ដោយ ឡេង ម៉ាលី
2014-07-08
RFA

អ្នកស្រី មុំ គឹមសេង អតីតអ្នកទោសដែលជាប់ឃុំក្នុងរបបខ្មែរក្រហម នៅឯមន្ទីរស.២៤ ឬគុកព្រៃស បង្ហាញរូបថតគាត់ដែលត្រូវបានគេដាក់តាំងនៅមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១១។ RFA/Mom Sophon
ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម លោក ក្រាញ់ តូនី និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើអនុស្សរណៈមួយ នៅថ្ងៃទី១០ កក្កដា ស្ដីពីការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម សរសេរថា ការសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនេះ គឺដើម្បីទុកជាការរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតនៅទីនោះ កាលពីក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នឹងចាប់ផ្ដើមនៅថ្ងៃទី១០ កក្កដា ឧបត្ថម្ភដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ ការឧបត្ថម្ភនេះ ផ្ដល់តាមរយៈអង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម ក្នុងក្របខ័ណ្ឌនៃវិធានការនានា មិនពាក់ព័ន្ធនឹងបច្ចេកទេសតុលាការនៃគម្រោងសំណងរបស់សាលាក្ដី។
វិធានការមិនពាក់ព័ន្ធនឹងបច្ចេកទេសតុលាការនេះ គឺជាគំនិតផ្ដួចផ្ដើមឡើង អនុវត្តសម្រាប់ផលប្រយោជន៍ជនរងគ្រោះនៃរបបខ្មែរក្រហមទូទៅ ដែលខុសប្លែកពីគម្រោងសំណងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីដែលត្រូវតែមានការសម្រេចពីចៅក្រម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងដើមបណ្ដឹងរដ្ឋប្បវេណីស្វែងយល់ពីការវិវត្តន៍ថ្មីៗនៃសាលាក្ដីខ្មែរក្រហម
- អូស្ត្រាលីប្រកាសផ្ដល់លុយប្រមាណ៣លានដុល្លារដល់សាលាក្ដីខ្មែរក្រហម
- ក្រុមម្ចាស់ជំនួយផ្ដល់ថវិកាជាង១លានដុល្លារអាមេរិកដល់សាលាក្ដីខ្មែរក្រហម
- អាដហុកហ្វឹកហ្វឺនតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងរឿងក្ដីខ្មែរក្រហមមកពី២៤ខេត្តក្រុង
- ក្រុមប្រទេសផ្ដល់ជំនួយមកទស្សនកិច្ចសាលាក្ដីខ្មែរក្រហម
- ដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហមបន្តខ្វែងគំនិតគ្នាលើការទាមទារសំណងផ្លូវចិត្ត
- សាលាក្ដីខ្មែរក្រហមនឹងបើកសវនាការបឋមលើសំណុំរឿង០០២វគ្គ២នៅថ្ងៃ៣០កក្កដា
- អ្នកពាក់ព័ន្ធសំណុំរឿង០០២វគ្គ២ពិភាក្សាពីគម្រោងសំណង
- នីតិវិធីចូលរួមសវនាការប្រកាសសាលក្រមប្រឆាំងជនជាប់ចោទ នួន ជា និងខៀវ សំផន