CPP ត្រៀម​ខ្លួន​ចរចា​ទ្បើង​វិញ​ជាមួយ CNRP​

ដោយ៖​ តាំង វីដា និង ដួង សុខា​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ស ខេង ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

លោក ស ខេង ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​នេះ ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​ទ្វេភាគី​លើក​ទី​៣ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ​ដែល​នៅ​សេសសល់​ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា។​

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន ប្រសាសន៍ថា ​គណបក្ស​ប្រជាជន​កម្ពុជា ឈរលើ​គោល​ការណ៍​​លទ្​ធិប្រជាធិបតេយ្យ គោរព​​តាម​​ឆន្ទៈ​​ប្រជាពលរដ្ឋ ដើម្បី​ចរចា​ជាថ្មី ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការជំរុញ​របស់​សហគមន៍​បរទេស​។ លោក បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា បានបញ្ចប់ ដោយ​មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ហេតុដូចនេះ កិច្ចចរចា​រវាង​គណ​បក្ស​ទាំងពីរ ត្រូវ​ធ្វើ​ទ្បើង​វិញ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ​៖ "យើងនៅសល់បញ្ហាតិចតួចហ្នឹង យើងដោះស្រាយតាមគោលការណ៍ហ្នឹង​ទៅ ហើយបើសិនណាជាយើង យើងថាយើងជាអ្នកប្រជាធិបតេយ្យ​ ហើយមិនគោរពប្រជាធិបតេយ្យ​ មិនដឹងធ្វើម៉េច។ ខ្ញុំក៏មិនដឹងថា មានយោបល់ថា ម៉េចកើត។ ពួកគាត់ហ្នឹង គាត់ទៅពឹងពាក់ដើម្បីឲ្យគេជួយអន្ដរាគមន៍ គេក៏ផ្ដល់យោបល់មកថា ឲ្យចរចាគ្នាទៅ សូម្បីតែសហរដ្ឋអាមេរិក​ ក៏គេអំពាវនាវឲ្យមានការចរចាគ្នាដែរ អញ្ចឹងបើគាត់មិនងាកមកហ្នឹង គាត់គិតតែ ធ្វើបាតុកម្ម​ វារំខានប្រជាពលរដ្ឋរំខានអី ខ្ញុំ​មិនហ៊ានថា ព្រោះអាហ្នឹងជាសិទ្ធិបញ្ចេញមតិ​ " ។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យដឹងថា គណបក្ស​នឹង​មិន​ចូលរួម​ចរចា​ជា​ថ្មី​ឡើយ ប្រសិនបើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មិនទាន់​ត្រូវបាន​ដោះស្រាយ​។ លោក បញ្ជាក់ថា ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​យន្តការ​ស្វែងរក​អន្តរាគមន៍​ពី​បរទេស តាមរយៈ​ការប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យបាន​ច្រើន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​ឆន្ទៈ​ប្រជាពលរដ្ឋ​ ៖ "យើងនឹងបន្ដធ្វើការតស៊ូតាមរយៈការតស៊ូមតិ ដូចបន្ដធ្វើញត្ដិអីជាដើមណាស់ ដូចការបន្ដធ្វើញត្ដិបន្ថែមទៀត​ ឲ្យលើស៣លានកន្លះទៅ យើងនឹងទៅធ្វើការងារការទូតបន្ថែម ហើយនឹងធ្វើការងារជាមួយមហាជន ដូចដែលយើងធ្លាប់ធ្វើចឹងព្រោះវាអត់ទាន់ដល់កម្រិត​ យើងនឹងធ្វើបន្ដទៀត​" ។

​ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ ពី​ថ្ងៃ​ទី​២៣ ដល់ ថ្ងៃទី​២៥ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា គណបក្ស​ឈប់​និយាយ​ពី​ការចរចា​រក​តំណែង​ក្នុង​រដ្ឋសភា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។ ប៉ុន្តែ​លោក​ក៏​មិន​ច្រានចោល​នូវ​កិច្ចចរចា​នយោបាយ​ណាមួយ​ទ្បើយ ប្រសិន​បើ​ការចរចា​នោះ​ធ្វើ​ទ្បើង​ប្រកបដោយ​តម្លាភាព ពោល​ គឺ​ត្រូវ​ចាក់​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យបាន​ដឹង​។​

​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា បញ្ហា​ដែល​ជាប់គាំង​នៅពេលនេះ គឺ​ដោយសារតែ​ដំណោះស្រាយ ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចចរចា រវាង​ថ្នាក់ដឹកនាំ​គណបក្ស ទាំង​ពីរ​កន្លងមក មិន​មាន​លទ្ធផល តាម​ការចង់បាន​រៀងៗ​ខ្លួន ​៖ "គណបក្សប្រជាជនបានបើចំហរ​ អញ្ចឹងគណបក្សសង្គ្រោះជាតិមិនមែនថា ដាក់មួយហើយ មួយមិនបាន មិនតែប្រកាន់ជំហរមួយហ្នឹងទេ អាហ្នឹងមិនមែន​នយោបាយទេ ត្រូវតែមានការប្រែប្រួល បើសិនជាទទួលផលប្រយោជន៍ណាមួយ សម្រាប់ សង្គម និងសម្រាប់ប្រទេសជាតិ យើងធ្វើដើម្បីអី ធ្វើដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន ចុះបើសិនយើងឃើញមានការរីកចម្រើនដែរ បើជាគ្មាន​ការប្រែប្រួល អាហ្នឹងយើងអត់អាចធ្វើបានទេ ដើម្បីជៀសវាងបាត់បង់ការគាំទ្រ អាណត្ដិបន្ដៗទៀតបាទ" ។

​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែតុលា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ញត្ដិ​ដែល​មាន​ស្នាម​មេដៃ ពលរដ្ឋ​ជាង​២​លាន​នាក់​នោះ ទៅកាន់​ការិយាល័យ​ឧត្តម​ស្នង​កា​រ​អង្គការសហប្រ​ជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅតាម​ស្ថានទូត​ប្រទេស​មហាអំណាច និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​​​សន្តិភាព​ទីក្រុង​ប៉ារីស​មួយចំនួន​។ ប្រទេស​ទាំងនោះ រួម​មាន​ បារាំង អង់គ្លេស ​សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន​។ ក្រោយ​​ការដាក់​ញត្តិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​មហាអំណាច​ទាំងនេះ នឹង​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ដល់​ម្ចាស់​​ឆ្នោត និង​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា​៕

សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Related Articles

18 Responses to "CPP ត្រៀម​ខ្លួន​ចរចា​ទ្បើង​វិញ​ជាមួយ CNRP​"

  1. Neang Yun says:

    What needs to be focused is working together. How to work together is establishing the common grounds sush as dealing with CORRUPTION, ECONOMY, BETTER ADMINISTRATION, TERRITORY sovereignty …etc until both parties are prepared to loose but to gain the reform over the aboved mentioned matters relevant.

    Then it comes to complexity, once common grounds established. That comes back to the previous deadlock over the execution of power. And to fair and achievable is to come to power share to achieve common grounds.

    Demand of Cambodians indicated CHANGE of operating system required.
    Talking about democracy is based on fair, suitable solutions to address any matter relating to better living of Cambodians. It appears to be against relatives/family ruling of current RGC.

    When CPP persists on CNRP gives up the cause demonstrated by voters, and it steers CNRP into accepting its self-establishment, it once again nothing would be achievable.

    Citizens voiced out their wish in big number, and it cannot be denied any longer. Therefore, party interest has to be NOT priority.

    Let’s stop playing with power game to achieve either own or peer interest but cambodian’s one.

    I believe this would lead to resolution of the deadlock, and it can avoid conflict of interests.

    Samneang

  2. CPP says:

    When it comes again to negotiations, remaining faithful is never an option but a priority, so the loyalty is everything. Remember that people will always judge both of you (CPP+CNRP), no matter what you do. So put the veraciousness & moderation on the table and open mind,

  3. 23 October says:

    The only one issue which is CNRP has to raise up in the meeting to set up an independent committee to investigate and transparent to the national election on 28 July 2013 in the agenda first. Secondly, allow two media from both parties to take a record during the negotiation meeting and directly broadcast . Thirdly the meeting will not be in the national assembly framework!!!

  4. prey venng says:

    នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាមទារ​ឱ្យមាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ មាន​អង្គការសហប្រជាជាតិ​ធ្វើជា​អាជ្ញា​កណ្តា​ល​ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ត្រូវបាន​គណបក្ស​ប្រជាជន​ច្រានចោល​ជា​បន្តបន្ទាប់ ហើយ​លើកយក​ហេតុផល​មួយ​ចំ​នួន​មក​ធ្វើជា​លេស​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​។ ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន ជា​គណ​បក្ស​​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ ព្រោះ​បើ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ គឺ​គ្មាន​ហេតុផល​អ្វី​មិន​ហ៊ាន​បង្កើត​គ​ណៈក​ម្មការ​ចម្រុះ​ឯករាជ្យ​នោះទេ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏បាន​រិះគន់​ដែរ​ថា ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​គឺជា​ជ័យជំនះ​បានមកពី​ការលួចបន្លំ​សន្លឹកឆ្នោត​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ ហេតុនេះហើយ​ទើប​មិន​ហ៊ាន​ធ្វើតាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គូប្រជែង​។​

  5. CPP says:

    “Can you stay in a house without roof ?”
    A negotiation without genuinely trust is like a house without roof !!!

  6. 23 October says:

    There are important points should be in the agenda meeting:

    1-Set up the independent committee to investigate and transparent by follwing the UN and EU recommondations.
    2-Do allow the two medias from CPP and CNRP and directly broadcasting
    3- The negotiation meeting will not be in the national assembly framework.

  7. 23 October says:

    CPP now your house had an half of the roof that is why you need CNRP to help to complete and do decoration your roof?

  8. 23 October says:

    There are important points should be in the agenda meeting:
    1-Set up the independent committee to investigate and transparent by follwing the UN and EU recommondations.
    2-Do allow the two medias from CPP and CNRP and directly broadcasting
    3- The negotiation meeting will not be in the national assembly framework.

  9. Anonymous says:

    លើវេទិការបាតុកម្មថ្ងៃ២៣តុលាកន្លងលោកសមរង្សីបានប្រដូចបក្សស្រីលើកជើងទៅនឹងបីសាចដែល
    សាហាវឃោឃៅព្រៃផ្សៃនិងសំបូរល្បិចរាប់រយជំពូក!!!!ពិបាកធ្វើការ!!!

  10. យុត្តិធម៍ says:

    គណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោត បាន ៦៣ កៅអី !

    គណបក្ស ប្រជាជន បាន ៦០ កៅអី

  11. យុត្តិធម៍ says:

    បើ ចង់ដឹងច្បាស់ ពិនិត្យ ភាព មិនប្រក្រតី នៃការ បោះឆ្នោតឡើង វិញ ទាំងអស់ ទៅ​ !

    ឬ បោះឆ្នោត សារឡើង វិញ ទាំងអស់ ក៏បាន , ពេលនោះ នឹងដឹងច្បាស់ ជាមិនខាន !

  12. Aimer says:

    អ្នកដឹកនាំត្រូវធ្វើគំរូល្អការដែលចូលទៅចរចារគឺដើម្បីបង្ហាញនូវឆន្ទៈបញ្ចប់នូវការចង់បាននូវអ្វីដែល ភាគីម្ខាងទៀតមិនអាចទទួលយកបាន។ចង់បង្កើតស្ថាប័នឯករាជ្យគណៈកម្មការចំរុះ???មើលការ​យល់ព្រមចំណុចទី២ចរចារលើកមុនមើល???បើយកវេទិកាចរចារសំរាប់ជាលេសដើម្បិរុញភាព តានតឹងបញ្វូលទៅក្នុងសភាពទាល់ច្រកទះតុដាក់គ្នានោះវាគ្មានប្រយោជន៍អ្វីបន្តិចសោះឡើយ។​សូមកុំភ្លេចថា«Quand il neige au sommet,il fait froid dans des vallees.»។អ្នកធំទះតុដាក់គ្នា អ្នកតូចតាចខាងក្រោមកាប់ចាក់គ្នាអស់មួយចំហៀងប្រទេសនេះហើយដែលជាបញ្ហាត្រូវតែយក​ចិត្តទុកដាក់អោយបានដិតដល់។ដើម្បីហេតុការណ៍នេះកន្លងមកលោកសំរង្ស៊ីនិងលោកកឹមសុខា បានខិតខំយ៉ាងគឃ្លើនជំរុញគ្រប់មធ្យោបាយឥតកោតញញើតអ្វីបន្តិចសោះឡើយ។ក្នុងនាមខ្ញុំជា​ប្រជាពលរដ្ឋម្នាក់ខ្ញុំមិនចង់ឃើញហេតុការណ៍ដូចពីអតីតកាលយូរហើយឬក៍ហេតុការណ៍ដែលទើបកន្លងទៅថ្មីៗនេះទៀតទេ។បើCNRPមិនគោរពអធិបតីភាពជាតិនិងច្បាប់របស់ព្រះរាជាណាចក្រ កម្ពុជាទេចរចារក៍ឥតប្រយោជន៍ដែរ!!!កែលម្អការខ្វះចន្លោះវាមានទៅរឿងអីដែលថាធ្វើមិនបាន??? បើCNRPចង់បានសុខសន្តិភាពពិតប្រាកដសូមកុំទាញសភាពការថយក្រោយ!!!ទៅមិនរួចទេ!! សូមផ្ដាំ!!!!!

  13. បរិមី ព្រ:វិហារ says:

    តក់ៗពេញបំពង់ ឆុងៗកន្លះក្រហេត! ការខិតខំព្យាយាមដោយមានទិសដៅនិងសកម្មភាពច្បាស់លាស់នឹងទទួលបានជោគជយ័ ! ការលើកឡើងរបស់UN ក្តីរបស់ EUក្តីគឺជាការរួមចំណែកពីខាងក្រៅអាចថាបើលើកចំខ្លឹមសារល្អណាស់បាន49ភាគរយ តែកត្តាមូលដ្នានសំខាន់បំផុតគឺកត្តាខ្លួនឯង ដូចនេះកត្តាខ្មែរខ្លួនឯងត្រូវតែរិះរកគិតគូរនិងសិក្សាពិភាក្សាដោយខ្លួនឯង បូកផ្សំជាមួយអ្នកខាងក្រៅទើបធានាលទ្ធភាពជោគជ័យខ្ពស់ ។

  14. CHEA says:

    ASS WE ARE UNDERSTADING DEMOCRACIES IS NOT ONLY ONE PARTY RULING. CAMBODIAN HAVE TO UNDERSTAND CPP&CNRP HAVE TO WORK TOGETHER.LETE THEM TRYING TO TALK ABOUT POLITICAL DEFERENT BETWEEN BOTH PARTY.CAMBODIAN COMMUNITIES AROUND THE WORLD IS WACHING EVERY STEP EVERY MOVEMENT THAT THIS TWO PARTIES TRYING TO DO. YOU ARE NOT ALON WE ALL HAVE EIR AND EYE ON YOU.PLEASE GETE YOUR NATION TOGETHER.MAKE PEACE AND PROSPERITY FOR CAMBODIAN. THANK YOU

  15. Tarzan says:

    Step Hun Sen down and all the games is done deal. Let the new leader step in to take control of our Nation and look over our Khmer people.

    If everyone start to ignore Hun Sen and just walk away, he will have no one else to support him.

  16. ភ្នែកទោល says:

    បក្សសង្គ្រោះជាតិត្រូវតែទាមទាឲ្យមានការបោះឆ្នោតឡើងវិញទូទាំងប្រទេស តែត្រូវផ្លាស់ប្ដូរ គជប ជាមុននិងមានការចូលរួមសង្កេតមើលពីបក្សទាំងពីរ,ពីអង្គការក្រៅរដ្ឋាភិបាល,ពីសហគមន៍អន្តរជាតិ
    ទើបយកជាការបាននិងមានយុត្តិធម៌ទាំងអស់គ្នា។

  17. Neak Srer says:

    បោះឆ្នោតឡើង វិញ ទាំងអស់ ទៅ​

  18. ម្នាក់ចូលចិត្ត យួន ចិន។ ម្នាក់ចូលចិត្តបារាំង អាេមរិក ។តើជំនាន់ណា
    ត្រូវគ្នា?រឺចាំលាយមាតុភូមិ?ពេលណាខ្មែរសម្បុរខ្មៅយើងឆ្លាតឈប់
    ចង់ធ្វើខ្ញុំគេ?