នគរបាល​ជាតិ​២​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយ​សារ​បាញ់​ពលរដ្ឋ​ជំរិត​ទារ​ប្រាក់

ដោយ សុខ សេរី
2013-01-29
RFI

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន នៅ​ថ្ងៃ​​ទី​២៩ ​មករា សម្រេច​បណ្ដេញ​មន្ត្រី​នគរបាល​ជាតិ ២​នាក់ ចេញ​ពី​ការងារ និង​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដោយ​សារ​តែ​បាន​រក​ឃើញ​ថា មន្ត្រី​​​ទាំង​ពីរ​នាក់​នោះ​បាន​បាញ់​អាជីវករ​ដឹក​បន្លែ​ម្នាក់​រង​របួស​ធ្ងន់ ដើម្បី​ជំរិត​ទារ​ប្រាក់​ ២​ពាន់​រៀល​ថ្មីៗ​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ​ទៅ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៩ ខែ​មករា ដើម្បី​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ឃុំ​ខ្លួន​ក្រោម​បទ​បង្ក​របួស​ស្នាម និង​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៃ​ការ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​អនុញ្ញាត និង​គ្មាន​ការ​ចាត់​តាំង ផ្ទុយ​ពី​ការងារ​របស់​នគរបាល​ជាតិ។

មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ ទី១ ឈ្មោះ គង់ ណារ៉ា ជា​នគរបាល​ប៉ុស្តិ៍​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ឋានៈ​ព្រឹន្ទបាលឯក និង​ទី២ ឈ្មោះ យ៉ូ សុគា ជា​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ឋានៈ​ពលបាលឯក។

វិធានការ​បណ្ដេញ​ចេញ​ពី​ការងារ​ភ្លាមៗ​នេះ គឺ​ក្រោយ​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ទទួល​របាយការណ៍​ថា មន្ត្រី​នគរបាល​ជាតិ​ទាំង​ពីរ​នាក់​នោះ បាន​ធ្វើ​សកម្មភាព​ស្ទាក់​ទារ​ប្រាក់​ពី​អាជីវករ​ម្នាក់ ឈ្មោះ ឌី វិចិត្រ អាយុ ២៩​ឆ្នាំ ដែល​បាន​ដឹក​បន្លែ​ម្ទេស ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែ​មករា កន្លង​ទៅ​នេះ នៅ​វេលា​ម៉ោង​ជិត ១២​យប់ ប៉ុន្តែ​គេ​បាន​បាញ់​លើ​អាជីវករ​នោះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ នៅ​ពេល​មាន​ហិង្សា​ពាក្យ​សម្ដី។

ការ​ស្ទាក់​បាញ់​អាជីវករ​នោះ បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥ នៅ​ម្តុំ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៩ ខែ​មករា ថា ការ​ចាប់​ខ្លួន និង​ការ​បណ្ដេញ​ពី​ការងារ​នេះ គឺ​ជា​សារ​ដ៏​ខ្លាំង​មួយ​ជូន​មហាជន ឲ្យ​យល់​ថា អំពើ​នេះ​មិន​អាច​អត់​ឱន​បាន​ទេ។

លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ៖ «ឲ្យ​យល់​ថា អំពើ តួនាទី និង​យល់​អំពី​ភារកិច្ច​របស់​ខ្លួន ថា​តើ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​បែប​ណា ហើយ​មិន​អាច​ធ្វើ​អ្វី​មួយ​ដែល​ផ្ទុយ​បទ​បញ្ជា ឬ​ក្រៅ​ភារកិច្ច​ចាត់​តាំង​បាន​ឡើយ ហើយ​ក៏​មិន​អាច​យក​តួនាទី និង​ភារកិច្ច និង​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​កង​កម្លាំង​ប្រដាប់​អាវុធ មក​ធ្វើ​ការ​គាប​សង្កត់ ឬ​ក៏​ប្រព្រឹត្ត​បទ​ល្មើស​មក​លើ​ប្រជាពលរដ្ឋ​បាន​ទេ។ អីចឹង​ទេ គឺ​យើង​អនុវត្ត​ទាំង​អស់​គ្នា​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ថា ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»។

ជាមួយ​គ្នា​នេះ ភរិយា​របស់​អាជីវករ​រង​របួស លោក ឌី វិចិត្រ្ត គឺ​អ្នកស្រី វ៉ាត ស្រីល័ក្ខ អាយុ ២០​ឆ្នាំ បាន​ថ្លែង​ថា អ្នកស្រី​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​មន្ត្រី​នគរបាល​ទាំង​ពីរ​នាក់​នោះ ឲ្យ​បាន​តឹងរ៉ឹង៖ «ជិះ​មក​ដល់​រង្វង់​មូល ខេមខូ ស៊ីធី (Camco City) ហ្នឹង កន្លែង​ហ្នឹង​មាន​កន្លែង​ប្រចាំ​ការ កន្លែង​ហ្នឹង​ធ្លាប់​ឲ្យ​លុយ​វា​រាល់​ដង នៅ​ថ្ងៃ​ហ្នឹង ប្ដី​ខ្ញុំ​ប្រញាប់​យក​អីវ៉ាន់​ទៅ​ឲ្យ​គេ​ទៅ ក៏​ហួស​កន្លែង​វា​បន្តិច​ទៅ វា​ក៏​ជិះ​តាម ប៉ូលិស ២​នាក់​ហ្នឹង​ជិះ​តាម ជិះ​តាម​ហើយ​ក៏​វា​ជេរ​ថា អា​ចុយ​ម្រាយ ម៉េច​ក៏​ហ្អែង​មិន​ឈប់​បង់​លុយ​ឲ្យ​អញ។ ប្ដី​ខ្ញុំ​ឮ​អីចឹង គាត់​អត់​ឈប់​ទេ គាត់​ប្រញាប់​អីវ៉ាន់​ផង​អី​ផង វា​ក៏​ជិះ​ម៉ូតូ​ទៅ​ដល់​មុន វា​យក​ដុំ​ថ្ម​គប់​កញ្ចក់​ឡាន។ ដល់​ពេល​គប់​កញ្ចក់​ឡាន​បែក​ហើយ ប្ដី​ខ្ញុំ​ក៏​ចុះ​មក​មើល​ឡាន​ខូច​អ្វី​ខ្លះ ចុះ​មក​ក៏​វា​បាញ់​ប្ដី​ខ្ញុំ​មួយ​គ្រាប់​ទៅ ពាក់​ឯកសណ្ឋាន​សមត្ថកិច្ច ហើយ​មក​ធ្វើ​អីចឹង​ដាក់​ទៀត គ្រាន់​តែ​លុយ ២.០០០​រៀល ក៏​វា​អត់​និយាយ​ជាមួយ​ស្រួល​បួល​ទេ។ គាត់​ជា​មនុស្ស ហើយ​ខ្ញុំ​ក៏​ជា​មនុស្ស​ដូច​តែ​គ្នា​ទេ»។

អាជីវករ​ឈ្មោះ ឌី វិចិត្រ្ត នោះ​ត្រូវ​បាន​បាញ់​ចំ​ដោះ​ខាង​ឆ្វេង របួស​ធ្ងន់ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឡើយ មិន​អាច​និយាយ​បាន។

ចំពោះ​រឿង​ប៉ូលិស ប៉េអិម ឈរ​ចាំ​ទារ​យក​លុយ​ឡាន រថយន្ត​ឈ្នួល និង​ឡាន​ដឹក​ទំនិញ​នៅ​តាម​ផ្លូវ គេ​សង្កេត​ឃើញ​មាន​ជា​ហូរហែ នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ៕

What Next?

Recent Articles

61 Responses to "នគរបាល​ជាតិ​២​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយ​សារ​បាញ់​ពលរដ្ឋ​ជំរិត​ទារ​ប្រាក់"

  1. kumrou says:

    នេះជាទង្វើដោយចេតនា ហើយជាការរំលោភសិទ្ធិបែបគំរក់បំផុត។
    សាហាវណាស់ដែលគ្រាន់តែប្រាក់២០០០រៀលសោះក៏ចង់ផ្តាច់ជីវិត
    គ្នាដែរ។នេះចាត់ទុកជាអំពើឧក្រិដ្ឋតែម្តង។

  2. Marriott says:

    It is time to clean up of stealing and hurting our innocent people. While those
    poliment have very low salary, they have to be cruel with people to support their
    hungry many year ago without justice supporter from an authority as well.

  3. ដើមពោធិ៍មានរិទ្ធី says:

    ក្នុងនាមជាជនជាតិខ្មែរ មិនគួរប្រើអំពើព្រៃផ្សៃបេបនេះសោះ អាពួកឈ្លើងសង្គមទាំងអស់នេះត្រូវតែ លុបបំបាត់ចោល ពួកអាទេវតាបរ៉ាមុខសូមអោយហ្អែងស្លាប់តសហោងគ្រប់ៗគ្នា។។។។

  4. Sva watpnom says:

    ដកពីនគរបាលយកទៅដាក់ក្រសួងគយ វាដៀតែក្នូចគ្រាន់តែធ្វើអោយល្អមើលមួយពេលបឹទភ្នែករាស្រ្តប៉ុណ្ណោះ។

  5. បាញ់គំរាមដកបុណ្យស័ក្តិ…តែដល់បាញ់កម្មការិនីរោងចក្រ
    ត្រូវរបួស អាឈូក បណ្ឌិតអត់មានទោស? ម្យ៉ាងដែរច្បាប់
    របស់សម្តាចម៍អាជោរbanditហ៊ុន សែន!

  6. ក្មេងវត្ត says:

    បើត្រឹមតែដកចេញពីតំណែង គឺមិនគ្រប់គ្រាន់ទេ ត្រូវតែផ្ដន្ទាទោសឲ្យជាប់គុកតាមច្បាប់ពីបទប៉ុនប៉ង
    សម្លាប់ដោយចេតនា គឺជាបទល្មើសធ្ងន់ណាស់ ច្បាប់ស្រុកខ្មែរវាធូរលុង អញ្ចឹងហើយបានជាអ្នកប្រ
    ព្រឹត្តមិនខ្លាចច្បាប់ ជាពិសេសអ្នកដែលប្រព្រឹត្តអំពើដ៍ថោកលាមកនេះច្រើនតែអ្នកក្នុងជួរឫជាសាមា
    ជិកបក្សប្រជាជនតែម្ដង ព្រោះពួកគេយល់ថាអាចនៅពីលើច្បាប់បាន ដូចអាឈូកបណ្ឌិតជាមេរៀន
    ស្រាប់។

  7. សមសារឿន(ប្រទេសកូរ៉េ) says:

    មិនមែនត្រិមតែដកបុណ្យសក្តិប៉ុណ្ណោះទេត្រូវតែផ្តន្ទាទោសបទឧក្រិដ្ឋមនុស្សឃាត
    ដោយចេតនា។សង្ស័យតែសមែ្តងឆាកល្ខោនទៀតទេ។

  8. Ly Seanteur says:

    ត្រូវហៅមេរបស់ពួកគេមកព្រមានថែមទៀតទើបល្អ។ ពួកគេជាអ្នកប្រមូលលុយអោយមេ។ តាមពិតពួកគេបានប្រហែលជា២០​% ជាពិសេស ប៉ូលីសចរាចរ ខំឈរចាំចាប់អ្នកជិះម៉ូតូល្មើសច្បាប់ទាំងយប់ទាំងថ្ងៃ អ្នកខ្លះនៅទីងងឹតដូចចោរអញ្ចឹង ដើម្បី
    ស្ទាក់ចាប់ម៉ូតូ។ តែបានតែ២០%ទេ ក្រៅពីនេះ មេប្រមូលដាក់ហោប៉ៅខ្លួន និង នាំស្រីក្មេងដើរចាយហឺហារ។

  9. KKKKK says:

    ប៉ូលិសសម័យដេកចោរ!!!

  10. law says:

    សូមលោកស្នងការ​នគរបាលក្រុង​​ ស្នងការនគរបាលជាតិ​ ឬក៏មកពីព័ត៌មានដក់ស្រង់នូវសំដីលោកស្នងការមិនអស់។​​ ខ្ញុំឆ្ងល់ថា​ចុះបន្ទាប់ពីដកដំណែងហើយ​
    តើមានអ្វីទៀតទេ?​ច្បាប់​?​ មានការកាត់ទោសទេមន្ត្រី​ ២​នាក់នោះទេ?​ ចុះជនរងគ្រោះ?

  11. th says:

    ថ្នាក់លើ របស់នគរបាល ទាំង២រូប គួរតែមានចំណែកទទួលខុសត្រូវដែរ

  12. រាស្រ្តខ្មែរ says:

    ពួកវាដកតែមន្ត្រីបក្សប្រឆាំងប៉ុណ្ណោះ មន្ត្រីបក្សពួកវាទាល់តែយូ…. ទាល់តែយាពងណោះ…..

  13. Phear says:

    បាញ់គេនឹងកាំភ្លើងជិតងាប់ហើយតុលាការចោទប្រកាន់អំពីការប្រើអំពើហឹង្សារលើអ្នកដ៍ទៃ។ តុលា ការត្រូវតែចោទប្រកាន់ជនទាំងនោះអំពីអំពើធ្វើមនុស្សឃាតទើបត្រឹមត្រូវ ហើយសមនិងការប្រើ ពាក្សថាមនុស្សគ្រប់រូបត្រូវតែស្ថិតនៅក្រោមច្បាប់។

  14. ត្រូវប្តឹង លោក​ប៉ូលីសទាំងពីរនាក់នេះ ថា មនុស្សឃាតដោយចេតនា​បន្ថែមមួយកំរិតទៀត

  15. th says:

    តើសម័យនេះជាសម័យអ្វីទៅហើយ ដែលនៅមានកុងត្រូលជជុះតាមទារលុយហើយបាញ់មនុស្សឆៅៗបែបនេះទៀត រឿងនេះធ្វើអោយខ្ញុំនឹកឃើញកាលពីទស្សវត្យឆ្នាំ៨០ ខ្ញុំជិះនៅលើរថយន្តឈ្នួល ពីបាត់ដំបងទៅសៀមរាប ក្នុងចំងាយពី​ ៣០០ ទៅ ៥០០​ ម៉ែត្រ គឺមានកុងត្រូលជជុះ១កន្លែង របៀបសុំលុយរបស់ពួកគេ គឺផ្ជុងដោយចុងកាណុងអាការ និង B40 ហើយមេរបស់គេ គឹដេកលើអង្រឹងធ្វើព្រងើយ បើសិនជាតាកុងឡានហ៊ានតថ្លៃ គឹច្បាស់ជាលោតចុះពីលើឡានរត់ចែកជើងគ្នាជាមិនខាន ជារឿយៗគេតែងតែបាញ់សំលាប់តាកុងឡានភ្លាម ឬក៏បាញ់កំទេចឡានដោយ B40 ប្រសិនជាតាកុងឡាននោះហ៊ានតមាត់ ឬ អោយលុយមិនគ្រប់ ឬបើកឡានហួសកន្លែងគេតែ៥០ម៉ែត្រប៉ុណ្ណោះ សូមឯកឧត្តម អគ្គៈស្នងការមេត្តាពិនិត្យបញ្ហានេះឡើងវិញ ពីព្រោះវាធ្វើអោយប៉ះពាល់ទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ

  16. អាស្វាវត្តភ្នំ និងអារាស្ត្រខ្មែរយ៉ាប់ម៉ង

  17. Khmerologist says:

    How about Ah Chouk Bandit and Ah Bun Sokha ? When will those fugitives be apprehended ? Will justice always prevail under the leadership of despotism and nepotism ?

  18. Who am I? says:

    បើមិនខំរកលុយអោយមេ មេស្តីបន្ទោស​ ឬ​​ ផ្តូរទីតាំង​ ហាហាហា ពូថៅដាប់ពន្លាកដាប់ឈើ។

    May be the police guys knew that Mr.Chhuok Bandit is not guilty, that’s why they want to test too.
    The police officers are called legal chiefs.

    This is how to serve the population.

  19. chourn says:

    បើតាមខ្ញុំគិតទង្វើរបែបនេះសមតែចោទក្នុងបទឧក្រិដ្ឋនិងមនុស្សឃាតទើបសមជាង។ ព្រោះការយក អាវុធដែលជាឧបករណ៍ដែលអាចសំលាប់មនុស្សបានទៅបាញ់លើមនុស្សមិនមែនបាញ់លើអាចម៍គោ ឯណា។

  20. ដើមត្នោត says:

    នយោបាយឈ្នះៗ

  21. ????? says:

    ចុះអា សែន ថា បំបាត់ កុងក្រូល ជជុះ នោះ មិច មិនឃើញ បាត់ ទៅ ????? បានតែ ម៉ាត់ មែន អាមួយណឹង

  22. mi mein says:

    កុំឆ្ងល់កម្ពុជាឡូវចឹង!

  23. ពួកចោរហារយ ថ្ងៃស៑យរបស់វាមកដល់ ខ្វល់តែរឿងផ្លន់ មិនបានផ្លន់ស្កន់ជាន់ ដល់តែគេទាន់ក្រែល! ហាស!!!!!!!!!!!!ហា ហា ជាថ្ងៃអន្សាររបស់ពួកអាហើយ!ហេស!!

  24. សុងសេន says:

    ពីឆ្នាំ១៩៩៧​ដល់​២០១៣នេះគឺ ស្មើ១៦​ឆ្នាំចាំស្នេហ៍ហើយ ចាំនៅតែចាំគ្មាអ្វីត្រូវបានកែលំអរសោះ ទាំងច្បាប់ ទាំងភាពអនាធិបតេយ្យ ទាំងចោលលួចនិងចោប្លន់ ទាំងមន្រ្តីប្រើអំណាច និងអំពើហឹង្សាកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជារៀងរហូត នេះពានចំជាអសមត្ថភាបក្នុងការគ្រប់គ្រងមែន។​ខុសពីមេដឹកនាំនានារបស់របបមុនៗឆ្ងាយហៅលេងឮ។ តើពេលណាទើបអាចរៀបចំការអនុវត្តច្បាប់បានត្រឹមត្រូវទៅ?

  25. យក្សមាឌល្អិត says:

    អុញ! តិចអង្គភាពប្រឆាំងពុករលួយដេកលក់អស់ទៅ? ជម្រិតទារប្រាក់ គឺស្មើរនឹងបង្ខំឲ្យនរណា
    ម្នាក់ផ្តល់ប្រាក់សំណូកដល់ខ្លួនយ៉ាងអីចឹងដែរ។
    .
    កុំភ្លេចមេកើយរបស់លោកប៉ូលីសចរិកថោកទាំងពីរក្បាលនោះផង! ត្រូវចូលរួមទទួលខុសត្រូវ
    ផងទៅ ទើបមានតម្លាភាព។

  26. City people says:

    សូមឯកឧត្តមអគ្គស្នងការនគរបាលជាតិមើលនគរបាលឈរជើង​កបែ្បររង្ងង់មូលស្តាតចាស់​​្​​ចាំទារយកលុយត្រង់តែម្តង​្​​ទោះបីដឹករឺមិនដឹកក៊ដោយ​្​គិតតែពីលុយ​​?​​
    សូមអោយចេញបពា្ជា​​្​​​តើត្រូវរត់តាមផ្លូវណាខ្លះ​ឲ្យគ្នាស្រួលគេារពតាម​?

  27. JML says:

    នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកំចាត់ជនប្រព្រឹត្តបទល្មើ និងអនុវត្តន៏ទៅតាមច្បាប់តុលាការ
    សូមជនរងគ្រោះឆាប់ជាសះស្បាយ តុលាការមិនឲ្យលោកអស់សង្ឃឹមឡើយ សូមអរគុណ !

  28. Srey Khmer says:

    Khmerologist=Anusologist=Glitorisologist?=……………….and more!

  29. នឹងជាយុទ្ធសាស្រ្តសម្រាប់កាបោះឆ្នោតខាងមុខនេះផងដែរ នៅមានថែមទៀតរហូតដល់រួចរាល់ បានស្ងាត់ គ្នាអែងដដែល!!!ហេស!!!!ហេ!នយោបាយចាស់ស្រឡះដៃថេង!…………

  30. Juy A Na Tha Camnews Close Haaa!!!
    Kdet Mhe A cheat Man ?

  31. Chakrey says:

    ដកមេវាផង ព្រោះមេវាជាអ្នកកំហិតអោយរកលុយ

  32. Phnom Penh says:

    2000 riel sos…

  33. ទង្វើរបស់ប៉ូលីសបែបនេះដែលមាននៅស្រុកខ្មែរវាស្ទើរតែមាននៅទូទាំងប្រទេសទៅហើយ ។ នេះចំពោះតែពួកតូចតាច ចុះ អា​ ឈូក បណ្ឌិតវិញ វាយ៉ាងម៉េចដែរ ។

  34. អ្នកលេង says:

    សង្គមពាលគឺពាល

  35. លោកម្ចាស់ប៉ាវ says:

    ដកតែពីអ្នកចឹងមិនទានគ្រប់គ្រាន់ទេលោកចោរស្របច្បាប់អើយ
    បើចង់បានសម្លេងឆ្នោតឲ្យវាគ្រប់គ្រាន់សម្រាប់បន្តអណត្តិក្រោយ
    ទៀតនោះ គួរតែយកឡានកុងតនឺទៅដើររើសតាមផ្លូនិងតាមស្តុប
    ឲ្យអស់ទើបវាត្រូវរឿង

  36. bee says:

    មេឲ្យ កូនហាន ព្រោះយកប្រយោជន៍រួមគ្នា ដើម្បីកសាង

  37. BaBaBoo says:

    Tax system in Cambodia is a lipo TAX, the criminal found many ways hiding in portrait as money collectors on street. There is no database record to monitor entire system which depending just only a gun point to the head for money investment. This is a crime act can easily plays among bad officers who must put behind bar at least 10 years for the crime of attempted murder.

  38. 0ll0 says:

    លោកម្ចាស់បា៉វនិយាយត្រូវ ពួកវាបាញ់រាស្រ្តស្លួតត្រង់អញ្ចឹងលើ្មសនិងបទអ្វីលោកម្ចាស់ គួរយកអាពីរនាក់នឹងទៅអោយសេះប្រាំបំបែកសាកសព រឺត្រូវបាញ់ចោលលោកម្ចាស់ប៉ាវ មិនគួរដាក់ទោសវាត្រឹមតែដកបុណ្យសក្តិទេ បើខ្ញំុជាជនរងគ្រោះវិញ ខ្ញំុមិនប្តឹងប្តល់រកខុសត្រូវ រឺប្តឹងទាសំណងជាសាច់ប្រាក់ទេ ព្រោះអាណិតពួកឆ្កែទាំងពីរនេះ ខ្ញំុគ្រាន់តែសំុបាញ់វាមួយគ្រាប់វិញទៅបានហើយ

  39. រឹតលុក says:

    ជញ្ជត់ត្រីក្រឹមចិញ្ចឹមត្រីឆ្ដោ ជញ្ជត់កំពីសចិញ្ចឹមក្រពើ

    សន្សែសន្សំបង់ជូនថ្នាក់លើ ទើបមេមិនធើរើផ្លាស់កន្លែង។

  40. លោកម្ចាស់ប៉ាវ says:

    តាមការពិតទោសរបស់ពួកវាទាំងពីរក្បាលនេះក៏ដូចជាអាពួក
    ចោរហារយស្របច្បាប់ដទៃទៀតនឹងវាសាកសមណាស់ទៅហើយ
    សម្រាប់ការដែលប្រើសេះ៥បំបែកសាកសពនោះតែដោយសារស្រុកយើង
    វាគ្មានច្បាប់សម្លាប់អ្នកនោះដូច្នេះគ្រាន់តែចាប់ចងឲ្យស្រមោចខាំទៅបានហើយ
    រឺមួយក៏ដំពង អាកនិងធាងត្នោត ។ល។ចឹងទៅដើម្បីឲ្យបក្សពួកវាឃើញ
    ដូច្នេះហើយលេងហានធ្វើដូចនេះទៀត ជាពិសេស(អាខ្វាក់)និងតែម្តង

  41. ឪអញ says:

    កុំភ័យពេលបុណ្យនេះគេលែងវិញហើយ! ចាប់វាធ្វើអី? នៅស្វាយរៀងដូចអាឈូកដែរតើ អាឈូកវា
    បាញ់គេដែរអាលាការវាអត់អោយចាប់ផងហ្នឹង។

  42. 0ll0 says:

    លោកម្ចាស់ប៉ាវ ខ្ញំុគិតថាគួរតែយកអាពីរនាក់នេះទៅដំពង រួចចាក់ទឹកស្ករពីលើ ហើយចាប់អង្ក្រងដាក់មួយសំបុក ទុកអោយអង្ក្រងកាត់ទោសវារហូតដល់ជិតងាប់ យកវាទៅព្យាបាលរួចដាក់របៀបនេះអោយបានដប ទៅម្ភៃដង បានសំមុខពួកាវា

  43. Khmerologist says:

    Khmerologist just want to see the legal system playing the role of fairness and justified instead of complying by the culture of nepotism…

  44. Khmerologist says:

    When will Ah Chouk Bandit be prosecuted for his barbaric criminal acts of attempted murder ? Next time, his gun will probably be fired at Ah Cheat’s grumpy head unintentionally.

  45. _/\/\/\_ says:

    ឱ្យតែបានងារជាមន្រ្តីពិតជាធ្វើឱ្យខ្មែរអគតិមួយចំនួនអូងអាងយកងាខ្លួន ប្រព្រឹត្តិអំពើ ឃោរឃៅព្រៃផ្សៃរក្រៃលែង
    សូម្បីប្រាក់ ២០០០រៀល ក៍មិនលើកលែងដែរ ។
    បើអាងងាជាមន្រ្តីកាចសាហាវ យកអាវុធបាញ់ខ្មាំងសត្រូវចោរលួចប្លន់ទឹកដី យួននិង សៀមវិញ ប្រហែលជាទឹកដីខ្មែរ
    មិននៅសល់ប៉ុនសំបកក្រសាំងបែបសព្វថ្ងៃនេះទេ ប៉ុន្តែជនអគតិមួយចំនួនយកងាមន្រ្តីមកហុតឈាមបំផ្លាញជាតិខ្មែរខ្លួនឯងទៅវិញ ។

  46. Srey Khmer says:

    Dr. Chouk Bandith is an innocent person. His riffle was mechanically malfunctioned. He does not want to harm our innocent people but the bullets do not have eyes!

  47. Khmerologist says:

    A real criminal is the one who pulled the trigger, period !………..

  48. Srey Khmer says:

    Next time, Chouck Bundit will shoot the head of Ar Daravuth who is copying Srey Khmer’s name and tell the whole world that it was an accident too.

  49. Srey Khmer says:

    Khmerologist+Srey Khmer (dossing koy)=Shits come out from the rectum.

  50. Kumar Khmer says:

    មិនគួរអស់លោកនៅបរទេស ស្អប់ខ្មែរនៅស្រុកខ្មែរខ្លាំងយ៉ានហ្នឹងទេ! ពួកយើងខ្ញុំតស៊ូពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់។ ប្រជាជនខ្មែររស់នៅបានសេចក្ដីសុខ មានថ្ទះ មានឡាន មានលុយចាយ មិនដូចសម័យប៉ុល​ ពត ទេ! តើពួកអស់លោកនៅបរទេសចង់បានអ្វីទៀត? ចង់មានសង្រ្គាមដូចឆ្នាំ ១៩៧០? ដូចជាឆ្កួតមែន ជាពិសេសលោក The Man With No Name, Srey Khmer in America, Khmerologist…………….and more clones!

  51. អ្នកលេង says:

    ហេតុអ្វីបានជាលោក ឈ្មោះកុមារ ខ្មែរនេះយកសម័យប៉ុល ពត ។

  52. អ្នកលេង says:

    ហេតុអ្វីបានជាលោក ឈ្មោះកុមារ ខ្មែរនិងមនុស្សក្រុម ស៊ីភីភីនេះជានិច្ចជាកាលយកសម័យប៉ុល ពតធ្វើជាការអួតអាង ដើម្បីបិទបាំងនៅទង្វើដ៏កំសោយរបស់ខ្លួនអែងទៅវីញ ។

  53. Khmerologist says:

    Ah Cheat = Ah JML = Fake Srey Khmer = Ah Daravuth = Kumar Khmer plus Ah Kwang’s slave dog is the same dick head who always come up with hundreds of different pseudonyms to terrorize all the readers at Camnews.

  54. Khmerologist says:

    Ah Cheat = Kumar Khmer, all we want is justice for all, dick head !

  55. Kumar Khmer says:

    កាលពីសម័យ ប៉ុល ពត ខ្ញុំជាកុមារខ្មែរម្នាក់ត្រូវអាពត យកម៉ែឪ ទៅសម្លាប់ចោលអស់ ដោយពួកវាចោទថាធ្លាប់ធ្វើទាហ៊ាន លន់ ណុល។ ពេលនោះខ្ញុំមានអាយុ ៥ឆ្នាំ ហើយនៅ ថ្ងៃ ៧ មករា រណសេរ្ស របស់សម្ដេចទាំងបីក៏បានវាយរំដោះខ្ញុំនិងកុមារខ្មែរដ៏ទៃទៀត។ យើងជាក្មេងកំព្រា បានរដ្ថាភិបាល យកមកចញ្ចឹម រៀនសូត្រ រហូតបានចេញទៅរៀននៅបរទេសនៅបរទេស ពោកគឺអឺរ៉ុបខាងកើត ថ្នែកវិស្វករស៊ីវិល។ ដោយគុណបុណ្យថ្ងៃ ៧ មករានេះហើយដែលជួយជីវឹតខ្ញុំ និងអ្នករាល់គ្នា ហើធ្វើអោយអស់លោកមានពេលរត់ទៅរកថានសួគ៏ដូចជាអាមេរិក កាណាដា បារាង។ល។

  56. ក្មេងវត្ត says:

    តាមទង្វើរបស់ពួកនេះ គួរតែកាត់ក្ដីឲ្យជាប់គុកក្រោមបទការប៉ុនប៉ងបាញ់សម្លាប់ដោយចេតនាដែល
    នៅស្រុកគេមួយចំនួនអាចជាប់គុករហូតដល់២០ឆ្នាំ គ្រាន់តែដកហូតតំណែងឫព្យួរមិនគ្រប់គ្រាន់
    ឡើយ ជាពិសេសដកពីអាឆ្វេងមកដាក់អាស្ដាំ ហើយក៍ត្រូវតាមចាប់ពួកអាមេៗដែលនៅពៅក្រោយ
    មកកាត់ទោសផង ព្រោះពួកអាចក់អាចែមហ្នឹងរកលុយយកមកឲ្យអាមេៗនៅឯក្រោយឯណេះទេ
    អញ្ចឹងហើយបានជារដ្ឋាភិបាលមិនអាចបំបាត់បាននូវអំពើល្មើសផ្សេងៗដូចជា ការជួញដូរគ្រៀង
    ញៀន,ការជួញដូរមនុស្ស,ការកាប់បំផ្លាញព្រៃឈើ,។ល។ព្រោះតែមិនដែលចាប់អ្នកដែលនៅពី
    ក្រោយសោះ ជីកស្មៅត្រូវជីកទាំងឫស បើច្រឹបច្បិចយកតែលើទេ គឺវានៅតែដុះគ្មានទីបញ្ចប់។

  57. ក្មេងវត្ត says:

    ចុះរឿងឈូកបណ្ឌិតវិញយ៉ាងមេចទៅហើយ?បើអាចក់អាចែមដូចចាត់ការបានលឿនរហ័សល្អណាស់ហ្ន !

  58. Srey Khmer says:

    Ah Khmerologist, your nick name is DICK HEAD, isn’t it?

  59. Srey Khmer says:

    In Pol Pot 1975 was 5 years old
    2013 – 1975 + 5= 43 years old by now

  60. Khmerologist says:

    Ah Cheat plot snoy, you’d better stop making up your stupid story, no body is willing to read your gross comments any more, grumpy head !