ផ្អើល​នាយ​ពាង និង​នាយ​កណ្តុរ​ស្លាប់

ភ្នំពេញៈ កាល​ពី​ម្សិលមិញ​នេះ​មាន​ភាព​ភ្ញាក់​ផ្អើល​ប្រកប​ដោយ​ក្តី​សង្វេគ​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ខណៈ​ពេល​ដែល​រូបថត​មួយ​សន្លឹក​ត្រូវ​បាន​គេ​បង្ហោះ​ឡើង​ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា បុរស​ពីរ​នាក់​កំពុង​ដេក​ស្លាប់​ហើយ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ទៀត​នោះ​គឺ​អ្នក​ដែល​ស្លាប់​ក្នុង​រូបថត​នោះ​គឺ​តារា​កំប្លែង​នាយ ពាង និង​នាយ​កណ្តុរ។

 

Thursday, 09 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

តារា​កំប្លែង​ជើង​ថ្មី​នាយ កណ្តុរ និង​នាយ ពាង ដែល​មុន​ល្បី​ថា​ស្លាប់។ រូបថត សេត គឹមសឿន

តារា​កំប្លែង​ជើង​ថ្មី​នាយ កណ្តុរ និង​នាយ ពាង ដែល​មុន​ល្បី​ថា​ស្លាប់។ រូបថត សេត គឹមសឿន

អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ទទួល​នូវ​អារម្មណ៍​ស្រឡាំង​កាំង​កាល ពី​ល្ងាច​ម្សិលមិញ​នៅ​ពេល​រូបថត​មួយ​សន្លឹក​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​បន្ត​កន្ទុយ​គ្នា​ស​បញ្ជាក់​ពី​ការ​ស្លាប់​របស់​តារា​កំប្លែង​កំពុង​មាន​មុខ​មាត់​នាយ​ពាង និង​នាយ កណ្តុរ​។ រូបថត​នោះ គេ​បាន​មើល​ឃើញ​ថា តារា​កំប្លែង​ទាំង​ពីរ​ដួង​ហាក់​ដូច​ជា​ស្លាប់​ដោយ​ទទួល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​នៅ​ក្នុង​រូប​នោះ​គេ​បាន​ឃើញ​ប្រជាជន​ជា​ច្រើន​នាក់​កំពុង​ចោម​រោម​មើល​យ៉ាង​កុះ​ករ​ផង​ដែរ។

អ្នក​លេង​ហ្វេសប៊ុក​ដែល​បាន​ឃើញ​រូបថត​នោះ​បាន​ចោទ​សួរ​ឡើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា តើ​តារា​កំប្លែង​ទាំង​ពីរ​នាក់​ស្លាប់​មែន​ទែន? ហេតុ​អ្វី​បាន​ជា​ពួក​គេ​ស្លាប់? ពួក​គេ​បាន​ចោទ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​ពិត​ជា​ស្លាប់​មែន​ទែន ឯ​អ្នក​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា រូបថត​ដែល​ពួក​គេ​ថត​នោះ​ប្រហែល​ជា​គេ​ថត​ភាពយន្ត​តែ​ប៉ុណ្ណោះ មិន​មែន​សុខៗ​គេ​ស្លាប់​បែប​នេះ​ទេ​។

ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ និង​អ្នក​សិល្បៈ​ទាំង​ពីរ​ឡើយ​នៅ​ពេល​ភ្លាម​នោះ តែ​តាម​មិត្ត​ភក្តិ​ពួក​គេ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រូបថត​នេះ​មិន​មែន​អ្នក​ទាំង​ពីរ​ស្លាប់​មែន​នោះ​ទេ តែ​ជា​ការ​សម្តែង​របស់​ពួក​គេ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​ស្លាប់​មែន​ទែន​តែ​ប៉ុណ្ណោះ ហើយ​រូបថត​នោះ​ក៏​មិន​ដឹង​អ្នក​ណា​ថត​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ដែរ​។ យ៉ាង​នេះ​ក្តី​ក៏​អ្នក​អះ​អាង​ម្នាក់​នេះ​មិន​បាន​បញ្ជាក់​ថា ពួក​គេ​សម្តែង​នៅ​ក្នុង​ភាពយន្ត​អ្វី​ដែរ​។


ដើម្បី​បញ្ជាក់​ឲ្យ​បាន​កាន់​តែ​ច្បាស់​ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់​ទង​ទៅ​តារា​កំប្លែង​នាយ កណ្តុរ ជា​ច្រើន​ដង តែ​ពេល​នេះ​ទូរស័ព្ទ​របស់​តារា​កំប្លែង​រូប​នោះ​មិន​អាច​ទាក់​ទង​បាន​ដែល​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​នាយ កណ្តុរ ពិត​ជា​រងគ្រោះ​អ្វី​មួយ​បណ្តាល​ឲ្យ​ស្លាប់​មែន​ទេ​ដឹង​? លុះ​ដល់​រសៀល​ម៉ោង​ប្រហែល​ពីរ ទើប​ទូរស័ព្ទ​របស់​តារា​រូប​នេះ​អាច​ទាក់​ទង​បាន​។

ពាក់​ព័ន្ធ​នឹង​ភាព​ភ្ញាក់​ផ្អើល​នេះ តារា​កំប្លែង​ដែល​ទើប​លេច​វត្តមាន​នៅ​ក្នុង​ពិភព​សិល្បៈ​នៅ​ឆ្នាំ​២០១១ នាយ​កណ្តុរ បាន​ឲ្យ​ដឹង​ថា រូប​លោក​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​ខ្លាច​ខ្លួន​ឯង​ដែរ​នៅ​ពេល​ឃើញ​រូប​របស់​ខ្លួន​មាន​សភាព​បែប​នេះ។

នាយ កណ្តុរ បាន​ឲ្យ​ដឹង​ថា រូប​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ឈុត​ក្នុង​រឿង​ខ្នាត​ធំ​មួយ​របស់​ផលិតកម្ម ភូមិ​ពេជ្រ​ភាពយន្ត ក្រោម​ចំណង​ជើង​ថា «​ព្រាយ​ខ្លា»។ លោក​បាន​ឲ្យ​ដឹង​ថា ដំបូង​រូប​នេះ​លោក​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ដោយ​មាន​សរសេរ​អក្សរ​បញ្ជាក់​យ៉ាង​ត្រឹម​ត្រូវ​តែ​នៅ​ពេល​អ្នក​ឃើញ​ចេះ​តែ​បង្ហោះ​បន្ត​ពី​មួយ​ទៅ​មួយ​ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់ ទើប​បណ្តាល​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង​តែ​ម្តង​។ លោក​បាន​បញ្ជាក់​ថា លោក​មិន​មាន​ចេតនា​បង្ក​ភាព​ចលាចល​បែប​នេះ​ឡើយ​។ នាយ​កណ្តុរ​និយាយ​ថា៖​«​រូប​នោះ​បង​ខ្ញុំ​មើល​ខ្លួន​ឯង​ក៏​ខ្លាច​ដែរ តែ​ដំបូង​ពេល​បង្ហោះ​នោះ ខ្ញុំ​បាន​សរសេរ​ប្រាប់​ច្បាស់​ណាស់ តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ក្រោយ​មក​មាន​តែ​រូប ហើយ​គេ​ម្នាក់ៗ​ភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា​»។ លោក​បាន​ឲ្យ​ដឹង​ថា រូប​នេះ​គឺ​ស្ថិត​ឈុត​មួយ​នៃ​រឿង «​ព្រាយ​ខ្លា» ដែល​រឿង​នេះ​និយាយ​ពី​អ្នក​ឡើង​កាប់​ឈើ​លក់ តែ​ក៏​ត្រូវ​ខ្លា​ខាំ​ស្លាប់ ហើយ​ក៏​ក្លាយ​ជា​ព្រាយ​តែ​ម្តង។

ដោយ​មុន​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​យល់​ច្រឡំ នាយ កណ្តុរ ក៏​បាន​សម្តែង​នូវ​ក្ដី​សង្ឃឹម​វិញ​ថា ក្រោយ​ពេល​ទស្សនិកជន​ដឹង​រឿង​នេះ ពួក​គាត់​នឹង​គាំទ្រ​ចំពោះ​រឿង​ខ្នាត​ធំ​ដែល​លោក​កំពុង​តែ​ថត​នេះ​ដោយ​លោក​បញ្ជាក់​ថា រឿង​នេះ​ប្រាកដ​ជា​ល្អ​មើល​ជាង​រឿង​កន្លង​មក​៕


 

What Next?

Recent Articles

One Response to "ផ្អើល​នាយ​ពាង និង​នាយ​កណ្តុរ​ស្លាប់"

  1. *** says:

    Nonsense. Hmmmmmm useless!!!
    Srey khmer , does this time your vulga swelling and itchy?…
    Let me know I can make you screaming forever …………………………………….