ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រាសាទព្រះវិហារ (រូបថតពី abcnonstop.net)
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅប្រទេសហូឡង់គ្រោង ប្រកាសដីកាសំណុំរឿងនៃជម្លោះដី ជុំវិញប្រាសាទវិហាររបស់កម្ពុជានោះ នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣នេះ។
ប្រទេសកម្ពុជា បានប្តឹងឲ្យសើរើសំណុំរឿងក្តីប្រវត្តិសាស្ត្រនេះឡើងវិញ ដោយសារកងទ័ពឈុតខ្មៅថៃ បានវាយចូលដណ្តើមកាន់កាប់ដីទំហំ ៤.៦ គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារ។ សកម្មភាពប្រើកម្លាំងទ័ពរបស់សមភាគីថៃនេះ កើតឡើងតែមួយប្តាហ៍ បន្ទាប់ពីកម្ពុជាអបអរយ៉ាងគគ្រឹកគគ្រែងដោយសារប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពរបស់អង្គការយូណេស្កូ។
តើការផ្ទុះអាវុធអាចកើតមានជាថ្មីទៀតទេ បន្ទាប់ពីតុលាការប្រកាសដីកាសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣នេះ?
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ គិតថា ការផ្ទុះអាវុធជាថ្មីរវាងភាគីកម្ពុជានិងថៃ មិនអាចកើតមានទេ ទោះជាសាលដីកានោះសម្រេចឲ្យភាគីណាឈ្នះឬចាញ់ក៏ដោយ ៖ “ខ្ញុំមិនគិតថា មិនមានទេ ព្រោះទាំងអស់គ្នា ទាំងភាគីខ្មែរ ទាំងភាគីថៃ សុខចិត្តទទួលនូវសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ទីក្រុងឡាអេនេះ”។
ពីរសប្តាហ៍ មុនពេលតុលាការយុត្តិធម៌អន្តរជាតិប្រកាសដីកា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានពិភាក្សាគ្នា អំពីការរក្សានូវសន្តិសភាព សន្តិសុខ និងស្ថិរភាព នៅតាមព្រំដែន និងបើកច្រកព្រំដែនរួម៦កន្លែង។កាសែតបាងកកប៉ុស្តិ៍ថៃ រាយការណ៍ថា ការពិភាក្សា នឹងធានាថាទំនាក់ទំនងតាមព្រំដែនកម្ពុជា-ថៃ នឹងមិនត្រូវបានប៉ះពាល់ដោយសេចក្តីសម្រេចរបស់តុលាការ ICJ ទេ។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ លើកការវិភាគលើបីចំណុច។ ទី១ លោកថា បើកម្ពុជាចាញ់នោះ មិនមានការផ្ទុះអាវុធឡើយ ដោយសារកម្ពុជាមិនមានគំនិតធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។ ម្យ៉ាងទៀត កម្លាំងនយោបាយ និងកម្លាំងសព្វាវុធរបស់កម្ពុជា ក៏ចាញ់ប្រៀបថៃដែរ។ ប៉ុន្តែលោកវិភាគថា បើកម្ពុជាឈ្នះនោះនឹងមានការតានតឹងផ្នែកយោធារយៈពេលពី៥ទៅ១០ឆ្នាំទៀត ៖ “ភាគច្រើនខ្ញុំទាយថា ប្រហែលជាកម្ពុជាឈ្នះ អញ្ជឹងប្រសិនជាកម្ពុជាឈ្នះ កម្ពុជាត្រូវត្រៀមខ្លួនការពារតំបន់នោះ ឲ្យបាន៥ឆ្នាំទៅ១០ឆ្នាំ ត្រៀមទ័ព ឬមួយក៏ត្រៀមខ្លួន តាំងពីកម្លាំងយោធា និងកម្លាំងការទូតអន្តរជាតិ ខ្ញុំមើលទៅ ប្រទេសកម្ពុជាពឹងផ្អែកទៅលើការទូតអន្តរជាតិ ខ្លាំងជាងការត្រៀមទាហាន”។
តុលាការយុត្តិធម៌ អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២។ តុលាការកំពូលនេះ បានបញ្ជាឲ្យថៃដកទង់ជាតិ និងកងទ័ពរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ ព្រមទាំងប្រគល់វត្ថុបុរាណខ្មែរដែលថៃយកទៅនោះមកកម្ពុជាវិញ ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច វិភាគថា សេចក្តីរបស់តុលាការICJ នឹងមានលក្ខណៈចាប់បង្ខំឲ្យភាគីទាំងពីរត្រូវតែគោរព ទោះ អ្នកណាចាញ់ឬអ្នកណាឈ្នះក៏ដោយ ពោលលទ្ធភាពនៃការផ្ទុះសង្គ្រាមប្រហែលជាមិនអាចកើតមានជាថ្មីទៀតទេ ៖ “ប្រទេសថៃត្រូវតែគោរព ព្រោះស្តេចថៃបានចុះហត្ថលេខា ទទួលស្គាល់ តុលាការឡាអេនេះ ដូច្នេះប្រសិនការបកស្រាយរបស់តុលាការឡេអេ ឲ្យភាគីខាងណាឈ្នះ នឹងទទួលយកតាមការបកស្រាយរបស់ឡាអេនេះ ពីព្រោះភាគីនៃជម្លោះ ទាំងកម្ពុជា ទាំងប្រទេសថៃ យើងបានចុះហត្ថលេខាទទួលស្គាល់ តុលាការនេះហើយ ចំនុចទីពីរ ថៃក៏ជាសមាជិក នៃអង្គការសហប្រជាជាតិ ដូន្នេះប្រទេសថៃយល់ច្បាប់ណាស់ ថាតុលាការឡាអេនេះ នៅក្នុងក្របខណ្ឌនៃអន្តរជាតិ ហើយជាសមាជិកមួយ នៃអង្គការសហប្រជាជាតិ យល់ច្បាស់ អំពីបញ្ហា និងគតិយុទ្ធនេះហើយ”។
តាម ទស្សនៈរបស់ក្រុមអ្នកវិភាគ កម្ពុជានឹងឈ្នះក្តីដោយរក្សាដីទំហំ៤.៦គីឡូម៉ែត្រក្រឡា ជារបស់កម្ពុជា ទៅតាមសាលដីកាឆ្នាំ១៩៦២ ដែលបញ្ជាឲ្យកងទ័ពថៃដកចេញពីប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ។ ចំណែកការផ្ទុះសង្គ្រាមក្រោយពីតុលាការ ចេញសម្រេចឡើងវិញនេះ មិនមានលក្ខណៈធ្ងន់ធ្ងរទៀតទេ ព្រោះទាំងភាគីថៃនិងកម្ពុជាសុទ្ធតែទទួលស្គាល់តុលាការរបស់ ពិភពលោកមួយនេះ។ មួយវិញទៀត ទំនាក់ទំនងនយោបាយល្អរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នៅពេលនេះក៏ជាហេតុផលមួយដែលអ្នកវិភាគចាត់ទុកថា អាចបញ្ជៀសពីការផ្ទុះអាវុធជាថ្មីនៅតាមព្រំដែនប្រទេសទាំងពីរដែរ ៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
Without good cooperation between both Govenrments, it is hard to predict what incidents are going to happen on the ground. Both Governments have been working together to remedy their differences and to control outrage situation which can be created by extremists. Although there are a number of good outcomes and promises from both Governments, but the real situations behind the scenes remain tense. The worst case scenarios remain on table, we praise for peaceful solutions and at the same time we must be ready if the worst case arrived. Through many sources of information we are noting that in Thailand a few Extremist groups have worked out their own plans against their own government in case the verdict is in favor to Cambodia, in this sense we have to closely work with Thai counterpart to control all kinds of unpredictable cases.
នេះគឺជាការគិត ការព្រួយបារម្ភរបស់ប្រជាជាតិទាំងពីរ មិនថាកម្ពុជា ឬ ថៃ។ ក៏ប៉ុន្តែយើងបានឃើញថា រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងខិតខំណាស់ ក្នុងការជជែកដើម្បីធានាថា ពុំមានជម្លោះ និងពុំមានផ្ទុះអាវុធ។
រឿងដែលយើងនៅតែបារម្ភ គឺការដែលអាចមានក្រុមកេងប្រវញ្ចនយោបាយនៃប្រទេសទាំងពីរ ឆក់យកករណីបរាជ័យ មកវាយប្រហារលើជំហររបស់រដ្ឋាភិបាល ( កម្ពុជា ឬ ថៃ ) និងញុះញង់ដើម្បី ទម្លាក់រដ្ឋាភិបាល ។
គិតថា ការតស៊ូរបស់កម្ពុជា ក៏ដូចជាថៃដែរ គឺអ្នកណាក៏ចង់ឈ្នះដែរ ។ តែត្រូវតែតាំងចិត្តថា ជម្លោះ បើមិនបញ្ចប់ក្នុងភាពជាអ្នកឈ្នះ ឬ ក្នុងភាពជាអ្នកបាត់បង់ គឺគ្មានថ្ងៃសុខទេ។ យើងទាំងអស់គ្នា ទាំងកម្ពុជា និងថៃ ពេលនេះ បានតាំងចិត្ត ហើយ។ យើងសុំថា កាត់ចិត្តៅ ហើយ ក៏កុំយករឿងឈ្នះ ជារឿងចំអកឡកឡឺយដាក់គ្នា រវាងថៃ និងកម្ពុជា។
No will, no desire! unless no Ms. Yin Lak that it causes problem for our borders. No worry
about this unless I my eyes are shut off. The previous violence with Thai army our troops did
not step out from the front lines. My troops committed to sacrifice in protecting for our
poor motherland and our lovely people.