រដ្ឋាភិបាល​កម្ពុជា​ បង្កើន​ថវិកា​ រហូត​ដល់​ ១,៨​ លាន​ដុល្លារ ​សម្រាប់​តុលាការ​ខ្មែរ​ក្រហម​

នៅ​ឆ្នាំ​២០១៣​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ថវិកា សម្រាប់​ផ្តល់​ឲ្យ​សាលាក្តី​កាត់ទោស​អតីត​មេ​ខ្មែរ​ក្រហម រហូត​ដល់ ១,៨ លាន​ដុល្លារ​អាមេរិក។ ថវិកា​បដិភាគ​ប្រចាំឆ្នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រើប្រាស់ សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការ​ទូទៅ រួមមាន ការ​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​អគារ ថ្លៃ​សេវា​ដឹក​ជញ្ជូន​បុគ្គលិក​ជាតិ និង​អន្តរជាតិ សរុប​ចំនួន ៤០០ នាក់ ព្រម​​ទាំង​ការ​ចំណាយ​ទៅ​លើ​សេវា​ព្យាបាល ជន​ជាប់ចោទ។​ យ៉ាងណា​ក៏​ដោយ មក​ដល់​ពេល​នេះ កង្វះ​ថវិកា សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ជាតិ​ប្រមាណ ៣០០ នាក់ សម្រាប់​ខែ​ធ្នូ នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។

ថ្ងៃ អង្គារ 08 មករា 2013
ដោយ លី ម៉េងហួរ
RFI

អគារ​តុលាការ​ខ្មែរ​ក្រហម (រូបថត ៖ សុវណ្ណារ៉ា/RFI)

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(02:44)

ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​តុលាការ​ចម្រុះ​កាត់​ទោស​អតីត​មេ​ខ្មែរ​ក្រហម បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំង​ពី​ឆ្នាំ​២០០៦ ដែល​មាន​ចំនួន​ត្រឹមតែ ៥ សែន​ដុល្លារ​​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១៣​នេះ រដ្ឋាភិបាល បាន​បង្កើន​ចំណាយ​រហូត​ដល់​ ១,៨ លាន​ដុល្លារ សម្រាប់​សាលា​ក្តី​ចម្រុះ។ នេះ​បើ​តាម​លោក នេត្រ ភ​ក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។​

លោក នេត្រ ភ​ក្ត្រា បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា តែង​តែ​ផ្តល់​ប្រាក់​បដិភាគ ដល់​សាលាក្តី​ខ្មែរក្រហម ដើម្បី​ជួយ​លើ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ទូទៅ រួម​មាន ការ​បង់​ថ្លៃ​ទឹក ថ្លៃ​​ភ្លើង ថ្លៃ​អគារ ថ្លៃ​សេវា​ដឹកជញ្ជូន​បុគ្គលិក​ជាតិ និង​អន្តរជាតិ ចំនួន ៤០០ នាក់ ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ពី​ទី​ក្រុង​ភ្នំពេញ ចូល​មក​កន្លែង​តុលាការ ព្រម​ទាំង​ការ​ចំណាយ​ទៅ​លើ​សេវា​ព្យាបាល ជន​ជាប់ចោទ។​
 
លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ម្ចាស់​ជំនួយ​ធំៗ ដែល​បាន​ផ្តល់​ថវិកា ដល់​​សាលាក្តី​ខ្មែរក្រហម គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង​ បន្ទាប់​ពី​ប្រទេស​ជប៉ុន បារាំង អង់គ្លេស អាមេរិក អូស្ត្រាលី និង​សហភាព​អឺរ៉ុប​។​
 
សម្រាប់​ថវិកា ឆ្នាំ​២០១៣ ដែល​ភាគី​ជាតិ (​កម្ពុជា​) ត្រូវ​ការ​ ៩,៥ លាន​ដុល្លារ​អាមេរិក។  ​មក​ដល់​ពេល​នេះ លោក នេត្រ ភក្ត្រា អះ​អាង​ថា ភាគី​ជាតិ ទទួល​បាន​ការ​សន្យា​ផ្តល់​ជំនួយ​ពី​ រដ្ឋាភិបាល​កម្ពុជា ចំនួន​ ១,៨ លាន​ដុល្លារ និង​ប្រទេស​អាល្លឺម៉ង់ ចំនួន ៧ សែន​ដុល្លារ​អាមេរិក។ រី​ឯ​ភាគី​អន្តរជាតិ សម្រាប់​ឆ្នាំ​២០១៣ ត្រូវការ​ថវិកា ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក។​
 
យ៉ាងណា​ក៏​ដោយ មក​ដល់​ពេល​នេះ លោក នេត្រ ភក្ត្រា បាន​អះអាង​ថា សម្រាប់​ភាគី​ជាតិ នៅ​​តុលាការ​ខ្មែរ​ក្រហម ប្រមាណ ៣០០ នាក់ រាប់​តាំង​ពី​អ្នក​បើកបរ រហូត​ដល់​ចៅក្រម គឺ​មិន​ទាន់​បាន​ទទួល​ប្រាក់​បៀវត្សរ៍ សម្រាប់​ខែ​ធ្នូ​ទេ។ នេះ​មក​ពី​កង្វះ​សាច់​ប្រាក់ ហើយ​អាច​នឹង​យឺតយ៉ាវ រហូត​ដល់​ចុង​ខែ​មករា​នេះ។ ដោយឡែក​សម្រាប់​ប្រាក់ខែ​មករា​តទៅ គឺ​សាលាក្តី​មិន​ទាន់​​ដឹង​ថា យ៉ាង​ណា​ទេ ដោយ​គម្រោង​ថវិកា សម្រាប់​ឆ្នាំ​២០១៣ នឹង​ត្រូវ​ម្ចាស់​ជំនួយ អនុម័ត​នៅ​ចុង​ខែ​មករា​នេះ ឬ​ក៏​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៣។​
 
ក៏​ប៉ុន្តែ​ ដំណើរការ​នៅ​តុលាការ​កាត់​ទោស​អតីត​មេ​ខ្មែរក្រហម នៅ​តែ​បន្ត​ជា​ធម្មតា ដោយ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង របស់​សាលាក្តី​ខ្មែរក្រហម បាន​បន្ត​សវនាការ លើ​សំណុំ​រឿង​០០២ ដែល​ជា​ការ​កាត់ទោស​លើ​លោក នួន​ជា លោក​អៀង​សារី និង​លោក ខៀវ​សំផន។ នៅ​ថ្ងៃ​នេះ ​មាន​សាក្សី​មួយ​រូប ចូល​ឆ្លើយ​បំភ្លឺ គឺ​លោក សូ វិ មាន​អាយុ ៥២ ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​អតីត​អ្នក​រត់​សំបុត្រ ក្នុង​សម័យ​ខ្មែរ​ក្រហម៕

——————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "រដ្ឋាភិបាល​កម្ពុជា​ បង្កើន​ថវិកា​ រហូត​ដល់​ ១,៨​ លាន​ដុល្លារ ​សម្រាប់​តុលាការ​ខ្មែរ​ក្រហម​"

  1. ah Cheath says:

    សភាពការណ៍ទូទៅទៅកម្ពុជា៖
    ប្រទទសកម្ពុជាជាប្រទទសប្ររ់ប្រងទោយរោាភិបាលកុម្មុយនីសតផ្តតច់ការបររទាសភាពទៅទប្កាម្កនឹម្អាណានិរិម្យួនផ្តតច់ម្ុខយកទារណកម្មឃាតកម្ម និងទភរវកម្មជាឧរករណ៏សំទរចសុរិនតររស់ទោកហូ-ជីម្ិញទៅកនុងការទលរប្តបាក់ប្រទទសកម្ពុជា និងរំបាត់ពូជសាសន៏បខមរទ ើម្បីបប្រកាាយប្រទទសកម្ពុជាទៅជាអាណាទខតតររស់យួន។
    2
    កនុងរររវាលពិឃាតទី២ប ល ឹកនំទោយសទម្តចហ ុន-បសនទនេះរឺទប្ៅពីប្រម្ូលពនធ ជំរិតលួចឆក់រាន់ពីប្រជារាស្រសតបខមរ រឺមានបតលក់ធនធានធម្មជាតិប្ររ់បររយ៉ាង រួម្ទាំងប្បាសាទរុរាណផងប រ ទ ើម្បីយកលុយទៅចិញ្ចឹម្ទ័ពយួនជាង៦បសននក់ ប លកំពុងរងករ់ខាួនទៅកនុងប្រទទសកម្ពុជានិងជួយផគត់ផគង់ឧរតថម្អាណិកជនយួនជាង៥ោននក់ប លកំពុងរស់ទៅកនុងប្រទទសកម្ពុជា។ ចំបណកតួនទីររស់កងកំោំងប្រោរ់អាវុធ ម្ិនបានរំទពញភារកិចចការពារប្រជាពលរ ាបខមរទ ើយ ផទុយទៅវិញ ពួកទរកាាយជាឧរករណ៍ឃាតករផ្តតច់ម្ុខររស់រោាភិបាលប្កុងហាណូយ និងកាាយជាឧរករណ៏ឃាតករររស់សទម្តចហ ុនបសនទៅកនុងប្ករខណ័ឌបាញ់សំោរ់ប្រជាជនបខមរ វាយរង្កា្ករប្រជាជនបខមរ រាន់ជំរិតនិងរំរាម្កំបហងរំភិតរំភ័យប្រជាជនបខមរបតរ៉ាុទណាណេះ។ កនុងនម្ខ្ុំជាអតីតទាហា នទៅម្នទីរថទប្កាេះទៅកនុងកងពលអុឺ-៧០ ទប្កាយម្កប្តូវបានសទម្តចហ ុនបសនរញ្ជូលខ្ុំជាប្កុម្អតថឃាតពិទសស(ទៅប្កុម្អាវទមម) ទធវើការជាម្ួយពួកប្កុម្ឃាតករយួន ខ្ុំបតងបតនឹកទលាចផារកនុងចិតតជាលាំង ប លកនុងតួនទីជាកងកំោំងប្រោរ់អាវុធ ម្ិនបានការពារប្រជាពលរ ាបខមរទទ រឺការពារបតអាណិកជនយួន និងប្កុម្រងធំរងតូចទោរហារយបតរ៉ាុទណាណេះ ទប្ពាេះពួកទររកលុយទអាយរកស។ ទប្ៅពីទនេះរឺមានបតបាញ់សំោរ់អងគរកសគ្ននឯង បាញ់សំោរ់សកម្មជនរកសប្រឆំង ឬអនកកបត់រកសប្រជាជនកម្ពុជា ប្ពម្ទាំងបាញ់សំោរ់ប្កុម្រងតូចរងធំប្កុម្ទោរហារយទ ើម្បីរំរិទមាត់រំបាត់ភសតុតាងទៅតាម្រញ្ជជររស់សទម្តចអរគម្ហាទសនរតីទតទជាហ ុនបសនបតរ៉ាុទណាណេះ។ ទប្ៅពីទនេះពួកខ្ុំមានតួនទីការពារទស ាីថ្នំទញៀនទៅប្រទទសកម្ពុជា ូចជាទោកឧកញ៉ាម្៉ាុងរិទធី, ទោកឧកញ៉ាទថងរ ុនមា៉ា, ទោកឧកញ៉ាហ ុនតូ,ទោកឧកញ៉ារិតទម្៉ាងនិងទោកឧកញ៉ាលីយ៉ាុងផ្តត់……..។ល។ ប្ពម្ទាំងការពាប្កុម្ទៅបករាយរងនិងឈ្មួញថ្ំនទញៀនធម្មតា។ ករណីបាញ់រំរិទមាត់រឺទលើកបលងបតពួកទរកបត់រកស(រណករសប្រជាជនកម្ពុជា)។

  2. Anonymous says:

    ធម៌ខន្តីជា ជាមាគាដ៌ត្រជាក់​​

  3. th says:

    យកល្អ គួរយកលុយនោះមកធ្វើស្ពានថ្មជូនប្រជាពលរដ្ឋវិញល្អជាង លោក ah Cheath !លោកសរសេរអក្សរអីខ្លះ ខ្ញុំពិបាកអានណាស់!

  4. Cambodia says:

    No use, close down!

  5. nara says:

    យកមកជួយពលរដ្ធដែលក្រីក្រល្អជាង

    រាជរដ្ធាភិបាលហ៊ុន សែន យកថវិការបស់ជាតិ

    ទៅឲ្យបក្ខពួកខ្លួនឯងបំផ្លាញលេង។