លោក កឹម សុខា ប្រតិកម្ម​នឹង​សម្ដី​លោក ហ៊ុន សែន

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន ថា​ទទួល​បាន​ព័ត៌មាន​ភូត​កុហក និង​កំពុង​បារម្ភ​ចាញ់​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ នេះ។

 

ដោយ ដែន អយុធ្យា
2013-05-09
RFA


ស្តាប់សំឡេង ថតសំឡេង

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៣។ Photo: RFA

លោក ហ៊ុន សែន រិះគន់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​អូស​បន្លាយ​ចុះ​បញ្ជី​បក្ស​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដោយសារ​តែ​មាន​ទំនាស់​ក្នុង​ការ​បែង​ចែក​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ។

គ.ជ.ប បាន​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​មក​ចុះ​បញ្ជី​បក្ស និង​បេក្ខជន ប៉ុន្តែ​ក្នុង​ពេល​នេះ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ចំនួន ៣​គណបក្ស។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ចុង​សប្ដាហ៍​នេះ។

លោក​បាន​ថ្លែង​បញ្ជាក់​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ទៅ​ចុះ​បញ្ជី​បក្ស​នៅ គ.ជ.ប ព្រោះ​រង់ចាំ​មើល​ស្ថាប័ន គ.ជ.ប ធ្វើ​ការ​កែសម្រួល​នូវ​អនុសាសន៍​បោះឆ្នោត​មួយ​ចំនួន ដែល​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ គឺ​មិន​មែន​ដោយសារ​តែ​មាន​ទំនាស់​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក កឹម សុខា សង្កត់​ធ្ងន់​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ដឹង ឬ​ទទួល​ព័ត៌មាន​ជុំវិញ​ការ​ចុះ​បញ្ជី​គណបក្ស ឬ​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​របាយការណ៍​ភូត​កុហក។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឯកសារ​ចុះ​បញ្ជី​គណបក្ស ឬ​បេក្ខជន​រួច​ហើយ និង​រង់ចាំ​ទៅ​ចុះ​ឈ្មោះ​នៅ គ.ជ.ប ចុង​សប្ដាហ៍​នេះ ឬ​ដើម​សប្ដាហ៍​ក្រោយ ដោយ​គ្មាន​ជម្លោះ​ផ្ទៃ​ក្នុង​នោះ​ទេ។

លោក កឹម សុខា៖ «គាត់​ទទួល​ព័ត៌មាន​ពី​អ្នក​បោកប្រាស់​គាត់។ មាន​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​គាត់​សុទ្ធ​តែ​ជា​ព័ត៌មាន​មិន​ពិត ដើម្បី​បោក​គាត់​យក​លុយ។ ពួក​អ្នក​ដែល​ស៊ី​ឈ្នួល​គាត់​ថា​ខ្លួន​ឯង​ជា​ផ្ទៃ​ក្នុង ប៉ុន្តែ​ព័ត៌មាន​ហ្នឹង​វា​អត់​ពិត​ទេ។ ដូច្នេះ​ហើយ គាត់​កំពុង​តែ​ចាញ់​បោក​អ្នក​ផ្តល់​ព័ត៌មាន​ហើយ។ ជាក់ស្តែង គឺ​យើង​អត់​មាន​បញ្ហា យើង​បាន​ដោះស្រាយ​ហើយ​អស់។ យើង​គ្រាន់​តែ​ដូរ​អ្នក​នេះ​ទៅ​កន្លែង​នោះ ទៅ​តាម​អ្វី​ដែល​យើង​មើល​ពី​បញ្ជី​របស់​គណបក្ស​ដទៃ ដើម្បី​យើង​ដាក់​គូ​ប្រកួត​ឲ្យ​ត្រូវ ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ»

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ពន្យារ​ពេល​ចុះ​បញ្ជី​របស់​គណបក្ស​ប្រឆាំង ដោយសារ​បក្ស​នេះ​មាន​បញ្ហា​ដាក់​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​តាម​ខេត្ត​មួយ​ចំនួន។ លោក​ចំអក​ថា បក្ស​ប្រឆាំង​មាន​បញ្ហា​ផ្ទៃ​ក្នុង​ខ្លួន​ឯង មិន​អាច​ដោះស្រាយ​បាន បែរ​ជា​ទៅ​ស្តី​បន្ទោស​ស្ថាប័ន គ.ជ.ប ឬ​ទាមទារ​ឲ្យ គ.ជ.ប ពន្យារ​ពេល​បោះឆ្នោត និង​សម្រួល​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​វិញ៖ «ឥឡូវ​ហ្នឹង គេ​ថា​គេ​មិន​ទាន់​ដាក់​បេក្ខភាព​ទៅ​ទេ។ គេ​នៅ​រង់ចាំ​តស៊ូ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៀត។ ប៉ុន្តែ សូម​អស់​លោក​កុំ​លាក់លៀម។ អស់​លោក​មិន​ទាន់​រៀបចំ​បេក្ខភាព​ត្រូវ​គ្នា។ ជា​ពិសេស បេក្ខភាព​នៅ​ខេត្ត​កំពង់ធំ សៀមរាប។ ហើយ​ទាក់ទង​នឹង​តាកែវ ដែរ ដែល​ត្រៀម​បញ្ជូន​បម្រុង​ដាក់​បេក្ខភាព​លេខ​២ នៅ​តាកែវ ឲ្យ​ទៅ​ឈរ​នៅ​កំពង់ធំ ប៉ុន្តែ​មិន​ឯកភាព​គ្នា។ ហើយ​កំពង់ស្ពឺ ក៏​អត់​ទាន់​ឯកភាព​គ្នា​ដែរ។ អស់​លោក​អត់​ទាន់​ឯកភាព​គ្នា​លើ​បញ្ជី​ខ្លួន​ឯង​សោះ»

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ការ​ពន្យារ​ពេល​បោះឆ្នោត ឬ​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ច្បាប់​កំណត់​ថា នៅ​សប្ដាហ៍​ទី​៤ ក្នុង​ខែ​កក្កដា រៀង​រាល់ ៥​ឆ្នាំ​ម្តង ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ លោក​បន្ត​ថា បើ​ចង់​ពន្យារ​ពេល​បោះឆ្នោត ត្រូវ​កែ​ច្បាប់​បោះឆ្នោត និង​ត្រូវ​កោះ​ប្រជុំ​សភា ប៉ុន្តែ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​មិន​មាន​កូរ៉ុម​គ្រប់គ្រាន់​ទេ។ លោក​បាន​ចំអក​ទៅ​បក្ស​ប្រឆាំង​ថា បក្ស​នេះ​មាន​លទ្ធភាព​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​កន្លង​មក តែ​បែរ​ជា​ទៅ​រក​រឿង​អាជ្ញា​កណ្ដាល​ទៅ​វិញ។

លោក កឹម សុខា ឆ្លើយ​តប​វិញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ និង​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ​ទៅ​វិញ​ទេ។

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រីឯ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​ចុះ​បញ្ជី​បេក្ខជន មាន​រយៈពេល ១៥​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ គ.ជ.ប បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី៨ ខែ​ឧសភា មាន​គណបក្ស​ចំនួន​៥ បាន​មក​ចុះ​បញ្ជី​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ទីស្ដីការ គ.ជ.ប រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

ក្នុង​ចំណោម​គណបក្ស​ទាំង​៥ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​គណបក្ស​ចំនួន​៣ រួច​ហើយ គឺ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រីឯ​គណបក្ស​ពីរ​ទៀត គ.ជ.ប កំពុង​ពិនិត្យ និង​មិន​ទាន់​មាន​ឯកសារ​បាន​គ្រប់​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

14 Responses to "លោក កឹម សុខា ប្រតិកម្ម​នឹង​សម្ដី​លោក ហ៊ុន សែន"

  1. តើលោក ហ៊ុន សែន មានគឹតទេ ថា ចំពោះគណះបក្សប្រឆាំង តើ គេ នឹង ទទួល បានព៏តមាន

    ពីខាង គណះបក្សប្រជាជន វិញ ដែរ ឬ ទេ ? ។ តាមពិតលោក ហ៊ុន សែន ខ្លួន អែង វិញនោះទេ

    ដែល គួរ តែ មានបញ្ហានេះ ? គួរ តែ ថា គណះបក្សខ្លួនអែង វិញទៅ ល្អជាង ។

  2. Strey Khmer says:

    Hun Sen likes to instigate of other party in order to cause them break apart to make an eazy for him to become the king life as the dictator leadership for continuing to destroy more in the Cambodia untill abolish on his hands.

  3. chourn says:

    សូមគាំទ្រជើងខ្លាំងទាំងពីប្រកួតគ្នានៅមណ្ឌុលខេត្តកណ្តាល ព្រោះមានតែសីុនិងសែននោះទេដែល ជាដែគូរសាកសមប្រកួតនិងគ្នា។

  4. misssion impossible says:

    no attacking to, mr . Ken S

    in fact, based on his speeches, based on his appearances with poor/weak performances

    he does not fit as leadership.,

  5. beloved khmer says:

    Hun Sen is Vietnamese puppet;

    he has his status as a Khmer dictator

    and his role as to destroy our land as well as

    to kill innocent people by evicting from their houses,

    oppressing innocent rights, and murdering democratic civilians.

    Buddha state; “a fool thinks it like honey so long as

    the bad deed does not bear fruit, but when it does bear fruit

    he experiences suffering”. according to the teaching of the Buddha,

    Hun Sen will face the bad consequence in the near future; for example where HOK LANGDY

    NOW. I strongly believe in KHARMA THAT HUN SEN WILL FACE HORIBLE

    CONSEQUENCE LIKE HOK LANDY.

  6. La Rosa says:

    Decho SEN is our great hero. He is a living GOD who saved millions of Khmer lives!

  7. PPC says:

    មុននឹងធ្វើអ្វីមួយត្រូវគិតវែកញែក ពិភាក្សា អោយត្រឹមត្រូវ ព្រោះប្រជាធិប្បតេយ្យ

    មិនមែនកុម្មុយនិស្ត អំណាចប្រមូលផ្តុំ លើតែម្នាក់ ដូចCPPទេ ចង់តេជោ ដាក់នរណា

    ដកនរណាស្រេចតែចិត្ត គ្មាននរណាហ៊ានក្អកទេ ។កុម្មុយនិស្តវាអញ្ជឹង ផ្តាច់ការ  ……….

  8. អ្នកដែលបោកភូតកុហករាស្រ្តពិតប្រាកដគឺ CPP ហ្នឹងឯង ព្រោះកសំដាច់នៅតែជាប់ស្មា ហើយព្រៃកាន់តែហោច យួន

    ចូលស្រុកមកដណ្តើមការងារខ្មែរធ្វើកាន់តែច្រើន ។ ម្យ៉ាងវិញទៀតការបណ្តេញរាស្រ្តចេញពីលំនៅឋានក៏មិនព្រមដោះ

    ស្រាយដែរ ដោយចោតថាមានពួកប្រឆាំងនៅពីក្រោយ ចឹងសួរថាសំដីបែបហ្នឹងសាកសមជាមេដឹកនាំដែលរឺអត់ បើឆ្លើយ

    យករួចខ្លួនបែបហ្នឹង ? ចំណែកទំនិញទីផ្សារវិញសឹងខ្ពស់កប់ពពក ហើយសាំងក៏ថ្លៃ សេដ្ឋកិច្ចគ្រប់សព្វបែបយ៉ាងយួន

    វាជាអ្នកសំរេចជួសខ្មែរជានិច្ច មិនថាស្រូវ ដំនាំអ្វីនោះទេ វាទិញពីខ្មែរថោក លក់ទៅវិញថ្លៃ បើម្លឹងៗ កោតតែពួកអា

    ចក់អាចែម ព្រុសតាមប្រពន្ធ័ផ្សព្វផ្សាយរបស់ហ៊ុនសែនចេះតែថាប្រជាជនខ្មែររស់ស្រួលទៅរួច ! ពិតជាខ្វាក់
    ទាំងស្មារតី និង អាត្មានិយមមែន !

  9. ហ៊ុនសែនវាគ្មានអ្វីថាអោយគេក្រៅតែពីខំចាក់រុកគេអោយឈ្លោះគ្នានោះទេ !

    ព្រោះហ៊ុនសែនសព្វថ្ងៃដូចមនុស្សដើរស្រាតទៅហើយ គ្មានពាក្រនិយាយតបនិងគេទេ !

  10. សិស្សធនញ្ជ័យ says:

    បុគ្គលអ្នកធ្វើនយោបាយតំណាងបក្សនិមួយៗ សូមគិតអោយបានវែងឆ្ងាយ មុននឹងនិយាយ អស់លោកសុទ្ធតែមានទីប្រឹក្សា ក្រុមប្រឹក្សាយោបល់ សូមកុំមើលងាយគ្នារវាងបក្សនឹងបក្ស ការប្រកួត
    ប្រជែងដើម្បីរកភាពរីកចំរើន ជួយកែលំអរគ្នាកាត់បន្ថយភាពអសកម្ម កាត់បន្ថយអំពើពុករលួយ ក្នុងគោលដៅបង្កើនភាពរីកចំរើនអោយបានដល់ជនបទដាច់ស្រយ៉ាល អោយពួកគាត់បានស្គាល់ ប្រាក់ចំណូលរាប់រយ រាប់ពាន់ដូល្លាដូចប្រទែសកូរ៉េខាត្បូងផង ។ សូមកាត់បន្ថយការឈ្លោះដោយសំដី របៀបក្មេង ឈ្លោះដណ្តើមចំណីស៊ី វាគួរអោយខ្មាស់រាស្រ្ត សាមញ្ញទៅវិញទេ ។ការប្រកួតប្រជែងត្រូវតែមានអ្នកឈ្នះ អ្នកចាញ់ តែចាញ់ដោយសំដីគ្មានព្រុំដែន វាមិនសមជាអ្នកកាន់ព្រះពុទ្ធសាសនា សូមគិតឡើងវិញ ។អ្នកដឹកនាំ សូមនាំគ្នាធ្វើជាគំរូនៃការនិយាយស្តី ដើម្បីរក្សាសាមគ្គីជាតិ ឯកភាពជាតិ សន្តិភាពអមតៈតរៀងទៅ ។

  11. ូូ says:

    យីឆ្ងល់អាពួកហ្នឹងដល់ហើយ តាំងពីមេ រហូតដល់កូន រហូតដល់ឆ្កែ ដល់ទៅអាកូនឆ្កែទៀត
    ម្នាក់ៗដូចស្លន់ស្លោរនឹងបក្សថ្មីហ្នឹងម៉េះ ចុះបក្សភ្លើងទៀន និងបក្សលោកខែ លែងឃើញ ពួកអាឆ្កែទៅព្រូសនៅទីនោះហើយអី?

  12. BaBaBoo says:

    សម្តេចហ៊ុន សែនប្រៀបដូចកង្កែបប្រឹងស្រែករកទឹកភ្លៀង ឯលោកគឹមសុខា ដូចក្អូនក្អាត់យំក្បែរបង្គន់ ។ អ្នក

    ទាំងពីរ ទោះបីជាស្ថិតនៅសភាពណា ក៏នៅតែពួកក្រុមសត្វតែមួយ ។

  13. JML says:

    នយោបាយបោកប្រាស់របស់កឹម សុខា គឺប្រជាជនគ្រប់រូបបានដឹងច្បាស់ណាស់ទៅហើយ ស្អី?
    ៤០០០០រៀល? ប្រភពទឹកប្រាក់មិនដឹងយកពីណា ជួយយ៉ាងណានោះទេ គឺចេញតែពីមាត់ដ៏ស្អុយ
    របស់វាតែប៉ុណ្ណោះ គ្មានការពិត គ្មានអ្វីជាសំអាង គ្មានសមត្ថភាព គ្មានអ្នកគ្រាំទ្រ គ្មានអ្នកស្រលាញ់
    គឺមានតែគេស្អប់ខ្ពើមនយោបាយថោកទាបមួយនេះ ។

  14. Sen-Gaddaffi says:

    បើចង់ពន្យល់ហ៊ិនសែនឲ្យយឆាប់យល់ដឹងគឺត្រូវការពេលវេលាវែងឆ្ងាយណាស់ព្រោះប្រវត្តិរបស់​ហ៊ុនសែនរៀនមិនទាន់ចប់ថ្នាក់ឌីប្លូមផងហ្នឹង បើចង់ឲ្យយហ៊ុនសែនមានចំណេះស្មើរនិងអស់លោក ទាល់តែហ៊ុនសែនត្រឡប់ទៅរៀននៅឯសាលាអនុវិទ្យាល័យម្តងទៀត។ តែមានមេដឹកនាំដែលចេះ ជាងហ៊ុនសែនច្រើននាក់ណាស់ កុំទៅរង់ចាំហ៊ុនសែនរៀនសារឡើងវិញអី គឺត្រូវតែដកវាចេញនៅ ឆ្នាំ២០១៣ខាងមុខនេះទៅកុំទុកនាំខាតពេលវេលា ធ្វើឲ្យយអនាគត់ប្រជាជនកាន់តែច្រើនមានភាព ល្ងង់ខ្លៅ។ ធម្មតាមនុស្សដែលរៀនបានថ្នាក់ខ្ពស់គឺងាយនិងយល់ពីសំណូមពររបស់រាស្ត្រដែលត្រូវ ការរីឯមនុស្សល្ងង់ងាប់ដូចហ៊ុនសែនទោះបីជាប្រជាជនស្រែកពន្យល់ទាល់តែងាប់ក៍វាគិតមិនឃើញ ដែរ គឺវាគិតឃើញតែម្យ៉ាងប៉ុណ្ណោះគឺធ្វើយ៉ាងមេចសំលាប់អ្នកណាដែលហ៊ានប្រឆាំងនិខ្លួន ត្រូវហើយពុករលួយលួចថវិការជាត់ឲ្យយបានកាន់តែច្រើនដើម្បី យកទៅចិញ្ចឹមប្រពន្ធកូនរបស់ខ្លួនធ្វើជាសេដ្ឋីឲ្យបានឆាប់។