Tue, 8 July 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជាមួយភាពមិនប្រាកដប្រជា ពីអាជីពសិល្បៈ ដែលនៅតែជាចម្ងល់របស់មហាជនចង់ដឹងនោះ តារាសិល្បៈ ឌីជេ អាលីយ៉ា និយមការតុបតែងខ្លួនបែបនារីបរទេស នៅដើមខែកក្កដានេះ បានបង្ហាញអាល់ប៊ុមរូបថតសិចស៊ីស្ទើរតែអាក្រាតកាយ តាមបែបស្ទីលតារាអឺរ៉ុបជាច្រើនសន្លឹក បង្កការភ្ញាក់ផ្អើលនិងការរិះគន់យ៉ាងចាស់ដៃពីមហាជន។ ប៉ុន្តែនាងបែរជាអះអាងថា នេះជាចេតនាបង្ហាញពីជ្រុងមួយនៃការដើរទាន់សម័យកាលនៃសិល្បៈតែប៉ុណ្ណោះ។
រូបថតប្រមាណជា៥-៦សន្លឹកបង្ហាញភាពសិចស៊ី មានឈុតរូបពណ៌លឿងសំដិលប៉ប្រះនឹងមាត់ទឹកនៅលើផ្ទាំងថ្ម កាច់រាងអែនអនដូចនាងមច្ឆា ក្នុងរ៉ូបដ៏ស្តើងមើលឃើញសាច់និងខោអាវក្នុងបិទបាំងកេរ្តិ៍ស្រ្តីដ៏តិចតួច ជាមួយកាយវិការស្រៀវស្រើបដេកផ្ដេកផ្ដួលក្នុងទឹក ចំហដើមទ្រូង ទាំងឃ្វាំងៗ ទាំងនោះគឺជារូបភាពនិងកាយវិការដ៏កម្ររបស់សិល្បការិនីខ្មែរ ឌីជេ អាលីយ៉ា រំលេចលើគណនីហ្វេសប៊ុករបស់នាង ហើយក៏ក្លាយជាសាររិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជន ដែលមានទស្សនៈអភិរក្សវប្បធម៌ប្រពៃណីខ្មែរផងដែរ។
យ៉ាងណាគេពុំដឹងថាតើ ឌីជេ សម្បុរស្រអែមស្រស់សម្រស់ខ្មែរអង្គររូបនេះ បង្ហោះរូបភាពទាំងនេះក្នុងគោលបំណងអ្វីនោះទេ។ ទាក់ទិននឹងរូបភាពសិចស៊ីនេះ ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបកស្រាយពីតារារូបនេះបានទេ ខណៈទូរស័ព្ទធ្លាប់ទំនាក់ទំនងមិនអាចហៅចូលបាន។
ប៉ុន្តែនាងបានបកស្រាយក្នុងទំព័រហ្វេសប៊ុកថា នាងថតរូបភាពសិចស៊ីនេះ មិនមែនក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពីមហាជននោះទេ តែអ្វីទាំងនេះគឺជាសមិទ្ធផលនៃការងារសិល្បៈរបស់នាង ហើយគ្មានអ្វីលើសពីនេះទេ។
ក្នុងសារអេឡិចត្រូនិកបង្ហោះក្នុងហ្វេសប៊ុកដដែលនោះ ឌីជេ រូបនេះ បញ្ជាក់ថា៖ «មិនខ្វល់ឡើយ ព្រោះក៏មិនមែនជារឿងថ្មីនោះដែរ ចំពោះរូបភាពនេះ ដែលមានទាំងល្អ និងអាក្រក់ ម្យ៉ាងខ្ញុំក៏មិនបានធ្វើខុសនោះឡើយ។ អ្នកដឹងទេ នេះគឺជាការងារសិល្បៈរបស់ខ្ញុំ ខ្ញុំគ្រាន់តែចង់បង្ហាញទៅពិភពលោកថា យើងមានកិច្ចការដែលត្រូវធ្វើ មិនមែនគ្រាន់តែដើម្បីភាពសិចស៊ីនោះទេ ខ្ញុំអត់មានធ្វើអីខុស រឿងអីខ្ញុំត្រូវខ្លាច!»។
អាលីយ៉ា អះអាងថា អ្វីដែលនាងបានធ្វើនេះ គឺដើម្បីបង្ហាញពីជ្រុងមួយនៃការដើរទាន់សម័យកាលនៃសិល្បៈ ម្យ៉ាងនាងធ្វើតម្រូវទៅតាមការចង់បានរបស់ Agency និងអ្នកគាំទ្រ ស្របពេលដែលមានតារាម៉ូដែលក្នុងស្រុកតិចតួចណាស់ ដែលហ៊ានថតរូបស្ទីលទាំងនេះ។
នាងបញ្ជាក់ថា៖ «ភាពសិចស៊ីគឺជាផ្នែកតូចមួយនៃជីវិតសិល្បៈរបស់សិល្បករនានាដែលពួកគេចាំបាច់ផ្ដល់នូវអ្វីប្លែកសម្រាប់ ចក្ខុរបស់ទស្សនិកជន អាលីយ៉ា ក៏ដូចគ្នា»។
យ៉ាងណាមនុស្សជាច្រើននៅមិនជឿលើការអះអាងរបស់តារារូបនេះឡើយ ដោយមានការលើកឡើងថា សកម្មភាពរបស់នាងគ្មានអ្វីក្រៅពីទាញការចាប់អារម្មណ៍ដើម្បីប្រជាប្រិយភាពនោះទេ។ ការចូលរួមបញ្ចេញមតិខ្លះទៀតក៏លើកឡើងថា អ្នកសិល្បៈគួរតែកុំឲ្យរូបភាពបែបនេះ គិតថាដើម្បីភាពល្បីឬទាក់ទាញការចាប់អារម្មណ៍នោះ គួរតែបង្កើនស្នាដៃពិតពីសិល្បៈទើបបានកេរ្តិ៍ឈ្មោះល្អ គេឲ្យតម្លៃ៕
She should have all the freedom to do that. There is nothing wrong with it. Nothing is worse than what the corrupt officials have done.
Totally agree Bang
អូយយ៉ូយ ធំណាស់! មឹមមឹមមឹមមឹមៗៗៗៗៗៗៗៗៗៗៗៗៗៗៗ…………………..