អាយ៉ង​ក្រដាស​ខ្នាត​ធំ​ស្ថាបនា​ត្រៀម​សម្រាប់​ថ្ងៃ​ដង្ហែ​ក្បួន​នា​ចុង​សប្ដាហ៍

សៀមរាប :​កុមារ​ប្រមាណ​ជា​៤៥០​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ឯ​ទឹក​ដី​ខេត្ត​សៀមរាប​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ដើម្បី​ចូល​រួម​សិក្ខា​សាលា​មួយ​ស្តី​អំពី​ស្នាដៃ​សិប្បកម្ម​រូប​អាយ៉ង​ខ្មែរ ដែល​សមិទ្ធផល​នេះ​នឹង​យក​ទៅ​ដង្ហែ​ជា​ក្បួន​អាយ៉ង​ក្រដាស​ខ្នាត​ធំ​ដែល​មាន​បញ្ចូល​ទាំង​បច្ចេក​ទេស​សំឡេង ពន្លឺ ព្រម​ទាំង​ចលនា ដើម្បី​បង្ហាញ​តាម​ទីសាធារណៈ នៅ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

Tuesday, 19 February 2013
Miranda Glasser
ភ្នំពេញ ប៉ុស្តិ៍

រូបអាយ៉ង​សុវណ្ណ​ទេពមច្ឆា​ធ្វើពី​​​ក្រដាស​រួច​រាល់ហើយ​ រង់ចាំ​ការ​បញ្ចូល​សំឡេង​ត្រៀម​ដង្ហែរ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​។ រូបថត សហ​ការី

រូបអាយ៉ង​សុវណ្ណ​ទេពមច្ឆា​ធ្វើពី​​​ក្រដាស​រួច​រាល់ហើយ​ រង់ចាំ​ការ​បញ្ចូល​សំឡេង​ត្រៀម​ដង្ហែរ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ​។ រូបថត សហ​ការី

សិក្ខា​សាលា​នេះ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សុក្រ ហើយ​កុមារ​ទាំង​នោះ​បាន​កែ​ច្នៃ​នូវ​អាយ៉ង​ខ្នាត​ធំ​ធ្វើ​ពី​ក្រដាស​ជូត​មុខ ដែល​មាន​អំពូល​ភ្លើង​នៅ​ខាង​ក្នុង ដើម្បី​តំណាង​ឲ្យ​ប្រធាន​បទ​កោត​សរសើរ​វប្បធម៌ និង​លើក​កម្ពស់​វត្ថុ​ដែល​ខិត​ទៅ​រក​ការ​បាត់បង់។ស្នាដៃ​ធ្វើ​ពី​ក្រដាស​របស់​ក្រុម​ក្មេង​ទាំង​នោះ​មាន​៨​ប្រភេទ​ក្រោម​វត្ថុ​បំណង​លើក​តម្កើង និង​កោត​សរសើ​ដល់​តម្លៃ​នៃ​វប្បធម៌​ខ្មែរ។

អាយ៉ង​ទាំង​នោះ​មាន​តួ​អង្គ​សំខាន់ៗ​ដូច​ជា​នាង សុវណ្ណ​មច្ឆា​ដែល​មាន​ប្រភព​មក​ពី​ទំនៀម​ទម្លាប់​របស់​ជាតិ​ហិណ្ឌូ​ក្នុង​រឿង​ទេវកថា​និង​តួ​អង្គ​យក្ស​ផង​ដែរ។

ស្នាដៃ​និង​ការ​រៀប​រាប់​ដំណើរ​រឿង​លម្អិត​របស់​ក្រុម​ក្មេងៗ​វ័យ​៧​ឆ្នាំ​សោះ​គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នូវ​សមិទ្ធផល​របស់​ពួក​គេ។

ក្រៅ​ពី​អាយ៉ង​ខ្នាត​ធំ​ដែល​ត្រូវ​បាន​គេ​គ្រោង​នឹង​បង្កប់​អំពូល​ភ្លើង ព្រម​ទាំង​សំឡេង​ថែម​ទៀត​នោះ ស្នាដៃ​ផ្សេងៗ​ទៀត​រួម​មាន​រូប​សត្វ​ទីទុយ ត្មាត​ក្រហម សត្វ​កង្កែប អណ្តើក ឃ្មុំ បបែល និង​សត្វ​ពស់​វែក តំណាង​ឲ្យ​ឆ្នាំ​ម្សាញ់​ជា​ដើម។

លោក ជីហ្គ កូក្រាន ជា​នាយក​នៃ​ការ​រៀបចំ​កម្មវិធី​សិក្ខា​សាលា​សិល្បៈ​នេះ បាន​ឲ្យ​ដឹង​ថា ស្នាដៃ​ទាំង​អស់​គឺជា​គំនិត​រចនា​របស់​កុមារ​ទាំង​នោះ ដោយ​ពួក​គេ​យក​លំនាំ​តាម​ល្ខោន​ស្បែក។

លោក​បាន​និយាយ​ថា៖ «​ប្រសិន​បើ​យើង​ប្របាច់​បញ្ចូល​ស្នាដៃ​អាយ៉ង ជាមួយ​នឹង​ល្ខោន​ស្បែក​ខ្មែរ​នោះ នឹង​ទទួល​បាន​ទម្រង់​ល្ខោន​ថ្មី​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​មិន​ខាន »។

លោក​បន្ត​ថា៖ «រូប​អាយ៉ង​ធំៗ​របស់​យើង​ក៏​ត្រូវ​បាន​រចនា​ឲ្យ​មាន​ចលនា​ដែរ។ ដូច​ជា​ភ្នែក​នាង​សុវណ្ណ​មច្ឆា​នឹង​បិទ​បើកៗ ហើយ​បញ្ចេញ​ពន្លឺ​ប៉ប្រឹម»។

សិក្ខា​សាលា​បែប​នេះ​ត្រូវ​បាន​រៀបចំ​ចំនួន​បី​កន្លែង។ លើក​ទី​មួយ​នៅ​ឯ​វត្ត​ដំណាក់ និង​ពីរ​លើក​ទៀត​នៅ​ឯ​មណ្ឌល​បណ្តុះ​បណ្តាល​គ្រូ​ភូមិ​ភាគ​ខេត្ត​បាត់ដំបង​ដោយ​មាន​ក្រុម​សិស្ស​មក​ពី​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ជា​អ្នក​ធ្វើ​បទ​បង្ហាញ ។

លោក ស្ទួត ខុជលីន នាយក​គម្រោង​នៃ​កម្មវិធី​ខាង​លើ​បាន​និយាយ​ថា៖ «យើង​មាន​សិស្ស​បញ្ចប់​ការ​សិក្សា​មក​ពី​សាលា Green Gecko ខណៈ​បច្ចុប្បន្ន​នេះ​ពួក​គេ​បាន​ធំ​ពេញ​វ័យ​ទៅ​ហើយ និង​កំពុង​តែ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​សស្រាក់​សស្រាំ។ នេះ​គឺ​ជា​សកម្មភាព​មួយ​ដែល​យើង​ចង់​បាន​សម្រាប់​គម្រោង​សិល្បៈ​សហគមន៍»៕ PR

What Next?

Recent Articles

3 Responses to "អាយ៉ង​ក្រដាស​ខ្នាត​ធំ​ស្ថាបនា​ត្រៀម​សម្រាប់​ថ្ងៃ​ដង្ហែ​ក្បួន​នា​ចុង​សប្ដាហ៍"

  1. Anonymous says:

    Very good idea, that is better than government fully un-educated leaders.

  2. Anonymous says:

    wow! it is fantastice.

  3. leavpor says:

    តាមពិតអាយ៉ងតំណាងអោយរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយ CPPសព្វថ្ងៃនេះឯង ដែលក្រោមការបព្ជាររបស់វៀតណាម និង ចិន។