សមាគម​គ្រូបង្រៀន ស្នើ​ក្រសួង​អប់រំ​ចាត់វិធានការ​លើ​ថ្នាក់ដឹកនាំ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​ពោធិ៍សាត់ ពី​បទ​ពុករលួយ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com

លោក រ៉ុន ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ(រូបភាពពី Google.com)

លោក រ៉ុន ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ(រូបភាពពី Google.com)

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ចន្ទ​នេះ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ អប់រំ យុវជន និង​កីឡា​ ស៊ើបអង្កេត និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​លោកនាយក និង​នាយិកា​រង​វិទ្យាល័យ​ទា​ចំ​រ៉ាត់ ខេត្ត​ពោធិ៍សាត់ ពី​បទ​ពុករលួយ​ទារ​លុយ​បង់​សាលា​ពី​សិស្ស​។​

​លិខិត​របស់​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុន ឈុន ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ឲ្យដឹងថា អ្នកគ្រូ ផាត់ ម៉ា​លីន លើកទ្បើង​ថា នាយក​វិទ្យាល័យ លោក ប៊ូ សុវណ្ណ និង​នាយិកា​រង អ្នកស្រី ឈុំ ប៉ុន្ថា បាន​តម្រូវ​ឲ្យ​សិស្ស​ម្នាក់ៗ​បង់ថ្លៃ​សាលា​ចំនួន ៥០០០​រៀល​។ លិខិត បន្តថា សិស្ស​ផ្ទេរ​ចូល​មក​វិទ្យាល័យ ត្រូវបាន​តម្រូវឲ្យ​បង់ ៨០ ០០០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។​

​លិខិត ឲ្យដឹង​ដែរថា លើសពីនេះ អ្នក​ទាំង​ពីរ បានកំណត់​ឲ្យ​សិស្ស​បង់លុយ​ ១ ០០០​រៀល ទើប​ឲ្យ​ខ្ចី​សៀវភៅ ហើយ​បើ​សិស្ស​ណា​គ្មាន​លុយ​បង់​ទេ សិស្ស​នោះ​មិន​បាន​សៀវភៅ​យក​ទៅ​រៀន​ឡើយ​។

VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ និង​នាយក​វិទ្យាល័យ​ទា​ចំ​រ៉ាត់​បាន​នៅ​ទ្បើយ​ទេ​។ ប៉ុន្តែ នាយិកា​រង​វិទ្យាល័យ លោកស្រី ឈុំ ប៉ុន្ថា បដិសេធ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​ទេ​។ លោកស្រី​អះ​អា​ងា​ថា វិទ្យាល័យ​គ្រាន់តែ​អំពាវនាវ​ឲ្យ​មាតា​-​បិតា​សិស្ស​ចូល​រួមវិភាគទាន​ដល់​សាលា​តែ​ប៉ុណ្ណោះ៕

សូមសរសេរមកកាន់ កញ្ញា ​ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "សមាគម​គ្រូបង្រៀន ស្នើ​ក្រសួង​អប់រំ​ចាត់វិធានការ​លើ​ថ្នាក់ដឹកនាំ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​ពោធិ៍សាត់ ពី​បទ​ពុករលួយ​​"

  1. Anonymous says:

    Well done Mr. Rang Chhun,

    Please continue to seek more transparency, to enable better and effective education.