ដោយ៖ ពៅ មេត្តា
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នហាក់មិនសូវយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសនោះទេ។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ស្របពេលដែលមានការតវ៉ារបស់តំណាងប្រជនខ្មែរកម្ពុជាក្រោម ប្រឆាំងរដ្ឋាភិបាលវៀតណាមករណីរំលោភសិទ្ធិមនុស្ស ហេតុការណ៍យោធាថៃបញ្ជូនពលករកម្ពុជាយ៉ាងគំហុក និងបញ្ហារំលោភបំពានពលករខ្មែរធ្វើការនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាដើម។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា លើកឡើងថា រដ្ឋាភិបាលបានជួយតិចតួចដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារនៅក្រៅប្រទេសដូចនៅថៃ និងនៅម៉ាឡេស៊ីជាដើម។
របាយការណ៍មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងថា ពលករខ្មែរនៅក្រៅប្រទេសមានប្រមាណ១លាននាក់ ដែលក្នុងនោះមាននៅថៃ៧០ម៉ឺននាក់នៅថៃ ៥ម៉ឺននាក់នៅម៉ាឡេស៊ី ឯមួយចំនួនទៀតមាននៅកូរ៉េខាងត្បូង អាហ្វ្រិកកណ្តាល ចិន និងឥណ្ឌូនេស៊ីជាដើម។ របាយការណ៍បញ្ជាក់ថា ពលករខ្មែរនៅថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងមានទាំងខុសច្បាប់ និងស្របច្បាប់ ចំណែកពលករខ្មែរធ្វើការនៅអាហ្វ្រិកកណ្តាលនៅចិន និងឥណ្ឌូនេស៊ីភាគច្រើនជាជនរងគ្រោះពីការជួញដូរ។
នៅដើមខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលយោធាថៃប្រើឡានទ្រុងដឹកពលករខ្មែរប្រមាណ២៥ម៉ឺននាក់ មកដាក់លើទឹកដីកម្ពុជា។ ចំណែកពលករខ្មែរជាស្ត្រីធ្វើការតាមផ្ទះនៅម៉ាឡេស៊ី ក៏ធ្លាប់ទទួលរងការប្រើហិង្សា ការរំលោភផ្លូវភេទ និងធ្លាប់មានករណីវាយឲ្យបរិភោគលាមក ពីសំណាក់ថៅកែជាម្ចាស់ផ្ទះផងដែរអំឡុងឆ្នាំ២០១០ និង២០១១។
សកម្មភាពរដ្ឋាភិបាលយោធាថៃដឹកជញ្ជូនពលករខ្មែរទាំងថ្ងៃទាំងយប់ចេញពីប្រទេស ដោយមិនបានផ្តល់ដំណឹងឲ្យមុននេះ ត្រូវអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស និងប្រមាថលើពលករខ្មែរ។
បើរំឭកពីហេតុការណ៍កុបកម្មដុតស្ថានទូតថៃនៅភ្នំពេញ កាលពីឆ្នាំ២០០៣ រដ្ឋាភិបាលថៃប្រកាសត្រៀមយកយន្តហោះ មកភ្នំពេញដឹកប្រជាជនខ្លួនទៅប្រទេសវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់។
សមាគមខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅភ្នំពេញ បានតវ៉ាទាមទារសិទ្ធិសេរីភាពជាបន្តបន្ទាប់ពីការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាមលើប្រជាជនកម្ពុជា។ លោក ថាច់ សេដ្ឋា ជាប្រធានសមាគមខ្មែរក្រោមថ្លែងថា មានការរឹតត្បិតខ្លាំងលើប្រជាជនខ្មែរក្រោមដូចជា ការរៀនសូត្រអក្សរសាស្ត្រ និងការប្រតិបត្តិជំនឿសាសនាជាដើម។
លោកថាច់ សេដ្ឋា បញ្ជាក់ថា សំណើសុំអន្តរាគមន៍ករណីទុក្ខកង្វល់របស់ខ្មែរកម្ពុជាក្រោម រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនសូវបានជួយដោះស្រាយទេ។ ចំណែកការរៀបចំទិវានៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅភ្នំពេញ ក៏រដ្ឋាភិបាលកម្ពុជាមិនបើកទូលាយដែរ «សូមអន្តរាគមន៍ពេលគេចាប់ព្រះសង្ឃ នៅខាងក្រោម[កម្ពុជាក្រោម]ក៏លោកមិនដែលមានអន្តរាគមន៍អ្វីទាំងអស់»។
មាត្រា៣៣នៃរដ្ឋធម្មនុញចែងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសគាំពារដោយរដ្ឋ។
អតីតចៅអធិការវត្តភ្នំដិនខាងជើង នៅខេត្តតាកែវ លោក ទឹម សាខន ត្រូវអាជ្ញាធរខ្មែរចាប់ផ្សឹកដោយប្រញាប់ប្រញាល់ រួចបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាមរយៈពេល១ឆ្នាំ ដោយចោទលោកថា បានបង្កឲ្យមានការបំបែកបំបាក់ចំណងសាមគ្គីភាពខ្មែរ-វៀតណាម កាលពីឆ្នាំ២០០៧កន្លងមក។ការចាប់ផ្សឹកព្រះសង្ឃខ្មែរ ហើយបញ្ជូនទៅឲ្យរដ្ឋអំណាចវៀតណាមកាត់ទោសពេលនោះ ក៏រងការចោទថា រដ្ឋាភិបាលកម្ពុជារងឥទ្ធិពលពីរដ្ឋអំណាចវៀតណាម មិនអាចការពារពលរដ្ឋខ្លួនបាន។
ទោះយ៉ាងណា កន្លងមកមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលលោក ខៀវ កាញារីទ្ធ ក៏ដូចជា មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង អះអាងថា រដ្ឋាភិបាលអនុវត្តទៅតាមច្បាប់ ក្នុងការការពារប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
បន្ទាប់ពីរដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនពលករខ្មែរមកទឹកដីកម្ពុជាវិញជាង២០ម៉ឺននាក់ រដ្ឋាភិបាលបានរៀបចំមធ្យោបាយដឹកជញ្ជូន និងបង្កើតជាស្តង់ព័ត៌មានការងារចំនួន៣៨ កន្លែង ដើម្បីជួយបណ្តុះបណ្តាលជំនាញ និងជួយស្វែងរកការងារដល់ពលករទាំងនោះ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានចេញអនុក្រឹត្យសម្រេចឲ្យពលករ ម្នាក់ចំណាយ តែ៤ដុល្លារ សម្រាប់ធ្វើលិខិតឆ្លងដែន ដើម្បីងាយស្រួលក្នុងការធ្វើការស្របច្បាប់នៅក្រៅប្រទេស។ ចំណុចទាំងនេះ ជាផ្នែកដែលរដ្ឋាភិបាលអះអាងថា ខ្លួនបាននិងកំពុងយកចិត្តទុកដាក់ លើពលករដ្ឋទាំងក្នុង និងក្រៅប្រទេស៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
I knew it for a long time, how can HUN SEN like those Cambodian who living in real DEMOCRACY country in the world. because they can see it clearly that it was a fake one or a real one. their main concerning is Cambodian and it’s nation was in dangerous situation. it was 35 year or 40 years that all those Cambodian escaped from the killing file or be for the killing file in 1975 all of them knew very clearly that our country political problem never ending. until now some of them getting high education and their children even more educated they can understanding clearly about the situation of their parent back ground. how can HUN SEN like them ??? they was again whit him when they see some thing wrong. they can see black and with very clearly that no one can convincing them that easy . the good human being like to live in open and clean society. the evil like to live in the dark they enjoy doing their evil thing to the other… no one care about this evil************************if he not changing his mind to work for his own nation>>>>>>>>>>>>>>>>>>
The Khmer abroad are ennemies of Cambodian government. They always try to destroy the Cambodia. Should the Cambodian government likes these kind of Cambodian traitors? Stupid.
ពួកនៅក្រៅប្រទេសច្រើនតែធ្វើខ្ញុំគេ ធ្វើការរោងចក្រ បានព្រឹកខ្វះល្ងាច!