ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការជួយជនរងគ្រោះកម្ពុជាដោយសារទឹកអាស៊ីដ (CASC) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រួតពិនិត្យការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងអាស៊ីដនៅកម្ពុជាឡើងវិញ បន្ទាប់ពីអនុក្រឹត្យនេះបានអនុម័តនៅខែធ្នូរឆ្នាំ២០១១។
វាចារណកថាព័ត៌មានរួមគ្នារបស់ CCHR និង CASC ចេញផ្សាយនៅថ្ងៃ អាទិត្យ ទី២៧នេះ បានឲ្យដឹងថា អង្គការទាំង២ព្រួយបារម្ភចំពោះភាពស្រពិចស្រពិលនៃការអនុវត្តបញ្ញត្តិ ព្រោះអនុក្រឹត្យនេះមិនទាន់បានកំណត់ឲ្យច្បាស់ថា ស្ថាប័នណាមួយជាអ្នកគ្រប់គ្រងការអនុតវត្ត ហើយក៏មិនមានមន្រ្តីរដ្ឋាភិបាលណា អាចឆ្លើយតបព័ត៌មានពីបញ្ហានេះបានដែរ។
វាចារណកថាព័ត៌មានដដែលលឲ្យដឹងទៀតថា ដើម្បីឲ្យការអនុវត្តន៍អនុក្រឹត្យនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ លុះត្រាតែក្រសួងទាំងឡាយ ដែលមានឈ្មោះនៅក្នុងបញ្ជីរ ត្រូវប្រជុំគ្នាឲ្យបានឆាប់ ដោយកំណត់ផែនការសកម្មភាពចំពោះការអនុវត្តច្បាប់ ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ញត្តិនានានៅក្នុងអនុក្រឹត្យនេះ។
នៅឆ្នាំ២០១០ អំពើហិង្សាដោយសារទឹកអាស៊ីត មានស្ថានភាពធ្ងន់ធ្ងរជាងគេ គឺមានរហូតដល់ ២៧ករណី បណ្តាលឲ្យមនុស្ស៣៦នាក់រងគ្រោះ ក្នុងនោះ៣នាក់បានស្លាប់។ បន្ទាប់ពីអនុក្រឹត្យស្តីពីការគ្រប់គ្រងអាស៊ីដនៅកម្ពុជាអនុម័តតាំងពីឆ្នាំ២០១១ ករណីវាយប្រហារដោយទឹកអាស៊ីដថយចុះ មានចំនួន៣ករណី បណ្តាលឲ្យមនុស្ស៦នាក់រងគ្រោះនៅឆ្នាំ២០១៣នេះ។សង្គមស៊ីវិលទាំងពីរ កោតសរសើរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តអនុក្រឹត្យគ្រប់គ្រងអាស៊ីដនៅកម្ពុជា ដើម្បីកំណត់ពីការលក់ ការដឹកជញ្ជូន និងការស្តុកអាស៊ីតខ្លាំងកន្លងមក។ តែអង្គការទាំង២នេះ ព្រួយបារម្ភចំពោះការអនុវត្ត៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍តាមរយៈ sreyleak@vodhotnews.com
ថ្នាំសណ្ដំក៏ជា បញ្ហាដែលរដ្ឋាភិបាលគួយកចិត្តទុកដាក់គ្របគ្រងផងដែរ។ សព្វថ្ងៃមានជនរងគ្រោះដោយកាដាក់ថ្នាំសណ្ដំនេះជាច្រើន
ប្រើថ្នាំសណ្ដំជាអំពើឧក្រិដកំរិតធ្ងន់