តំណាងរាស្រ្តពីគណបក្សប្រឆាំងមួយរូបត្រូវបានឃាត់ខ្លួនកាលពីយប់មិញដោយប៉ូលិសខណ្ឌ សែនសុខ បន្ទាប់ពីមានការបាញ់បោះនៅក្នុងបញ្ហាចរាចរមួយ។
បុប្ផានី
Tuesday 19 February 2013
The Free Press Magazine
សេចក្ដីរាយការណ៏ពីប៉ូលិសបានឲ្យដឹងថា លោក នួន វុទ្ធី អ្នកតំណាងរាស្ត្រគណបក្សរង្ស៊ី មណ្ឌល កំពង់ចាមបានដកកាំភ្លើង ម៉ាកឡុករបស់គាត់បាញ់ ខណៈដែលតាមទាន់រថយន្តទីកូឆ្នាំងអ៊ុតមួយគ្រឿងដែលចោទថា បានបើកកៀររថយន្តឡង់គ្រីស័រ របស់គាត់នៅលើកំណាត់ផ្លូវក្បែរផ្សារដីហុយ។
យ៉ាងណាក៏ដោយបន្ទាប់ពីមានការសាកសួរនៅអធិការដ្ឋានប៉ូលិស រយៈពេលប្រមាណជាង១ម៉ោង អ្នកតំណាងរាស្ត្ររូបនោះត្រូវបានប៉ូលិសអនុញ្ញាត ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ៕
បើជាការពិតមែនត្រូវតែទទួល ពីបទបាញ់បោះសេរី ។ នោះទើបជាឆន្ទះគណះបក្សប្រឆាំងពិតប្រាកដ ។
សូម្បីតំណាងរាស្រ្តក៏មានចរិកអីចឹងដែរឬខ្មែរ !
សូម្បីតំណាងរាស្រ្តគណប្រឆំាងក៏មានចរិកអីចឹងដែរ។ លោកប្រធានបក្ស គួរតែពិនិត្យឡើងវិញ នូវសមាសភាពបេក្ខជនតំណាងរាស្រ្ត។
យូរៗណាស់គេឃើញ ឬឮពីសមាជិកគណបក្សប្រើអំពើមិនគប្បីម្តង តែញយៗដងគេឭ ឬឃើញតែសមាជិកគណបក្យកាន់អំណាចប្រព្រឹត្តតែគ្មាននរណាហ៊ានចាប់អារម្មណ៍ឡើយ សូម្បីប្រធានភូមិក៏មានដែរ។
ថោកម៉េះ មិនរកធម្យោបាយផ្សេង!!!!
ចោលម្សៀតសុត