កម្ពុជា​សម្រេច​ដោះ​លែង​និង​បន្ធូរបន្ថយ​ទោស​សកម្មជន​អាវ​លឿង​ថៃ​ពីរ​នាក់

ដោយ ដែន អយុធ្យា
2013-01-10
RFA

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជន​ជាតិ​ថៃ ចំនួន​ពីរ​នាក់ ទៅ​តាម​សំណើ​របស់​ភាគី​ថៃ។

ការ​លើក​លែង​ទោស​នេះ កើត​មាន​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ថៃ បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ ពិចារណា​អំពី​លទ្ធភាព​លើក​លែង​ទោស​ទណ្ឌិត​ថៃ ចំនួន​ពីរ​រូប គឺ​លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) និង​អ្នកស្រី រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន (Ratree Paiputanapaiboon) ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ពី​បទ​ធ្វើ​ការ​ចារកម្ម​ក្នុង​តំបន់​ហាម​ឃាត់​យោធា​នៃ​ប្រទេស​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ប្រកាស​ថា ក្រោយ​ជំនួប​រវាង​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើក​លែង​ទោស​ដល់​ស្ត្រី​អ្នក​ទោស​ថៃ រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត វីរៈ ស៊ុំក្វាមឃីត ដើម្បី​អាច​ឈាន​ទៅ​រក​ការ​លើក​លែង​ទោស​នា​ពេល​ខាង​មុខ។

ការ​សម្រេច​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​អ្នក​ទោស​ថៃ ពីរ​រូប នឹង​ធ្វើ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ។
សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី១០ ខែ​មករា របស់​ក្រសួង​ការ​បរទេស បង្ហាញ​ថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ នា​ទីក្រុង​ភ្នំពេញ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ បាន​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​លែង​ទោស​ទណ្ឌិត​ថៃ ពីរ​រូប គឺ​លោក វីរៈ ស៊ុំក្វាមឃីត និង​អ្នកស្រី រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន ដែល​កំពុង​ជាប់​ពន្ធនាគារ​កម្ពុជា ពី​បទ​ធ្វើ​ការ​ចារកម្ម​ក្នុង​តំបន់​ហាម​ឃាត់​របស់​យោធា​ប្រទេស​កម្ពុជា។

បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៣ លោកស្រី យីងឡាក់ ក៏​បាន​លើក​សំណូម​ពរ​នេះ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ម្តង​ទៀត។

ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​លោកស្រី យីងឡាក់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១០ ខែ​មករា បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ពិចារណា​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​លើក​លែង​ទោស​នា​ពេល​ខាង​មុខ និង​លើក​លែង​ទោស​ទណ្ឌិត រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ។
សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា បញ្ហា​នេះ បច្ចុប្បន្ន​ក្រសួង​យុត្តិធម៌​កំពុង​ធ្វើ​ការ​សិក្សា​ក្នុង​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ថៃ ទាំង​ពីរ​រូប​នេះ​ហើយ ហើយ​ថា​នឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទាក់​ទិន​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ យល់​ឃើញ​ថា ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១១ បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៨០​ម៉ឺន​រៀល លើ​លោក វីរៈ ស៊ុំក្វាមឃីត អាយុ ៥៣​ឆ្នាំ ជា​អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន​ថៃ ប្រឆាំង​អំពើ​ពុក​រលួយ ព្រម​ទាំង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១២០​ម៉ឺន​រៀល លើ​ស្ត្រី​ឈ្មោះ រ៉ាត់ទ្រី ផៃប៉ូតាណាផៃប៊ូន។

តុលាការ​បាន​ចោទ​ជន​ជាតិ​ថៃ ទាំង​ពីរ ពី​បទ​លប​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត និង​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​បទ​ប៉ុនប៉ង​ប្រមូល​ផ្តុំ​ព័ត៌មាន​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

ជន​ជាតិ​ថៃ ទាំង​ពីរ​ជា​សមាជិក​ក្រុម​បាតុករ​អាវ​លឿង​ថៃ ដែល​បាន​ចូល​ទឹកដី​កម្ពុជា នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១០៕

What Next?

Recent Articles

7 Responses to "កម្ពុជា​សម្រេច​ដោះ​លែង​និង​បន្ធូរបន្ថយ​ទោស​សកម្មជន​អាវ​លឿង​ថៃ​ពីរ​នាក់"

  1. th says:

    អាលឿង+ក្រហម=ថៃ=សៀម=ពូជចោរឈ្លានពាន=Not Good!

  2. ដន្រ្ដីករ says:

    ងថៃអាចបន្ថូរបន្ថយបាន ចុះរឿងខ្មែរ?

  3. ក្មេងវត្ត says:

    ទោះជាអាវលឿងឫអាវក្រហម គំនិតវាតែមួយ គឺតែងតែចង់លេបទឹកដីខ្មែរ
    ឆ្មាសឫឆ្មាខ្មៅ វាស៊ីកណ្ដុរដូចតែគ្នា។

  4. ក្មេងវត្ត says:

    អ្នកទោសនយោបាយសៀមទាំងពីរនាក់នេះពិតជាមានសំណាងជាងអ្នកទោសនយោបាយខ្មែរ
    ណាស់ ពួកគេជាជាតិសាសន៍ដ៍ទៃសោះហើយតែងតែមានគំនិតអាក្រក់ចំពោះខ្មែរផង។

  5. human being says:

    This action is not good but not too bad.
    But why not for Morm Sonangdo and Sam Rangsy?

  6. cheath says:

    គំរូបំផ្លាញប្រទេសជាតិតាម ប៉ុល ពត
    ត្រូវបានកឹមសុខា ត្រៀមអនុវត្តន៏
    ********************************

    បើចាំមិនភ្លេចទេគំនិតផ្តាច់ការរបស់ សម រង្ស៊ីនិងកឹមសុខា បានកើតមាន តាមរយៈការ និយាយបោកប្រាស់ប្រជារាស្ត្រម្ចាស់ឆ្នោត ក្នុងខណៈពេលដែលសមរង្សីអស់សិទ្ធិជាអ្នកតំណាងរាស្ត្រ អស់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ បន្ទាប់ពីត្រូវបានខ្ទប់ទ្វារនយោបាយដោយអំណាចតុលាការឯករាជ្យរបស់កម្ពុជា និងកឹមសុខាបាន ចំណេញលើផ្នែកខ្លះនៃនយោបាយបោកប្រាស់របស់ខ្លួនទៅលើគណបក្សសមរង្សី ហើយបង្កើតគណបក្សសង្គ្រោះជាតិក្នុងខណះដែលកឹមសុខាដឹងថាសមរង្សីដួលលែងក្រោក ដោយការត្រៀមខ្លួនទុកជាមុនយ៉ាងជាក់លាក់ដើម្បីនឹងអនុវត្តនូវនយោបាយរបៀបផ្តាច់ការតាមបែបប៉ុល ពត ដ៏សាហាវយង់ឃ្នង ប្រសិនបើគណបក្សរបស់សង្គ្រោះជាតិឈ្នះឆ្នោត។
    ជានិច្ចកាលការនិយាយ របស់កឹមសុខា គឺផ្តោតទៅលើការផ្សព្វផ្សាយនូវពាក្យស្លោកនៃគោលនយោបាយរបស់ខ្លួន ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយក។

    នៅពីក្រោយការចោទដោយគ្មានភស្តុតាងថា អ្នកដ៏ទៃបានធ្វើបាបប្រជាពលរដ្ឋ កឹមសុខា បាននិយាយថា «រដ្ឋាភិបាលអនាគតដឹកនាំដោយ កឹម សុខា នឹងលុបចោលរាល់ការធ្វើសម្បទានអភិវឌ្ឍ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរដ្ឋាភិបាលបច្ចុប្បន្ន នឹងប្រកាសថា ទ្រព្យសម្បត្តិជាតិ និងត្រូវប្រគល់សងជូនប្រទេសជាតិវិញ » ។

    ឥឡូវនេះភាសាបំផុសនូវចលនាបះបោរប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ គឺជាល្បែងប្រជាភិថុតដ៏គ្រោះថ្នាក់ត្រូវបានកឹមសុខាកំពុងប្រើប្រាស់យ៉ាងសកម្មក្នុង របស់ដែលហៅថាបក្សសង្គ្រោះជាតិស្អីណានោះ។ កឹមសុខាបាននិងកំពុងដើរបញ្ច្រាស់ទិសនៃគោលការណ៍ពង្រឹងនិតិរដ្ឋការបង្រួបបង្រួមជាតិ ឯកភាពទឹកដី មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការបំផ្លាញសុខដុមនីយកម្មសង្គម ។ អ្នកវិភាគនយោបាយជាច្រើនបានដាក់សំនួរថា តើការបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃនោះជាអ្វី ? នេះឬនយោបាយរបស់បក្សប្រឆាំង? ហើយបើ កឹមសុខាយកមកអនុវត្តនៅពេលដែលខ្លួនឈ្នះឆ្នោត តើសង្គមជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពវឹកវរកំរិតណា?
    និយាយដោយពិតទៅវិធានការរបស់គណបក្ស សង្គ្រោះជាតិស្អីណានោះ ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃ ដែល អំណះអំណាងនេះ វាមិនអាចកើតមាននៅកម្ពុជានោះទេ ពីព្រោះសព្វថ្ងៃសង្គមត្រូវបានគ្រប់គ្រងដោយច្បាប់ មិនមែនអាណាធិបតេយ្យបែបអារម្មណ៍រវើរវាយដូច កឹមសុខា គិតនោះទេ សមដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅនោះដែរថា « នៅពេលដែលពួកគេឈ្នះឆ្នោត ពួកគេនឹងដកហូតទ្រព្យសម្បត្តិ និងដីធ្លីពីឧកញ៉ា ដូច្នេះ បក្សមួយនេះ កំពុងធ្វើសង្គ្រាមជាមួយអ្នកមាន ហើយបើបក្សនេះឈ្នះឆ្នោត អ្នកមាននៅស្រុកខ្មែរច្បាស់ជាមានបញ្ហា»។

    ម្យ៉ាងវិញទៀតការថ្លែងរបស់ កឹមសុខា ដែលថា នឹងប្រមូលទ្រព្យសម្បត្តិរដ្ឋ ប្រជារាស្ត្រពីឈ្មួញ ប្រគល់អោយប្រជារាស្ត្រវិញ តើ កឹមសុខា ស្គាល់ពីតម្លៃនៃច្បាប់ គោរព និងអនុវត្តច្បាប់ ដើម្បីការអភិវឌ្ឍ និងឯកភាពជាតិដែរទេ? ដូច្នេះ ការប្រកាសរបស់ កឹមសុខា គឺបាន ប្រកាន់យកនូវទ្រឹស្តីបែបការគ្រប់គ្រងក្នុងរបប ប៉ុល ពតមកអនុវត្តន៏ គឺថា«អ្នកដែលប្រឆាំងជាមួយអង្គការត្រូវតែសម្លាប់»។
    គេនៅចាំបានថា របបកម្ពុជាប្រជាធិបតេយ្យនៃបនប្រល័យពូជសាសន៍ប៉ុល ពត ប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ត្រូវបានបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ កាប់សម្លាប់អ្នកចេះដឹង បញ្ញាវន្ត ពលរដ្ឋស្លូតត្រង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ ។ ក្នុងរបបខ្មៅងងឹតអត់ច្បាប់ទម្លាប់ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ការរស់នៅរបស់ពលរដ្ឋកម្ពុជាគ្មានទេ សិទ្ធិ សេរីភាព គឺប្រៀបបាននឹងរស់នៅក្នុងឋានរកអវចីយ៍។ ប៉ុន្តែ ដោយសារគុណបំណាច់នៃថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោមចលនារំដោះជាតិបង្កើតឡើងដោយឥស្សរជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឲ្យរួចផុតពីរបបផ្តាច់ការនោះ និងបានស្តារ កសាង អភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានការរីកចំរើនស្ទើរគ្រប់វិស័យ ហើយបច្ចុប្បន្នមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម បាននិងកំពុងស្ថិតនៅក្នុងការប្រព្រឹត្តទៅនៃដំណើរការនិតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្តីខ្មែរក្រហម ដើម្បីបញ្ចប់និទណ្ឌភាព និងផ្តល់នូវយុត្តិធម៌សង្គម។

    ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបច្ចុប្បន្នមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ នឹងមិនអនុញ្ញាត្តឲ្យបក្សប្រឆាំងរុញច្រានពលរដ្ឋកម្ពុជា និងសង្គមជាតិទាំងមូលធ្លាក់ចូលទៅក្នុងមហិច្ចតាអំណាចផ្តាច់ការនៃដានប្រវត្តិសាស្ត្រ ដែលធ្លាប់ប្រព្រឹត្តិឡើងដោយពួក ប៉ុលពតរស់ឡើងវិញបានទេ៕
    ដោយ.សុជាតិ

  7. cheath says:

    អ្នកខ្លាំងក្លែងក្លាយតែងតែភ័យខ្លាច?
    ១- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច?–ខ្លាំងដូចបិសាច អារង្សី
    អាកឹមសុខាខ្មោចទូរភី–ខ្លាំងកំសាកញីសុំលិទ្ធគូថ។
    ២- សភាវៈអ្នកខ្លាំងតែងតែរាបសារ–មិនអាងអាជ្ញា ហក់ដូចយក្ខ
    សម្តេចហ៊ុនសែនចិត្តត្រជាក់–ប្រជារួមស្ម័គ្រស្មោះគាំទ្រ ។
    ៣- អ្នកខ្លាំងក្លែងក្លាយ តែងភ័យខ្លាច–ចិត្តមិនអង់អាច ខ្លាំងសម្តី
    អួតអាងប្រូ-ភូតពូកែក្រៃ?–ចេះតែច្បាប់ព្រៃ គ្មានខ្លឹមសារ ។
    ៤- អ្នកខ្លាំងក្លែងក្លាយ រស់ភ័យខ្លាច–ស្រមោលក៏គៀចប្រាសចូលព្រៃ
    ថាគេសម្លុតគម្រាមក្រៃ–សម្តីអត់ន័យបោកខ្លួនឯង។
    ៥- អ្នកខ្លាំងក្លែងក្លាយ ខ្លាចពេកកូវ–រស់ធ្វើសត្រូវ នឹងជនល្អ
    ធ្វើទុក្ខខេមរា អោយវឹកវរ–ធាតុជាឃាតករ ដូចប៉ុលពត ។
    ៦- អ្នកខ្លាំងបិសាច ខ្លាចអ្នកជា–ដូចអាសុខាខ្លាំងអាចម៏អី
    វាខ្លាំងក្លែងក្លាយខ្លាចទាំងស្រី–ក្បាលវារាល់ថ្ងៃគ្របសំពត់ ។
    ៧- អ្នកខ្លាំងក្លែងក្លាយខ្លាចអ្នកមែន–ខ្លាំងបែបគង់ហ៊ានរស់ព្រោះស្រី
    ម៉ាក្សអារង្សី-សុខាក្តី–កន្ថោរវាច្នៃពាក់ធ្វើម្កុដ។