ភ្នំពេញ : រូបរាងស្រលូន កម្ពស់បាន និងសម្រស់ខ្ចីល្វក់យុវជនយុវតីសរុប៤៦នាក់ ក្នុងសម្លៀកបំពាក់អាវយឺតពណ៌ផ្កាឈូកមានសរសេរស្លាកជាភាសាអង់គ្លសថា «Freshie» នឹងឡើងឆាកសម្ដែងសមត្ថភាពនៅទី២១ ខែកុម្ភៈ ដើម្បីស្វែងរកពិន្ទុឈានឆ្ពោះទៅរកតំណែងស្រីស្រស់ប្រុសស្អាតប្រចាំជំនាន់ទី១២ ក្នុងឆ្នាំ២០១៣ នេះ។
Wednesday, 20 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

បេក្ខជនបេក្ខនារី ចំនួនសរុប៤៦នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមការប្រកួត ហ្វ្រេស៊ី ជំនាន់ទី១២ ។ រូបថត ហេង ជីវ័ន
កម្មវិធីប្រកួត Freshie Girl & Boyដែលនឹងចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ MyTV លើកនេះត្រូវបានម្ចាស់គម្រោងនិងជាប្រធានក្រុមហ៊ុនភេនណិត លោក ប៊ុនគើត អាងអានណយសិរី ឲ្យដឹងថា៖ «ការប្រកួតដ៏ធំនេះយើងបានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយឆ្នាំ២០១៣នេះ គឺជាជំនាន់ទី១២ហើយដែលក្រុមហ៊ុនយើងបានរៀបចំឲ្យមានកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា»។
ទោះជាយ៉ាងណា សម្រាប់ការប្រកួត Freshie Girl & Boys ជំនាន់ទី១២នេះ ម្ចាស់គម្រោងជនជាតិថៃរូបនេះអះអាងថា៖ «មានការផ្លាស់ប្តូរអស្ចារ្យជាងមុនៗ ព្រោះថានេះជាកម្មវិធីប្រកួតដ៏ធំតែមួយគត់ដែលទទួលបាននូវការគាំទ្រពីទស្សនិកជនយុវជនយុវតីខ្មែរយ៉ាងច្រើនកុះករមែនទែន»។
ជាមួយមោទនភាពនេះ លោកបានបញ្ជាក់ថា៖ «សិល្បករ សិល្បការិនី តារាចម្រៀង ពិធីករពិធីការិនីខ្មែរ បច្ចុប្បន្នកំពុងប្រឡូកក្នុងអាជីពសិល្បៈប្រមាណជា៧០ភាគរយ បានកើតឡើងពីកម្មវិធីប្រកួតនេះ ដែលបានរៀបចំធ្វើឡើងអស់ពេល១១ឆ្នាំកន្លងមក»។
យោងតាមសម្ដី របស់លោក ប៊ុនគើត អាងអានណយសិរី ការដែលបង្កើតឲ្យមានកម្មវិធីប្រកួតនេះ គឺដើម្បីឲ្យយុវជន យុវតីខ្មែរ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យពីធម្មជាតិ និងភាពអង់អាចក្លាហានក្នុងការសម្ដែង ក៏ដូចជាការចូលរួមលើកតម្កើងសិល្បៈ វប្បធម៌ខ្មែរផ្លាស់ប្តូរនូវបទពិសោធទទួលបាននូវចំណេះដឹងបន្ថែមស្វែងរកនូវមិត្តភាពថ្មីនិងមួយទៀតចង់ឲ្យយុវជនយុវតីខ្មែរប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាងាកមករកសិល្បៈជាជាងភ្លាត់ខ្លួនធ្លាក់ក្នុងអំពើអបាយមុខគ្រប់ប្រភេទនិងគ្រឿងញៀនជាដើម។
ប៉ុន្តែយ៉ាងណា ម្ចាស់គម្រោងជនជាតិថៃរូបនេះក៏បានឲ្យដឹងបន្តថា៖ «ភាពជោគជ័យនេះក៏អាស្រ័យការគាំទ្រពីមាតា បិតា យុវជន យុវតីខ្មែរ និងទស្សនិកជនគ្រប់ៗរូប ហើយលើសពីនេះទៅទៀតគឺការផ្តល់នូវការឧបត្ថម្ភកម្មវិធីពីសំណាក់ក្រុមហ៊ុនទាំងឡាយរួបរួមគ្នាក្នុងការបណ្តុះបណ្តាលផ្តល់ឱកាសនិងវេទិកាកិត្តិយសដើម្បីប្អូនៗ»។
យោងតាមលោក មែ វិចិត្តបុត្រ អ្នកគ្រប់គ្រង់ទូទៅនៃកម្មវិធីឆ្នាំនេះមានយុវជនយុវតី២០០០រូបដាក់ពាក្យប្រកួតមកពីគ្រប់ខេត្តទាំងអស់។
បេក្ខជនបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់នូវវគ្គជម្រុះរូបថតមុននឹងបានចូលសម្ភាសជាមួយគណៈកម្មការជំនាញហើយឆ្លងកាត់វគ្គបង្ហាញបុគ្គលិកលក្ខណៈនិងភាពក្លាហាននៅចំពោះមុខគណៈកម្មការ។
លោកបានបន្តទៀតថា៖ «ចុងក្រោយយើងរកបានបេក្ខនារីចំនួន២៣ រូប និង បេក្ខបុរសចំនួន២៣រូបដែលអាចឡើងទៅធ្វើការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ» ។
លោក មែ វិចិត្តបុត្រ បានបញ្ជាក់ថា ការប្រកួតជំនាក់ទី១២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ វេលាម៉ោង៧យប់ នៅស្ថានីយទូរទស្សន៍MyTV ឫស្សីកែវ វេលាម៉ោង៧:៣០យប់និងចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ផងដែរ។
លោកបន្ថែមទៀតថា៖«សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមេសា នៅសាលមហាស្រពកោះពេជ្រហើយក៏មានការផ្សាយផ្ទាល់ពីទូរទស្សន៍ MyTV ផងដែរ»៕
រូបល្អភរផង់ណាស់ តែម្នាក់ៗរៀនដល់ណាហើយ បញ្ចប់ការសិក្សានៅមហាវិទ្យាលយ័ណាខ្លះ ?
សិល្បករ សិល្បការិនី តារាចម្រៀង ពិធីករពិធីការិនីខ្មែរ បច្ចុប្បន្នកំពុងប្រឡូកក្នុងអាជីពសិល្បៈប្រមាណជា៧០ភាគរយ
ហើយ៣០ភាគតយទៀត ទៅធ្វើអាជីវកម្មតាមសម្មាជីវ ព្រោះខ្លួនកាន់តែចាស់ ត្រូវគេធីបចោល ។
មើលទៅគួរអោយស្រលាញ់ ?
សូមផ្តាំណាកុំយកប្រុសក្មេងៗពួកគាត់ពុំសំបូរលុយចាយដូចចាស់ទេ៊៊៊៊៊៊
បើកផ្លូវឲ្យអាកញ្ញារឹតមានទឹកមាត់លេបទៀតហើយ…….ហា!ហា!
នៅពេលដែលអ្នកមានកូនស្រីសូមប្រាប
កូនស្រីអ្នកថាកុំយកប្រុសក្មេងព្រោះពុំសូវសំបូលុយចាយដូចចាស់
ទេ
Nika I support your idea