ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបញ្ជាក់ជាថ្មីថា ព្រះអង្គនឹងមិនវិលត្រលប់ ទៅធ្វើនយោបាយវិញទេ។ រីឯព្រះរាជវង្សានុវង្ស ក៏គួរតែស្ថិតនៅអព្យាក្រឹត និងរួបរួម ជុំវិញព្រះរាជបល្ល័ង្ក។ ព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យ៉ាងដូច្នេះ បានធ្វើឡើង នៅពេលដែលព្រះអង្គម្ចាស់ក្សត្រិយ នរោត្តម អរុណរស្មី ព្រះរាជបុត្រីពៅរបស់សម្តេចព្រះ នរោត្តម សីហនុ នឹងត្រូវយាងទៅគង់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាខែកក្កដា។
ថ្ងៃ ព្រហស្បតិ៍ 21 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (រូបថតឯកសារ) ©សុវណ្ណារ៉ា
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សព្វថ្ងៃ មានតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើនាយករដ្ឋមន្ត្រី។ ក្នុងបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា កាលពីថ្ងៃពុធ ព្រះអង្គបានបញ្ជាក់ជាថ្មីថា ព្រះអង្គនឹងមិនវិលត្រលប់ ចូលប្រឡូកក្នុងនយោបាយវិញទេ។
សម្តេចក្រុមព្រះ ក៏បានលើកឡើងថា ព្រះរាជវង្សានុវង្ស នៅពេលនេះ ក៏ពុំគួរធ្វើនយោបាយឡើយ។ ព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅអព្យាក្រឹត ហើយរួបរួមគ្នា ជុំវិញរាជបល្ល័ង្ក និងជុំវិញព្រះមហាក្សត្រ ព្រះមហាក្សត្រិយ ក្នុងព្រះបរមរាជវាំង។
បន្ទូលដូច្នេះ ក៏ត្រូវបានសម្តេចក្រុមព្រះ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ដែលជាព្រះអនុជរបស់ព្រះអង្គ។ ព្រះរាជបល្ល័ង្ក ក៏ត្រូវប្រមែប្រមូលអ្នករាជានិយម។
ព្រះបន្ទូលរបស់សម្តេចក្រុមព្រះដូច្នេះ ចំពេលគណបក្សហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ បានយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដា។
សម្តេចក្រុមព្រះ បានលើកឡើងថា សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ពុំគួរយាងទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទេ។ តាមព្រះអង្គ ទាំងសម្តេចព្រះអនុជ និងទាំងលោក ញឹក ប៊ុនឆៃ គឺមិនអាចស្រោចស្រង់ ឲ្យហ៊្វុនស៊ិនប៉ិច ថ្កុំថ្កើងឡើងវិញឡើយ។ ដូច្នេះគួរទុកជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានសច្ចា ចំពោះព្រះបរមសពសម្តេចឪ សម្តេចតា ព្រះមហាក្សត្រ សម្តេចម៉ែ ម្តងជាពីរដង ក្នុងការថែរក្សានូវព្រះរាជបល្ល័ង្ក។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១កុម្ភៈ ក្នុងពេលជូនព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ រួមទាំងព្រះអនុជ អរុណរស្មី ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានចាត់ទុកបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថាជាការរារាំងមិនឲ្យសមាជិករាជវង្សានុវង្ស ចូលរួមក្នុងកិច្ចការនយោបាយ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ដោយសារតែសម្តេចក្រុមព្រះ ពុំមានឱកាសវិលមកដឹកនាំ ហ្វ៊ុនស៊ិនប៉ិច ទើបព្រះអង្គលើកឡើងដូច្នេះ។
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជ នៅថ្ងៃទី២៣មីនា ដើម្បីថ្វាយឋានៈប្រធានដឹកនាំ ដល់សម្តេចព្រះរាជបុត្រី អរុណរស្មី៕
—————————————-


អាចោលម្សៀត គនិតចោលម្សៀតខ្លួនឯងតាំងចាប់ផ្តើមដើររារាំងគេឯង
សំដាច់ដឹងខ្លួនជាការប្រសើរហើយព្រោះន័យនេះចង់និយាយត្រង់ថា
ហ្វ៊ុនស៊ិនប៉ិច គង់តែរលាយ ហើយរាជវង្សចុងក្រោយរបស់ស្តេចដណ្តើមរាជ្យត្រសក់ផ្អែម
ជិតមកដល់ទីបញ្ចប់ហើយ ទោះចូលរឺមិនចូលក៏មិនត្រូវប្រឆាំងហ្នឹង សំដាច់សែនជោដែរ រាជវង្សទាំងមូលស្ថិត នៅ ដៃ
គេទៅហើយ ចឹងគួរតែទុកអោយអ្នកដទៃដែលអាចមានកំលាំងប្រឆាំងបានអោយគេប្រឆាំងទៅ !
អាចោលម្សៀត គំនិតចោលម្សៀតខ្លួនឯងតាំងចាប់ផ្តើមដើររារាំងគេឯង
ធ្វើអីមិនកើតដើររារាំគេឯង ពិតជាពួជចោលម្សៀតមែន
មិនគួរណាជេរលោកទេ បើគ្មានលោកក៏ពួកយួនមិនដកពីកម្ពុជាដែរ។
ខ្ញុំយល់ថាបងៗនិងពូៗសុទ្ឋជាជនមានចំណោះប្រាជ្ញាបរិបូរណ៌ គួរតែលើកតម្លើងជាតិយើង ប្រសើរជាងការជេរគ្នា
កំពូជមាន់សំឡរពូកែតែជាន់មេ!!!
ពូជត្រសក់ផ្អូម
youtube to mp3ជា
Stay inside the palace with the girls better than politic….ha.ha.
Like father like son.( Tel pere tel fils ).
ពូជស្តេចត្រសក់ផ្អែម ជិតទទួលបាបកម្មវិញម្តងហើយ បន្ទាប់ពីកំចាត់វង្សវរ័ន្ម
បើសិនជាពូជជ័យវរន្ម័ដឹកនាំប្រទេសរហូតមកវិញ ម្ល៉េះខ្មែរប្រហែលមិនចាញ់ចិនទេ
ហើយសៀមនិងយួនប្រហែលក៏មិនមានដីធំដូចសព្វថ្ងៃនេះដែរ ។
សំដាច់តេជោលោកឆ្លាតប្រមូលពូចស្តេចបានទាំងអស់ដាក់មួយដុំ ដីមួយគីឡូបួនជ្រុងវាំងវាស់ចែកគ្នាដើរ។
ហេ!ហេ!គួរសប្បាយមែន។
អីមិនរារាំង បើខ្លួនឯងធ្លាប់មានប្រវ័ត្តដ៍ជូចត់ជាមួយហ៊ុនសែនជាច្រើនដងហើយ រៀនដល់ថ្នាក់បណ្ឌិតស្រុកបារាំងទាំងមូល ឲ្យហ៊ុនសែនក្មេងវត្តគ្វាលគោបោកក្បាលប្រើបាន ទីបញ្ចប់គេធាក់ក្បាលចេញ បានអំណាចក្នុងដៃហើយឲ្យគេដណ្ដើមបានវិញ
ដូចហ៊ុនសែនថាមិនខុស ក្មេងវត្តទាត់ក្មេងវាំង គឺវាអញ្ចឹងមែនការពិត ហ្នឹងហើយសមមុខ។
សម្តេចក្រុមពាលអើយ បើទ្រង់ត្រឡប់ទៅធ្វើនយោបាយទៀតក៏គ្មានអ្នកណាគាំទ្រដែរ ព្រោះព្រះអង្គពូកែ ណាស់ពីជាងចិតសិបកៅអីមកដល់ប៊ិះសូន្យ។ ព្រះអង្គមានព្រះបញ្ញាញាណតែខាងក្តិតតែប៉ុណ្ណោះ……..
ព្រះអង្គអើយ ព្រះអង្គមានប្រាសរាជ្ជអង្ការត្រឹមត្រូវណាស់ ពុំហានទៀតទេខ្លាចប្រពន្ធក្មេងរត់ចោល។
Ranarit doesn’t to do political any more because his hobby different .
He like to stays inside the palace easy to play with all girls.
Ha.ha his hobby like pussy only .
គ្រាន់តែមើលមុខក៏ដឹងថាមិនមែនជាមនុស្សមិនល្អទៅ ហើយ ដែរ ។ ណ្ហើយចុះទុកពេលអោយ ព្រះអង្គទត ស្រីរបាំ ក្មេងៗទៀត ចុះ សូមកុំត្រលបើ មកវិញ អីបើស្តោះហើយនោះ ។