​សមាគម​ការពារ​សិទ្ធិមនុស្ស ថ្កោលទោស​អាជ្ញាធរ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

VOD-adhok-logo-2014-07-08

​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​កម្លាំង ខុសច្បាប់ម្តង​ហើយ​ម្តងទៀត​ដោយ​អាជ្ញាធរ​រាជធានីភ្នំពេញ ដើម្បី​បំផ្លាញ​សេរីភាព បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​។

​ការ​ថ្កោលទោស​នេះ​ស្របពេលដែល​អាជ្ញាធរ​ខណ្ឌ​ចំការមន ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ទួលគោក ប្រើប្រាស់​កម្លាំង​​សន្តិសុខ ខុសច្បាប់ ធ្វើការ​វាយ​បង្ក្រាប ទៅលើ​ក្រុម​បាតុករ​អហិង្សា និង​រារាំង​មិន​ឲ្យ​ក្រុម​បាតុក​រដាក់​ញតិ​ទៅ​ស្ថានទូត​វៀតណាម​។

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៨ ខែ មិថុនា ក្រុមយុវជន ព្រះសង្ឃ និង​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១០០​អង្គ​/​នាក់ បាន​ធ្វើ​បាតុកម្មអហិង្សា​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​អំពី​អ្វី​ដែល​អ្នកនាំពាក្យ​រូបនេះ និយាយ​ជា​សាធារណៈ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​ប្រទេស​វៀតណាម​តាំងពីដើម​មក មិនមែន​បាន​មក​ពី​ការ​កាត់​ទឹកដី​ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះទេ​។​

​សេចក្តីថ្លែងការណ៍​របស់​សមាគម​អាដហុ​ក ចុះ​ថ្ងៃ​ទី ៨ ខែមិថុនា​នេះ ឲ្យដឹងថា ចាប់ពី​ដើម​ឆ្នាំ ២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយ​បង្ក្រាប​មិន​ឲ្យមាន​ការជួបប្រ​ជុំ​នៅតាម​ទីសាធារណៈ​ចាប់ពី១០​នាក់​ឡើងទៅ ជាពិសេស​ទៅទៀត​នោះ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញមតិ មិនឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​សម្រាប់​បញ្ចេញមតិ​។

សមាគម​អាដហុក អំពាវនាវ​យ៉ាងទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ចំពោះ​សមត្ថកិច្ច​ណា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ជាពិសេស​កងកម្លាំង​ខុសច្បាប់ ត្រូវ​យក​មក​ផ្តន្ទាទោស​ឲ្យខាងតែបាន ហើយ​រដ្ឋា​ភិបាល​​ត្រូវ​តែ​បើក​ទី​លា​ប្រជាធិបតេយ្យ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព សម្តែង​មតិ​បាន​ពេញលេញ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​វិញ​៕

សូមសរសេរមកកាន់លោក ​ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

5 Responses to "​សមាគម​ការពារ​សិទ្ធិមនុស្ស ថ្កោលទោស​អាជ្ញាធរ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​​"

  1. VengSreng(ChongAkheat) says:

    ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
    – វា ជា ខ្មែរ ក្រហម
    – ជនក្បត់ ជាតិ
    – ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
    – អាយ៉ង youn
    – លួចទ្រព្យសម្បត្តិជាតិ
    -ឃាតករ
    – ភេរវករ
    – ចរាចរគ្រឿងញៀន
    -ចរាចរណ៍មនុស្ស
    -កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
    – ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika

    – beam kdor ah ហ៊ុន neang
    – ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
    – និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា

    =====================

    កម្មករមកពីទល់ដែនថៃ
    July 5, 2014 at 11:15 am

    មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)

    ======================

    Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ

  2. Judge says:

    Long Dimanche said it is “not legal thing to do”.
    Listen to municipal restriction to demonstration?
    Or stick to freedom of speech, particularly against denial and twist the fact of Cambodian history?.
    What is legal by national laws and international laws?
    Please explain!

  3. Bol says:

    ក្នុងនាមជាពលរដ្ឋនៃប្រទេសមួយថ្លៃថ្នូរ ដូចកម្ពុជា គួរតែចេះដោះស្រាយបញ្ហារវាងជាតិមួយនិងជាតិមួយទៀតតាមច្បាប់ទៅ។
    បាតុកម្ម កូដកម្មនៅចំពោះមុខស្ថានទូត វាពុំនាំដល់ការសម្រេចបាននូវផលល្អណាទេ គឺមានតែវិបាស។
    ចាំទេ នៅឆ្នាំ ២០០៣ តើរាជរដ្ឋាភបាលកម្ពុជា បានចំណាយលុយសងរាជរដ្ឋាភិបាលថៃ និងបណ្តាក្រុមហ៊ុនថៃ អស់ប៉ុន្មាន គឺ អស់ជាង ៥០ លានដុល្លា។
    នៅពេលថ្មីនេះ រដ្ឋាភិបាលវៀតណាម បានសងទៅរដ្ឋាភិបាល និងក្រុមហ៊ុន ចិនអស់ជិត ១០លាន ដុល្លា ។ រឿងនេះ ដើយសារអ្វី គឺដោយសារចលនាងប់ងល់ ល្ងីល្ងើររបស់អ្នកស្នហាជាតិល្ងិតល្ងង់ នេះឯង។
    ត្រូវដឹងថា បើនេះ ជាចលនា មហាជន គឺមហាជនជាអ្នកធ្វើ ទៅ ។ តែកុំឲ្យមានចលនានយោបាយនៅក្រោយខ្នង។ ក្នុងនាមជាតំណាងរាស្ត្រ គួរតែនៅឲ្យឆ្ងាយណា។ ប្រយ័ត្ន មានដីកាចាប់ខ្លួនដូចសម រង្ស៊ី ឆ្នាំ ២០០៩ ។ កុំយកល្បែងទឹកដី មកបំបែកបំបាក់ជាតិ។
    មកដល់ថ្ងៃនេះ បូរណភាពទឹកដីកម្ពុជា ត្រូវអន្តរជាតិ អង្កការសហប្រជាជតិទទួលស្គាល់ ឯ វៀតណាម ថៃ ក៏ដូចគ្នា។ ត្រង់រឿងប្រវត្តិសាស្ត្រ គឺគេអាចសរសេរបានថា ប្រទេសខ្មែរ ឬកម្ពុជា, ប្រទេសសៀម ឬថៃ, ប្រទេសអណ្ណាម ឬវៀតណាម ឬយួន ពីដើមមានទំហំប៉ុណ្ណា លាតសន្ធឹងដល់ណា , គឺគេអាចសរសេរដើម្បីបង្រៀនកូនចៅគេ ឲ្យស្គាល់ឲ្យដឹង បាន។
    ក្រែងរាល់ថ្ងៃនេះ ថៃសរសេរសៀវភៅប្រវត្តិសាស្ត្រ ថាអង្គរ ជាសម្បត្តិរបស់ថៃ ដែរមែនទេ?
    ត្រូវចាំថា យើងក៏មានស្ថានទូត និងមន្ត្រីទូតប្រចាំប្រទេសគេដែរទេ។ ចុះបើគេមកបាតុកម្មវាយទូតយើង តើយើងធើម៉េច?
    ល្មមៗ បានហើយ !!
    កុំស្នេហាជាតិងប់ងល់ ក្លាយជាជនល្ងិតល្ងង់ល្ងីល្ងើពេក!

  4. Judge says:

    Hi!it’s Bol again,
    May be you can explain to khmer people ,
    why the long term smart government can’t resolve problems Cambodians have faced?
    Corruption and abuses by power considered to be smart?
    When selling mines and forest to any form of lease/contract stop?
    Freedom of speech of khmer people prescribed in constitution , is it considered to be illegal? If so, what article it is considered illegal?
    Can you please explain!

  5. ?? says:

    MY QUESTION IS , WHEN WILL ALL THOSE BRAIN WASH PEOPLE WAKE UP????????????????????????????????????????????????????????