១០​គ្រួសារ​ចោទ​ថា ក្រុមហ៊ុន​ភាពី​ម៉ិច​មិន​ឲ្យ​គាត់​ដាំ​ដុះ​ដី​មាន​ប្លង់

ពោធិ៍សាត់ៈ ពលរដ្ឋ​ចំនួន ១០គ្រួសារ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច​គ្រុប​ដែល​ទទួល​ប្លង់​កម្មសិទ្ធិ​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ហើយ​នោះ កំពុង​រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ហាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ចម្ការ​នៅ​លើ​ដី​ចេញ​ប្លង់​ឲ្យ​គាត់​ហើយ​នោះ។

 

Thursday, 09 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

តំបន់​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុង​ខេត្ត​ពោ​ធិ៍​សាត់​។ រូបថត ទិត្យថារ៉ា

តំបន់​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុង​ខេត្ត​ពោ​ធិ៍​សាត់​។ រូបថត ទិត្យថារ៉ា

លោក លឿង ថូ អាយុ ៤៤ ឆ្នាំ ដែល​មាន​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច​គ្រុប បាន​ប្រាប់​ថា ដី​ចម្ការ​គាត់​ជាង ៣ហិកតា ក្រុម​និស្សិត​និង​មន្ត្រី​ជំនាញ​បាន​ចុះ​មក​វាស់​វែង​ត្រឹម​ត្រូវ និង​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​រួច​ហើយ​។ ប៉ុន្តែ​ឥឡូវ​អាជ្ញាធរ​បែរ​ជា​មក​ចោទ​គាត់​ថា គាត់​រំលោភ​យក​ដី​ក្រុមហ៊ុន​ទៅ​វិញ។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​និង​អ្នក​ភូមិ​ផង ព្រោះ​ពួក​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ដែនដី​ដែល​លម្អៀង​តែ​ទៅ​ខាង​ក្រុមហ៊ុន​នេះ​ហើយ​។

លោក ថូ និយាយ​ថា​៖ «ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​រដ្ឋាភិបាល​ឲ្យ​ក្រុម​និសិ្សត​ចុះ​វាស់​វែង​ដី​ហើយ​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ពេល​ពួក​ខ្ញុំ​បាន​ប្លង់​ហើយ បែរ​ជា​អត់​បាន​ដី​ទៅ​វិញ មាន​តែ​សម្ដេច​ទេ ដែល​ជួយ​អន្តរាគមន៍​បាន​»។

លោក​ឲ្យ​ដឹង​ទៀត​ថា ខែ​នេះគឺ​ដល់​ខែ​បង្ក​បង្កើន​ផល​ធ្វើ​ស្រែ​ចម្ការ​ប៉ុន្តែ​ពួកគាត់​គ្មាន​ដី​ធ្វើ​ទេ ដោយ​ខាង​ក្រុមហ៊ុន​ចេះ​តែ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​បើ​ទោះ​យើង​បង្ហាញ​ប្លង់​ដី​ឲ្យ​ពួក​គេ​មើល​ក៏​ដោយ​។ លោក​ថា​៖ «​ខ្ញុំ​កំពុង​តែ​គិត​ថា សព្វ​ថ្ងៃ​នេះ​ប្លង់​ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ​គឺ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ ពី​ព្រោះ​ក្រុមហ៊ុន​មិន​ទទួល​ស្គាល់​ផង»។

ចំណែក​លោក ហ៊ុល ថៃ ពលរដ្ឋ​រស់​នៅ​ភូមិ​ក្រឡាញ់ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​ទៅ​ធ្វើ​រោង​លើ​ដី​នោះ​ស្រាប់​តែ​មេ​ការ​ក្រុមហ៊ុន​នាំ​កម្មករ​មក​បំផ្លិច​បំផ្លាញ​រឹប​អូស​យក​ទៅ​ក្រុមហ៊ុន​អស់​ហើយ​គំរាម​មិន​ឲ្យ​ចូល​ដាំ​ដុះ​ទៀត​ទេ ព្រោះ​ជា​ដី​ក្រុមហ៊ុន​។ លោក​ត្អូញ​ត្អែរ​ថា​៖ «​មិន​ដឹង​ជា​សង្ឃឹម​អី​ទេ ពី​មុន​សង្ឃឹម​ថា​យុវជន​ចុះ​មក​វាស់​ដី​ឲ្យ​នឹង​បញ្ចប់​ជម្លោះ​បាន តែ​ឥឡូវ ជម្លោះ​នៅ​តែ​ជា​ជម្លោះ​អាជ្ញាធរ​មិន​អើពើ​ដដែល​បើ​ទោះ​ជា​គាត់​មាន​ប្លង់​ហើយ​ក៏​ដោយ​»។

លោក ទឹម សារិន អភិបាល​ស្រុក​ក្រគរ​បាន​ថ្លែង​ថា នៅ​ក្នុង​តំបន់​នោះ​លោក​ចុះ​ដោះស្រាយ​បី​ដង​ហើយ​តែ​ពលរដ្ឋ​គាត់​ចេះ​តែ​បែប​ហ្នឹង​។ គាត់​ត្រូវ​យក​ប្លង់​មក​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ចុច​GPS ថា តើ​ក្បាល​ដី​គាត់​នៅ​ត្រង់​ណា​កុំ​ចេះ​តែ​ថា​ផ្តេសផ្តាស។ លោក​បន្ត​ថា​៖ «​អាជ្ញាធរ​ណា​ហ៊ាន​មិន​ទទួល​ស្គាល់​ប្លង់​កម្មសិទ្ធិ​នេះ​គឺជា​ច្បាប់​បើ​អាជ្ញាធរ​មិន​ទទួល​ស្គាល់​ប្តឹង​ទៅ​តុលាការ​ទៅ​។ ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​វា​ហួស​ទៅ​នឹង​ច្បាប់​បាន​ទេ»។

ក្រុមហ៊ុន​ភាពីម៉ិច គ្រុប ជា​កម្មសិទ្ធិ​របស់​លោក​ស្រី ជឹង សុភាព ភរិយា​ព្រឹទ្ធ​សមាជិក​លោក​ឡាវ ម៉េងឃីន ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើ​ផ្ទៃ​ដី​៣១៥.០២៨​ហិកតា នៅ​ក្នង​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត កំពង់ឆ្នាំង សម្រាប់​ដាំ​ដើម​អាកាស្យា ដំឡូង​មី និង​ដំណាំ​កសិ-ឧស្សាហ៍កម្ម​ដទៃ​ទៀត​ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ពលរដ្ឋ​៨.២០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​និង​ប្រជា​ពលរដ្ឋ​៣.៨០០ គ្រួសារ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោក ចេង ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ពោធិ៍សាត់​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក ភួង សុធា មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​សុំ​អន្តរាគមន៍​ពី​ពលរដ្ឋ​ទាំង​១០​គ្រួសារ​នោះ​ហើយ អាជ្ញាធរ​គួរ​ចុះ​ទៅ​ត្រួត​ពិនិត្យ ហើយ​ឲ្យ​ពលរដ្ឋ​ចង្អុល​ថា តើ​ព្រំ​ដី​គាត់​នៅ​ឯណា​ហើយ​ក្រុមហ៊ុន​នៅ​ឯណា​។​លោក​ថា បើ​ភាគី​មាន​ទំនាស់​ពុំ​កំណត់​ព្រំ​ដី​គ្នា​ឲ្យ​ច្បាស់​លាស់​ទេ​បញ្ហា​នឹង​កើត​មាន​ដដែលៗ ហើយ​ក៏​មិន​អាច​បញ្ចប់​ទំនាស់​ដែរ​»៕

 

What Next?

Recent Articles

4 Responses to "១០​គ្រួសារ​ចោទ​ថា ក្រុមហ៊ុន​ភាពី​ម៉ិច​មិន​ឲ្យ​គាត់​ដាំ​ដុះ​ដី​មាន​ប្លង់"

  1. CPP says:

    សូមកុំខឹងគោវ៉ៃរទេះ ខឹងមេឃុំ ខឹងមេភូមិ ឬ ខឹងប៉ូលិសនៅតាមផ្លូវសុំកុំបោះឆ្នោតទម្លាក់ហ៊ុន សែន។ បើចង់ឲ្យ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីបន្តទៀត សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។

  2. cheath says:

    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ទៅសត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ ​មើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆនកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !

  3. គេ គ្រាន់ខ្លាចតែលោក ហ៊ុន សែន នឹង មន្រ្តី ធំៗៗ មានអំនាចទាំង អស់ ក្នុង ជួរ គណះបក្សប្រជាជនតែ

    ប៉ុណ្ណោះ ប៉ុន្តែ គេ មិនបាន គោរព ចំពោះពពួកអស់នេះនោះទេ​។ នេះ ជាសំដីពឹត ដែល ផុសចេញ

    ពី ទឹកចិត្ត របស់ មន្រ្តី រាជការ ប៉ូលីស និង ទាហាន ។ នៅ ពេល ជិះ លើ ខ្នង ខ្លា គឺ ពួកគេ

    មិនហ៊ានធ្វើនិង និយាយ អ្វីទាំង អស់ ប៉ុន្តែ នៅ ពេល ដែល ខ្លា ចាស់ ទ្រុឌទ្រោម ឬ មាន ជំងឺឬ

    ជិតដាច់ខ្យល់ស្លាប់ គឺ ពួកគេ នឹង សំពងបង្ហើយ តែម្តង ហើយ ស្រែកជ័យឃោស ដោយ ក្តី

    រីករាយ​​។ ពួកគេសង្ឃឹមយ៉ាងមុតមាំ ថា នឹង មាន ថ្ងៃនោះ មកដល់ជាមិនខាន ។

    វាជាការត្រិមត្រូវបំផុត ដែលថាពេលវេលា អាច នឹង ធ្វើ អោយ អ្វីៗ ប្រែប្រួលបានទាំងអស់ ។

    .

  4. ទ្រពង CPP says:

    ដើម្បីលើកទឹកចិត្តពពួកក្រុមហ៊ុនវិនិយោគដីសម្បទាន៩៩ឆ្នាំ មានក្រុមខ្មែរ ខ្សែCPP និង បរទេស
    មានចិន ពិសេសយួន ឲ្យបំផ្លាញសម្បត្តិធម្មជាតិ ខ្ែមរ បំផ្លាញការរស់នៅរបស់ប្រជាជន
    ត្រូវនាំគ្នាបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជា ។