ថ្ងៃទី 9 កុម្ភៈ 2013
ដោយ: សមុទ្រ
CEN
ព្រះសីហនុ: ទោះបីមានសេចក្តីជូនដំណឹង ពីសាលាខេត្តព្រះសីហនុ និងការខិតខំទប់ស្កាត់ របស់កម្លាំងប្រដាប់អាវុធ ធ្វើការហាមប្រាមមិនឲ្យប្រជាពលរដ្ឋក្នុងទីក្រុង ប្រើប្រាស់រំសេវផ្ទុះ និងដុតផាវ ឱកាសសែនព្រេនដូនតា ក្នុងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម យ៉ាងណាក្តី សម្រាប់ទីក្រុងព្រះសីហនុដែលជាទីក្រុងតូចមួយ នៅតែមានការដុតផាវ ដុតរំសេវផ្ទុះ ដូចជា សមរភូមិអញ្ចឹង!។
ប្រការនេះ ត្រូវបានប្រជាពលរដ្ឋក្នុងទីក្រុងព្រះសីហនុម្នាក់ និយាយថា ផ្ទះអ្នកធំក្នុងក្រុងព្រះសីហនុ មួយចំនួនដុតឡើងផ្អើល រឿងអី រាស្ត្រដុតមិនបាន បើមួយឆ្នាំមានតែម្តង។
ទិដ្ឋភាពជារួម ក្នុងក្រុងព្រះសីហនុ សង្កេតឃើញថា កម្លាំងប្រដាប់អាវុធ នគរបាល និងកងរាជអាវុធហត្ថខេត្ត បានខិតខំណាស់ ប៉ុន្តែមិនអាចទប់បានទេ ដោយសារតែអាជ្ញាធរខេត្តគ្មានវិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តផ្ទុយពីសេចក្តីណែនាំកន្លងមកនោះ៕
ចុះវាមានទៅប៉ះពាល់អី គ្រាន់តែដុតផាវទេតើ មិនមែនបោកគ្រាប់បែកឯណា នេះជាប្រពៃណីរបស់គេ មួយឆ្នាំមានតែម្តងទេ