រទេះលក់ងៀតបបែល និង ស្លាប់មាន់បានក្រឡាប់ផ្ងាកង់ទៅលើ ដោយសាររថយន្តទំនើបពីរគ្រឿង មួយម៉ាកតូយ៉ូតាព្រូស មួយ ទៀតម៉ាក ហុងដា បុកគ្នាកាលពីរំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៤ កុម្ភៈ នេះ នៅត្រង់ចំណុចផ្លូវលេខ ១៩៩ កែង ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន ។
សុភា
Thursday 14 February 2013
The Free Press Magazine
បុរសរងគ្រោះដែលជាអ្នកលក់ងៀតបបែល បានឲ្យដឹងថា តាមទម្លាប់ខ្លួនតែងតែមកឈប់សុំចត នៅចំណុចខាងលើ ដើម្បីលក់ងៀតបបែល និង ស្លាបមាន់ អាំងឲ្យស្រ្តី បំរើហាង ខារ៉ាងអូខេ ប៉ុន្តែមិនទាន់បានលក់ផង ក៏ស្រាប់តែរថយន្តម៉ាក ហុងដា បើកយ៉ាងលឿន មកបុករថយន្ត តូយូតាព្រួស បណ្ដាលឲ្យខ្ទាត់ទៅត្រូវ រទេះរបស់គាត់ ក្រឡាប់ផ្ងាជើង ធ្លាក់របស់របរ លក់ក្រាលពេញដី ។
រថយន្តទាំងពីរដែលម្ចាស់ជជែកមិនត្រូវគ្នា ត្រូវបានប៉ូលិសមកអូសយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយហើយ ។ តែរទេះងៀតបបែល មិនត្រូវបានគេ រវីរវល់ដោះស្រាយ សំណងឲ្យឡើយ ៕
