក៏ប៉ុន្តែ មន្ត្រីគណបក្សប្រជាជន នៅតែទទូចថាថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលបក្សប្រជាជនជាអ្នករំដោះប្រជាពលរដ្ឋរួចផុតពីរបបប្រល័យពូជសាសន៍មិនអាចប្រកែកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ត្រិមត្រូវកែពីហេងសំរិនអត់ចេះអក្សរ មកចេះអានអក្ខរកម្ម ។
អីចឹងហើយបានជាប្រទេសមិនរីចចម្រើនលៀនដូចប្រទេសជិតខាង ដោយសារមេដឹកនាំមិនចេះអក្សរផងនឹង។
គ្រាន់តែប្តូររូបភាព ពីរដ្ឋអ្នកប្រមូលទិញ-លក់ មកជា ឧកញ្ញ៉ា ជាអ្នកប្រមូលទីញ-លក់ ហើយឧកញ្ញ៉ា ជាដៃជើងរបស់រដ្ឋតែប៉ុណ្ណោះ ។ គ្រាន់តែពាក់អាវទីផ្សារសេរីបំភាន់មតិតែប៉ុណ្ណោះ ។គ្មានទីផ្សារសេរីទេ អ្នករកស៊ីគេដឹងច្បាស់ណាស់
តាមកាយល់ម្នាក់ៗ
អ្នកចេះដឹងមានច្រើនណាស់ ដែលគេមិនបានបញ្ចេញសមត្ថភាពខ្លួន តើគិតយ៉ាងណាចំពោះប្រទេសជាតិ ដែលពីមួយថ្ងៃទៅមួយថ្ងៃហិនហោចខ្លោចផ្សារយ៉ាងនេះ ហេតុអ្វីមិនខំពង្រឹងការគ្រប់គ្រង ហេដ្ខារចនាសម្ព័ន្ធ ខ្សោយ
អំពើពុករលួយក្លាយជាដង្កូវស៊ីរូង អ្នកមានកាន់តែមានដោយកេងប្រវ័ញ្ចឬលក់ជាតិ អ្នកក្រដើរដេកស្លាប់ដូចសត្តធាតុ។ អាសូរខ្មែណាស់ ប្រទេសគេប្រជាជនគេរស់នៅសុខសប្បាយអស់ទៅហើយ ចុះកម្មអីខ្មែរនៅតែខ្លោចផ្សារ
បក្សប្រជាជនកែប្រែសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបែបទីផ្សារសេរី ដែលទំនិញទាំងអស់
មកពីប្រទេសេវៀតណាម វាទំនើបជាងគេនោះគឺ ម៉ូតូអាកន្ថោរ និងសាប៊ូដុំលាងចានមក
ពីសហភាពសូវៀតតែប៉ុណ្ណោះ ។ ចេះភូតគេទៅកើត! ៕
ស្រុកខ្មែរពិតជាទីផ្សាសេរី មែនលក់ខ្ទេចលក់ខ្ទី នេះហើយទីផ្សារសេរីក្រោយ ៧មករា នោះ។
ក្រោយ៧មករា កម្ពុជាបានខ្លាយជា ទីផ្សារលក់ព្រៃ ស្រីស្រា កញ្ឆារក្រឿងញៀន អាភានដោយសេរី ដោយប្រសិត្តភាព!
សម្តចនិយាយត្រូវមែន!!! បន្លែ ផ្លែឈើ …………………. តាំងពីឈើចាក់ធ្មេញក៏ជារបស់យួន សៀមដែរ
ស្មែរមិនបាច់ធ្វើទេចាំតែទិញទៅបានហើយ ពិតជាអស្ចារ្យណាស់លោកម្ចាស់។
លោក ហេង សំរិន ថាបក្សប្រជាជនកែប្រែសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបែបទីផ្សារសេរី
មែនដូចគាត់ថាមែនបងប្អូន! លក់សេរី លួចប្លន់សេរី ជនបរទេសមករស់នៅដោយសេរី
តម្លៃមហាថោកដោយសេរី ដូចជាដីធ្លីជាដើម ១លានហិកតា ថ្លៃ ៩៩ ដុល្លារ=99 yrs.
o យួនបាញ់មួយគ្រាប់ងាប់ខ្មែររាប់លាននាក់. . .
o វាជាល្បិចបាញ់មួយគ្រាប់ឱ្យងាប់ចាបច្រើនជាងពីរ
o របស់់យួន ។ វាឈ្លានពានខ្មែរ វាតយកដីខ្មែរ ។ កើប
o យកភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ បំផ្លិចបំផ្លាញ
o មច្ឆាជាតិរបស់ខ្មែរ ។ សម្លាប់ខ្មែរនៅក្នុងផែនការក-៥
o ហើយឱ្យខ្មែរមើលឃើញថាវាជាអ្នកមានគុណទៀត ។
o នេះជាល្បិចដ៏ឆ្លាតវាងវៃនៃអ្នកដឹកនាំយួន ។ វាស្គាល់
o ក្រយៅថោករបស់មេដឹកនាំខ្មែរគ្រប់ជំនាន់៖ មេដឹកនាំ
o ខ្មែរឱ្យតែបានយសស័ក្តិ, អំណាច, ទ្រព្យធនចង់នគរ
o និងពលរដ្ឋវិនាសហិនហោចខ្លោចផ្សាយ៉ាងណាក៏មិន
o ខ្វល់ឡើយ ។ ដោយសារយួនពូកែលេងល្បែងដ៏វាងវៃ
o មួយក្តារនេះ ខ្មែរភាគច្រើនបានមើលឃើញថាយួន
o រំដោះខ្មែរចេញពីក្រញាំខ្មែរក្រហម ដែលតាមពិតទៅ
o យួនវាសងសឹកខ្មែរក្រហមសោះ ពីព្រោះខ្មែរក្រហម
o បានដល់ត្រើយហើយក៏សើយគូថដាក់យួន ។ ថែមពី
o លើនេះទៀត ខ្មែរក្រហមបានចូលសម្លាប់ពលរដ្ឋយួន
o ជាច្រើនរយនាក់នៅភូមិហាទៀងនៅដើមឆ្នាំ១៩៧៨ ។
o ហេតុការណ៍នោះបានកើតឡើងដោយសារប៉ុល ពត
o មានការប្រាកដចិត្តហួសពេកណាស់ថាពលយោធាតែ
o ម្នាក់របស់ខ្លួនអាចសម្លាប់ទាហានបាន៤០នាក់ ក៏សាក
o ល្បងមើល ហើយក៏ឃើញថាខ្មែរក្រហមខ្លាំងមែន តែ
o ខ្លាំងជាមួយពពួកភូមិករដែលគ្មានអាវុធ ដល់យួនដែល
o មានអាវុធពេញដៃលេងវិញ ក៏វិនាសខ្លួន ។ វាជាបាប
o កម្មដែលខ្មែរក្រហមបានប្រព្រឹត្តមកលើពលរដ្ឋខ្មែរ
o និងបំផ្លាញព្រះពុទ្ធសាសនា ដែលជាអំពើបាបដ៏ធ្ងន់ធ្ងរ ។
o វាជាសមិទ្ធិផលនៃពពួកបញ្ញវ័ន្តដែលភ័ន្តប្រែក្លាយជា
o ជនពាល ។
o
o គិតទៅគំនិតនិងមនោគមន៍វាតទីរបស់អ្នកស្នេហាជាតិ
o យួនដែលស្មោះត្រង់ចំពោះជាតិគេ អាចសម្លាប់បានទាំង
o រូបកាយ បានទាំងផ្លូវគំនិត–លាងខួរ–ខ្មែរបានរាប់លាន
o នាក់ ។ ការស្លាប់ខាងផ្លូវគំនិត គឺជាការស្លាប់ដួងព្រលឹង
o មនសិការជាតិ ដូចយើងគំពុងឃើញសព្វថ្ងៃនេះស្រាប់ ។
o យើងដើរក្រោយទៅអតីតកាលបន្តិចអំពីមហិច្ឆតានៃការ
o ពង្រីកទឹកដីរបស់យួន ។ ខ្ញុំមិនមែនជាប្រវត្តិវិទូ មិនអាច
o អះអាងឱ្យប្រាកដថាយួនចេលពីប្រភពណា តែធ្លាប់បាន
o អានប៉ះសំណេរឯកសារខ្លះយួនគឺជាជនជាតិភាគតិច
o ដែលចាកចេញពីប្រទេសចិន មិនមានទាំងអក្សរសាស្រ្ត
o របស់ខ្លួនផង ។ ប៉ុន្តែអ្នកប្រាជ្ញយួនឆ្លាត ក៏លួចអក្សរបរ
o ទេសយកមកតដៃ តជើង ដាក់សក់ វះពោះជាដើម ឱ្យ
o កើតជាភាសារបស់ខ្លួនបាន ។ ប្រវត្តិសាស្រ្តសម័យទំនើប
o បានប្រាប់យើងឱ្យដឹងថា យួនបានវាយយកប្រទេសចាម
o ចំប៉ា ។ បន្ទាប់មកទៀត យួនយកខែត្រខ្មែរជាច្រើនខេត្ត
o ដែលមានខ្មែររាប់លាននាក់កំពុងរស់នៅក្រោមការគាប
o សង្កត់គ្រប់វិស័យពីអាជ្ញាធររបស់វា ។ ឥឡូវ វាឈានមក
o យកកម្ពុជាកណ្តាល តាមរយៈអាយ៉ងជំនាន់ថ្មី តែតាម
o មធ្យោបាយចាស់ដែលវាធ្លាប់ប្រើហើយបានផល ក៏ពេល
o នេះឃើញថានៅតែបានផលរបស់វាដដែល ។ លើកនេះ
o ខ្មែរមួយភាគធំបានស្លាប់គំនិត ជឿនិងដឹងគុណយួនរហូត
o តទៅ ។ បើនៅតែបែបនេះ . . . បែបដែលត្រកូលស្តេចនិង
o អ្នកចេះដឹងសំពះមនុស្សល្ងង់យង់ឃ្នងសុំរស់ ប្រទេស
o យើងប្រហែលចៀសមិនរួចពីការត្រួតត្រារបស់យួនដូច
o នៅកម្ពុជាក្រោមឡើយ ពីព្រោះល្បិចរបស់យួនខ្ពស់ណាស់ សូម្បីអតីតមហាក្សត្រខ្មែរដែលខ្មែរភាគច្រើនបានមើល
o ឃើញថាមានបញ្ញាញាណឆ្លាតណាស់ ក៏គង់បានក្លាយ
o ជាកូនចៀមដ៏ល្ងង់ខ្លៅរបស់ខ្មោចហូ ជីមិញដែរ ។
o
ចេះតែថាទៅណាស់…. ! កាលមុនអ៊ុនតាក់ចូលស្រុក រកតែបាយច្រះច្រំសឹងតែមិនបានផង !
កុំតែខ្មែរៗនៅក្រៅស្រុក ផ្ញើរដុល្លាចូលស្រុកខ្មែរគ្រប់ទិសណឹង ម៉េះគ្មានពន្លឺបានដូចសព្វថ្ងៃទេតាចាស់ !!
Cppអ្នកត្រូវដឹងថា ៧មករា១៩៧៩ដល់២៣តុលា១៩៩១ តើពួកឯងមិនហ៊ានសិីុ
គុយទាវផង ពួកអាធំៗជិះឡានLadaសូវៀតចាស់ៗ ប្រាក់ខែ បើកអង្ករ សាប៊ូ ប្រេងកាត
ដូចមន្រ្ទីរាជការទូទៅដែរតើ ពួកហ្អែងឆាប់ភ្លេចម្លេះ? ខំតែបាន២៣តុលា១៩៩១ទេតើ
ដែលពួកអាក្បត់ជាតិអស់ឯងមានលុយរាប់រយពាន់លានដុល្លាដូចសព្វថ្ងៃនេះ ឬក៍ឯងភ្លេច
ឬធ្វើជាភ្លេច?តើអាមួយណាល្មើសគុណជាងអាមួយណា? អាណិតតែអាcheath&
អាJML ទេជាឆ្កែបំរើគេតែធ្វើឫកដូចសេដ្ឋី ខួរបង្កងពិតតែម្តង ។
៧មករា១៩៧៩ជាថ្ងៃកំណើតទី២របស់យួនហាណូយ ហើយជាកំណើតទី២
របស់ខ្មែរដែលក្លាយជាកញ្ចះយួនដាច់ថ្លៃដែរ។
មិនដឹងទីផ្សារសេរីបែបណា ចិននិងយួនគេលេបសេដ្ឋកិច្ចខ្មែរទាំងរស់! សូម្បីតែប្រជនកម្ពុជាខ្លួនឯងក្នុងស្រុករកតែការងារ
ធ្វើមិនបានផង! ។ ល្មមដូរនាយករដ្ឋមន្រ្តីថ្មីហើយ កុំប្រើសម្តេចហ៊ុន សែនដល់ចាស់ពេក ក្រែងថ្ងៃណាមួយសម្តេច
វង្វេងវង្វាន់ ហើយបក្សប្រជាជនមិនអន់ពេក រកតែមនុស្សជំនួសគ្មានឯណា! ៕
Congratulations ! free market economy ? Cambodia, a country for sale ! We welcome all foreign investors, so hurry up before it is too late.
34 years it enough to talk about January 7. 1979 was the 2nd Birthday may be for GADASEN. GADASIM. GADARIN only. But not forCAMBODIA PEOPLE
ទីផ្សារសេរីម៉ែ-ឪអាហេង-សំរិន ហៅអាហិន-សំរេង បក្សពួកហែងហ្នឹងហើយទើបយួនចូលពេញស្រុក,…!