កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៣០ មេសា នេះ ទាហានថៃបន្ត បាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែ ស្លាប់ម្នាក់ទៀត ក្នុងចំណោម ៧នាក់ ខណះពេលដែល ពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើប្រណិត លើទឹកដីថៃ។ជនរងគ្រោះ ឈ្មោះ ណាង កុសល ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ពួកគេ ឆ្លងដែនទៅកាប់ឈើគ្រញូង នៅក្នុងទឹកដីថៃ ដែលស្ថិតនៅប្រឈមនឹងខេត្តឧត្តរមានជ័យ។
យូ សារា
Tuesday 30 April 2013
The Free Press Magazine
តាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី៣០ ខែមេសានេះ អាជ្ញាធរ និងសមត្ថកិច្ចសៀម បានបញ្ជូនសាកសពបុរសរងគ្រោះ មកឲ្យក្រុមគ្រួសារវិញហើយ។
គេសង្កេតឃើញថា ជាញយដងពលរដ្ឋខ្មែរ តែងតែឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើប្រណិត នៅតាមភូមិសាស្ត្រទឹកដីថៃ ឈមនឹងខេត្តឧត្តរមានជ័យ ហើយរងការបាញ់ប្រហារ សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ចាប់ តែហាក់ដូចជាគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចទ្បើយ៕
